មជ្ឈមណ្ឌលហ្វឹកហាត់តៃក្វាន់ដូ ធំជាងគេ នៅកម្ពុជា ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជា ផ្លូវការក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សុខ អាន
មជ្ឈមណ្ឌលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុងខ្មែរ ដែលមានទំហំ៤០ម៉ែត្រ គុណ៤០ម៉ែត្រនិង មានសាលស្នាក់នៅសម្រាប់កីឡាតៃក្វាន់ដូចំនួន ២ មួយសម្រាប់កីឡាករ និង មួយសម្រាប់កីឡាការិនី ដែល កសាងឡើងតាំងពីឆ្នាំ២០០៧ក្រោមជំនួយឧបត្តមពី ក្រុមហ៊ុនប៊ូយ៉ុង មកពីប្រទេសកូរ៉េ ត្រូវបានសម្ភោធបើកឲ្យប្រើប្រាស់ជា ផ្លូវការនាល្ងាចថ្ងៃទី២៦តុលា ក្រោមការអធិបតីភាពរបស់ ឯកឧត្ត បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ។ ក្រៅពីនេះមជ្ឈមណ្ឌលហ្វឹកហាត់តៃក្វាន់ដូប៊ូយ៉ុងខ្មែរ មាន ការិយាល័យចំនួន ៥ សាលប្រជុំមួយមាន ទំហំ ១០ម៉ែត្រ គុណ ១៧ម៉ែត្រ មានបន្ទាប់ទឹក និង សាលសម្រាប់ហ្វឹកហាត់ និង ប្រកួតដែលមានទំហំ២២ ម៉ែត្រ គុណ ៤០ម៉ែត្រ។ សរុបបន្ទប់ទាំងអស់មានចំនួន ២៣បន្ទប់ និងកំពស់ ២ ជាន់ ចំណាយថវិកាសាងសង់អស់៤៥ម៉ឺនដុល្លារ។ ចូលរួមក្នុងពិធីសម្ភោធនេះដែរ មានឯកឧត្តម គីម ហាន សូ (Kim Han Soo )ឯកអគ្គរដ្ឋទូតកូរេខាងត្បូងប្រចាំនៅកម្ព...