Skip to main content

Posts

Showing posts from 2017

មហាសំណង់សម័យបុរាណ អង្គរវត្ត មហាគ្រឹះសាសនាដ៏ធំ មហិមានៅក្នុងលោក

អស្ចារ្យណាស់ «ប្រាសាទអង្គរវត្ត» ប្រទះឃើញមានឆ្លាក់ឈ្មោះនិងឆ្នាំប្រាសាទអង្គរវត្តនៅស្រុកគេ

កន្លងមកធ្លាប់តែលឺថាប្រទេសថៃនិយាយថា អង្គវត្តជារបស់ពួកគេ! ! ប៉ុន្តែថៃ្ងនេះខ្ញុំមានអារម្មណ៏ថាមានមោទនភាពចំពោះព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសនៃស្រុកកំណើតរបស់ខ្ញុំ ដឹងថាហេតុអ្វីអត់? អ្នកចូលមើលរូបភាពដែលខ្ញុំបានpostសិនទៅ ហើយសូមមើលនៅអក្សរទាំងនោះម្តងមួយជួរទៅ អ្នកនឹងឃើញគេឆ្លាក់ថា(១១១៣ Angkor Wat Of Cambodia) តើដឹងទេថាវាមានន័យថាមេច? យោងទៅតាមការដឹងរបស់ខ្ញុំពីអ្នកដែលនៅទីនោះ ពួកគាត់និយាយថា: ” នោះជាការកកើតរបស់ប្រាសាទអង្គវត្តនៅក្នូងឆ្នាំ១១១៣ ” ហើយអ្វីដែលខ្ញុំមានភាពភ្ញាក់ផ្អើលនឹងមានមោទនភាពថែមទៀតនោះ ថ្ងៃម្សិលមិញខ្ញុំមកដើរលេងជាលក្ខណៈគ្រួសារនៅ San Fransisco គោលបំណងមកមើល ” Golden Gate Bridge ” ហើយនៅថ្ងៃបន្ទាប់ពួកខ្ញុំក៏ចាកចេញពី San Fransisco ដើម្បីធ្វើដំណើរទៅ Yosemite ចង់ទៅមើលទឹកធ្លាក់នឹងដើមឈឺដ៏ធំដែលមានរោងអាចដើរកាត់ឆ្លងទៅបាន ហើយទំរាំតែឡើងទៅដល់ខាងលើនៃភ្នំដ៏ខ្ពស់នោះគឺត្រូវចំណាយពេលបើកឡានសឹងតែ២ម៉ោងទើបទៅដល់ ហើយពួកខ្ញុំក៏ចុះដើរដើម្បីធ្វើដំណើរទៅមើល The Big Tree នៅក្នូងព្រៃ( wood ) ស្រាប់តែឃើញមនុស្សជាច្រើនរូមមើលថ្មមួយដ៏ធំដែលគេធ្វើវាជារូបរាងដើមឈើដ៏ធំនៅលើនោះមានការកត់ត្រាទុកប្រមានប្រទេសរួមទាំង Cambodia ផងដែរ ការដែលខ្...

គ្រោងឆ្អឹងអាយុជាង ៥០០០ ឆ្នាំ នេះហើយដែលបង្ហាញថាមនុស្សសម័យពីមុននិងមនុស្សសម័យនេះខុសប្លែកគ្នាខ្លាំង

កាលពី​ពេល ថ្មី​ៗ​កន្លង​មកសារពត៌មានចិនជាច្រើនបានចុះ​ផ្សាយ​ថា អ្នក​បុរាណវិទ្យា​បាន​ជីក​រក​ឃើញ​គ្រោងឆ្អឹង​មនុស្ស​អាយុកាល​៥.០០០​ឆ្នាំ​មុន មាន​កម្ពស់​ខ្ពស់ និង​រឹង​មាំ​ខុស​ពី​ធម្មតា ស្ថិត​នៅ​ភូមិ​ជៀវ​ជា ខេត្ត​សាន​តុង ភាគ​ខាងកើត​ប្រទេស ។ តាម​ការ​វាស់វែង​ឆ្អឹង​នៅ​ក្នុង​រណ្តៅ​សព​គឺជា​មធ្យម​មាន​កម្ពស់​១,៨០​ម៉ែត្រ ហាក់ដូចជាមនុស្សយក្សដែលធំៗខុសពីសម័យបច្ចុប្បន្នខ្លាំង។ ចំពោះ​ឆ្អឹង​របស់​បុរស​ម្នាក់​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​ឯណោះ​ដូច​មនុស្ស​នៅ​លោក​ខាងលិច​ក្នុង​សតវត្ស​ទី​២១ ។ ចាត់​ទុក​ថា​ជា​កម្ពស់​ខុស​ប្រក្រតី​ដោយ​គ្រោងឆ្អឹង​បុរស​រូប​នោះ​ប្រទះ​ឃើញ​ក្នុង​រណ្តៅ​ធំ​ជាងគេ​ទំនង​មានយស​សក្តិ​ខ្ពស់ និង​ទទួលទាន​អាហារ​ល្អ ។ លោក​ហ្វា​ង ហ៊ុយ ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​វប្បធម៌​នៅ​មហាវិទ្យាល័យ​សាន​តុង បញ្ជាក់​ថា​«​នេះ​គ្រាន់តែ​ជា​ការ​ប្រទះ​ឃើញ​លើ​មូលដ្ឋាន​របស់​គ្រោងឆ្អឹង ប្រសិនបើ​បុរស​រូប​នោះ​នៅ​រស់រាន​មានជីវិត​អាច​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​» ។ អ្នកស្រុក​សាន​តុង យល់​ឃើញ​ថា កម្ពស់​របស់​ពួក​គេ​មាន​បុគ្គលិកលក្ខណៈ​តាម​អម្បូរ​នៃ​បុព្វបុរស​អ្នកស្រុក​សាន​តុង ។ ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៥...

ឆ្នេរសមុទ្រដែលជាប់ចំណាត់ថ្នាក់ស្អាតដាច់គេទាំង ២០ នៅលើពិភពលោក ក្នុងនោះកម្ពុជាលេខ ១

កាល​ពី​​ពេល​ថ្មី​ៗ​នេះ គេហទំព័រ​​ទេសចរណ៍​ និង​ជា​ទស្សនាវដ្ដី​​អាមេរិក​​ដ៏ល្បី​​ឈ្មោះ​ National Geographic បាន​ចាត់​ថ្នាក់​ស្វែងរក​​ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​​​ស្អាត​​ជាង​គេ​​បំផុត​ជុំវិញ​ពិភព​លោក​ប្រចាំ​ឆ្នាំ​​២០១៧​ ក្នុង​នោះ​ឆ្នេរ​សមុទ្រ​​កម្ពុជា​​យើង​បាន​​ឈរ​​នៅ​លំដាប់​លេខ​​មួយ​ដាច់​គេ​ក្នុង​​ចំណោម​​​ឆ្នេរ​​ទាំង​​២០​។ ការ​​ចាត់​ថ្នាក់​ជា​ឆ្នេរ​ល្អ​បំផុត​លំដាប់​ពិភព​លោក​នេះ​ គឺ​​ប្រភព​ដដែល​បាន​គិត​ទៅ​លើ​ឆ្នេរ​ខ្សាច់​​ដ៏​សក្បុស​ ​ទឹក​ថ្លា​ដូច​គ្រីស្តាល់ ​មាន​​រលក​ស្ងប់​ស្ងាត់​​គួរ​ឲ្យ​ចង់​គយ​គន់។ ​ឆ្នេរ​​មាន​លក្ខណៈ​សម្បត្តិ​​ដូច​រៀប​រាប់​ខាង​លើ​ស្ថិត​នៅ​​កំពូល​គេ​ ត្រូវ​​គេ​ប្រសិទ្ធិនាម​​​ថា​ «Lazy Beach» ​និង​កំពុង​​ស្ថិត​​នៅ​​ប្រទេស​កម្ពុជា ​​គឺ​ឆ្នេរ​កោះរុង ក្នុង​ខេត្ត​ព្រះសីហនុ។ ​ក្នុង​ចំណាត់​ថ្នាក់​ឆ្នេរ​ទាំង​​២០​ មានបង្ហាញនៅខាងក្រោម៖ ១. ឆ្នេរ​កោះរុង​ ប្រទេស​កម្ពុជា ២. ឆ្នេរ​ Playa del Amor ​លើ​កោះ​ Marietas ប្រទេស​ម៉ិកស៊ីកូ​ ៣. ឆ្នេរ​ Shell ​ប្រទេស​អូស្ត្រាលី ៤. ឆ្នេរ Noordwik ប្រទេស​ហូឡង់ ៥. ឆ្នេរ​ Reynisfjara ប្រទេស​អ៊ីស្លង់ ៦.​ ឆ្នេរ Cas Abao ​នៅ​កោះ​ ...

ប្រវត្តិ​បង្ហាញថា​វត្ត​ខាងជើង​និង​ត្បូង​នៅ​អង្គរ​មុន​ការអភិរក្ស​គឺ​សង់​នៅជាប់​ក្តារបែន​

​សៀមរាប​៖ មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់ថា ប្រាសាទអង្គរវត្ត​គឺជា​មជ្ឈមណ្ឌល​សាសនា ដ៏​ធំ​នា​សម័យបុរាណ និង​ត​មិន​ដាច់​រហូតដល់​បច្ចុប្បន្ន​។ ទោះបីជា​រាជធានី​អង្គរ ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​តំបន់​អង្គរ​ក៏ពិតមែន តែ​ភស្តុ​ង​តាង​ជាច្រើន​បាន​បញ្ជាក់ថា អង្គរ​នៅតែមាន​មនុស្ស​រស់នៅ​មិន​ដាច់ ហើយ​បាន​ក្លាយជា​មណ្ឌល​សាសនា​ដ៏​ធំ និង​ទាក់ទាញ​មនុស្ស​ជាច្រើន ធ្វើ​ធម្ម​យាត្រា​ចូលមក​គោរពបូជា​ជា​ហូរហែ​គ្រប់​សម័យកាល​ដែលមាន​វត្តមាន វត្ត​អារាម ដែល​សង់​នៅជាប់​នឹង​ក្តារបែន​ជា​សា​ក្ខី​ភាព​ស្រាប់ លុះ​ក្រោយមក​ត្រូវ​អ្នក​អភិរក្ស​ដ្ឋា​ន​សុំ​រើចេញ​ពី​ពី​សងខាង​ក្តារបែន (​ខឿន​ខ្ព​ស់រាង​សញ្ញា​ជើងក្អែក​នៅមុខ​ខាងលិច​) យកទៅ​កសាង​នៅ​ផ្នែក​ខាងត្បូង និង​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​។ ភស្តុតាង​នេះហើយ ដែល​បញ្ជាក់ ថា អង្គរ​ក្លាយជា​កន្លែង​សាសន​ដ្ឋា​ន មាន​មនុស្ស​រស់នៅ​ជាប់​រហូត​មិន​ដាច់​។ ​វត្តមាន វត្ត​អារាម​នៅក្នុង​បរិវេណ​អង្គរតូច ឬ​អង្គរវត្ត (​វត្ត​ឥន្ទបត្ត​បុរី​ខាងត្បូង ឬ​ហៅ​វត្ត​អង្គរ​ខាងត្បូង និង​វត្ត​ឥន្ទបត្ត​បុរី​ខាងជើង ឬ​ហៅ​វត្ត​អង្គរ​ខាងជើង​) ប្រហែល​ជាមាន​តាំងពី​ក្រោយពេល ដែល​អង្គរ​ត្រូវគេ​បោះបង់ចោល​ក្នុងនាម​ជា​រាជធ...

២ កន្លែង​នៅកម្ពុជាទេស​ភាព​ស្អាតបំផុត មិន​ចាញ់​បរទេស​ តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍

សម្រស់​ធម្មជាតិ​ពីរ​កន្លែង​នៅ​កម្ពុជា នៅ​មិន​ទាន់​បាន​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ឧស្សាហ៍​ទៅ​លេង​កម្សាន្ត​ទីនោះ ដើម្បី​ផ្ដិត​យក​ទេសភាព​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​នៅ​ទី​នោះ​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ធម្មជាតិ​ពីរ​កន្លែង​ទេស​ភាព​ស្អាត​បំផុត​ កម្រ​មាន​អ្នក​ទៅដល់​៖ ១.ដី​ច្រោះ​នៅ​ឧត្ដរមានជ័យ​ទេសភាព​ដូច​ផ្ទាំង​គំនូរ មើល​មួយ​ភ្លែត​ស្មាន​តែ​​នៅ​ស្រុក​គេ តាម​ពិត​មិន​មែន​ទេ​ទេសភាព​ដ៏​ស្រស់​ស្អាត​នេះ គឺ​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ ភូមិខ្នាច​ឬស្សី​ សង្កាត់​បន្សាយរាក់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​រូប​គំនូរ​នេះ គឺ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​​ភ្នំ​ពស់​រលួស​ធំ​ ដែល​ជា​ទី​តាំង​ធម្មជាតិ​មួយ​ នៅ​តាម​ខ្សែ​ក្រវាត់​ នៃ​បន្ទាត់​ព្រំដែន​ក្នុង​​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​​ដី​ច្រោះ​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។   ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ បាន​លាក់​ខ្លួន​ពួន​អាត្មា​ ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ​ទេ...

រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ខ្មែ​រ​៨នេះ ​ស្ថិតក្នុងបញ្ជីត្រៀម​ដាក់​ចូលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ស្រប​ពេល​​ដែល​​​ប្រាសាទសំបូរព្រៃគុក ​​ត្រូវ​​បាន​​​​ដាក់​​បញ្ចូល​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​​ពី​​ថ្ងៃ​ទី ៨ ខែ​កក្កដា​​មក​នេះ​ យ៉ាង​ហោច​​មាន​​ប្រាសាទ និង​​រមណីយដ្ឋាន​​ប្រវត្តិ​សាស្រ្ត​​កម្ពុជា​ចំនួន ​​៨ កន្លែងទៀត​ បាន​ស្ថិត​​​ក្នុង​​បញ្ជី​ត្រៀម ​​ដាក់​​បញ្ចូល​​ក្នុង​សម្បត្តិ​បេតិភណ្ឌពិភពលោក​​។ នេះ​​បើ​តាម​​លោក​ ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិភណ្ឌ នៃ​​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ។ លោក​បាន​ឱ្យ​​ដឹង​ថា​ តំបន់​ប្រវត្តិ​សាស្រ្ត​ទាំង​ ៨ កន្លែង​នោះ​​មាន៖​ ទី១ រមណីយដ្ឋាន​​អង្គរបុរី រមណីយដ្ឋាន​​អង្គបុរី ស្ថិ​ត​​នៅ​​ក្នុង​ខេត្តតាកែវ។ រមណីយ​ដ្ឋាន​​នេះ​ មាន​​ប្រាសាទ​​ភ្នំដា អាស្រម​តា​ឥសី និង​មានកំពែង​​ក្រុង​​ជាដើម។ តំបន់​នេះ​​ត្រូវ​​បាន​ចាក់ទុក​​​ជា​សម័យ​កាល​​ដំបូង នៃ​​ប្រវត្តិសាស្រ្ត​ខ្មែរ​ ក្នុង​​សម័យ​ហ្វូណន​។ ទី២ តំបន់ប្រាសាទ​បន្ទាយឆ្មា ​ តំបន់​ប្រាសាទ​​បន្ទាយ​​ឆ្មា​ ស្ថិត​ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ។​ ប្រាសាទបន្ទាយ​​ឆ្មា ​​ត្រូវ​​បាន​​ឧទ្ទិស​​​ថ្វាយ​​​ដល់​​​បុត្រ​​របស់​​​ព្រះមហាក្សត្រ​ ព្រះ​បាទ​​​ជ័យ​វរ្ម័ន​​​ទី​​​៧ ដែល​​​បា​ន​សោយ​​​ទិវង្គត​ ​ក្នុង​​ការ​​ច្បាំង​​ជ...