Skip to main content

Posts

Showing posts from December 12, 2010

បទវិចារណកថាៈ ពួកសៀមវង្វេងប្រវត្ដិសាស្ដ្រមួយក្រុមតូចនៅតែបន្ដចិញ្ចឹមចិត្ដចង់បានទឹកដីខ្មែរ

ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីធ្វើអោយសភាពការណ៍ វិលទៅ​ជាធម្មតា វិញ ដូចមុនថ្ងៃ ១៥ កក្កដា ២០០៨ ជាពិសេសនៅតំបន់ព្រំដែន ដោយតំរូវ​អោយ​ទាហានថៃ ដែលកំពុងតែឈរជើង នៅ វត្ដ កែវសិក្ខាគីរីស្វារៈ ដកចេញពីទឹក ដីខ្មែរ ហើយសភាព​ការណ៍​បានវិលទៅរកភាពដើមវិញហើយ។ រីឯកងទ័ពនៃប្រទេស ទាំងពីរបានបង្កើតទំនាក់ទំនងល្អជា​មួយគ្នាជាមិត្ដភាព ក្នុងនាម ជាប្រទេសជិតខាងល្អជាបងប្អូនល្អសហការល្អ។ ក្នុងខណៈពេលដែលសន្ដិភាពកំពុងតែ​កើតមានរវាងប្រទេសទាំងពីរមិនបានប៉ុន្មានផងស្រាប់តែ​លេចមុខពួក ជ្រុល និយមមួយក្ដាប់តូច មានគ្នា មួយតំបរស្វារ​ដែលមានខួរក្បាលជាអ្នកវង្វេងប្រវត្ដិសាស្ដ្រ ពួកនេះបានបបួលគ្នាបង្កើតចលនា មួយ​ហៅ​ថា ៉បណ្ដាញទាមទារទឹកដីម៉ែ! " តាម ប្រភព ASTV Manager Onlineចេញផ្សាយថ្ងៃ០៨ធ្នូ ២០១០ ម៉ោង ១៨ ៈ ៤៩នាទី ដែលដឹកនាំដាយ លោក ស៊ីមឿងវឌ្ឍនា ឈីប បាន ដើររើសអ្នកវង្វេងដូចគ្នាមកពីប្រាំពីរខេត្ដ តាមបណោ្ដយ​ ព្រំដែនបានប្រហែល១៥០នាក់ដើម្បីប្រជុំគ្នាស្រែកទាមទារ​មិនដឹងជាដីម៉ែ!​ពួកនោះអី នៅ ក្នុង ទឹកដីខ្មែរទៅវិញ​ការពិតដីខ្មែរ គ្មានកន្លែងណាជាកេរ្ដិ៍ម៉ែរបស់ពួកសៀមមួយក្រុម តំបរស្វារនោ...