ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃខេត្តបន្ទាយមានជ័យនៅទ្រឹងខណៈខេត្តឧត្តរមានជ័យមេទ័ពខ្មែរ-សៀមហូបបាយរួមគ្នា
ព្រំដែនកម្ពុជា-ថៃ៖ សភាពការណ៍តានតឹងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ បានអូសបន្លាយតាំងពីថ្ងៃទី២៧មករារហូតមកដល់ថ្ងៃទី២៩នេះ នៅតែមានស្ថានភាពស្ថិតក្នុងការ ប្រុងប្រយ័ត្នរៀងៗខ្លួននៅឡើយ ។ នេះបើតាមការអះអាងរបស់មន្ត្រីយោធាប្រចាំទិសប្រាសាទព្រះ វិហារ ។ មន្ត្រីយោធាប្រចាំទិសប្រាសាទព្រះវិហារបានបញ្ជាក់កាលពីរសៀលថ្ងៃទី២៩នេះថា កងទ័ពកម្ពុជារហូតមកទល់ពេលនេះនៅត្រៀមទប់ទល់រាល់អំពើឈ្លានពាន ដែលថៃបានគំរាមកំហែងរយៈពេល ពីរបីថ្ងៃចុងក្រោយនេះ។ មន្ត្រីយោធាដដែលបានបន្ថែមថា ស្ថានភាពហាក់បីដូចជាស្ងប់ស្ងាត់ ក៏ប៉ុន្តែកងទ័ពទាំងអស់ ស្ថិតក្នុងស្ថានភាពប្រុងជើងការ ។ ចំណែកនៅខេត្តឧត្តរមានជ័យទល់មុខខេត្តចន្ទបុរីរ៉ាំរបស់ថៃ មានសេចក្តីរាយការណ៌ថា មេបញ្ជាការកងទ័ពកម្ពុជានិងមេទ័ពថៃបានជួបពិភាក្សាដើម្បីបន្ធូរបន្ថយភាពតានតឹងដោយអាវុធ និងមាន ការបរិភោគអាហារថ្ងៃត្រង់រួមគ្នានៅលើប្រាសាទតាមាន់ផង ។ ប្រភពនៃសេចក្តីរាយការណ៍បានបន្ថែម...