នៅល្ងាចថ្ងៃទី៩ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់សកលវិទ្យាល័យ ជនជាតិក្វាងស៊ី ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលនូវការធ្ចើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់លោក ជា សាំងកូ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យជនជាតិក្វាងស៊ី ព្រមទាំងអស់លោក លោកស្រី ជាសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតជាច្រើនរូប ពិសេសនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសកលវិទ្យាល័យជនជាតិក្វាងស៊ីជាច្រើនរូប។ សូមបញ្ជាក់ថា សកលវិទ្យាល័យជនជាតិក្វាងស៊ី Guangxi University for Nationalities ត្រូវបានស្ថាបនាបង្កើតឡើងក្នុងខែមីនា ឆ្នាំ១៩៥២ ក្នុងតំបន់ស្វយ័តក្វាងស៊ីចុង(Guangxi Zhuang) ភូមិភាគខាងត្បូងប្រទេសចិន។ សកលវិទ្យាល័យនេះ ស្ថិតនៅក្រោមការដឹកនាំ នៃគណៈកម្មការកិច្ចការជាតិសាសន៍រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជារដ្ឋាភិបាល នៃតំបន...