Skip to main content

Posts

Showing posts from September 9, 2012

ក្រសួង​សុខាភិបាល​បន្ថែម​អនុរដ្ឋលេខាធិការ​២​រូប​និង​ទីប្រឹក្សា​៣​រូប​ទៀត​

ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បន្ថែម​អនុរដ្ឋលេខាធិការ​ចំនួន​០២​រូប​និង​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​០៣​រូប​ទៀត​ដើម្បី​បំរើ​ការងារ​ក្នុង​ក្រសួង​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត។ ​ ​ ពិធី​ប្រកាស​តែងតាំង​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១២​នៅ​ទីស្តី​ការ​ក្រសួង​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។ ​ ​ សមាសភាព​ដែល​ត្រូវ​ទទួល​មុខតំណែង​នេះ​រួមមាន​លោក​សាស្ត្រាចារ្យ​ឈួ​អ៊ី​ម៉េង​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ត្រូវ​ដំ​ឡើងជា​អនុរដ្ឋលេខាធិការ លោកស្រី​អ៊ុំ​សា​ម៉ុ​ល​បំរើ​ការងារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​អនុរដ្ឋលេខាធិការ លោក​សាស្ត្រាចារ្យ​យក់​សូ​ផាន់​ណា​អតីត​សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជាទី​ប្រឹក្សា​អម​ក្រសួង​លោក​សាស្ត្រាចារ្យ​សាន់​ចាន់​សឿន​អគ្គនាយករង​បច្ចេកទេស​ក្រសួងសុខាភិបាល​និង​ជ​ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ជាទី​ប្រឹក្សា​និង​លោក​វេជ្ជបណ្ឌិត​សាយ​សេង​លី​អ​តី​ត​នាយក​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព សូ​វៀត​ជាទី​ប្រឹក្សា​។​ ​ ​ ការប្រកាស​តែងតាំង​មន្ត្រីជាន់ខ្ពស់​នេះ​បាន​ធ្វើ​ឲ្យ​ក្រសួងសុខាភិបាល​បង្កើន​អនុរដ្ឋ...

ប្រជាពលរដ្ឋ​ជាង​៨០០​គ្រួសារ​នៅ​សង្កាត់​សាមគ្គី​ទទួល​បាន​សាលា​ប័ត្រ​ដីធ្លី​

ស្ទឹងត្រែង​ ៖​ ប្រជាពលរដ្ឋ​នៅ​សង្កាត់​សាមគ្គី​ជាង​៨០០​រយ​គ្រួសារ​ទទួល​បាន​សលាកបត្រ​បញ្ជាក់​កាន់​កាប់​ដីធ្លី​ ដោយ​ស្រប​ច្បាប់​ ហើយ​ពួកគាត់​នាំគ្នា​និយាយ​ថា​ យើង​ទាំង​អស់​គ្នា​មានសំណាង​ល្អ ​ដោយ​ទទួល​បាន​លិខិត​កាន់កាប់​ដី​ ដោយ​មិនបាច់​ចំណាយ​លុយ​ទៅ​ទិញ​ដី​ទេ​ ព្រោះ​មាន​សម្តេច​អគ្គម​ហាសេនា​ប​តី​តេ​ជោ ​ហ៊ុន ​សែន​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ គិតគូរ​ពី​សុខ​ទុក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដល់ទី​ជនបទ។ ​ ​ លោកស្រី តែ ស៊ី​ឡែ​ន អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ខាំ ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​បាន​និយាយថា​កន្លងមក​រូបគាត់​ក៏​ដូច​ក្រុមគ្រួសារ​ផ្សេងទៀត រស់នៅ​ភ័យ​ព្រួយ ហើយ​ពុំ​សូវ​ហ៊ាន​ដាំ​ដំណាំ​អ្វី ជា​យុទ្ធសាស្ត្រ​នោះ​ទេ ដោយ​ខ្លាច​រដ្ឋ​ឬក៏ក្រុមហ៊ុន ដកហូតយក តែ​បច្ចុប្បន្ន បាន​សម្តេច ហ៊ុន សែន និង​លោកជំទាវ បាន​គិត​គូរ​សព្វបែបយ៉ាង ឲ្យ​ប្រជាពលរដ្ឋ​តាំងពី​លំនៅដ្ឋាន ដី​កសិកម្ម សំរាប់​ប្រកបរបរ​ចិញ្ចឹមជីវិត មាន​សុភមង្គល​រស់នៅ បាន​សុខ​ស្រួល​ទាំង​ផ្លូវចិត្ត​និង​ផ្លូវ​សេដ្ឋកិច្ច​។​​ ​ ​ លោក​សេង សុផាត មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ក្រុង​បាន​បញ្ជាក់​ថា ​ទោះជា​ជួប​ការ​លំបាក​ ជា​អន្លើៗ​យ៉ាងណា​ក្តី​ ក៏​ក្រុម​យុវជណ​ស្ម...

ត្រួត​ពិនិត្យ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​ជួយ​សង្គ្រោះ​ទឹក​ជំនន់​

កំពង់ធំ ៖ ​កាលពី​ថ្ងៃទី​ ១៥​ខែ ​កញ្ញា​ ឆ្នាំ ​២០១២​ នៅ​វេលា​ម៉ោង ​៨​នាទី​ព្រឹក ​នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ ស្រុក​ស្ទោង ​មាន​ពិធី​ប្រជុំ ​ជំរុញ​ក្នុង​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ពនិត្យ​បញ្ជី​ឈ្មោះ​ថ្មី បោះឆ្នោត​ឆ្នាំ​២០១២ ​ក្រោម​អធិបតីភាព ​លោក​ ផាន់ សុ​ផេង​ ទីប្រឹក្សា​លោក​ ងួន ញ៉ិល​អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា​ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ និង​ជា​អនុប្រធាន​ក្រុមការងារ ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​សំបូរ​ ស្រុក​សណ្ដាន់​ ស្រុក​ស្ទោង​ ដើម្បី​លើក​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ការ​ត្រៀម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ រាស្ត្រ ​នីតិកាល​ទី​ ៥ ឆ្នាំ​២០១៣ ​ព្រមទាំង​សមាជិក​គណបក្ស​ទូទាំង​ស្រុក​ចូលរួម​ យ៉ាងច្រើន​កុះករ។ ​ លោក ព្រឹម រដ្ឋា ប្រធាន​គណបក្ស​ស្រុក​ស្ទោង បាន​លើក​យក​លទ្ធផល​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដែល​ត្រូវ​បាន​អនុវត្ត​រួមមាន​ ឃុំ បន្ទាយ​ស្ទោង​មាន​៤៩​នាក់ ឃុំ​ចំណា​ក្រោម ១៦៣​នាក់ ឃុំ ចំណា​លើ ៩២​នាក់ ឃុំ កំពង់​ចិន​ជើង ៦៦​នាក់ ឃុំ​កំពង់ចិនត្បូង ៣៦​នាក់ ឃុំ​ម្សាក្រង ៤០​នាក់ ឃុំ​ពាម​បាង ៥៩​នាក់ ឃុំ​ពពក ៥០​នាក់ ឃុំ ប្រឡាយ ៨៥​នាក់ ឃុំ ព្រះ​ដំរី​មាន ២១​នាក់ ឃុំ រុងរឿង​មាន ...

ឯកឧត្តម​ គាត ​ឈន់​ ពិនិត្យ​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​រូបវន្ត​នៅ​ក្នុង​ខេត្ត​ព្រៃវែង​

ព្រៃវែង​ ៖ ​ដោយ​រួម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ នៅ​តាម​បណ្ដា​ក្រសួង​ពាក់ព័ន្ធ មួយ​ចំនួន​នោះ​ កាល​ពី​ថ្ងៃទី​១៣ ​ខែ​កញ្ញា ​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​គាត ឈន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ នៅក្នុង​ខេត្តព្រៃវែង ​ដែល​មាន​គោលដៅ ​សំខាន់​ក្នុង​ការ​ពិនិត្យមើល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​ទីនោះ។ ​ ​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា​ នៅក្នុង​ទស្សនកិច្ច ការងារ​នោះ គណៈប្រតិភូ​បាន​ឆ្លៀត​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ៨ ដែល​ក្រុមហ៊ុន​សៀង​ហៃ ខន់​ស្ត្រា​ក់សិន​(​ ហ្គ្រុ​ប​)​ ជា​អ្នក​សាងសង់ ដែល​គ្រោង​នឹងដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។ នៅក្នុងពេល​ពិនិត្យ ការដ្ឋាន​សាងសង់​ផ្លូវ​នោះ តំណាង​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការងារ​សាងសង់ និង​ការងារ​ជួសជុល​-​ ថែទាំ​ផ្លូវ ដោយបាន​បញ្ជាក់ថា នៅត្រង់​កន្លែង​ដែលមាន​ស្នាម​ប្រេះ ឬ​ខូចខាត​ខ្លាំង​ដោយ សារ​ជំនន់​នាំ​ឲ្យ​ម...

លោក​ ឈិ​ន​ ចាន់​ពណ៌​ ចុះ​ពង្រឹង​ប្រជុំ​សមាជិក​បក្ស​ដើម្បី​ឈាន​ដល់​ការ​បោះ​ឆ្នោត​តំណាងរាស្ដ្រ​នីតិកាល​ទី​៥

​ខេត្ដ​ឧត្ដ​មាន​ជ័​យ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១២​ លោក​ ឈិ​ន​ ចាន់​ពណ៌​អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សំរោង​ ខេត្ដ​ឧត្ដ​មាន​ជ័យ​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​ ដើម្បី​ពិនិត្យ​ពី​របប​គ្រប់គ្រង​សមាជិក​បក្ស​ឱ្យ​បាន​ល្អ​ដើម្បី​ឈាន​ដល់​ការ​បោះ​ ឆ្នោត​ជ្រើសតាំង​ តំណាង​ស្ដ្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​ នៅ​ក្រុង​សំរោង​។​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រុង​សំរោង​ បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ ប្រឹងប្រែង​និង​ចង្អុលបង្ហាញ​ពី​ប្រធាន​ក្រុម​ ការងារ​គណៈកម្មាធិការ​កណ្ដាល​ គណៈ​ ក​ម្មា​ធិ​ការ​កប្ស​ខេត្ដ​ ក៏​ដូច​ជា​ស្មារតី​ទទួល​ ខុស​ត្រូវ​របស់​គណៈកម្មាធិការ​បក្ស​ក្រុង​  ហើយ​ក្រុង​សំរោង​ដែល​មាន​ចំនួន​៥​ សង្កាត់​ ក្នុង​នោះ​មាន​សមាជិក​បក្ស​និង​ សាខា​បក្ស​ ភូមិ​ចំនួន​ ៨១​ សាខា​បក្ស​ មាន​ក្រុម​បក្ស​ចំនួន​ ១៤៩៧​នាក់​ មាន​ សមាជិក​បក្ស​ ២២៦៤៤​នាក់​ ក្នុង​នោះ​ មាន​ស្រី​ចំនួន​ ១១២៧៥​នាក់​ ។​ ​លោក​ប្រធាន​បក្ស​ក្រុង​បាន​បន្ដ​ថា​ ក្នុង​សង្កាត់​ទាំង​៥​ គឺ​មាន​សង្កាត់​អូ​ស្មាច់​ ដែល​មាន​សន្ទុះ​ល្អ​ជាងគេ​ បើ​ប្រៀបធៀប​ ចំនួន​ដែល​ចុះ​ឈ្មោះ​ថ្មី​របស់​គ​.​ជ​.​ប​ខេត្ដ​ មាន​ច...

លោក​អូ​ស្មាន​ហា​ស្សាន់​ជួប​សមាជិក​គណៈ​ចលនា​សាសនិក​អ៊ិ​ស្លា​ម​ពង្រឹង​ខេត្ដ​ស្រុក​ខណ្ឌ​៣០០​នាក់​ដើម្បី​ត្រៀមកម្លាំង​ចុះ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៣

​ភ្នំពេញ​​ ៖​ នៅ​ម​ជ្ឍ​មណ្ឌល​ម៉ូ​ឌែ​ន​៥​ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក ​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ ​និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មូ​ស្លី​ម​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈ​អ៊ី​មាំ​សាសនិក​អ៊ិ​ស្លា​ម​៣០០​នាក់​ដែល​មក​ពី​៣៦​ស្រុក​នៅ​ទូ​ទាំង​២២​ ខេត្ដ​ ក្រុង​ទូង​ទាំង​ប្រទេស​ដើម្បី​ពង្រឹង​ ដល់​គណៈ​អ៊ី​មាំ​ក្រុង​ស្រុក​ ខណ្ឌ​ដែល​ជា​សមាជិក​បក្ស​ត្រៀមលក្ខណៈ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ដ្រ​ អាណត្ដិ​ទី​៥​ ដែល​និង​ប្រ​ព្រឹទ្ធ​ទៅ​ នៅ​ថ្ងៃ​២៨​ខែកក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ។​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​  ដើម្បី​ឈាន​ទៅ​ទ​ទូល​បាន​ជ័យ​ជំនះ​គណៈ​អ៊ី​មាំ​ខេត្ដ​ ក្រុង​ទាំងអស់​ត្រូវ​ តែ​យកចិត្ដ​ទុ​ដាក់​ពិនិត្យ​ទៅ​លើ​សមាជិក​នៅ​មូលដ្ឋាន​ខ្លួន​ចាប់ពី​ពេល​ឥ​ ឡូ​វ​នេះ​ទៅ​ទើប​ការ​ប្រកួតប្រជែង​របស់​យើង​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នឹង​អាច​យក​ប្រៀប​ឈ្នះ​បាន​សម្រេច​។​ លោក​បាន​ស្នើ​ឱ្យ​គណៈ​អ៊ី​មាំ​ថ្នាក់​ ខេត្ដ​ ស្រុក​ ខណ្ឌ​ទាំងអស់​ចាប់ពី​ពេល​នេះ...

អភិបាលខេត្ត​ក្រចេះ​អញ្ជើញ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ក្រចេះ​

​ខេត្តក្រចេះ​​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក​ សរ​ ចំរុង​ អភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ខេត្តក្រចេះ​ បាន​អញ្ជើញ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ចំនួន​១.៥០០​នាក់​ នៅ​បរិវេណ​សាលា​បឋម​សិក្សា​ក្រគរ​ ។​ ​លោក​វរសេនីយ៍ឯក​ ច្រឹង​ ផ​ល្លី​ ស្នងការ​រង​ និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ស្ថិតិ​ និង​អគ្គី​ភ័យ​ខេត្តក្រចេះ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​យកចិត្ត​ទុក្ខ​ដាក់​ពី​រាជរដ្ឋាភិបាល​ លោក​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ក្រោម​ការ​ចង្អុល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគ​បាល​ជាតិ​ និង​មានការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម​អភិបាលខេត្ត​ បាន​ដាក់​ឲ្យ​ដំណើរការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ប្រជាពលរដ្ឋ​ ចាប់ពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០០០​ ជា​បន្តរ​បន្ទាប់​ ។​ លោក​បាន​បន្ត​ថា​ នៅ​ក្នុង​ខេត្តក្រចេះ​ រួម​មាន​ក្រុង​/​ស្រុក​ចំនួន​០៦​ សង្កាត់​៥​ និង​៤១​ឃុំ​ មាន​ភូមិ​២៥០​ មាន​ប្រជាពលរដ្ឋ​ចំនួន​៦៤.៣៤៣​គ្រួសារ​ មាន​មនុស្ស​ចំនួន​៣១៦.៦០...

ស្ថានភាព​អាកាសធាតុថ្ងៃទី១៥ខែកញ្ញានិង​ព្យាករ​ណ៍អាកាសធាតុ​ថ្ងៃ​ទី​១៦ខែដល់​ថ្ងៃ​ទី១៨ខែកញ្ញាឆ្នាំ​២០១២

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ជម្រុញ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្តពោធិសាត់​

​ខេត្តពោធិសាត់​​ ៖​ លោក​ឧត្តមសេនីយ៍ឯក​ យុន​ ឈុ​ន្នី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​អ​ញ្ចើ​ញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​កា​ផ្តល់​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ជម្រុញ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រព្រឹត្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់​ នា​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ ដែល​ពី​ធី​ប្រជុំ​នេះ​ មានការ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​ និង​លោកស្នងការ​ ស្នង​ការ​រង​ ព្រមទាំង​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត​ជា​ច្រើន​រូប​។​ ​លោក​ឧត្តមសេនីយ៍ត្រី​ សា​រុន​ ចាន់​ធី​ ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ពិធី​នោះ​បាន​ឲ្យ​ដឹង​ថា​ការ​ផ្តល់​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​ ជំ​ហ៊ាន​ដំបូង​ ចាប់ពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ រហូត​មក​ដល់​ពេល​នេះ​ ហើយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ផ្តល់​ជូន​មាន​៦០.១៧៥​នាក់​ បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​រួច​បាន​២១.២៣៣​នាក់​ ទទួល​សន្លឹក​អត្តសញ្ញាណប័ណ្ណ​ ពី​ក្រសួង​បញ្ជូន​មក​វិញ​បាន​៧៨៨២​នាក់​ នៅ​សល់​៣៨៩៤២​នាក់​ទៀត​ ជំនាញ​កំពុង​ដំណើរការ​ធ្វើ​ជូន​បន្ត​ ។​ លោកស្នងការ​បាន​បន្ត​ទៀត​ថា​ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មានការ​កើនឡើង​ នេះ​បណ្តាល​មក​ ពី​កត្តា​ជា​ច្រើន​ដូច​ជា​ អ្នកបើកប...

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផ្ដល់​កុំព្យូទ័រ​៦​គ្រឿង​ដល់​សង្កាត់​៦​នៅ​ក្នុង​ខណ្ឌ​២​ដើម្បី​បម្រើ​ការងារ​រដ្ឋបាល​

​ភ្នំពេញ​​ ៖​ អំណោយ​កុំព្យូទ័រ​៦​គ្រឿង​របស់​លោក​ កែប​ ជុតិមា​ អភិ​បាន​រាជធានី​ភ្នំពេញ​ត្រូវ​បា​ផ្ដល់​ជូន​ដល់​សង្កាត់​ចំនួន​៦​ នៅ​ក្នុង​ខណ្ឌ​២​  ដើ់ម្បី​យក​ទៅ​ប្រើប្រាស់​ បម្រើ​ក្នុង​ផលប្រយោជន៍​ការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួន​ ដោយហេតុ​ថា​ សង្កាត់​ទាំង​៦​នោះ​ពុំ​ទាន់​មាន​កុំព្យូទ័រ​ប្រើប្រាស់​នៅឡើយ​ ។​ ​នៅ​ក្នុង​ពិធី​ប្រគល់​កុំព្យូទ័រ​ទាំង​៦​គ្រឿង​ឱ្យ​ដល់​ខណ្ឌ​២​យក​ទៅ​ចាត់ចែង ​នា​រសៀល​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១២ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ លោក​កើត ឆែ​ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​  កុំព្យូទ័រ​ចំនួន​៦​គ្រឿង​នេះ​ជា​អំណោយ​របស់​លោក​កែប​ ជុតិមា​  អា​ភិ​បាល​រាជធានី​ភ្នំពេញ​ដោយ​លោក​មើលឃើញ​នៅ​សង្កាត់​ទាំង​៦​ក្នុង​ខណ្ឌ​២​ គឺ​ខណ្ឌដង្កោ​ មាន​សង្កាត់​៣​ពុំ​ទាន់​មាន​កុំព្យូទ័រ​ប្រើប្រាស់​នៅឡើយ​មាន​   សង្កាត់​     ស្ពានថ្ម​  សង្កាត់​ទៀន​  និង​សង្កាត់​ព្រែក​កំពឹស​ ដោយឡែក​នៅ​ខណ្ឌ​សែន​សុខ​វិញ​មាន​សង្កាត់​ ព្រែក​ព្នៅ​  ​ពញ្ញា​ពន់​ និង​សង្កាត់​សំរោង​ ពុំ​ទាន់​មាន​ដែរ​នោះ​ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​...

ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​និង​បក្ខពួក​បង់ប្រាក់​ឱ្យ​នារី​បម្រើ​ការងារ​ខា​រ៉ា​អូ​ខេ​ដើម្បី​ដក​ពាក្យបណ្ដឹង​

​ខេត្ដកំពង់ស្ពឺ​ ៖​ លោក​ ហ៊ាន​ តារា​ ស្នងការ​រង​នគរបាល​ខេត្ដកំពង់ស្ពឺ​ និង​ បក្ខពួក​របស់​គាត់​២​នាក់​ទៀត​ គឺ​ឈ្មោះ​ ណុ​ប​ បញ្ញា​ និង​ឈ្មោះ​ សួ​ស​ ថុ​ល​ ត្រូវ​បាន​ នារី​បម្រើ​ការងារ​ខារ៉ាអូខេ​ បឿ​ ចាន់​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​សំណង់​ សង្កាត់​ រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​ ប្ដឹង​ពី​ បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ និង​សម​ គំនិត​ក្នុង​អំពើ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​  បាន​សារភាព​និង​សុំ​ទោស​អំពី​កំហុស​ របស់​ខ្លួន​ទៅ​លើ​នារី​រង​គ្រោះ​ រួម​ទាំង​បង់​ ជំងឺ​ចិត្ដ​ផង​ដែរ​ ។​ នេះ​បើ​តាម​ការ​អះ​ អាង​ពី​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​បាន​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ ថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០១២​ ។​ ​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​ធ្លាប់​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​កន្លង​ទៅ​ ផង​ដែរ​ថា​ លោកស្នងការ​រង​ រួម​ទាំង​មិត្ដ​ ភក្ដិ​គាត់​២​នាក់​ទៀត​ពិតជា​បាន​ប្រព្រឹត្ដ​ នូវ​អំពើ​មិន​គប្បី​ចាប់​ហែក​អាវ​ទៅ​លើ​ នារី​បម្រើ​ការងារ​ខារ៉ាអូខេ​កូនចៅ​របស់​ លោក​ពិតប្រាកដ​ ហើយ​ពេល​នេះ​នាង​ បាន​ដក​ពាក្យបណ្ដឹង​ បន្ទាប់​ពី​មាន​សំណង​  ប៉ុន្ដែ​លោក​មិនដឹង​ថា​ សំណង​ចំនួន​ប៉ុន្មាន​ នោះ​ឡើយ​...

របាយ​ការណ៍​សង្ខេប ស្តីពី ដំណើរ​ទស្សន​កិច្ច​របស់ ឯកឧត្តម​បណ្តិត​សភា​ចារ្យ សុខ អាន នៅសាធារណៈ​រដ្ឋស​ហភាព​មីយ៉ាន់​ម៉ា ១១-១៣ កញ្ញា ២០១២

សេចក្តី​ថ្លែង​ការណ៍​ភ្នំពេញ​នៃ​គណៈ​បក្ស​នយោបាយ​អាស៊ី ទទួល​បាន​ការ​គាំទ្រ នៅ​ប្រទេស​មីយ៉ាន់​ម៉ា

នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេ ញ នា​ថ្ងៃ​ត្រង់​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ២០១២ ឯកឧត្តម​បណ្ឌិត​​ស​ភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តីកា រ​គណៈ​រដ្ឋ​មន្រ្តី បាន​មាន​ប្រ​សាសន៍ ឱ្យដឹង​ថាសេចក្តី​ថ្លែង​ការណ៍​ទីក្ រុង​ភ្នំ​ពេញ​ដែល​អនុម័ត​ដោយ​មហា​ សន្និ​បាត លើក​ទី​៦​របស់​ស្ថាប័ន​គណ​បក្ស​នយោបា យ​អាស៊ី  ICAP   កាល​ពីអំ​ឡុង​ខែ​ធ្នូ ឆ្នាំ ២០១០​កន្ លង​មកនេះ​ទទួ​លបាន​ការ​សាទ​រពី​ប្ រតិ​ភូគ​ណ​បក្ស​នយោ​បាយ​អាស៊ី និង គណបក្ស​កាន់​អំណាច​នៅ​មី​យ៉ាន់​ម៉ា ។ ក្នុង​សន្និសីទ​កាសែត​ពេល​ធ្វើមាតុ ​ភូមិនិវត្ត​មក​ពីប្រទេស​មីយ៉ាន់​ម៉ា ឯកឧត្ត​ម​បណ្ឌិត​ស​ភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​កាន់​ប្ រទេស​មីយ៉ាន់​ម៉ា​ក្នុ​ង​​បេសកកម្ ម​ពិសេស​ជាមួយ​គណ​បក្ស​មកពី​ប្រទេស​ចំ នួន​១១ ផ្សេង​ទៀត​ដែល​ជាស​មាជិក​អចិ​ន្រ្តៃ យ៍​របស់​ICAP មាន​ជា​អាទិ៍៖ ប្រតិ​ភូមក​ពី​ប្រទេស ហ្វីលី​ពីន  កូរ៉េ អូស្តា្រលី ចិន ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ណេប៉ាល់ វៀតណាម​ជាដើម និង​ភ្ញៀវ​សង្កេត​ការណ៍​មក​ពីមូល​និធិ Hanns Seidel អង្គ​ការ​សហ​ប្រតិ​បត្តិការ​...

ខុមហ្វ្រែល បន្តរិះគន់ គ.ជ.ប. ថា ធ្វើបញ្ជីឈ្មោះបោះឆ្នោត គ្មានគុណភាព

ភ្នំពេញ:   ក្នុង​ទិវា​ប្រជាធិបតេយ្យអន្តរជាតិ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១២ អង្គការ​ឃ្លាំមើល​ការបោះឆ្នោតនៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បានលើកឡើង​ក្នុងន័យរិះគន់​លើ គ​.​ជ​.​ប​. ថា ការធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោតកន្លងមក គ្មាន​គុណភាព ដែល​នាំ​ឲ្យ​ពលរដ្ឋ​ប្រមាណ ៤៩ ​ភាគរយ នៃ​អ្នកបោះឆ្នោត មិនបាន​បោះឆ្នោត ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ខែមិថុនា​ ឆ្នាំ២០១២។​ ​សេចក្តីប្រកាស​ព័ត៌មានរបស់ខុមហ្វ្រែល បាន​លើកឡើងថា ធាតុ​ស្នូលនៃ​ប្រជាធិបតេយ្យ “​សេរី​” និង “​ពហុបក្ស​” គឺ​ការបោះឆ្នោត​។ ការបោះឆ្នោតមិនទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​គឺ​ត្រូវការ​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ “​សេរី​” និង​ “​យុត្តិធម៌​” ស្របតាម​ស្ដង់ដារ និង​និយាម​អន្តរជាតិ ជាពិសេស​កតិកាសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ ស្ដីពី​ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។​ ​សេចក្ដីប្រកាស​របស់​ខុមហ្វ្រែល បានលើកឡើង​ទៀតថា នៅ​កម្ពុជា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​កន្លងមក និង​ការឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅមាន​បញ្ហា​បន្សល់ទុក និង​មិនទាន់បាន​បំពេញ​ត្រឹមត្រូវ​។ ការចាត់ចែង​ការបោះឆ្នោត​...