នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំប្រចាំថ្ងៃ របស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង ជា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្ម រហ័ស បានធ្វើការផ្តាំផ្ញើដល់សមាជិក សមាជិការ ទាំង អស់របស់អង្គភាពនៅ មុន ពេល បើកកិច្ចប្រជុំ ដោយបានលើកឡើងថា គ្រប់គ្នាត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅ ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០១២ ខាងមុខនេះ កុំបីអាក់ខាន ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ក្នុងការបញ្ចេញសិទ្ធិនយោបាយរបស់ខ្លួន ដែលជាសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញ។ ឯកឧត្តម ស្វាយ ស៊ីថា បានមានប្រសាសន៍ថា សមាជិកគណៈសារគមនាគមន៍ និងនាយកដ្ឋានទាំងបីចំណុះឱ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូម ឱ្យទាំងអស់គ្នាទៅបោះឆ្នោតទៅតាមឆន្ទៈរៀងៗខ្លួន។ ប៉ុន្តែ ដើម្បីការត្រៀមខ្លួនទៅបោះឆ្នោតនេះ ឯកឧត្តម បានថ្លែងថា សូមទាំងអស់គ្នាត្រូវពិនិត្យមើលឡើងវិញនូវប័ណ្ណបោះឆ្នោត រួមជាមួយនឹងឯកសាពាក់ព័ន្ធទាំងអស់សម្រាប់ជាការ បញ្ជាក់នូវសិទ្ធិស្របច្បាប់ក្នុងក...