កិច្ចសម្ភាសន៍ពិសេសសារព័ត៌មានល្បីរបស់រុស្ស៊ី៖ «អាមេរិកជាអ្នកទទួលខុសត្រូវ លើគ្រាប់បែកដែលបានទម្លាក់លើកម្ពុជា ហើយខ្មែរក្រហមក៏ជារបប ដែលអាមេរិកបានរួមចំណែកបង្កើតឡើងដែរ!» (Video inside)
(អាមេរិក)៖ មកទល់ពេលបច្ចុប្បន្នវាមានរយៈពេលប្រមាណ៤០ឆ្នាំហើយ ចាប់តាំងពីពេលដែលសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកច្រើនសន្ធឹកសន្ធាប់ទៅលើប្រទេសកម្ពុជា ដែលជាលទ្ធផលបានសម្លាប់ជីវិតមនុស្សមនុស្សរាប់សែននាក់។ ដោយឡែកខណៈពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បែរជាកំពុងដាក់សម្ពាធឲ្យកម្ពុជាសងបំណុលជាប្រាក់កម្ចីចំនួន ៥០០លានដុល្លារកាលពីសម័យសង្រ្គាមវៀតណាម ដែលត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលមិនស្របច្បាប់របស់កម្ពុជានាសម័យនោះ ដោយរដ្ឋបាលអតីតប្រធានាធិបតីលោក Richard Nixon ដើម្បីជួយអាមេរិកក្នុងការប្រយុទ្ធតទល់ជាមួយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមខាងជើងទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) ចេញផ្សាយថ្មីៗនេះ។ លោក Robert Freeman អ្នកនិពន្ធសៀវភៅ «Vietnam: The Best One-Hour History» បានចូលរួមក្នុងបទសម្ភាសន៍មួយជាមួយ ភ្នាក់ងារសារព័ត៌មាន RT ប្រចាំនៅសហរដ្ឋអាមេរិកអ្នកនាង Ashlee Banks ដើម្បីជជែកពិភាក្សាជុំវិញបញ្ហានេះ។ ពិធីការិនីអ្នកនាង Ashlee Banks បានលើកជាសំណួរថា៖ «តើលោកមានការឆ្លើយតបយ៉ាងណា ចំពោះបញ្ហានៃការទាមទារឲ្យសងប្រាក់បំណុលនេះ»? លោក Robe...