ថ្លែង នៅពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៨៦ គ្រួសារនៅភូមមិលោម ឃុំម៉ាលិក ស្រុក អណ្តូងមាស ខេត្តរនគីរីនាព្រឹកថ្ងៃទី៧ធ្នូឆ្នាំ២០១២ក្នុងនាមថ្នាក់ដឹកនាំជាតិម្នាក់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានបង្ហាញឲ្យដឹងថា មោទនភាពរបស់សម្តេចគឺ បានដឹក នាំប្រទេសជាតិឲ្យមានការ រួបរួមមានការឯកភាពជាតិនិងមានសុខសន្តិភាព ពេញលេញ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តចាប់តាំង ពីឆ្នាំ ១៩៩៨ មក ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា " ខ្ញុំមានមោទនភាព ត្រង់ថា ក្នុងដំណាក់កាលរបស់ខ្ញុំ ខ្ញុំអាច គេហៅថា ធ្វើឲ្យខ្មែរ ដែលធ្លាប់ច្បាំងគ្នា មកអង្គុយជាមួយគ្នាបាន ... ។ អីចឹងយើងមានឱកាសប្រមូលគ្នា តាមនយោបាយឈ្នះឈ្នះ។ អ្នកធ្លាប់វ៉ៃគ្នាពីដើមនោះ គឺថា ឥឡូវនេះ មកអង្គុយបាយជាមួយគ្នា ជុំគ្នាទៅ ... ។ អានឹងជាចំណុច មោទនភាពទី១។ ឯមោទនភាពទី២ របស់ខ្ញុំ ខ្ញុំនិយាយពីម្សិលមិញដែរ គឺថា នៅស្រុករបស់យើង គឺយើងធ្វើសុខដុមបនីយកម្មជនជាតិ និងសាសនាបាន។ កន្លែងខ្លះ ពេលដែលសម្ពោធវិហារឥស្លាម មានខ្មែរទៅចូលរួម ដល់ទៅ...