មានការភ្ញាក់ផ្អើលមួយនៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សា/រាជធានី ខេត្តនិង ស្រុក ក្នុងពេលថ្មីៗនេះ។ មិនមែនដំណើរការនៃការបោះឆ្នោត ដែលបានធ្វើឡើងដោយសន្តិភាពទេ។ មិន មែនជាការភ្ញាក់ផ្អើលនៅក្នុងលទ្ធផលនៃការបោះឆ្នោតដែលជាថ្មីម្តងទៀត គណបក្សប្រជាជនបានឈ្នះច្រើនជាង បីភាគបួននៃចំនួនអាសនៈ (ដូចក្នុង ឆ្នាំ ២០០៩) នោះទេ ។ ការភ្ញាក់ផ្អើលនេះ - ជាការភ្ញាក់ផ្អើលដ៏ធំមួយ - គឺថា លោក សម រង្ស៊ី បានទទួលយកជា សាធារណៈនូវភាពត្រឹមត្រូវនៃលទ្ធផលបោះឆ្នោត ដែលបានប្រកាសដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ តើនរណាម្នាក់អាចនឹកឃើញរឿងមួយដូច្នេះដែលមិនធ្លាប់មានពីមុនមក ទៅកើត? នៅក្នុងរាល់ការបោះឆ្នោតក្រោយ អ៊ុនតាក់, លោក សម រង្ស៊ី បានប្រកាសថា លទ្ធផលបោះឆ្នោតត្រូវបានរៀបចំដោយ គណបក្សប្រជាជន និងអានដោយ គ.ជ.ប, ដោយលូចយកសម្លេងរបស់គណបក្សសមរង្ស៊ី ដែលគេបានដឹងថាទទួលបានអាសនៈជាច្រើននិងទទួលជ័យជំនះប្រហែលជាទាំងស្រុង ។ ឥឡូវនេះ ដោយមិនមានការពន្យល់នោះ គ.ជ.ប - ដែលត្រូវបានគេចោទប្រកាន់ពីបទប្លន់យកប្រាំបីអាសនៈ ពីគណបក្សសង្គ្រោះជាតិ (ដែលសំលេងឆ្នោត និងទីតាំងបោះឆ្នោតនៅតែមិនទាន់ប...