Skip to main content

Posts

Showing posts from July 16, 2017

គ្រោងឆ្អឹងអាយុជាង ៥០០០ ឆ្នាំ នេះហើយដែលបង្ហាញថាមនុស្សសម័យពីមុននិងមនុស្សសម័យនេះខុសប្លែកគ្នាខ្លាំង

កាលពី​ពេល ថ្មី​ៗ​កន្លង​មកសារពត៌មានចិនជាច្រើនបានចុះ​ផ្សាយ​ថា អ្នក​បុរាណវិទ្យា​បាន​ជីក​រក​ឃើញ​គ្រោងឆ្អឹង​មនុស្ស​អាយុកាល​៥.០០០​ឆ្នាំ​មុន មាន​កម្ពស់​ខ្ពស់ និង​រឹង​មាំ​ខុស​ពី​ធម្មតា ស្ថិត​នៅ​ភូមិ​ជៀវ​ជា ខេត្ត​សាន​តុង ភាគ​ខាងកើត​ប្រទេស ។ តាម​ការ​វាស់វែង​ឆ្អឹង​នៅ​ក្នុង​រណ្តៅ​សព​គឺជា​មធ្យម​មាន​កម្ពស់​១,៨០​ម៉ែត្រ ហាក់ដូចជាមនុស្សយក្សដែលធំៗខុសពីសម័យបច្ចុប្បន្នខ្លាំង។ ចំពោះ​ឆ្អឹង​របស់​បុរស​ម្នាក់​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​ឯណោះ​ដូច​មនុស្ស​នៅ​លោក​ខាងលិច​ក្នុង​សតវត្ស​ទី​២១ ។ ចាត់​ទុក​ថា​ជា​កម្ពស់​ខុស​ប្រក្រតី​ដោយ​គ្រោងឆ្អឹង​បុរស​រូប​នោះ​ប្រទះ​ឃើញ​ក្នុង​រណ្តៅ​ធំ​ជាងគេ​ទំនង​មានយស​សក្តិ​ខ្ពស់ និង​ទទួលទាន​អាហារ​ល្អ ។ លោក​ហ្វា​ង ហ៊ុយ ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​វប្បធម៌​នៅ​មហាវិទ្យាល័យ​សាន​តុង បញ្ជាក់​ថា​«​នេះ​គ្រាន់តែ​ជា​ការ​ប្រទះ​ឃើញ​លើ​មូលដ្ឋាន​របស់​គ្រោងឆ្អឹង ប្រសិនបើ​បុរស​រូប​នោះ​នៅ​រស់រាន​មានជីវិត​អាច​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​» ។ អ្នកស្រុក​សាន​តុង យល់​ឃើញ​ថា កម្ពស់​របស់​ពួក​គេ​មាន​បុគ្គលិកលក្ខណៈ​តាម​អម្បូរ​នៃ​បុព្វបុរស​អ្នកស្រុក​សាន​តុង ។ ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៥...

ឆ្នេរសមុទ្រដែលជាប់ចំណាត់ថ្នាក់ស្អាតដាច់គេទាំង ២០ នៅលើពិភពលោក ក្នុងនោះកម្ពុជាលេខ ១

កាល​ពី​​ពេល​ថ្មី​ៗ​នេះ គេហទំព័រ​​ទេសចរណ៍​ និង​ជា​ទស្សនាវដ្ដី​​អាមេរិក​​ដ៏ល្បី​​ឈ្មោះ​ National Geographic បាន​ចាត់​ថ្នាក់​ស្វែងរក​​ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​​​ស្អាត​​ជាង​គេ​​បំផុត​ជុំវិញ​ពិភព​លោក​ប្រចាំ​ឆ្នាំ​​២០១៧​ ក្នុង​នោះ​ឆ្នេរ​សមុទ្រ​​កម្ពុជា​​យើង​បាន​​ឈរ​​នៅ​លំដាប់​លេខ​​មួយ​ដាច់​គេ​ក្នុង​​ចំណោម​​​ឆ្នេរ​​ទាំង​​២០​។ ការ​​ចាត់​ថ្នាក់​ជា​ឆ្នេរ​ល្អ​បំផុត​លំដាប់​ពិភព​លោក​នេះ​ គឺ​​ប្រភព​ដដែល​បាន​គិត​ទៅ​លើ​ឆ្នេរ​ខ្សាច់​​ដ៏​សក្បុស​ ​ទឹក​ថ្លា​ដូច​គ្រីស្តាល់ ​មាន​​រលក​ស្ងប់​ស្ងាត់​​គួរ​ឲ្យ​ចង់​គយ​គន់។ ​ឆ្នេរ​​មាន​លក្ខណៈ​សម្បត្តិ​​ដូច​រៀប​រាប់​ខាង​លើ​ស្ថិត​នៅ​​កំពូល​គេ​ ត្រូវ​​គេ​ប្រសិទ្ធិនាម​​​ថា​ «Lazy Beach» ​និង​កំពុង​​ស្ថិត​​នៅ​​ប្រទេស​កម្ពុជា ​​គឺ​ឆ្នេរ​កោះរុង ក្នុង​ខេត្ត​ព្រះសីហនុ។ ​ក្នុង​ចំណាត់​ថ្នាក់​ឆ្នេរ​ទាំង​​២០​ មានបង្ហាញនៅខាងក្រោម៖ ១. ឆ្នេរ​កោះរុង​ ប្រទេស​កម្ពុជា ២. ឆ្នេរ​ Playa del Amor ​លើ​កោះ​ Marietas ប្រទេស​ម៉ិកស៊ីកូ​ ៣. ឆ្នេរ​ Shell ​ប្រទេស​អូស្ត្រាលី ៤. ឆ្នេរ Noordwik ប្រទេស​ហូឡង់ ៥. ឆ្នេរ​ Reynisfjara ប្រទេស​អ៊ីស្លង់ ៦.​ ឆ្នេរ Cas Abao ​នៅ​កោះ​ ...

ប្រវត្តិ​បង្ហាញថា​វត្ត​ខាងជើង​និង​ត្បូង​នៅ​អង្គរ​មុន​ការអភិរក្ស​គឺ​សង់​នៅជាប់​ក្តារបែន​

​សៀមរាប​៖ មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់ថា ប្រាសាទអង្គរវត្ត​គឺជា​មជ្ឈមណ្ឌល​សាសនា ដ៏​ធំ​នា​សម័យបុរាណ និង​ត​មិន​ដាច់​រហូតដល់​បច្ចុប្បន្ន​។ ទោះបីជា​រាជធានី​អង្គរ ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​តំបន់​អង្គរ​ក៏ពិតមែន តែ​ភស្តុ​ង​តាង​ជាច្រើន​បាន​បញ្ជាក់ថា អង្គរ​នៅតែមាន​មនុស្ស​រស់នៅ​មិន​ដាច់ ហើយ​បាន​ក្លាយជា​មណ្ឌល​សាសនា​ដ៏​ធំ និង​ទាក់ទាញ​មនុស្ស​ជាច្រើន ធ្វើ​ធម្ម​យាត្រា​ចូលមក​គោរពបូជា​ជា​ហូរហែ​គ្រប់​សម័យកាល​ដែលមាន​វត្តមាន វត្ត​អារាម ដែល​សង់​នៅជាប់​នឹង​ក្តារបែន​ជា​សា​ក្ខី​ភាព​ស្រាប់ លុះ​ក្រោយមក​ត្រូវ​អ្នក​អភិរក្ស​ដ្ឋា​ន​សុំ​រើចេញ​ពី​ពី​សងខាង​ក្តារបែន (​ខឿន​ខ្ព​ស់រាង​សញ្ញា​ជើងក្អែក​នៅមុខ​ខាងលិច​) យកទៅ​កសាង​នៅ​ផ្នែក​ខាងត្បូង និង​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​។ ភស្តុតាង​នេះហើយ ដែល​បញ្ជាក់ ថា អង្គរ​ក្លាយជា​កន្លែង​សាសន​ដ្ឋា​ន មាន​មនុស្ស​រស់នៅ​ជាប់​រហូត​មិន​ដាច់​។ ​វត្តមាន វត្ត​អារាម​នៅក្នុង​បរិវេណ​អង្គរតូច ឬ​អង្គរវត្ត (​វត្ត​ឥន្ទបត្ត​បុរី​ខាងត្បូង ឬ​ហៅ​វត្ត​អង្គរ​ខាងត្បូង និង​វត្ត​ឥន្ទបត្ត​បុរី​ខាងជើង ឬ​ហៅ​វត្ត​អង្គរ​ខាងជើង​) ប្រហែល​ជាមាន​តាំងពី​ក្រោយពេល ដែល​អង្គរ​ត្រូវគេ​បោះបង់ចោល​ក្នុងនាម​ជា​រាជធ...