Skip to main content

Posts

Showing posts from December 26, 2010

ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦

ស្ថាន​ភាព​ព្រំដែន​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ស្រុក​អូរ​ជ្រៅ សភាពការណ៍​​នៅ​ជា​ធម្មតា គ្រាន់​តែ​ភាគី​សៀម​បង្កើន​កង​កម្លាំង​បន្ថែម​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​យោធា​​ចំនួន​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​នៅ​តំបន់​នោះ​ទៅ​វិញ​ទៅ​មក។ កង​ទ័ព​នៅ​ជួរ​មុខ​បាន​ប្រាប់​ថា យើង​បាន​មើល​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា របស់​កង​ទ័ព​សៀម ហោះ​ចុះ​ឡើង រួច​ហើយ​ចុះ​ចត​នៅ​ចំ​ពី​មុខ​ច្រក​ជោគ​ជ័យ ដែល​ជា​កន្លែង​បន្ទាយ​កង​ទ័ព​ឈុត​ខ្មៅ​របស់​សៀម។ ទី​នោះ​ជា​បន្ទាយ​កង​រយ​ទ័ព​ឈុត​ខ្មៅ​លេខ​១២៦។ ក្រៅ​ពី​ឧទ្ធម្ភាគចក្រ យើង​ក៏​បាន​ឃើញ​រថពាសដែក​ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​កង​ទ័ព​៣​គ្រឿង​ផ្សេង​ទៀត បាន​បើក​ប្រ​ទ្រុយ​ចុះ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ។ លោក​ឧត្ដមសេនីយ៍​ប៊ុន សេង មេ​បញ្ជា​ការ​ភូមិ​ភាគ​៥ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​ទោះ​បី​ជា​គេ​ចល័ត​ទ័ព​ឬ​មាន​ឧទ្ធម្ភាគចក្រ​អម​ក៏​ដោយ សភាព​ការណ៍​មិន​តាន​តឹង​ទេ។ លោក​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ថា គេ​បន្ថែម​កង​ទ័ព​ដើម្បី​ទប់​កម្លាំង​បាតុករ ដែល​គ្រោង​មក​ចំណុច​ព្រំដែន​នេះ​តែ​ប៉ុណ្ណោះ។ លោក​ឧត្ដម​សេនីយ៍ ប៊ុន សេង បាន​បញ្ជាក់​ថា ខ្ញុំ​បាន​ជួប​ជាមួយ​មេ​បញ្ជា​ការ​​ភូមិ​ភាគ​១​របស់​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ...

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាប់​ស៊ូថេប ឲ្យ​មក​ជួប​សម្ដេច​តេជោ ដោះ​ស្រាយ​បញ្ហា​ជន​ជាតិ​ថៃ​ទាំង​៧​រូប មុន​ពេល​តុលាការ​កាត់​ក្ដី

លោក​បានហាន ស៊ីលប៉ាអាចារ្យ ប្រធាន​ក្រុម​ទីប្រឹក្សា​គណបក្ស​ឆាតឆៃ បាតាណា និង​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ បាន​ប្រាប់​លោក​ស៊ូថេប​ ថងស៊ូបាន ឧបនាយក​រដ្ឋមន្រ្តី​ថៃ ឲ្យ​មក​​កាន់​ប្រទេស​​កម្ពុជា​ឲ្យ​បាន​ឆាប់ ​​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​​​​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ ដែល​​ត្រូវ​បាន​​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា។ លោក​ស៊ីលប៉ាអាចារ្យ បាន​លើក​ឡើង​ថា លោក​ស៊ូថេប គួរ​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់​ដើម្បី​ជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​នៃ​ព្រះ​​រា​ជា​ណា​ចក្រកម្ពុជា អំពី​ករណី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ។ លោក​ស៊ីលប៉ាអាចារ្យ បាន​ថ្លែង​ទៀត​ថា ការ​ជួប​ចរចា​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​ករណី​ជន​ជាតិ​​​ថៃ​ទាំង​៧​រូប​​នោះ ហើយ​បើ​កាន់​តែ​ឆាប់​គឺ​កាន់​តែ​ប្រសើរ។ ជន​ជាតិ​ថៃ​ទាំង​៧​រូប​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​ពី​បទ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។...

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​ ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។...

កាស៊ីត ភិរម្យ ​​​​បរាជ័យ​ក្នុង​បេសកកម្ម​ដោះលែង​​​ពលរដ្ឋ​ថៃ​​ ខណៈ​រដ្ឋាភិបាល​​មិនលូកដៃ​​ក្នុងកិច្ច​ការ​​តុលាការ

លទ្ធ​ផល​​​ពិភាក្សា​​​បន្ទាន់​​មួយ​​រវាង​លោក​​កាស៊ីត ​ភិរម្យ ​និង​លោក​ឧប​នាយករដ្ឋ​​មន្ត្រី​ហោ​ ណាំ​ហុង ​កាលពី​វេលាម៉ោង​​​៤​រសៀលថ្ងៃទី​​៣០ ធ្នូ ២០១០ ដោយ​ប្រើ​ពេល​អស់ជាង​​១ម៉ោង​នោះ បានបង្ហាញ​​ថា ការជួយរំដោះ​​ពលរដ្ឋ​ថៃ​​៧​នាក់ ​ឱ្យរួច​ផុតពី​ដៃ​តុលាការ​​កម្ពុជា​របស់​​ប្រមុខ​​ការទូត​ថៃត្រូវ​ទទួល​បរាជ័យ​​ហើយ ដោ​យសារ​ថា ​រឿង​នេះ​ជា​​ធ្លាក់ទៅក្នុងដៃ​​តុលាការ ដូច្នេះ​​ទុក​ឱ្យ​​តុលាការ​​ជាអ្នក​​ចាត់ការ​តាមនីតិវិធី​ចុះ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​មាន​ប្រសាសន៍​​​​ក្រោយ​ជំនួបជាមួយ​លោកកា​ស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃថា លោក​កា​ស៊ីត​​ ភិរម្យ​​​ ពិតជា​បាន​​ពិភាក្សា​បន្ទាន់​​ជា​មួយ​រូប​​លោក​ស្តី​ពីមធ្យោបាយ​​ដោះលែង​​ពលរដ្ឋ​​ថៃទាំង​៧​នាក់នោះប្រាកដមែន​​ ប៉ុន្តែ​​ទោះជាយ៉ាង​ណា រដ្ឋាភិបាល​​​កម្ពុជា​មិនអាច​​ជួយបានទេ​ ​ដោយសា​រ​តែ​​សំណុំរឿង​នោះ​​បានធ្លាក់​​ដល់ដៃ​​តុលាការ​​បាត់​ទៅហើយ ​រដ្ឋាភិបាល​​មិនអាច​លូកដៃ​​ចូល​ក្នុង​​កិច្ចការ​​តុលាការ​បានទេ​...​​ តុលាការ​ថៃ​ឯក​រាជ្យ ​រីឯ​​តុលាការ​កម្ពុជា​ក៏ឯករាជ្យ​ដែរ ។​ លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បញ្ជាក់​ថា ភាគីទាំង​​២​កម្ពុជា​-ថៃ​បាន​​យល់​ឃើ...

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​បានបញ្ជូន​​មក​ដល់​តុលាការ​​រាជធានី​​ ខណៈ​អ្នក​​កាសែត​​រង់​ចាំ​​យ៉ាង​កុះករ

រាជធានីភ្នំពេញ​ ៖ ​ជនជាតិថៃ​​៧​នាក់​​ដែល​ចូល​លុក​លុយទឹកដី​កម្ពុជា​​ នៅឯ​ព្រំដែន​ ហើយ​ត្រូវ​​​ទាហាន​​ការពារ​ចាប់ឃាត់ខ្លួនបញ្ជូន​មក​កាន់​រាជ​ធានីភ្នំពេញ ​កាលពីយប់មិញ​​នោះ ​ត្រូវ​បាន​​​បញ្ជូន​ទៅកាន់​តុលាការ​​​ហើយកាលពី​វេលា​​ម៉ោង​​១០ព្រឹក ​ថ្ងៃ​ទី​៣០ ធ្នូ ២០១០ ​ខណៈ​អ្នកកាសែត​​​រង់ចាំ​ថត​រូប និងយកព័ត៌មាន​​យ៉ាង​ច្រើនកុះករ ។ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពីព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មកឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហាផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវបញ្ជូន​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិវិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ...

ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​តុលាការ​ខ្មែរ​

ជន​ជ្រុលនិយម​ថៃ​ដែល​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​ចាប់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ម្សិលមិញ​ត្រូវបាន​ចោទប្រកាន់ ដោយ​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ពិរ​ករណី​គឺ ទី​១​ពី​បទ​ចូលក្នុង​ដី​ខ្មែរ​ខុសច្បាប់ និង​ទី​២ ពី​បទ​ចូលក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ ​នេះ​បើ​តាម​ឲ្យដឹង​ពី​លោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាកា​ររាជធានី​ភ្នំពេញ​។ បើ​យោង​តាម​ច្បាប់​កម្ពុជា​បទ​ចោទប្រកាន់​ទី​១ អាច​ប្រឈម​នឹង​ការកាត់ទោស​ពី​៣​ខែ​ទៅ​៦​ខែ រីឯ​បទ​ចោទ​ទី​២​ប្រឈម​នឹង​ការផ្តន្ទាទោស​ពី​៦​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​២​លាន​រៀល​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​តុលាការ​នៅ ព្រឹក​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ដើម្បី​សាកសួរ​និង​ចោទប្រកាន់​។​​ប្រភព​ពី​តុលាការ​ឲ្យដឹងថា ពេល​មក​ដល់​តុលាការ​ជន​ទាំង​៧​នាក់​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ របស់​តុលាការ​ទេ រហូត​ទាល់តែ​ឯកអគ្គរាជទូត​ថៃ​មក​ដល់​បាន​ព្រម​និយាយ​។ នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​ការសាកសួរ​បានអូសបន្លា​យ​ពេល​យ៉ាង​យូរ​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ដែល​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់​រួមមាន​១.​លោក​ផាន់​លី​ត វី​ឃី​ត​សេត ​អាយុ ៤៧​ឆ្នាំ ជា​សម...

បទអត្ថាធិប្បាយ៖ កាដូធំ៣របស់​សម្តេច​តេជោ

កាដូធំៗចំ​នួន​៣ ​ បាន​ផុសឡើង​នៅ​លើដែន​ដីសុវណ្ណភូមិ គឺ​ជាចំ​ណង​ដៃ​របស់​រាជ​រដ្ឋាភិបា​ល ​ កម្ពុជាចំ​ពោះ​ប្រជា ពល​រដ្ឋខ្មែរប្រមាណ១៤លាន​នាក់​ ត្រូវ​បាន​ប្រកាស​ឲ្យដឹង​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​កាដូធំ​ទាំង​៣​នោះ​ គឺ​​ ផ្លូវ ស្ពាន​ និង​ទំ​នប់​វារី​អគ្គីសនី​។ ពិត ​ មែន​ថា​ រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រកាន់​យក​គោល​នយោបាយ​តាម​របៀប​ «យុទ្ធសាស្ត្រ​ជំ​ហាន​គីង្គក់» ​ ដែល​ក្រុម​ប្រឆាំង​តែង​តែ​ប្រមាថ​ថា​ យឺត​ រខេក​រខាក មិន​លឿន​រហ័ស​មែន​ពិត​ ប៉ុន្តែ ក្នុងការ​បោះ​​ មួយជំ​ហាន​ៗរបស់​សម្តេច​តេជោ​ គឺមាន​ទម្ងន់​មហាសាល ពោរពេញ​ដោយ​​ថាម​ពល​ និង​បាន​នាំមក​នូវ​សារៈ​​​ប្រយោ​​ជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ន័យ​ជំ​ហាន​គីង្គក់ក្នុង​សម័យ​តេ​ជោ ​ គឺ​ប្រដូច​ទៅ​នឹង​ជំ​ហាននៃ​​ការរីក​ចំ​រើន​ និង​ការអភិ​វឌ្ឍដែល​ប្រកប​ដោយ​ចីរភាព។ ពល ​ រដ្ឋខ្មែរដែល​បាន​ហែល​ឆ្លង​នូវ​មហាសោកនាដ្ឋកម្ម​​នៃ​ការកាប់​សម្លាប់ ធ្វើ​ការ​ធ្ងន់​​ បង្អត់​អាហារ ដោយ​បនប្រល័យ​ពូជ​សាសន៍ ​ ប៉ុល​ ពត​ គឺមិន ​ អាច​បំ​ភ្លេច​បាន​ឡើយ​ពី​ទុក្ខ​លំ​បាក​​វេទនា​ នៃ​​​​របបវាល​ពិ​ឃាតនោះ ពី​ព្រោះ...

ជន​ជាតិ​​សៀម​៧​នាក់​នឹង​ត្រូវ​មក​ដល់​រាជ​ធានី​ភ្នំពេញ​ពាក់​កណ្តាល​អធ្រាត្រ

ជន​ជាតិ​ថៃ​៧​នាក់​ជា​ក្រុម​បាតុ​ករ​អាវ​លឿង​ដែល​ទាហាន​ការ​ពារ​ព្រំ​ដែន​កម្ពុជា​ចាប់​ឃាត់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​​កម្ពុជា ខណៈ​ពួក​គេ​ចូល​មក​វាស់​វែង​លុក​លុយ​នោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​រាជ​ធានី​ភ្នំពេញ​ហើយ​ដើម្បី​ប្រគល់​ឱ្យ​រដ្ឋា​ភិបាល​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។ ជន​ជាតិ​សៀម​៧​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ពី​ព្រំ​ដែន​អូរ​បីជាន់ មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​​ជ័យ រួច​ហើយ​បញ្ជូន​បន្ត​មក​កាន់​រាជ​ធានី​ភ្នំពេញ​តាម​រយៈ​រថយន្ត​របស់​ស្នង​ការ​ដ្ឋាន​ខេត្ត​កាល​ពី​វេលា​ម៉ោង​៥​​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ធ្នូ ២០១០ ដោយ​យោង​តាម​ចំណាត់​ការ​របស់​ថ្នាក់​លើ... ពួក​សៀម​ទាំង​៧​នាក់​នេះ​តាម​ប្រភព​ព័ត៌​មាន​ថា មាន​សមា​ជិក​សភា​២​នាក់​ផង​ដែរ ហើយ​ពួក​គេ​ទំនង​នឹង​មក​ដល់​ភ្នំពេញ​នៅ​វេលា​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ដដែល រង់​ចាំ​ការ​ជំនុំ​ជំរះ​​​ឆាប់​ៗនេះ។ មុន​នេះ​បន្តិច សម្តេច​តេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​ បានប្រកាស​ថា សមត្ថ​កិច្ច​​ការពារព្រំដែន​​ និងអាជ្ញាធរ​​ដែនដី ត្រូវ​តែនាំ​​ជន​ជាតិ​​ថៃ​​៧​នាក់​​ ជាក្រុម​​អាវលឿង ​ដែលចាប់បាន​​នៅ​ឯព្រំដែន​​​ក្នុងទឹកដី​កម្ពុជា​នោះឡើង​តុលាការ​​ឱ្យ​​ខាង​តែ​បាន ​ព្រោះជា​​កំហុស...

បាងកក​ប៉ុស្តិ៍ ៖ ទាហានកម្ពុជា​​ចាប់ខ្លួន​ជនជាតិថៃ៧នាក់​ក្នុងនោះ​​មាន​សមាជិកស​ភា​ម្នាក់

កាសែត​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​២៩ ធ្នូ ផ្សាយ​​ថា លោក Panich Wikitsate សមាជិកសភា​​​គណបក្ស​​ប្រជាធិបតេយ្យ​​ប្រចាំ​ក្រុង​បាងកក ​និង​លោក​​វីរ៉ា ស៊ុម ខ្វាមឃីដ ​ជាមេដឹកនាំ​ក្រុម​មួយ​​ឈ្មោះ​ «បណ្តាញ​​អ្នកស្នេហា​​ជាតិថៃ» រួមទាំង​​ពលរដ្ឋ​​​ថៃ​៥​នាក់ទៀត​​ ត្រូវបាន​​ចាប់ខ្លួន​​ដោយ​ទាហាន​​កម្ពុជា កាលពី​ព្រឹកថ្ងៃទី​​២៩ ធ្នូ ។ កាសែត​​ថៃដដែល​​ឱ្យ​​ដឹង​​ទៀត​ថា ​លោក Panich និង​លោក​វីរ៉ា​ រួម​ទាំង​​ពលរដ្ឋ​ថៃ​ទាំង​៥​នាក់ បាន​ធ្វើ​​ដំណើរ​ទៅកាន់​​ស្រុក​អារញ្ញ​ប្រាថេត នៅ​​ជាប់ ព្រំដែន ​​រវាង​ប្រទេស​​ថៃ និង​ប្រទេស​កម្ពុជា​ ដើម្បី​​​ត្រួតពិនិត្យ​​​ និងស៊ើប​អង្កេត​​​ថា តើ​​មាន ពល​​រដ្ឋ​​កម្ពុជា​លួចឆ្លង​​កាត់ ព្រំដែន​​ចូលទឹក​ដី​​ថៃ​ឬ​ក៏​អត់ ។ ខណៈ​ពេល​​កំពុង​​ត្រួតពិនិត្យ​​​តំបន់​ព្រំដែន​​​ខាង​​ប្រទេស​ថៃ​​ពួកគេត្រូវ​បានចាប់ខ្លួន​​ដោយ​​ទាហាន​កម្ពុជា ។ កាសែត​បាង​កកប៉ុស្តិ៍​​​បានដកស្រង់សំដី​លោក​​កាស៊ីត​ ភិរម្យ រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស​ថៃ ​ដែល​ថ្លែង​​នៅថ្ងៃទី​​២៩ ធ្នូ ថា រដ្ឋាភិបាល​​​នឹង​បញ្ជូនតំណាង​​របស់​​ខ្លួន​​​មកកាន់​ប្រទេស​កម្ពុជា ​ដើម្បីចរចា​​ និងពិភាក្សា​ជាមួយកម្ពុជា​​ក្រោយ​ពី​​ទទួលបាន ព័ត៌មាន​​​ថា ពលដ្ឋ​ថ...