Skip to main content

Posts

Showing posts from October 4, 2009

ថៃ គួរគប្បីស្មោះត្រង់ខ្លះផងចំពោះកម្ពុជា

ដោយ ឡុង សុគុណ ថ្ងៃទី ១០ ខែកក្ដដា ២០០៩ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ចុងក្រោយនេះ ពិសេសក្នុងឆ្នាំ២០០៧ និង ឆ្នាំ២០០៨ ប៉ុណ្ណោះដែលមាន សារព័ត៍មានខ្លះរបស់ប្រទេសថៃ បាននិងកំពុងលើកឡើងអំពីបញ្ហាព្រំដែន និងប្រាសាព្រះវិហារជាមួយកម្ពុជា។ អ្នកនយោបាយថៃខ្លះ បានឡើកឡើង ថាតំបន់មានជម្លោះ ឬ តំបន់ត្រួតស៊ីគ្នាលើព្រំដែនរវាងប្រទេសទាំងពីរ ហើយពេល ខ្លះលើកឡើងថា កម្ពុជា និងថៃគួរចាត់ចែងប្រាសាទព្រះវិហាររួមគ្នា។ ការលើកឡើងដោយគ្មានការអៀងនខ្មាស់របស់សារព័ត៍មានថៃខ្លះ និងរបស់អ្នកនយោបាយថៃខ្លះ គឺធ្វើឡើង ក្នុងគោលបំណងបំភ័ន្ដ មតិអន្ដរជាតិឱ្យយល់ច្រឡំចំពោះការពិតនៃប្រត្ដិសាស្ដ្រ នៃកិច្ចព្រមព្រៀងកំណត់ព្រំដែន ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយជាលទ្ធលផែន ទីចំនួន៦ផ្ទាំងដែលគ្របដណ្ដប់លើព្រំដែន ប្រវែងជាង ៨០៥គីឡូម៉ែត្រ រវាង កម្ពុជា-សៀម ត្រូវបានបោះពុម្ភដោយគណៈកម្មការចម្រុះបារាំង-សៀម តាមសំណើរសុំ របស់រដ្ឋាភិបាលសៀមនាសម័យនោះ ហើយរដ្ឋាភិបាលសៀមបានទទួលយកផែនទីទាំងនោះ ក្នុងឆ្នាំ១៩០៨ ព្រមទាំងបានប្រើប្រាស់ផែនទីទាំងនោះរហូតមកដោយគ្មានការចោទសួរ ឬលើកឡើងនូវបញ្ហាតំបន់ត្រួតស៊ីគ្នា ឬ តំបន់មានជម្លោះឡើយដែលរហូតមកដល់នេះ មានរយៈពេល១០០ឆ្នាំ ដែលបានចូលជាព្រំដែនអន្ដរជាតិ ព...