Skip to main content

Posts

Showing posts from December 11, 2011

ឯកអគ្គរាជទូត​អូស្ត្រាលី ​៖​ ការ​ជួញដូរ​មនុស្ស​គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​

ភ្នំពេញ ​៖​ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វេទិកា​យុវជន​នៃ​កម្មវិធី​ MTV​ ខែ​ ធ្នូ ​ឆ្នាំ​ ២០១១​នៅ​សណ្ឋាគារ ​​សូហ្វីតែល​ភ្នំពេញ​ លោក​ស្រី​ ផេ​ន​នី ​រី​ឆា​ដស៍​ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ចាត់​ទុក​​ការ​ជួញដូរ​ មនុស្ស​ គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ ព្រោះ​វា​បាន​បំផ្លាញ​ជីវិត​មនុស្ស ​ជនរងគ្រោះ​ និង​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​ និង​ សហគមន៍​របស់​ពួក​គេ។​ លោកស្រី​មានប្រសាសន៍​ថា​ បញ្ហា​ទាំងនេះ វា​កំពុងតែ​កើតឡើង ​នៅក្នុង​ប្រទេស​កម្ពុជា។​ ដូច្នេះ​យើង​ទាំង​អស់គ្នា​សុទ្ធតែ​មានការ​ទទួលខុសត្រូវ​ដើម្បី​បញ្ចប់​ ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នេះ ហើយក្នុងនាម​ជា​​រាជរដ្ឋាភិបាល​ យើង​ត្រូវតែ​ធ្វើការ​ការពារ​ជនរងគ្រោះ ​អប់រំ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ ​និង កាត់ទោស​ជនល្មើស​ដើម្បី​ការពារ​កុំ​ឲ្យ​ឧក្រិដ្ឋកម្ម​នេះ​ កើតមានឡើង​តទៅទៀត។ លោក ស្រី​បាន​បន្ត​ថា ប៉ុន្តែ​រដ្ឋាភិបាល​ទាំងឡាយ ​មិនអាច​ធ្វើការ​ទាំងនេះ​ម្នាក់ឯង​បាន​នោះ​ទេ យើង​អាច​ផ្លាស់ប្ដូរ​បញ្ហា​នេះ បាន​លុះត្រាតែ​មានការ​ចូលរួម​ពី​អ្នក​ទាំងអស់គ្នា។ លោក សា​យ៉ា​កា​ណេ សី​សូវ​ង្ស អគ្គល...

កិច្ច​​ប្រជុំ​​កំពូល​​ស្ដី​ពី​​សភា​​ពាណិជ្ជ​កម្ម​​ទូ​ទាំង​​ប្រទេស​​លើក​​ទី​១​​​ បង្ហាញ​​ភាព​​ជា​​ដៃ​​គូ​​រវាង​​វិស័យ​​ឯកជន​​ និង​​រដ្ឋាភិបាល​

ភ្នំពេញ​៖​ នា​រសៀល​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១១​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជ​ធានី​ភ្នំពេញ​ មាន​បើក​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សភាពាណិជ្ជ​កម្ម​ទូ​ទាំង​ប្រទេស​លើក​ទី​ ១​ ដែល​កិច្ច​ប្រជុំ​នេះ​រៀប​ចំ​ក្នុង​ឱកាស​ពិព័រណ៍​ផលិត​ផល​នាំ​ចេញ​-នាំ​ចូល​ និង​ខេត្ត​១​ ផលិត​ផល​១​ កម្ពុជា​លើក​ទី​៦​ ឆ្នាំ​២០១១​ បូក​ ACMECS​ ដោយ​មាន​ការ​ចូល​រួម​បើក​កិច្ច​ប្រជុំ​ក្រោម​អធិបតី​ភាព​របស់​លោក​ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ តំណាង​លោក​ទេសរដ្ឋ​មន្រ្តី​ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ ប្រធាន​ អនុប្រធាន​ និង​សមាជិក​សភាពាណិជ្ជ​កម្ម​រាជ​ធានី​-ខេត្ត​ទូទាំង​ប្រទេស​ជា​ច្រើន​នាក់​ផ ​ង​ដែរ​។ ថ្លែង​នាឱកាស​បើក​កិច្ច​ប្រជុំ​នេះ​លោក​ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេខាធិការ​ ក្រសួង​ពាណិជ្ជកម្ម​បាន​ជម្រាប​ជូន​អំពី​ប្រវត្តិ​ខ្លះ​ៗ​ នៃ​ការ​បង្កើត​សភាពាណិជ្ជកម្ម​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​ឆ្នាំ​២០១១​នេះ​ បន្ទាប់​ពី​ច្បាប់​ស្ដីពី​សភា​ពាណិជ្ជ​កម្ម​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​១៩៩៥​ ដែល​មាន​៤ ​ជំពូក​ ចែក​ចេញ​ជា​២២​ មាត្រា​ ដែល​ច្បាប់​នេះ​និយាយ​អំពី​សកម្មភាព...

ក្រសួង​ឧស្សាហកម្ម ​រ៉ែ និង​ថាមពល​​ជម្រុញ​ការ​កសាង​​​សម្ព័ន្ធ​ភាព ​ការ​ប្រមូល​ផ្ដុំ​សហ​គ្រាស​ធុន​តូច​និង​មធ្យម​

ភ្នំពេញ៖ ឯកឧត្ដម​ ស៊ុយ​ សែម​ រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហ៍កម្ម​រ៉ែ ​និង​ថាមពល​បាន​អញ្ជើញ​អធិបតី​ក្នុង​​កិច្ច​ប្រជុំ​ ប្រចាំ​ឆ្នាំ​របស់​អគ្គ​នាយក​ដ្ឋាន​ឧស្សាហកម្ម​២០១១​ដល់​២០១២​ជំរុញ​ការ​ ផ្លាស់​ប្ដូរ​ជា​មូល​ដ្ឋាន​នៃ​ឧស្សាហកម្ម​ និង​ផែន​ការ​សកម្មភាព​ឆ្នាំ២០១២​ក្នុង​ការ​លើកកំពស់​ផលិត​ភាព​និង​ភាព​ ប្រកួត​ប្រជែង​នៃ​វិស័យ​ឧស្សាហកម្ម​ កាលពី​រសៀល​ថ្ងៃ​ទី១៦ ​ខែធ្នូ ​នៅ​ទីស្ដី​ការ​ក្រសួង​។ ឯកឧត្ដម​ អគ្គ​នាយក​ដ្ឋាន​ឧស្សាហកម្ម ​បាន​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​រយៈពេល​៣​ថ្ងៃ​បាន​ពិភាក្សា​ជា​មួយ​ ដៃ​គូរ​ពាក់​ព័ន្ធ​និង​អ្នក​ជំនាញ ​ការ​អន្តរ​ជាតិ​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​សំខាន់ៗ​ចំនួន​ពីរ​ទី១​ ទទួល​បាន​ធាតុ​ចូល​ជា​ច្រើន​សំរាប់​តំរង់​ទិស​នៃ​ការរៀបចំ​ផែន​ការ​សេដ្ឋ​ កិច្ច ​ជា​យុទ្ធសាស្រ្ត​ឆ្នាំ២០១២​ ដែល​ជំរុញ​ការ​លើក​កំពស់​​សុខុដុមនីយកម្ម​ គុណ​ភាព​និង​ភាព​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បណ្ដា​យុទ្ធ​សាស្រ្ត​អន្តរាគមន៍​ សកម្មភាព​ផ្សេងៗ​របស់​ដៃគូរ​អភិវឌ្ឍន៍​និង​ភាគី​ពាក់​ព័ន្ធ​ទី២​ការ​កសាង​ នូវ​ប្រព័ន្ធ​កម្មវិធីថ្មី​ជា​មួយ​ភាគី​ស្ថាប័ន​ពាក់​ព័ន្ធ​និង​លើក​កំពស់​ ភាព​ជា​ម្ចាស់​និង​ធ្វើ​ជា​អ...

សម្តេច​តេ​ជោ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​រោង​ចក្រ​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​របស់​ក្រុមហ៊ុន​មី​នេ​បៀរ

ភ្នំពេញ  ៖ ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​ ១៧​ ធ្នូ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណើរ​ការ​របស់​ក្រុម​ ហ៊ុន​មី​នេ​បៀរ​ ជា​ក្រុម​មកពី​ ប្រទេស​ជប៉ុន​ ដែល​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​ដ៏​មាន​សារៈ​សំខាន់​នោះ​។ នៅក្នុង​ ពិធី​សម្ពោធ​រោងចក្រ​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​សង្កាត់​កន្ទោក ខណ្ឌ ពោធិ​មានជ័យ រាជធានី​ភ្នំពេញ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា អ្វីដែល​ខ្ញុំ​ពេញចិត្ត​គឺ​នៅ ត្រង់​ថា ខ្ញុំ​បានសម្រេច​នូវ​កា​រស​ម្យា​របស់ខ្ញុំ​ជាមួយ​ក្រុមហ៊ុន​មី​នេ​ បៀរ«រោងចក្រ​មី​នេ​បៀរ​ប្រៀបបាន​ខ្ញុំ  បានធ្វើ​ឆ្មប​បង្កើត​វា ខ្ញុំ​មិនអាច​ឲ្យ​រោងចក្រ​នេះ​ដួលរលំ​បានទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​កត្តា​ជាច្រើន​បើសិន ជា​រោងចក្រ​នេះ​ទទួលជោគជ័យ យើង​ក៏​ទទួលជោគជ័យ​ដូចគ្នា»។សម្តេច​តេ​ជោ​ថ្លែងថា​ខ្ញុំ​រីករាយ​ដោយ សារ​កម្ពុជា បច្ចុប្បន្ននេះ​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ នៃ​ការទាញយក​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា ជាន់ខ្ពស់​មកកាន់​ប្រទេស​របស់ខ្លួន នៅក្នុង​នេះ​ជា​ដំណាក់កាល​ប្រកួតប្រជែង​យ៉ាងខ្លាំង​នេះ។ សម្តេច​តេ​ជោ​នាយករ...

រាជ​រដ្ឋាភិបាល​ជប៉ុន​នឹង​គាំទ្រ​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ដែល​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​

ឯកឧត្តម​​ ស៊ីអ៊ីស្សូ ម៉ាគីណូ (Seishu MAKINO)​ ​អនុរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និង ឧស្សាហកម្ម​ប្រទេស​ ជប៉ុន​មានប្រសាសន៍​​ឲ្យ​ដឹង​ក្នុង​ជំនួប​សំដែង​កា​រគួរសមនា​​ថ្ងៃ​ទី ​១៦ ខែ​ធ្នូ ឆ្នាំ ២០១១​​ជា​មួយ ​ សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ​រាជធានី​ភ្នំពេញ​​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​គាំទ្រ​បណ្តា​ក្រុមហ៊ុន ​ជប៉ុន​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ​។ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​​ថា ឯកឧត្តម​ Seishu MAKINO  បាន​ជំរាបជូន​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ថា លោក​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដែលជា​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ កម្ពុជា ។ ​នៅ​ព្រឹក​ថ្ងៃទី ១៦ ធ្នូ ឆ្នាំ ២០១១ លោក​បានទទួល​ព័ត៌មាន​ថា មាន​​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​​​ចង់​មក​វិនិយោគទុន​នៅ​កម្ពុជា។ ឯកឧត្តម Seishu MAKINO មាន​ប្រសាសន៍​ថា រដ្ឋា​ភិ​បាលជ​ប៉ុន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​ជប៉ុន​ទាំងឡាយណា ដែល​មក​បណ្តាក់ទុន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​តំបន់​សេដ្ឋកិច្ច​ អាស៊ី​បូព៌ា​ឬ​...

ឧបទ្ទវ​ហេតុ​ឧទ្ធម្ភា​គចក្រ​សៀម​រំលោភ​លើទឹក​ដីកម្ពុជា ​កម្ពុជាបាញ់​ដោយ​កាំភ្លើង​AKរា​រាំង សៀម​បាញ់តប​ដោយ​កាំភ្លើង​យន្ត

ដោយ​ ៖ ប្រុសកោះ ខេត្ត​​​កោះ​កុង ៖ ឧបទ្ទវហេតុ​​​​ស្មាន​​មិន​ដល់មួយ​​បាន​​កើត​​​មាន​នៅ​​​ចំណុច​​​ឈរ​ជើង​​​ របស់​កងទ័ព​​កម្ពុជា​​​​​ ដែល​ឧទ្ធម្គាគ​ចក្រ​​​​សៀមមួយ​គ្រឿង​បាន​​ព្យាយាម​រំលោភ​​​​ដោយ​បំពាន​​​ចូល ​ក្នុង​​ទឹក​ដី​​​កម្ពុជា​ ហើយ​ក៏​​​ត្រូវ​បាន​​​កងទ័ព​​កម្ពុជា​​​​បាញ់​រះ​​​​ដោយ​​​កាំភ្លើង​​​​អាកា ​ ដើម្បី​​​រារាំង​​។ ដោយ​​​ការ​បាញ់​​​រារាំង​​​​ពី​សំណាក់​​​កងទ័ព​​កម្ពុជានោះ ​​ខាង​សៀម​​ក៏​បាញ់​​ដោយ​​កាំភ្លើង​​ដែល​បំពាក់​​លើ​​ឧទ្ធម្ភាគ​ចក្រ​​​​​​​ តប​វិញ​ដែរ​  រួច​ក៏​​ហោះ​​ចូល​​ទៅក្នុង​​ទឹកដី​​របស់​ខ្លួន​វិញ ។  ​នេះ​ជា​​ឧបទ្ទវហេតុ​​​​ផ្ទុះ​​​អាវុធ​​​​លើក​ទី១​​ហើយ ​​​បន្ទាប់​​​ពី​មានការ​​​ស្ងប់​​​ស្ងាត់​​​​​តាម​​បន្ទាត់​​ព្រំ​ដែន​​​ ក្រោយ​​ពេល​ដែល​​​ប្រទេស​​​ថៃ​បាន​​​​​ផ្លាស់​​ប្តូរ​​​​​​រដ្ឋា​ភិបាល​​​ ក្រោយ​​ការ​បោះ​ឆ្នោត​​កាលពី​ខែ​​កក្កដា​ កន្លង​មក​ ។ តាម​​​សេចក្តី​​​រាយការណ៍​​ពី​ហេតុការណ៍​​នេះ​ត្រូវ​ បាន​​ឱ្យ​ដឹង​ថា ​កាលពី​​​វេលា​ម៉ោង​​​​១​និង​​៣០នាទី​​​​​រសៀល​​ថ្ងៃទី​​១៥ ធ្នូ ​២០១១ ​មាន​ឧទ្ធម្ភាគ​​ចក្រ​​​​​ទាហាន​​ថៃ​​មួួយគ្រឿង​​បាន​​ហោះ​​​រំលង​​ចូល​ ក្នុង...

ឧទ្ធម្ភាគចក្រ​​ថៃ​មួយ​​គ្រឿង​​ត្រូវ​​បាន​​ទាហាន​​​កម្ពុជា​​​បាញ់​ប្រឆាំង​​បណ្ដាល​ឱ្យ​​ឃ្លីងឃ្លោង​​​ខណៈហោះ​បំពាន​ចូលទឹក​ដីកម្ពុជា

ដោយ​ ៖ ប្រុសកោះ ខេត្តកោះកុង: ​ ​ឧទ្ធម្ភាគចក្រ​​ថៃ​មួយ​​គ្រឿង​​ត្រូវ​​បាន​​ទាហាន​​​កម្ពុជា​​បាញ់ប្រឆាំង​ បណ្ដាល​ឱ្យ​ឃ្លីងឃ្លោង​​ខណៈហោះ​ចូលមក​ក្នុង​​បូរណភាព​​ទឹកដី​​កម្ពុជា​ត្រង់ ​ចំណុច ៣២៩​ ភ្នំ​តា​មីន​ សិ្ថ​ត​ក្នុងឃុំ​​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង​​ កាលពី​​វេលា​​ម៉ោង ១​ និង ៤០​ នាទី​​រសៀល ​ថ្ងៃទី​១៥​ ធ្នូ ​២០១១ ។   មន្រ្ដីយោធា ​កម្ពុជា​​ការពារ​ព្រំដែន​បាន​និយាយ​​ឱ្យដឹង​ថា ​ខណៈ​ឧទ្ធម្ភាគ​ចក្រ​​ថៃហោះ​ចូល​​មក​​ក្នុង​បូរណភាព​​​ទឹក​ដី​កម្ពុជា​​ គឺទាហានកម្ពុជា​បាញ់ដោយ​កាំភ្លើងដៃ​ប្រឆាំងដើម្បី​កាពារទឹកដី​ជិត ​១០០​​ គ្រាប់​​ ហើយឃើញថា ​ឧទ្ធម្ភាគចក្រ​​​ថៃនោះត្រូវ​ស្លាបក៏បង្ខំ​​ចុះចត​​ជាបន្ទាន់​​នៅ​ក្នុង​ ទឹកដី​របស់ខ្លួន​វិញ​នៅចំខាវ​ឡាន​ ស្រុកខ្លង​យ៉ៃ​ ​ខេត្តត្រាត​ ដោយមុន​ពេល​ចុះចត​ ​ថៃ​ក៏​បានបាញ់​កាំភ្លើងប្រភេទ​១២​ក្បៀសមក​លើភាគី​កម្ពុជា​វិញដែរ។ ប៉ុន្តែ​ទោះជាយ៉ាង​ណា​​ភាគី​ទាំងពីរមិនមានរងបួសអ្វីនោះទេ ហើយថា ការផ្ទុះអាវុធ​នេះ​កើត​ឡើង ​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​របស់​​យោធា​ថៃ ១ គ្រឿង បាន​ព្យាយាម​ចុះចត​នៅក្នុង​ភូមិសាស្ត្រ ៣២៩ ភ្នំ​តា​មីនខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ​សិ...

ឯកឧត្តម​បណ្ឌិត សុខ​ អាន​ ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​អាគារ​សិក្សាថ្មី ​១​ខ្នង​ នៃ​អនុវិទ្យាល័យ​​ ក្រពុំ​ឈូក​

              អាគារ​សិក្សា​ថ្មី ​១​ខ្នង​មាន​ ៦ បន្ទប់​ នៃ​អនុវិទ្យាល័យ​​​ក្រពុំ​ឈូក​​សាង​សង់​ឡើង​​ដោយ​ថវិកា​អំណោយ​ផ្ទាល់ពី​ ឯកឧត្តម អូកាដា ជូន​ចំពោះ​ឯក​ឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋ ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ ។             នៅ ​ចំពោះ​មុខ​លោក តាគុយ៉ា អូកាដា (TAKUYA OKADA) តំណាង​ឲ្យ​​ក្រុម​ហ៊ុន​ អេអូន (AEON) ​ជា​ក្រុម​ហ៊ុន​បង្កើត​មូលនិធិអូកាដា​ ដែល​មាន​វត្តមាន​​ក្នុង​ពិធីសម្ពោធ​​ ដែល​ប្រារព្ធឡើង​នៅ​ក្នុង​អនុវិទ្យាល័យ​​ ក្រពុំ​ឈូក ស្ថិត​នៅ​ក្នុង​ ឃុំ ក្រពុំ​ឈូក ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវនោះដែរ​​ ​ឯក​ឧត្តមបណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា អាគារ​សិក្សា​ថ្មី​១​ខ្នង​នេះ​ គឺ​ជា​អាគារ​សិក្សារ​ទី​ ១៥០ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ឯកឧត្តម​ អូកាដា ដែល​ជា​ប្រធាន​មូលនិធិ​ អូកាដា តាម​រយៈ​ឯកឧត្តម​ផ្ទាល់​​ជូន​ប្រជាពល​រដ្ឋ​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រៅ​ពី​ការ​សាង...

អនុសាសន៍សំខាន់​ៗ​របស់​​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ពេល​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី ១៧

ថ្លែង ​នៅក្នុង​​​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ ទី១៧ នៅ​វិមាន​សន្តិភាព​ក្នុង​រាជ​ធានី​​ភ្នំពេញ នា​​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន   នាយក​រដ្ឋមន្រី្ត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បន្ត​ជំរុញ​ការខិតខំ​ប្រឹងប្រែង​ ដោះ​ស្រាយ បញ្ហា​គ្រោះ​​ថ្នាក់​ចរាចរណ៍ ដែលជា​បញ្ហា​ប្រឈមមុខ​ដ៏​សំខាន់​នៅក្នុង​តំបន់ និង ក្នុង​ពិភព​លោក​​នោះ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ បានថ្លែងថា ជា​រៀងរាល់ឆ្នាំ​នៅក្នុង​តំបន់​អាស៊ាន​មាន​មនុស្ស​រាប់ពាន់​នាក់​បាត់បង់​ ជីវិត រាប់ម៉ឺន​នាក់​បាន​រងរបួស និង បាត់បង់​ថវិកា​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក យើង​មិន​ទាន់​​គិតដល់​ការបាត់បង់​កម្លាំង​ពលកម្ម ដែលជា​ផ្នែក​មួយ​នៃ​កំណើន សេដ្ឋ​កិ​ច្ជ​ជាតិ​នៅឡើយ​នោះទេ។​ សម្តេច​តេ​ជោ ​បាន​មាន​ ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋមន្ត្រី​ដឹកជញ្ជូនអាស៊ាន និង ប្រទេស​ជា​ដៃគូ​ទាំងអស់​គួរ​ជំរុញ​កសាង​ឲ្យ​បាន​នូវ​ផែនការ​សកម្មភាព សុវត្ថិភាព​ច​រា ចរណ៍​រួមមួយ​ដែល​ស្រប​នឹង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្...

កម្ពុជា​​គាំទ្រ​និង​បន្ត​គាំទ្រ​​​ចំពោះ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​

ឯកឧត្តម​​ អ៊ាង សុផល្លែត ​ ជំ​នួន​ការ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឱកាស​ទទួល​ជួប​សវនាការ​​​ជាមួយ​លោក ​SAID ABU ALI ​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ប៉ា​លេ​ស្ទី​ន​ នា​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០១១ ​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​ ​បាន​ថ្លែង​ថា ​ជំហរ​របស់​កម្ពុជា​គឺ​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​គ្មាន​ការ​ងាករេ​នោះ​ឡើយ។​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ មានប្រសាសន៍ថា ជា​រៀងដរាបមក​កម្ពុជា​តែងតែ​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន ហើយ​ជំហរ​របស់​កម្ពុជា​មិនមាន​ការផ្លាស់ប្តូរ​ទេ ដែល​នោះ​គឺ​កម្ពុជា​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​ឯករាជ្យ និង អធិបតេយ្យភាព​តាមរយៈ​ព្រំប្រទល់​ឆ្នាំ ១៩៦៧ ហើយនឹង​គាំទ្រ​ប៉ា​លេ​ស្ទី​ន​ឲ្យ​ទៅជា​សមាជិក​ពេញ សិទ្ធិ​របស់​អង្គការសហប្រជាជាតិ​ផងដែរ ។ ​សម្តេច​តេ​ជោ ​ក៏ ​បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​ប្រជាជន និង រដ្ឋាភិបាល​ប៉ា​លេ​ស្ទី​ន ដែល​នៅពេល​កន្លងមក​តែងតែ​ជួយ​ដល់​កម្ពុជា ជាពិសេស​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​សន្តិភាព និង បង្រួបបង្រួម​ជាតិ​នោះ។  ឯកឧត្តម​ SAID ABU ALI  បាន​ជំរាបជូន ​សម្តេច​តេ​ជោ​នាយក...

សេចក្តី​ជូនព័ត៌មាន របស់ក្​រសួង​ការ​បរទេស និង​សហប្​រតិ​បត្តិការ​អន្តរជាតិ ស្តីពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី៤ មហា​អនុ​តំបន់​មេគ្គង

បទវិចារណកថា ​ដូរ ឬមិនដូរ?

ដោយៈរួម ជាតិ         ដូរ ឬមិន​ដូរ​? គឺជា​បទ​ចំ​រៀង​របស់​ពួក​ក្រុម​ក្មេង​រត់​តាម​ចញ្ចើម​ថ្នល់​ច្រៀង​លេង​កំ​ សាន្ត​សប្បាយដើម្បី​សុំទារស្កគ្រាប់​ពី​ម្តាយ​ពេលមកពី​ផ្សារ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ ត្រូវ​បាន​មេបក្ស​ លោក កឹម សុខា ចាប់​យកមក​ធ្វើ​ជា​មធ្យោបាយ​ឃោសនាបោះឆ្នោតយ៉ាង​គ្រឹក​គគ្រេង​​ តាំង​ពី​ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន និង​បាន​​ប្រើ​ពាក្យនេះ​ ក្នុងគោលបំណងចង់ផ្តួល​រំលំ ឬដូររាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដោយ​ឥត​ខ្មាស់អៀន​ទៅ​វិញ​។           រៀងរាល់ថ្ងៃ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងក្រុមរបស់ខ្លួនបានដើរស្រែក​គ្រប់ច្រកល្ហក​ទូទាំងប្រទេស ដោយ​ការ​​ញុះញង់ និងបំផុសប្រជាពលរដ្ឋឲ្យមានគំនិតជាតិ​និយម​ជ្រុល​ក្នុងការ​ផ្លាស់​ប្តូររបប​ ឬ​ប្តូរ​រាជ​រដ្ឋាភិបាល​ ដោយប្រើពាក្យថា «ដូរ ឬមិនដូរ?» ។ ត្រង់ចំណុចនេះត្រូវបាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យបាន​វាយ​តម្លៃថា គណបក្សប្រឆាំង ជាពិសេសគណបក្សសិទ្ធិមនុស្សពុំ​​មាន​ស្នាដៃអ្វី​ក្នុង​ការ​ជួយ​ចូល​រួម​ ស្តារ កសាង​ និង​អភិវឌ្ឍ ជាតិ​មាតុភូមិ ដើម្បី​លើក​កំ​ពស់​ជី​វភ...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ចង់​ឲ្យ​​អ្នក​​សេដ្ឋកិច្ច​​វិទូ​បរ​ទេស​ត្រូវ​គ្នា​ អំពី​ការ​វាយ​តម្លៃ ​អត្រា​កំណើន​​សេដ្ឋ​កិច្ច​កម្ពុជា​

​ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល វិទ្យាល័យ​កម្ពុជា និង ប្រគល់​ប័ណ្ណ​ជ័យលាភី​អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន-ហាន់​ដា ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំនាព្រឹក​ថ្ងៃទី ១៤ ខែ​ ធ្នូ ឆ្នាំ ២០១១​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​ មាន​ប្រសាសន៍ ​ឲ្យ​ដឹង​ថា ថា បើ​វិស័យ​កសិកម្ម មាន​កំណើន​ស្មើ ០% ក៏​សេដ្ឋកិច្ចកម្ពុជាអាច​​រីក​លូតលាស់​បាន​ជុំវិញ ៧%ដែរ។ ទាក់ទង​នឹង​ ការ​វាយ​តម្លៃ​ខុស​ៗ​គ្នា​អំពី​អត្រា ​កំណើនសេដ្ឋកិច្ច​​នៅ​ក្នុងព្រះ​រាជាណាចក្រ​កម្ពុជា​​ឆ្នាំ ​២០១១ ដោយ​ក្រុម​អ្នក​សេដ្ឋកិច្ចវិទូ​របស់​ធនាគារ​ពិភព​លោកបាន​​វាយតម្លៃ​ កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមាន​អត្រា ៦% ធនាគារ​អភិវឌ្ឍ​អាស៊ី​វាយតម្លៃ​សេដ្ឋកិច្ចកម្ពុជា​មាន អត្រាកំណើន៦,៨%មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វាយតម្លៃ ៧,៥% ​នោះ​ សម្តេច​តេ​ជោ​មានប្រសាសន៍ នៅក្នុង​សង្កថា ថា វា​ជា​ចម្ងល់​នៅពេលដែល​ក្រុម​សេដ្ឋវិទូ​ដូចគ្នា មកពី​បរទេស​ដូចគ្នា ប៉ុន្តែ​វាយតម្លៃមិន​​ដូចគ្នា​តើ​វា​មកពី​អ្វី? ព្រោះ​មានការ​វាយតម្លៃ​ខ្លះ​ធ្វើ​ឲ្យ​យើង​រំភើប​ខ្លាំង ហើយ​មានការ​វាយតម្លៃ​ខ្លះ​ធ្វើ​ឲ្យ យើង​មាន​ទុទិដ្ឋិនិយម​ទៅវិញ។  ...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ចង់​ឲ្យ​​អ្នក​​សេដ្ឋកិច្ច​​វិទូ​បរ​ទេស​ត្រូវ​គ្នា​ អំពី​ការ​វាយ​តម្លៃ ​អត្រា​កំណើន​​សេដ្ឋ​កិច្ច​កម្ពុជា​

​ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល វិទ្យាល័យ​កម្ពុជា និង ប្រគល់​ប័ណ្ណ​ជ័យលាភី​អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន-ហាន់​ដា ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំនាព្រឹក​ថ្ងៃទី ១៤ ខែ​ ធ្នូ ឆ្នាំ ២០១១​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​ មាន​ប្រសាសន៍ ​ឲ្យ​ដឹង​ថា ថា បើ​វិស័យ​កសិកម្ម មាន​កំណើន​ស្មើ ០% ក៏​សេដ្ឋកិច្ចកម្ពុជាអាច​​រីក​លូតលាស់​បាន​ជុំវិញ ៧%ដែរ។ ទាក់ទង​នឹង​ ការ​វាយ​តម្លៃ​ខុស​ៗ​គ្នា​អំពី​អត្រា ​កំណើនសេដ្ឋកិច្ច​​នៅ​ក្នុងព្រះ​រាជាណាចក្រ​កម្ពុជា​​ឆ្នាំ ​២០១១ ដោយ​ក្រុម​អ្នក​សេដ្ឋកិច្ចវិទូ​របស់​ធនាគារ​ពិភព​លោកបាន​​វាយតម្លៃ​ កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមាន​អត្រា ៦% ធនាគារ​អភិវឌ្ឍ​អាស៊ី​វាយតម្លៃ​សេដ្ឋកិច្ចកម្ពុជា​មាន អត្រាកំណើន៦,៨%មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វាយតម្លៃ ៧,៥% ​នោះ​ សម្តេច​តេ​ជោ​មានប្រសាសន៍ នៅក្នុង​សង្កថា ថា វា​ជា​ចម្ងល់​នៅពេលដែល​ក្រុម​សេដ្ឋវិទូ​ដូចគ្នា មកពី​បរទេស​ដូចគ្នា ប៉ុន្តែ​វាយតម្លៃមិន​​ដូចគ្នា​តើ​វា​មកពី​អ្វី? ព្រោះ​មានការ​វាយតម្លៃ​ខ្លះ​ធ្វើ​ឲ្យ​យើង​រំភើប​ខ្លាំង ហើយ​មានការ​វាយតម្លៃ​ខ្លះ​ធ្វើ​ឲ្យ យើង​មាន​ទុទិដ្ឋិនិយម​ទៅវិញ។  ...

Press Release of Department of Information and Documentation on the Fourth Greater Mekong Subregion Summit (GMS Summit)

សមិទ្ធផល​ ឆ្នាំ​ ២០១១ និង​ការ​ងារ​បន្ត​របស់ ICC-Angkor ក្នុង​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​អង្គរ​

ឯកឧត្តម​បណ្ទិត​ សុខ អាន ឧបនាយក ​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋ​មន្រ្តី ថ្លែង​​ឲ្យ​ដឹង​ នារសៀល​ថ្ងៃទី ១៣ ខែ​ធ្នូ ឆ្នាំ ២០១១ អំពី​មោទនភាព​ និង​សេច​ក្តី​សោមនស្ស​ចំពោះ​សមិទ្ធផល​ដែលគណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ ជាតិ​​អង្គរ(ICC-Angkor​)​ និង​អាជ្ញាធរ​អប្សរា​ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​យូណេស្កូ​សម្រេច​​បាន​ក្នុង​ឆ្នាំ​២០១១​នេះ។ ​ នៅក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​លើក​ទី១៨ នៃគណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ជាតិ​​អង្គរ​(ICC-Angkor​)​  ​​នៅ​សណ្ឋាគារ​សុខាអង្គរ​ នា​ទី​ក្រុង​សៀម​រាបឯកឧត្តម​បណ្ឌិត សុខ អាន​ មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា កាល​ពី​ព្រឹក​ថ្ងៃទី ១២ ខែ ធ្នូ​ ឆ្នាំ ២០១១ JASA ដែល​មាន​ន័យ​ថា ក្រុម​ការងារ​នៃ​រាជរដ្ឋាភិបាល​ជប៉ុន​ និង​អាជ្ញាធរ​អប្សរា​ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​យូណេស្កូ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ដំណាក់​ កាលទី៣ នៃ​ការ​ជួស​ជុល​ប្រាសាទ​បាយ័ន​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​សេចក្តី​សោមនស្ស​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ប្រទេស​ជា​មិត្ត​ទាំង​ពីរ​របស់​កម្ពុជា​ ដែល​ដឹក​នាំ​តាំង​ពី​ឆ្នាំ ១៩៩៣ នូវ​​ជោគវាសនា​នៃ​ ICC នោះ​មិន​បាន​បញ្ចប់​ការងារដ៏​ល្អ​...

ឯកឧត្តម​បណ្ឌិ​ត​សភា​ចារ្យ សុខ​ អាន​ប្រកាស​បិទការ​ដ្ឋាន​ថែរក្សា​និង ជួសជុល​ប្រាសាទ បាយ៍ន​ដំណាក់​កាលទី ៣ និង ប្រកាស​បិទការដ្ឋានជួសជុល​ព្រះវិហារវត្ត​ប្រាសាទបាគង

ការ ​ប្រកាស​បិទ ការដ្ឋាន​ជួសជុល​ប្រាសាទ​បាយ័ន ដំណាក់​កាលទីបី​ដោយ​អាជ្ញាធ​រអប្សរា សហការ​ជាមួយ ក្រុម​ការងារ​នៃរាជ​រដ្ឋាភិបាល​ជប៉ុន (JASA) និងត្រៀ​មបើកគម្រោ​ងជួស​ជុលសំរា​ប់ដំណាក់កាលទី៤​ ព្រមទាំង​ការដ្ឋានជួស​ជុល​ព្រះវិហារ​នៃប្រាសាទបាគងដោយ ក្រុម​ហ៊ុនហូល ស៊ីម  (HOL CIM) ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម​បណ្ឌិត​ស​ភាចារ្យ ​សុខ ​អាន ​ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រ្តីទ​ទួលបន្ទុ​កទីស្ដី​ការគណរដ្ឋ​មន្រ្តី​ នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១១​។ ឯក​ឧត្តមម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងឯក​ឧត្តម ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាន នៃគណៈ​កម្មាធិការអ​ន្តរជាតិ ស​ម្រប​សម្រួល​កិច្ចគាំពា​រនិងអ​ភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសា​ស្រ្ត អ​ង្គរ (IC​C អង្គរ) ក៏មានវត្តមាននៅក្នុងពិធីដ៏មហោឡារិកនោះដែរ។ ឯកឧត្តម ​បណ្ឌិត ស​ភាចារ្យសុខ អាន ដែលជាប្រធាន​អាជ្ញាធរអប្សរា​ផងដែរ បានចាត់ទុក ការបញ្ចប់ការ​ដ្ឋាន​ទំាងពីរនេះ​ ជាសមិទ្ធិផលដែលកើតឡើងដោយកិច្ចសហការរវាងអាជ្ញាធរ អប្សរា ក្រុមការងារនៃរាជរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន ហូល ស៊ីម ( HOL CIM)ដ...