Skip to main content

Posts

Showing posts from August 19, 2012

ស្ថានភាព​អាកាសធាតុថ្ងៃទី២៥ខែសីហានិង​ព្យាករ​ណ៍អាកាសធាតុ​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៨​ខែសីហា​ឆ្នាំ​២០១២​

ព្រឹត្តិបត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​សម្រាប់ថ្ងៃ​ទី​២៥ខែសីហា​និង​ថ្ងៃ​ទី​២៦ដល់​ថ្ងៃ​ទី​២៨ខែសីហា​ឆ្នាំ​២០១២​​

សេចក្តី​ប្រកាស​ព័ត៌មាន​រួម សន្នសីទ​សភា​កម្ពុជា-វៀត​ណាម អបអរ​សារទ​រខួប​៤៥ នៃកា​របង្កើត​ទំនាក់​ទំនងការ​ទូត​កម្ពុជា-វៀតណាម

ប្រធាន​អង្គការ​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​កម្ពុជា​កំពុង​ជំរិត​ទារប្រាក់​ពី​អ្នក​រត់​តាក់ស៊ី​

ដោយ​ ៖ ព​.អមតៈ ​ខេត្ដពោធិ៍សាត់​ ៖​ អ្នក​រត់​រថយន្ដឈ្នួល​ ពី​ខេត្ដពោធិ៍សាត់​មក​ភ្នំពេញ​បាន​រិះគន់​ ចំៗ​ទៅ​លោក​ ​សាំង​ វាសនា​ នាយក​អង្គ​ការ​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​កម្ពុជា​ថា​បាន​ជំរិត​ទារប្រាក់​ពី​ពួក​គាត់​ ពី​១០​ទៅ​៣០​ម៉ឺន​រៀល​ នៅ​ពេល​ដែល​ពួក​គាត់​ដឹក​សង្ហារ​រឹម​របស់​ភ្ញៀវ​ ។​ ​អ្នក​រត់​តាក់ស៊ី​ម្នាក់​ពី​ពោធិ៍សាត់​មក​ ភ្នំពេញ​បានឱ្យ​ដឹង​ថា​ រូប​គាត់​បាន​រកស៊ី​ ដឹក​មនុស្ស​ពី​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំ​ ក្រវាញ​មក​ភ្នំពេញ​ដោយពេល​ខ្លះ​គាត់​ បាន​ដាក់​គ្រឿង​សង្ហារ​រឹម​ធ្វើ​អំពី​ឈើ​របស់​ ភ្ញៀវ​មក​ជាមួយ​ ដើម្បី​បាន​រួច​ថ្លៃ​ប្រេង​ ប៉ុន្ដែ​នៅ​ពេល​លួច​បង្កប់​គ្រឿង​សង្ហារ​រឹម​ ម្ដងៗ​តែង​ត្រូវ​បាន​នាយក​អង្គការ​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​កម្ពុជា​បើក​  រថយន្ដ​ដេញ​ស្ទាក់​គំរាម​ទារប្រាក់​មិន​ ដែល​ខាន​ ។​ ​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​ដែល​លោក​ សាំង​ វាសនា​ ស្ទាក់​ទារប្រាក់​ម្ដងៗ​គឺ​ទារ​ពី​១០​ទៅ​៣០​ម៉ឺន​រៀល​ ប្រសិនជា​មិន​ព្រមឱ្យ​តាម​ការ​កំណត់​ នោះ​ទេ​ លោក​តែង​ចុច​ទូរស័ព្ទ​ទៅ​អ្នក​ នេះ​ទៅ​អ្នក​នោះ​ ពិសេស​ហៅ​មេព្រៃ​មក​ ចាប់​យក​រថយន្ដ​ទៅ​ដាក់​នៅ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈ...

ប្រជាពលរដ្ឋ​លើកគ្នា មកសុំ​ការជួយ​អន្ដរាគមន៍ បន្ទាប់ពី​តុលាការ​កោះហៅ​អ្នកភូមិ ៥​នាក់​

កំពង់ឆ្នាំង​:   ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជាង ៣០ នាក់ មកពី​ភូមិ​កោះ​ក្អែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ បាននាំគ្នា​មកកាន់​ការិយាល័យ​តំណាងរាស្ដ្រ​មណ្ឌល​កំពង់ឆ្នាំង ដើម្បី​សុំ​ការជួយ​អន្ដរាគមន៍ បន្ទាប់ពី​ខាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ កោះហៅ​អ្នកភូមិ​៥​នាក់ មក​សាកសួរ រឿង​ចាប់​អួន និង​ជន​របស់​ជនជាតិ​វៀតណាម​ដុត​បំផ្លាញចោល​។​ ​តំណាង​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១២ មាន​ទូក​អួន និង​ទូក​ជន​របស់​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង បាន​ចូលមក​នេសាទ នៅត្រង់​កន្លែង ដែល​ពួកគាត់​ដាក់មង ក្នុងពេលនោះ ពួកគាត់​បានអោយ​ក្រុម​វ៉ៃ​អួន ចេញ ពីព្រោះ​ធ្វើអោយ​ត្រី​ផ្អើល​ពួកគាត់​នេសាទ​មិនបាន ប៉ុន្ដែ​ក្រុម​នេសាទ​ជនជាតិ​វៀតណាម​ទាំងនោះ មិន​ព្រមស្ដាប់​ពួកគាត់ ខឹង ក៏​ចាប់យក​អួន និង​ជន ដុតចោល​តែម្ដង​។​   ​ប្រជ​ពលរដ្ឋ​បាន​អោយដឹងទៀតថា អ្នកភូមិ​របស់គាត់ ដែល​ត្រូវ​តុ​ការកោះហៅ​ក្នុង​រឿងនេះ ១-​ឈ្មោះ​ធឹ​ម ធី​ម​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ២-​នួន ខា​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៣-​ជុក ហួន​ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ៤-​ឈ្មោះ ឡេង​ឈឿន​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​៥-​ឈ្មោះ ជា​ចក់ ភេទ​ប្រុស...

សមត្ថកិច្ច​នាំខ្លួន​ផ្កាយ​ពីរ ទៅ​ឆែកឆេរ​បន្ត នៅ​ហាង​រស្មី​បឹង​កេងកង រក​ភស្តុតាង​បន្ថែម​

ភ្នំពេញ:   សមត្ថកិច្ច​បាន​នាំខ្លួន លោក​ផ្កាយ​ពីរ ចាន់ ឫទ្ធី​ឌី ចុះទៅ​ឆែកឆេរ​បន្ត​នៅ ភោជនីយដ្ឋាន រស្មី​បឹង​កេង ដែលមាន​ទីតាំង​ស្ថិតនៅ ខាងត្បូង វិទ្យាល័យ ជាស៊ីម បឹង​កេងកង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ដើម្បី​ស្វែងរក​ភស្តុតាង​បន្ថែម​។   ​គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ប៉ូលិស និង​ប៉េអឹម ដឹកនាំ​ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ រួមមាន​ព្រះរាជអាជ្ញារង លោក គី ប៊ុណ្ណា​រ៉ា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ ដោយ​ចូល​ឆែកឆេរ​ភូមិគ្រឹះ​មន្ដ្រី យោធា ពាក់ ផ្កាយ​ពីរ​ម្នាក់ នៅ​បុរី​ជ្រោយ​បាសាក់ នៅ​ភូមិគ្រឹះ​លេខ​៤៤ ផ្លូវលំ ភូមិ​អូរអណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​ជនសង្ស័យ​ក្នុង​រឿង​ជួយ​ដូរ​គ្រឿងញៀន​នោះ ឈ្មោះ ចាន់ ឫទ្ធី​ឌី ជា​ឧ​ត្ត​ម​សេនីយ៍​ទោ មាន​ឋានៈ​ជា​នាយរង​សេនាធិការ​កងទ័ពជើងគោក ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ចាប់ខ្លួន​នៅ​នឹង​ក្នុង​ភូមិគ្រឹះ  រួមជាមួយ​មនុស្ស​ប្រមាណ ៣០ នាក់​ផ្សេងទៀត​។   ​បន្ទាប់ពី​ឃាត់​លោក​ផ្កាយ​ពីរ​រួចហើយ សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ W...

សមត្ថកិច្ច ចាប់ខ្លួនលោកផ្កាយពីរយោធា ឆែកភូមិគ្រឹះ រកឃើញថ្នាំញៀនជិត ១ គីឡូ

ភ្នំពេញ:   ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ប៉ូលិស និង​ប៉េអឹម ដឹកនាំ​ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ រួមមាន​ព្រះរាជអាជ្ញារង លោក គី ប៊ុណ្ណា​រ៉ា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ ដោយ​ចូល​ឆែកឆេរ​ភូមិគ្រឹះ​មន្ដ្រី​យោធា​ពាក់​ផ្កាយ​ពីរ​ម្នាក់ នៅ​បុរី​ជ្រោយ​បាសាក់ កាលពី​រសៀល​ថ្ងៃទី​២៤​ខែសីហា ឆ្នាំ​២០១២ នៅ​ភូមិគ្រឹះ​លេខ​៤៤ ផ្លូវលំ ភូមិ​អូរអណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​ជនសង្ស័យ​ក្នុង​រឿង​ជួញ​ដូរ​គ្រឿងញៀន​នោះ ឈ្មោះ ចាន់ ឫទ្ធី​ឌី ជា​ឧ​ត្ត​ម​សេនីយ៍​ទោ មាន​ឋានៈ​ជា​នាយរង​សេនាធិការ​កងទ័ពជើងគោក ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ចាប់ខ្លួន​នៅ​នឹង​ក្នុង​ភូមិគ្រឹះ  រួមជាមួយ​មនុស្ស​ប្រមាណ ៣០ នាក់​ផ្សេងទៀត​។   ​បន្ទាប់ពី​ឃាត់​លោក​ផ្កាយ​ពីរ​រួចហើយ សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ WY ចំនួន​ជាង ៤ ម៉ឺន​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ទម្ងន់​ប្រមាណ​ជាមួយ​គីឡូក្រាម​។​ ​លោក​ព្រះរាជអាជ្ញារង គី ប៊ុណ្ណា​រ៉ា បាន​ឲ្យ​ដឹងថា មុននឹង​ឈានទៅដល់​ការចុះ​ឆែកឆេរ​ភូមិគ្រឹះ ដែល​សង្ស័យថា ស្ដុក និង​សម្រាប់​ចែកចាយ​គ្រឿងញៀន​នេះ គឺ​កម្លាំង​ជំនាញ​បាន​ស៊ើបអង...

សម្ភាសន៍​​ លោក​​បណ្ឌិត​ឈឹម ផលវរុណ ស្តីពី​ សម្ព័ន្ធ​ភាព​ ជាគណបក្ស​សំបក​របស់ កឹម សុខា និង សម រង្ស៊ី​​

ថ្ងៃទី   ២០ ខែសីហា ឆ្នាំ២០១២ លោក   សត្យា រក្ស ​             សំណួរ ​៖   គណ​បក្ស​ប្រឆាំង​ទាំងពីរ​​ គឺ​ជាគណ​បក្ស​​ដែល​ប្រឆាំង​គ្នា​យ៉ាង​​ស៊ី​សាច់​ហុត​ឈាម​ជាទី​បំផុត ក្នុង​អតីត​កាល។ គណបក្ស​ប្រឆាំង​ទាំង​ពីរតែងតែ​​​ដណ្តើម​គ្នាជា​ជើង​ឯក​ប្រជា​ធិប​តេយ្យ​​​។ ម្នាក់ៗសុទ្ធ​តែជា​អ្នកប្រជា​ធិបតេយ្យ​ និងជា​​អ្នកស្នេហាជាតិ​ជាដើម។​ ប៉ុន្តែសកម្មភាព និង​អ្វី​ដែល​ជាទង្វើរបស់គេ គឺប្រហាក់​ប្រហែលគ្នា។​ គឺ​ថា គណបក្សសម រង្ស៊ី មកទល់​ម៉ោងនេះ ​គ្មាន​សមិទ្ធិផល​អ្វី​សម្រាប់​ជាតិ សម្រាប់​ប្រជាពលរដ្ឋទេ​។​​ចំណែក កឹម សុខា ដែល​ជា​គណបក្ស​តូច​តាច​ ដែលទើបនឹងបង្កើតថ្មីនេះ ក៏មិនទាន់​មានអ្វី​ដែលជាស្នាដៃ ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ផងទេ។​ ប៉ុន្តែអ្វីដែលពួកគេធ្វើ ដែលយើងថា​ប្រហាក់ប្រហែលគ្នា និងមានចរឹត​ដូចគ្នាខ្លះហ្នឹង គឺ​ថា​ទីមួយ​ គឺពួកគេដើរញុះញង់អុចអាលប្រជាពលរដ្ឋ ភូតកុហក់ និងដើរសន្យា ដូចគ្នា​។​ ចំណុច​នេះ​​ហើយ​​ដែល​​​ធ្វើឲ្យគណបក្ស​​ប្រឆាំងទាំងពីរនេះ ភ័យរៀងៗខ្លួន ខ្លាច​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា គណបក្សមួយ ជាគណបក្ស​ប្រជា​ធិប​តេយ្យពិត ឯ​គណបក្ស​មួយទៀត​ជា​គណបក្ស​ប្រ...

សេច​ក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១២

មន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ៖ គ្មានសមាជិករាប់រយនាក់ នៅខេត្តកំពត ចុះចូលជាមួយគណបក្សសង្គ្រោះជាតិឡើយ

ភ្នំពេញ:   ​មន្ត្រី​គណបក្ស នរោត្តម រណ​ឫ​ទ្ធិ ដែល​ប្តូរ​ទៅជា​គណបក្ស​ជាតិនិយម បាន​ច្រានចោល​នូវ​ដំណឹងដែលថា មាន​សមាជិកនៃ​គណបក្ស នរោត្តម រណ​ឫទ្ធិ ៣ ស្រុក នៅ​ខេត្តកំពត មាន​ចំនួន​រាយ​នាក់ ទៅ​ចុះចូល​ជាមួយនឹង “​គណ​ប្ស​សង្គ្រោះ​ជាតិ​” ដែល​គ្រោង​នឹង​កើតចេញ​ជា​រូបរាងនៅពេល​ខាងមុខនេះ​។​ ​លោក សៅ រ៉ានី ប្រធាន​គណបក្ស​ជាតិនិយម ដែល​ទើប​ប្តូរ​ឈ្មោះ​មកពី​គណបក្ស​នរោត្តមរណឫទ្ធិ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ បាន​ចេញមក​ផ្តល់​បទសម្ភាសន៍ ជាមួយ​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ដោយបាន​បញ្ជាក់​យ៉ាងនេះ​ថា "​ខ្ញុំ​មិន​បដិសេធថា អត់​មាន​អ្នក​ចាក​ចេញពី​គណបក្ស​នេះ​ទេ គឺមាន តែ​ជា​ឆន្ទៈ​របស់គេ ហើយ​ខាង​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ក៏មាន​រាប់រយ​នាក់ ដែល​ចូលមក​ជាមួយ​យើងខ្ញុំ​ដែរ តែ​យើង​មិនទាន់ធ្វើការ​ប្រកាស​ធំដុំទទួល​ពួកគាត់​នៅឡើយ​"​។​ ​លោក សៅ រ៉ានី បាន​មានប្រសាសន៍​បន្តថា “​នេះ​ជា​ទិដ្ឋភាព​នយោបាយ​មួយ តែ​ការពិតនៅតែ​ជាការ​ពិត​អ៊ីចឹង ថ្នាក់ដឹកនាំ​ខេត្តកំពត ទាំង​ស្រុក​ ទាំង​ខេត្ត មក​ចូលរួម​សមាជ​នៅ​នេះ​អស់ហើយ ថ្ងៃនេះ ប៉ុន្តែ​ខ្ញុំ​មិន​បដិសេធថា អត់​ទេ គឺមាន​តិចតួច ដែលជា​សមាជិក​គាំទ្រ​ទេ មិនមែនជា​ថ្នាក់ដឹកនាំ រចនាសម្ព័ន្ធ...

គ​.​ជ​.​ប ប្រកាស​ចំនួន​ស្ថិតិប្រជាជន និង​ការិយាល័យ​បោះឆ្នោត​

ភ្នំពេញ:   គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ បានរៀបចំ​សន្និសីទ​សារព័ត៌មាន ប្រកាស​ចំនួន​ស្ថិតិប្រជាជន និង​ការិយាល័យ​បោះឆ្នោត ប៉ាន់ស្មាន​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ដែល​បញ្ជី​បោះឆ្នោត​នេះ គឺជា​បញ្ជី​ដែល​ត្រូវយក​ទៅប្រើ​ប្រាស់ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​ ​ចំនួន​ការិយាល័យ​ប៉ាន់ស្មាន​ដែល​បង្កើត​ថ្មី​មាន​ចំនួន ៨៣៥ សរុប​ទាំងអស់ ១៨.៩៤២ ដោយ​កាលពី​ឆ្នាំ​២០១១ មាន​ចំនួន ១៨.១០៧ ការិយាល័យ​។​ ​នៅក្នុង​សន្និសីទ​នោះ លោក អ៊ឹម សួស្ដី ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍ថា សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ រយៈពេល​ចុះឈ្មោះ​ជាក់ស្ដែង​មាន ៤២ ថ្ងៃ គឺ​ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ហើយ​ការបិទ​ផ្សាយ​បញ្ជី​ដំបូង ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩-៣០ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យមើល ព្រោះ​អាច​បាត់ឈ្មោះ អាច​អ្នក​ចុះ​ហើយ​បាត់ឈ្មោះ អាច​ប្ដឹងតវ៉ា​ជំទាស់​ចំពោះ​បញ្ជី​ផ្សាយ​ដំបូង​នេះ ហើយ​សល់​ប៉ុន្មាន ក្រោយ​រយៈពេល ៤២...