ក្រុមអាជីវករសត្វឃាត ទាំង១០ ស្រុក នៃខេត្តតាកែវ ដាក់ញត្តិទាមទារបញ្ចប់កិច្ច សន្យាជាមួយម្ចាស់អាជីវកម្មផ្តាច់មុខរបស់លោក ហ៊យ ហៀង
កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមអាជីករពិឃាដសត្វ ដែលប្រកបរបរកាប់ជ្រូក កាប់គោ ទាំង ១០ ស្រុកនៃខេត្តតាកែវ មានការខឹងសប្បារយ៉ាងខ្លាំងជាមួយនឹងការធ្វើអាជីវកម្មសត្តឃាតដ្ឋាន ផ្តាច់មុខគ្រប់គ្រងដោយលោក ហ៊យ ហៀង បានផ្ទុះការតវ៉ា ដាក់ញត្តិទៅអាជ្ញាធរមានសមត្ថកិច្ច ដោយទាមទារ ឲ្យបញ្ចប់កិច្ចសន្យាចាស់ដែលត្រូវផុតកំណត់នៅចុងឆ្នាំ២០១៤នេះ និងសំណូមពរដោយទទូចឲ្យមានក្រុមហ៊ុនថ្មីមកជំនួស ដោយមានការដេញថ្លៃជាសាធារណៈ និងមានលក្ខណៈមិនផ្តាច់មុខ។ តាមការអះអាងរបស់អាជីវករបានឲ្យដឹងថា លោក ហ៊យ ហៀង បានទទួលសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងអាជីវកម្មសត្តឃាតដ្ឋានទូទាំងខេត្តតាកែវ ចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ននេះ មានរយៈពេល១៣ឆ្នាំមកហើយ។ ការទទួលសិទ្ធិធ្វើអាជីកម្មផ្តាច់មុខរបស់លោក ហ៊យ ហៀង កន្លងមកនេះ មិនបានអនុវត្តតាមកិច្ចសន្យា ទារលុយច្រើនលើសពីសៀវភៅបន្ទុក និងបង្កឲ្យមានបញ្ហាមួយចំនួន ដូចជា ទីតាំងសត្តឃាតដ្ឋាន មិនបានរៀបចំឲ្យត្រឹមត្រូវតាមស្តង់ដារដែលក...