សេចក្តីថ្លែងការណ៍រួម អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក សូមសម្តែងនូវកង្វល់យ៉ាងខ្លាំងបំផុតចំពោះសកម្មភាពនានាកំពុងតែកើតមាន ដែលបង្ករឡើងដោយកងយោធាថៃនៅលើភ្នំទ្រព្យ
សេចក្តីថ្លែងការណ៍រួម អាជ្ញាធរ ជាតិព្រះវិហារ និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក សូមសម្តែងនូវកង្វល់យ៉ាងខ្លាំងបំផុតចំពោះសកម្មភាពនានាកំពុងតែ កើតមាន ដែលបង្ករឡើងដោយកងយោធាថៃនៅលើភ្នំទ្រព្យ និងស្ថិតនៅយ៉ាងជ្រៅក្នុងតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (Provisional Demilitarized Zone) ។ នៅថ្ងៃទី២៤ និង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ម្តងទៀត រថយន្តដឹកទំនិញរបស់កងយោធាថៃពីរគ្រឿងបានដឹកជញ្ជូន និងផ្ទេរចេញនូវសម្ភារៈសំណង់នៅជិតបដិមាករព្រះពុទ្ធរូបដែលត្រូវ បានតាំងថ្មីៗ និងកន្លែងធ្វើបាតុកម្មនៅដើមខែមករានេះ ។ គេគួរ តែត្រូវបានរំលឹកថា តុលាការយុត្តិធម៌អន្តរជាតិបានចេញដីការសម្រេចនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដែលបានបង្កើតតំបន់គ្មានកងទ័ព ហើយថែមទាំងសម្រេចទៀតថា៖“ ភាគី ទាំងពីរ ត្រូវ ទប់ ស្កា ត់នូវ រាល់សកម្មភាព ណាមួយ ដែល អាចធ្វើឲ្យកាន់តែធ្ងន់ ធ្ងរ ឬ ពង្រីកជម្លោះមុនតុលាការ ឬ ធ្វើ ឲ្យ កាន់ តែមានការពិបាកថែមទៀតក្នុងការដោះស្រា យ ” ។ បន្ទាប់ មកទៀត កិច្ចប្រជុំគណៈកម្មាធិការព្រ...