សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត្ដអោយ គណៈប្រតិភូ ជាន់ខ្ពស់ សភាថៃ និងអ្នកអមដំណើរមួយក្រុម ចូលធ្វើទស្សនៈកិច្ច នៅតំបន់ប្រាសាព្រះវិហារ
នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត្ដ អោយ គណៈប្រតិភូ ជាន់ខ្ពស់សភាថៃ និង អ្នកអម ដំណើរមួយក្រុម ចូលធ្វើទស្សនៈកិច្ចនៅ តំបន់ប្រាសាទ ព្រះវិហារ។ គណៈប្រតិភូជាន់ខ្ពស់ភាថៃ ដែលបានដឹកនាំដោយ ឯកឧត្ដម ថនេតគ្រឿរ៉ាត់ ជាសមាជិកសភាថៃ ទទួលបន្ទុកផ្នែក កិច្ចការបរទេស និង សហប្រតិបត្តការ អន្ដរជាតិ មកពីគបក្ស ភឿថៃ (ប្រឆាំង) និង ទាហានថៃចំនួន ២៥នាក់ ក្រោមការ ដឹកនាំដោយ ឧត្ដមសេនីត្រី ថវាត់ឆៃ សមុតសាខន មេបញ្ជាការរង ភូមិភាគ ២ និងវរៈសេនីឯក វុធសែងចក្រ បានចុះពិនិត្យ មើលស្ថានភាពរស់នៅ និង សួរសុខទុក ទាហានថៃ ព្រមជាមួយនិង ការវាយតម្លៃជាក់ស្ដែង នៃការប្រឈម រវាង ថៃ និងកម្ពុជា។ គណៈប្រតិភូជាន់ខ្ពស់ សភាថៃនេះ ទទួលបានកិច្ចស្វាគមន៍ យ៉ាងរ៉ាក់ទាក់ ពីមន្ដ្រីជាន់ខ្ពស់កម្ពុជា ទាំងផ្នែកស៊ីវិល ក៍ដូចជា យោធាប្រចាំការ នៅនឹងកន្លែង។ ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ដ្រី វរៈសេនីយឯក ផាត់ សុភេន ទទួលបន្ទុកការងារ ទំនាក់ទំនងព្រំដែន និង មន្ដ្រីអ្នកមុខអ្នកការ យោធាមួយចំនួន ទៀត បានធ្វើដំណើរ ទៅរងចាំស្វាគមន៍ ក្នុងនាមជាម្ចាស់ផ្ទះ នៅច្រករបៀងចូល ពីដីថៃ អមដំណើរមកដល់ វត្ដកែវសិក្ខាគិរីស្វារៈ ជួបសំណេះសំណាលជា...