Skip to main content

Posts

Showing posts from August 31, 2014

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ លើកទឹកចិត្តសិស្ស ប្រលងជាប់និទ្ទេស A នូវអាហារូបករណ៍បន្ថែម ប្រាក់ឧបត្ថម្ភ រួមជាមួយនឹងសំភារៈសិក្សាជាច្រើនទៀត

នៅ​វិមាន​សន្តិភាព នា​រសៀល​ម៉ោង ៤ ថ្ងៃទី​៥​ ខែកញ្ញា​ នេះ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតិ ឲ្យ​ក្រុម​សិស្ស​ឆ្នើម ដែល​បាន​​ប្រលង​​ជាប់​បាក់​ឌុប (សញ្ញាបត្រទុតិយភូមិ)  ទទួល​បាន​​និទ្ទេស A ទាំង​១១ នាក់ បាន​ចូលជួប​​ ។ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានសំដែង​​នូវការ​កោតសរសើរ​​ដល់​បេក្ខជន​ដែល​បាន ប្រលង​ជាប់​និទ្ទេស​ល្អប្រសើរ ហើយ​សម្តេច​ចា​ត់​ទុកថា ជាលទ្ធផល​​ដ៍ត្រចះ​ត្រចង់ បង្ហាញ​ពី​សមត្ថ​ភាព ពិត​របស់​សិស្សទាំ​ង​១១​រូបនេះ​ផ្ទាល់ ដោយបានផ្តល់កិត្តិយស​ដល់ខ្លួនឯង គ្រួសារ និង សង្គមជាតិទាំងមូល។ សម្តេចបាន​កើត​សរសើរថា អ្នកទាំង​១១រូប ដែលជាប់​និទ្ទេស​ A ប្រៀប​បាន​​ទៅនឹង​តារា​​ដែលរះ​នៅក្នុង​ចំណោម​បេក្ខជន ជាង៩ម៉ឺននាក់។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យ​ក្មួយៗ ទាំង​១១​រូប​​ ឲ្យ​​​បន្តការ​ប្រឹង​ប្រែង​​សិក្សា​​បន្តទៀត ព្រោះ​ថាការ​បញ្ចប់​ កំរិត​មធ្យម​​សិក្សា​ទុតិយ​ភូមិ​នេះ ជា​ជំហាន​​មួយ ​ប៉ុន្តែ​ជំហាន​​​បន្ទាប់​​សិស្ស​ទាំង​អស់​ត្រូវ​ខិត​ខំ​ប្រែង​រៀន​សូត្រ​ដើម្បី​ធានា​ថា ពួកគាត់​ជា​​សិស្ស​​ពូកែ​ ទាំងនៅ​មធ្យមសិក្សា ក៏ដូច​ជា​ឧត្តម​សិក្សា ពិសេស​ការ​រៀប​ចំនូវ​អត្ត​ចរិត​ឲ្យបាន​ល្អ ជ...

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល ​នៃសម័យ​ប្រជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តី​ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

បទអត្ថាធិប្បាយ៖ ការចោទប្រកាន់ដ៏ខុសឆ្គងមកលើកាកបាទក្រហមកម្ពុជា តើ​វា​ជាគោលការណ៍រ​បស់​វិទ្យុអា​ស៊ី​សេរី ឬក៏ជា​ការ​បម្រើឲ្យនយោបាយបក្សប្រឆាំង?

អត្តបទដោយ: ឧត្តម សក្តិ     វិទ្យុអ ាស៊ី​ សេរីដែលគេគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា មាននិន្នាការបម្រើឲ្យន​យោ​​បា​យ​ បក្សប្រឆាំងផ្កាប់មុខ ប្រាសចាកអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បំពានយ៉ាងអគតិ ខ្វះ​មនសិការជាតិ បំផ្លាញលើព្រហ្មវិហារធម៌របស់កាកបាទក្រហមកម្ពុជា ដែល​ទង្វើនេះ​ស្តែ​ង​ទ្បើ​ងកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៤ កន្លងទៅនេះ តាមរយៈការចោទប្រកាន់ម​ក​លើ​អង្គការមនុស្សធម៌ថ្នាក់ជាតិ កាកបាទក្រហមកម្ពុជាថា ត្រូវ​បានគេ​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ស្ថាប័ន​ដែល​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ញាំញី​ទៅ​ដោយ​ក្រុម​ប្រពន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ ជួ​រដ្ឋាភិបាល​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ​ វិទ្យុនេះបានហៅស្ថាប័ន​មួយ​នេះ​ថា ជា​កន្លែង​លាង​លុ​យ ​​ របស់​ក្រុម​ឧកញ៉ា​កំពូលៗ និង​ជា​កន្លែង​ទទួល​បាន​យ័ន្ត​ស័ក្ដិ​សិទ្ធិ ដើម្បី​រក​ស៊ី​ជួញ​ដូរ​ខុស​ច្បា​ប់ ហើយគឺ​ជា​សេនាធិការ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​នោះទៅវិញ។ តើការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីនេះ ធ្វើទ្បើង​ដើម្បី​អ្វី?​ ក្នុង​ចេ​តនា​បែប​ណា​?​តើ​វាជាការមិនដឹង ឬ ក៏ ធ្វើជាភ្លើក្នុងរឿងកាកបាទក្រហមកម្ពុជា? តាំង​ពី​ដើមរៀងមក​ គឺ​វិ​ទ្យុ​អាស៊ី​សេរី​មិន...

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកជា​ច្រើន​ បាន​ហៅ​សង្ឃនៅ​វត្ត​សាម​គ្គី​រង្សី ថា​ជា​សង្ឃទំ​នើង បន្ទាប់​ពី​បាន​ប្រើអំពើ​ហិង្សា​បណ្តេញអ្នក​តំណាង​រាស្ដ្រ

នៅ​ព្រលប់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៤នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន បាន​​បង្ហោះ​រូប​ភាព​ដែល​ព្រះ​សង្ឃ ប្រើ​កាយ​វិការ​ហិង្សាទាំង​កំ​រោល​ ដាក់​លើអ្នក​តំ​ណាង​រាស្ត្រ​ និង​ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ​ទទួល​ និង​ដោះ​ស្រាយ​បណ្តឹងតវ៉ា​ ក្នុង​ខណៈ​ដែល​​អ្នក​តំ​ណាង​រាស្ត្រ​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហាបណ្តឹង​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ ដែល​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី។ ក្នុង​ខណៈដែល​លោក សួស យ៉ារ៉ា សមាជិក​សភា​មណ្ឌល​ព្រះ​វិហារ កំ​ពុងពន្យល់​ទៅ​កាន់​ប្រជាពលរដ្ឋ​ ស្រាប់​តែ ត្រូវ​បាន​ក្រុម​សង្ឃ​ជ្រុល​និយមនៅវត្ត​សាមគ្គីរង្សី​ ក្រុង​ភ្នំពេញ ដែល​គេ​ដឹង​ថា គាំទ្រ​គណបក្ស​ប្រឆាំង​​ បាន​ប្រើ​អំពើ​ហិង្សា​ទាំង​កម្រោល​ ហក់​ស្ទុះ​មក​ ​​ បណ្ដេញ​អ្នក​តំណាង​រាស្ដ្រ និង​ក្រុម​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ ដោ​យ​ប្រើ​ពាក្យ​សម្ដី​ជេរ​ប្រមាថ​យ៉ាង​អសុរស​ជា​ទី ​ បំផុត។ ហ្វេសប៊ុកបានរៀប​រាប់​ថា ការ​ពិត​អ្នក​តំណាង​រាស្ដ្រ​ សួស យ៉ារ៉ា និង​ក្រុម​ការ​ងារ​ដែល ​ ​ចុះ​ទៅកាន់ទីនោះ ក្នុង​គោល​បំណង​ស្ដាប់​យោបល់​ពី​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​រក​ដំណោះ ​​ ស្រាយ​សម​ស្រប​ជូន​ដល់​ពួក​គាត់​។ ក្នុងខណៈ​ពេល​...

ប្រតិកម្ម​របស់​ឯកឧត្តម សួស យ៉ារ៉ា​ បន្ទាប់​ពី​មាន​ការបណ្តេញ​ចេញ​ដោយ​ហិង្សាដោយ​ពួក​ក្រុម​សង្ឃ និង​ការ​ផ្សព្វ​ផ្សាយបំ​ភ្លៃ​របស់​ឯកឧត្តម សម រង្ស៊ី ក្នុង​ទំ​ព័រហ្វេសប៊ុក

           នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នា​២០១៤នេះ ឯកឧត្តម សួស យ៉ារ៉ា អ្នក​តំ​ណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ និង​ក្រុម​ការងារ​គណៈកម្មការចម្រុះ​ទទួល​ និង​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​តវ៉ា​ ដឹក​នាំដោយ​ ឯកឧត្តម ប៉ាល់​ ច័ន្ទ​តារា បាន​ចុះ​ទៅ​ជួប​សំ​ណេះ​សំ​ណាល​  និង​​ទទួល​ពាក្យ​បណ្តឹង​ដី​ធ្លី​ពី​ប្រជាពល​រដ្ឋ​នៅ​ក្នុង​វត្តសាមគ្គី​រង្សី ស្រាប់​តែ​ក្នុងខណៈពេល​នោះ​ មាន​ការ​​រំ​ខាន ​​​ ពី​ក្រុម​សង្ឃ និង​បក្ខពួក​ មករំ​ខានការពន្យល់​របស់​អ្នក​តំ​ណាង​រាស្ត្រ​ រហូត​ដល់​មាន​ការ​ប្រើ​ ពាក្យ​សម្តី​ធ្ងន់​ៗ ពិសេស ការ​បណ្តេញ​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​បរវេណ​វត្ត​ ហើយ​អនុវត្ត​វិធាន​ការ ​​ញុះ​ញង់​ប្រជាពល​រដ្ឋ​ប្រឆាំង​នឹង​អ្នក​តំ​ណាង​រាស្ត្រ​ និង​ក្រុម​ការងារ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កម្លាំង​​ សមត្ថកិច្ច​ជម្លៀសអ្នក​តំ​ណាង​រាស្ត្រ​ និង​ក្រុម​ការងារ​ចេញ​ពី​ទី​នោះ ។           បន្ទាប់​ពី​មាន​ហេតុ​ការណ៍​នោះ​កើត​ឡើង ឯកឧត្តម​ សួស យ៉ារ៉ា​ បានបំ​ភ្លឺជា​មួយ​បណ្តាញ​ព័ត៌មាន​យើង​​ថា៖ ក្នុងកិច្ចការដែលអន្តរាគមន៍ជាមួយពាក្យបណ្តឹងរបស់ប្រជាពលរ...

ពិធីប្រកាសផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ដីពីការគាំពារនិងអភិវឌ្ឍកុមារតូច ឆ្នាំ ២០១៤-២០១៨

    ការផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការ​សកម្មភាពជាតិស្ដីពីការគាំពារនិងអភិវឌ្ឍកុមារតូច ឆ្នាំ​២០១៤-២០១៨ ត្រូវបានប្រកាសផ្សព្វផ្សាយ នាព្រឹក​ថ្ងៃចន្ទទី១ខែកញ្ញានេះ ក្រោមអធិបតីភាព សម្ដេច​អគ្គមហា សេ នាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យា​ស្ថាន​​ជាតិ​អប់រំស្ថិត ។ ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​និងកីឡា បានលើកឡើងថា ការគាំពារ និង អភិវឌ្ឍន៍កុមារតូច ជាបញ្ហាដែល​ត្រូវយក​ចិត្តទុក​ដាក់​បំផុត ព្រោះកុមារតូចងាយទទួលគ្រោះថ្នាក់ផ្សេងៗ ដែលត្រូវប្រឈម ។ កុមារតូចដែល ចាប់ពីកកំណើត រហូត​ដល់អាយុក្រោម៦ឆ្នាំតែងមានការអភិវឌ្ឍ លើ ផ្នែករាងកាយនិងស្មារតី ដែលជា​តម្រូវការ​ចាំបាច់​សម្រាប់​កុមារ ។ ផ្នែកទាំងនេះ​តែងលូតលាស់ទន្ទឹមគ្នា ហើយជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមក ។ កុមារ​តូចមាន​ការ​អភិវឌ្ឍ ឆាប់រហ័សផ្នែក ខួរក្បាល នៅឆ្នាំ ដំបូង នៃជីវិតរបស់គេ ។ បទពិសោធន៍ជាច្រើនបានបង្ហាញថា ជីវិតដំបូងរបស់កុមារ ត្រូវផ្ដោតទៅលើការថែទាំ ការជួយទំនុកបំរុងពីគ្រួសារនិងសង្គម ឱ្យទទួលបាននូវ សេវានានាដូចជា អាហារូបត្ថម្ភ ការថែទាំសុខភាព ការផ្ដល់ឱកាសរៀនសូត្រ ការការពារពីគ្រោះថ្នាក់ផ្សេងៗ។ ការងារទាំងនេះ អ...

ប្រតិភូក្រុម​ត្រួតពិនិត្យ​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់​ និងអំពីហិ​រញ្ញប្បទាន​​ភេរវកម្ម​នៅកម្ពុជា

ប្រតិភូ ក្រុមត្រួតពិនិត្យ ការប្រឆាំងការលាងសម្អាតប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្ម​ ប្រចាំ​តំបន់​​អា​ស៊ី​ប៉ាស៊ីហ្វិច​កោតសសើរដល់ ការងារស្តីពីការប្រឆាំងការលាងសម្អាតប្រាក់​ និងអំពី​ហិរញ្ញ​ប្ប​ទាន​ភេរវកម្មនៅកម្ពុជា ។ ការ កោតសសើរបែបនេះ ធ្វើឡើងក្នុងជំនួប រវាង ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជាមួយឯកឧត្តម Yogpal Singh និង លោកស្រី Julia Bacay Abad សហប្រធាន​ ក្រុមត្រួតពិនិត្យ ការប្រឆាំងការ​លាងសម្អាត​ប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ​ នាព្រឹកថ្ងៃទី០១​ ខែ​កញ្ញា​ ឆ្នាំ ២០១៤នៅទីស្តីការគណៈរដ្ឋមន្រ្តី ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានមានប្រសាសន៍ថា​ ប្រទេសកម្ពុជា​បានធ្វើ​វិសោធន៍​កម្មច្បាប់ស្តីពីការប្រឆាំងការ​លាងសម្អាត​ប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្ម ដូចជា​កាល​ពី​​ថ្ងៃទី​២១​​ខែមិថុនា​ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការ ការ​សម្រប​សម្រួល​ផ្ទៃក្នុង និងយុទ្ធសាស្ត្រថ្នាក់ជាតិ ប្រឆាំងការលាងសម្អាតប្រាក់​ និងអំពី​ហិរញ្ញ​ប្ប​ទាន​ភេរវកម្ម ហើយកម្ពុជាក៏...