Skip to main content

Posts

Showing posts from January 16, 2011

ថៃទាំង៥នាក់ចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៣រសៀលនេះ

ជនជាតិថៃទាំង៥ដែលតុលាការកមជា បានបណ្តេញចេញក្រោយការកាត់ទោស កាលពីម្សិលមិញ ត្រៀមនឹងចាក ចេញទៅប្រទេសថៃ វេលាថ្ងៃនេះ។ មន្ត្រី ក្រសួងការបរទេសថៃ លោក ឆាវ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត ត្រូវគេរាយការណ៍ បានអញ្ជើញទៅស្ថានទូតថៃ ក្នងដំណើរមកទទួលយកជនជាតិ ថៃទាំង៥ដែលនឹងចាកចេញពី កម្ពុជានៅថ្ងៃនេះ។ ជនជាតិថៃទាំង៥នាក់នៅមុនការចាកចេញ បានធ្វើដំណើរទៅតុលាការ រាជធានីភ្នំពេញដើម្បីបំពេញ បែបបទចុងក្រោយតាមនិតិវិធី។ ក្រោយពីបំពេញបែបបទហើយនោះ ពួកគេបានចេញទៅ យកសម្ភារៈនៅឯសាលាដំបូងរាជធានីភ្នំពេញ ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ពេលឃាត់ខ្លួននោះ ហើយនៅវេលាម៉ោង៣រសៀលនេះ នឹងពួកគេនឹងចាកចេញ ទៅព្រលានយន្តហោះអន្តរជាតិត្រៀមចាក ចេញទៅប្រទេសថៃហើយ។ សូមជំរាបថា កាលពីម្សិល មិញ តុលាការបានចេញសាលក្រម សម្រេចកាត់ទោសជនជាតិថៃ ទាំង៥អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះ ត្រូវព្យួរដោយការមិនបន្តដាក់ គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់ឃុំអស់ មួយរយៈពេលនោះហើយ ក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នមកនោះ។ តុលាការ ខ្មែរបាន បណ្តេញ ថៃទាំង៥អោយវិលត្រឡប់ ទៅវិញនិងបង្គាប់ការបង់ប្រាក់ពិន័យម្នាក់ៗ ចំនួន១លានរៀល។ ការកាត់ទោសជនជាតិថៃនៅថ្ងៃទី២១មករានេះ មានចំនួន តែ៥ នាក់ប៉ុណ្ណោះ រីឯជន ជាតិថៃ២នាក់ទ...

មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់

ប្រភពដែលស្និទ្ធនឹងស្ថានទូតថៃ បាននិយាយថា មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់ នៅនឹងស្ថានទូតថៃនៅថ្ងៃនេះ។ សូមជំរាបថាចៅក្រមកម្ពុជា លោក សួស សំអាត បានសម្រេចថាកាត់ ទោសជនជាតិថៃទាំង៥នាក់ អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះត្រូវព្យួរ ដោយការមិនបន្ត ដាក់គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់អស់ មួយរយៈ ពេលហើយក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នូ ២០១០កន្លងមកនោះ។ CamBN

វិចារណកថា​ ​៖ វាសនា​ក្រុម​ប្រឆាំង​នៅ​កម្ពុ​ជា​គឺ​ ​“រស់​មិន​ខ្លាំង​ ​ខ្សោយ​មិន​ស្លាប់​”

ចំណង​ជើង​ខាង​លើ​នេះ​ជា​សង្ខេប​ន័យ​របស់​មេ​ដឹកនាំ​គណ​បក្ស​កាន់​អំណាច​ដៅ​ ​ទៅ​លើ​រាសី​លិច​អណ្ដែត​របស់​ក្រុម​ប្រឆាំង​នៅ​ក្នុង​ស្រុក​យើង​ ​។ នៅ​កម្ពុ​ជា​សព្វ​ ​ថ្ងៃ​ ​គណ​បក្ស​នយោបាយ​ប្រឆាំង​មាន​តែ​ពីរ​ឬ​បី​ ​ហើយ​ដែល​សុទ្ធតែ​ជា​ក្រុម​តូ​ចៗ​ ​ពុំ​មាន​ទម្ងន់​នយោបាយ​គ្រប់​គ្រាន់​ដែល​អាច​ដណ្ដើម​ជោគជ័យ​នៅ​លើ​សង្វៀន​ ​នយោបាយ​កម្ពុ​ជា​សព្វ​ថ្ងៃ​បាន​ទេ​ ​។ ស្ថាន​ភាព​ពិត​របស់​ក្រុម​ប្រឆាំង​ ​វា​គ្រាន់​ ​តែ​ ​“រស់​មិន​ខ្លាំង​” តែ​ ​“ខ្សោយ​មិន​ស្លាប់​” ។ និយាយ​មួយ​បែប​ទៀត​ថា​ ​ក្រុម​ប្រឆាំង​ ​ល្អិត​ល្អោច​ទាំង​នេះ​ ​គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​បង្ក​ចលាចល​ក្នុង​សង្គម​មួយ​ដង​ ​មួយ​កាល​ដើម្បី​កំដរ​ឆាក​នយោបាយ​កម្ពុ​ជា​ ​កុំ​ឱ្យ​តែ​ស្ងាត់​រោង​ពេក​ប៉ុណ្ណោះ​ ​។ និយាយ​ដល់​ឈ្មោះ​គណ​បក្ស​ប្រឆាំង​ ​គេ​អាច​ស្គាល់​ភ្លាម​ថា​ ​នោះ​គឺ​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​ព្រម​ទាំង​សម្ពន្ធ​មិ​ត្ដ​អា​រាត់​អា​រាយ​របស់​ពួក​គេ​ ​តិច​តួច​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ​ដែល​មាន​ភារ​កិច្ច​ជា​ចម្បង​គឺ​ញុះញង់​អុជអាល​ ​ឱ្យ​ក្រុម​ប្រឆាំង​ខាត​លក្ខណ៍​បាក់​អ​ន្សា​អស់​នេះ​ ​ធ្វើ​សកម្មភាព​ប្រឆាំង​ដោយ​ងងឹត​ ​ងងុល​មក​លើ​ស...

វិចារណកថា​ ​៖ ការ​ចាប់​ខ្លួន​សៀម​៧នាក់​នាំ​មក​នូវ​ ​បច្ច័យ​ល្អ​ដល់​ទំនាក់​ទំនង ​កម្ពុ​ជា​-ថៃ​

ចំ​ណាត់​វិធាន​ការ​ទប់​ស្កាត់​ចលនា​ស្នេហា​ជាតិ​ជ្រុល​និយម​ក្រុម​អាវ​លឿង​សៀម​ ​នា​ពេល​ថ្មី​ៗនេះ ពី​សំណាក់​អាជ្ញា​ធ​រ​ថៃ​នៅ​តាម​ព្រំ​ដែន​កម្ពុ​ជា​និង​ក្នុង​ក្រុង​បាងកក​ ​បន្ទាប់​ពី​កម្ពុ​ជា​ចាប់​សៀម​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​៧នាក់​នា​ពេល​នេះ​ ​ជា​បច្ច័យ​ល្អ​ក្នុង​ ​ទំនាក់​ទំនង​រវាង​រ​ដ្ឋា​ភិ​បា​ល​នៃ​ប្រទេស​ទាំង​ពីរ​ ​ហើយ​នេះ​ក៏​បញ្ជាក់​បង្ហាញ​នូវ​ជំហរ​ ​សុចរិត​ភាព​និង​ចរិត​ស៊ី​វិ​ល័​យ​របស់​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​យុគ​សម័យ​ទំនើប​ ​នេះ​ដែរ​ ​។ ដើម​ឡើយ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ធ្នូ​ ​ឆ្នាំទៅ​ ​ដែល​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ឃាត់​ខ្លួន​ជន​ ​ជាតិ​សៀម​៧នាក់​ ​ពី​បទ​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ ​សាធារណ​ជន​និង​ ​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នានា​បាន​សម្ដែង​នូវ​ទុទ្ទិដ្ឋិនិយម​យ៉ាង​ខ្លាំង​អំពី​ទំនាក់​ទំនង​ ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ទើប​តែ​បាន​ផ្សះផ្សា​រ​ថ្មី​ៗនេះ​ថា​ ​នឹង​អាច​ត្រ​ឡប់​ទៅ​រក​ ​ភាព​តានតឹង​ឡើង​វិញ​ ​។ ពេល​នោះ​សោត​ ​ក្រុម​មេ​ដឹកនាំ​ក្រុង​បាងកក​ក៏​បាន​ធ្វើ​ ​អត្ថា​ធិ​ប្បា​យ​កាន់ជើង​ពួក​សៀម​កំហូច​ទាំង​៧នាក់​នោះ​ផង​ដែរ​, ប៉ុន្ដែ​ដោយសារ​ ​ការ​ព្យាយាម​ពន្យល់​ហេតុ​ផល​ត្រឹម​ត្រូវ​...

វិចារណកថា​ ​៖ ក្រុម​ប្រឆាំង​ប្រថុយ​ប្រថាន​ធ្វើ​វិច្ឆេទ​កម្ម​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជា​ជន​

បន្ទាប់​ពី​គណ​បក្ស​ប្រជា​ជន​បាន​ប្រា​រ​ឰ​ទិវា​ជ័យ​ជំ​នះ​ ​៧មក​រា​ ​លើក​ទី​៣២ កន្លង​ ​មក​នេះ​ ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​បាន​បើក​យុទ្ធ​ការ​ធ្វើ​វិច្ឆេទ​កម្ម​មក​លើ​ប្រមុខ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជាប់​រហូត​ ​។ យុទ្ធ​ការ​នេះ​ប្រ​ចុ​ប​ប្រចែង​ដោយ​ប្រព័ន្ធ​ ​ឃោសនា​បរទេស​ ​និង​អង្គ​ការ​ខ្លះ​គឺ​គេ​ជួយ​បន្ទរ​បង្ក​ជា​បរិយាកាស​អាប់​អួ​លាប​ ​ពណ៌​កម្ពុ​ជា​យ៉ាង​ខ្មៅ​ងងឹត​ ​មើល​តែ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជាស​ត្រូវ​សួរ​ពូជ​របស់​ ​ពួក​គេ​ជា​ច្រើន​តំណ​មក​ហើយ​ដូច្នោះ​ដែរ​ ​។ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ ​ខ​ណៈ​ដែល​ក្រុម​ប្រេត​ ​អា​ដាម​ ​នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​ ​មនុស្ស​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​បាន​ធ្វើ​អត្ថា​ធិ​ប្បា​យ​តាម​រ​យៈ​វិទ្យុ​អាស៊ី​សេរី​ ​ដោយ​ផាត់​ ​ពណ៌​ថ្នាក់​ដឹកនាំ​កម្ពុ​ជា​ ​ពិសេស​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​ថា​ជា​ជន​ពុក​រលួយ​ផ្ដាច់​ការ​ ​គ្រប់​បែប​សព្វ​យ៉ាង​នោះ​, វិទ្យុ​អង់គ្លេស​ ​BBC​ ​ក៏​បាន​ផ្សាយ​នូវ​អត្ថ​បទ​របស់​អង្គ​ការ​ ​ប​រិ​ស្ថាន​ក្លូ​ប​ល​វីត​ណេ​ស​ថា​ ​កម្ពុ​ជា​ជា​ប្រទេស​សម្រាប់​ដាក់​លក់​ដែ​រ​។​ ​ឥឡូវ​នេះ​ ​សោត​ ​ក្រុម​ប្រឆាំង​ក្នុង​ស្រុក​កំពុង​បើក​យុទ្ធ​ការ​ធ្វើ​វិច្ឆេទ​កម្ម​នយោបាយ...

វិចារណកថា​​៖ នៅ​ភ្នំពេញ​កាត់​ទោស​ជន​ជាតិ​សៀម​ ក្រុង​បាងកក​នឹង​កើត​កលិយុគ​

ក្នុង​រ​យៈ​ពេល​ក​ន្លៈ​ខែ​មក​នេះ​ ​មាន​រឿងរ៉ាវ​សំ​ខា​ន់ៗ​ចំនួន​៣ដែល​ទាញ​មតិ​សា​ធា​ ​រ​ណៈ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​គឺ​រឿង​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ជន​វង្វេង​ផ្លូវ​សៀម​ ​៧នាក់​, រឿង​ចាប់​បណ្ដា​ម​ន្ដ្រី​មហាផ្ទៃ​និង​ចៅ ក្រម​​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ក្នុង​មុខ​ ​របរ​ធ្វើ​ជំនួញ​គ្រឿង​ញៀន​ ​និង​រឿង​ចាប់​ម​ន្ដ្រី​យោធា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​ ​រើស​កម្លាំង​ខុស​ច្បាប់​ ​។ ប៉ុន្ដែ​រឿង​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​រឿង​ជន​វង្វេង​ផ្លូវ​សៀម​ ​ទាំង​៧នាក់​ ​ដែល​ឥឡូវ​នេះ​ក្នុង​ចំណោម​អ្នក​ទាំង​៧ មាន​៦នាក់​បាន​ទទួល​ការ​ ​សន្ដោស​ពីសា​លា​ឧទ្ធរណ៍​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​រង់​ចាំ​ការ​បើក​សវ​នា​ការ​ ​នៅ​ពេល​ខាង​មុខ​ ​។ សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ​បាន​អនុគ្រោះ​ដោះ​លែង​ជន​ជាតិ​សៀម​៤ នាក់​ទៀត​ចេញ​ពី​គុក​ព្រៃ​ស​ឱ្យ​មក​នៅ​ក្រៅ​ឃុំ​ក្នុង​ស្ថាន​ទូត​ថៃ​ ​ក្រុង​ភ្នំពេញ​, នៅ​ ​សល់​តែ​មេ​កន្ទ្រាញ​ក្រុម​អាវ​លឿង​ម្នាក់​គត់​គឺ​លោក​វី​រៈ​ ​ស៊ូ​ម​ខ្វាម​គី​ត​ ​ឱ្យ​សម្រាក​ ​ក្នុង​គុក​ព្រៃ​សត​ទៅ​ទៀត​ ​។ ដូច្នេះ​ ​ក្នុង​ចំណោម​ជន​ជាតិ​សៀម​ទាំង​៧ ដែល​សមត្ថ​ ​កិច្ច​កម្ពុ​ជា​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ធ្នូ​ ​...

យក​សព​កូន​ទៅ​កប់​ក្បែរ​បង្គោល​ព្រំដែនក្នុង​ដី​ខ្មែរ ទាហាន​ថៃ​លើក​គ្នា​មក​ឲ្យ​គាស់​ចេញ

បាត់ដំបង ៖ កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​ការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រង់​បង្គោល​ឡាក់​លេខ​៥៣ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​នាំ​គ្នា​រត់​ចូល​ទីតាំង​ប្រយុទ្ធ​រៀងៗ​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​ទាហាន​ថៃ​លើក​គ្នា​មក​ត្រួត​ពិនិត្យ បង្គោល​ព្រំដែនលេខ​៥៣ ហើយ​ទាហាន​ថៃ​មួយ​ចំនួន បាន​ដាក់​ពង្រាយ​គ្នា​ក្នុង​លក្ខណៈ​ត្រៀម​ប្រយុទ្ធ។ ក្រោយ​មក​ទាហាន​ខ្មែរ​បាន​ដើរ​ចូល​ទៅ​សួរ​នាំ ទើប​ដឹង​ថា ទាហាន​ថៃ​បាន​ឃើញ​ផ្នូរ​ខ្មោច​​ទារក ដែល​ឪពុក​បាន​យក​ទៅ​កប់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ក្បែរ​បង្គោល​ឡាក់​លេខ​៥៣ តែ​លយ​ចូល​ក្នុង​ដី​ថៃ​តែ​មួយ​ចប​ប៉ុណ្ណោះ។ ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១១​មក​ម្ល៉េះ គឺ​ស្ថិត​នៅ ភូមិ​អូរក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង គេ​ឃើញ កង​កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំរៀង ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ចុះ​ទៅ​ដល់​បង្គោល ព្រំដែនលេខ​៥៣​នោះ ដើម្បី​ត្រួត​ពិនិត្យ។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំរៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​ចម្...

ព័ត៌មាន​បន្ថែម​ស្ដីពី​ពលរដ្ឋ​ខ្មែរ​៩នាក់​ដែល​ត្រូវ​ទាហាន​ព្រំ​ដែន​ឡាវ​បាញ់​ប្រហារ

ស្រុក​សៀម​ប៉ា​ង   - ខេ​ត្ដ​ស្ទឹង​ត្រែង​​៖   មាន​សេចក្ដី​រាយ​ការណ៍​ពី​វ​រៈ​ការពារ​ព្រំ​ដែន​ ​ខ្មែរ   - ឡាវ​មក​ថា​ ​នៅ​វេលា​ម៉ោ​១៨   និង​ ​០០នាទី​ ​ល្ងាច​ថ្ងៃ​ទី​ ​២០   ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១   ពលរដ្ឋ​ខ្មែរ​ចំនួន​ ​៩   នាក់​ ​ត្រូវ​បាន​បាញ់​រះ​ដោយ​អាវុធ​អឹ​ម​សី​ពី​សំណាក់​កង​ត​រ​ម្រួ​ត​យោធា​ការពារ​ ​ព្រំ​សី​ម៉ា​ ​នៃ​ ​ ​ប្រទេស​ឡាវ​ ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់​ ​និង​ ​៦   នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​ ​។   ដែល​ព្រឹ​ត្ដ​ការណ៍​បាញ់​រះ​មក​លើ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩   នាក់​នោះ​ ​បាន​កើត​ឡើង​ស្ថិត​ត្រង់​ចំណុច​អូរ​ឡែ​ ​ក្នុង​ចន្លោះ​បង្គោល​ខណ្ឌ​សី​ម៉ា​ ​លេខ​ ​០៦២   និង​ ​លេខ​ ​០៦៣   នៃ​ដី​ឡាវ​ប្រមាណ​ជា​ ​៥   ទៅ​ ​៦   គីឡូម៉ែត្រ​ ​គឺ​ ​នៅ​ទល់​មុខ​នឹង​ស្រុក​សៀម​ប៉ា​ង​ ​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​។               ប្រភព​ពី​ប្រធាន​នគរបាល​វ​រៈ​លេខ​ ​៧០១   ការពារ​សី​ម៉ា​ខ្មែរ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩   នាក់​នោះ​បាន​លួច​ឆ្លង​ដែន​ចូល​ ​ទៅ​ក្នុង​ទឹក​ដី​ ​ន...

សម្ដេច​តេជោ ៖ កុំ​ថា​ឡើយ​ផ្កាយ​ពីរ ផ្កាយ​បី លោក​ខែ​ក៏​ចាប់​ដែរ

ភ្នំពេញ ៖ សម្ដេច​តេជោ នាយក​រដ្ឋមន្រ្តី​បាន​ព្រមាន​ធ្ងន់ៗ​ជា​ថ្មី​ម្ដង​ទៀត ចំពោះ​មន្រ្តី​ខិល​ខូច​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​ខុស និង​នៅ​ពី​ក្រោយ​ខ្នង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។ សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមានថា កុំ​ថា​ឡើយ​ផ្កាយ​ពីរ​ផ្កាយ​បី ទោះ​​បី​លោក​ខែ​ក៏​ត្រូវ​តែ ចាប់​ដែរ។ សម្ដេច​បាន​ថ្លែង​ព្រមាន​យ៉ាង​ខ្លាំង​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​រៀន SOS ផ័រម៉ាន់ម៉ៃល័រ​ភ្នំពេញ នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១​នេះ ហើយ​សមេ្ដច​ក៏​បាន​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មេង​ៗ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន៕ ស្នាយពល

ល្បុក្កតោ​ក្នុង​ភាពចម្រូងចម្រាស់​

ភ្នំពេញ:   ​សព្វថ្ងៃនេះ​ក្បាច់គុន​ល្បុក្កតោ​បាន​បង្កើតជា​សហព័ន្ធ​ត្រឹមត្រូវ​ដោយមាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា តាមរយៈ​លិខិត​លេខ​២៧៣៧ អយក ចុះ​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០០៦ និង ចុះ​​ហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ ប៊ុន សុខ ។​ ​    ​ដំបូង​ឡើយ​លោក សែម សុវណ្ណ​ដេ​ត ជា​ប្រធាន​សហព័ន្ធ​តែ​ពេលនេះ​លោក​សាន គឹមស៊ាន ដែលមាន​រហស្សនាម​ថា គ្រូ​តា​ក្រមា​មាស​នោះ​ជា​ប្រធាន​សហព័ន្ធ ។ ជាមួយនិង​ថា​នៈ​ជា​ប្រធាន​សហ​​ព័ន្ធ​នេះ​លោក សាន គឹមស៊ាន បាន​អះអាងថា លោក​បាន​ចំណាយពេល​ជាច្រើន​ដើម្បី​ស្រាវជ្រាវ​នូវ​ក្បាច់​ជា​មរតក​របស់​ដូនតា​នេះ ។ លោក​អះអាងថា ល្បុក្កតោ​មាន​មេគុន​ច្រើន​សណ្ឋាន​ណាស់​ដូចជា គុន​ក្រមា គុន​ដាវ គុនដំបង (​វែង -​ខ្លី ) គុនខែល គុន​ដាល់ ចំបាប់ គុន​ផ្គាក់​ជាដើម ។​ ​      ​ប៉ុន្តែ​ថ្មីៗ​នេះ​គេហទំព័រ CEN បាន​ជួប​ជាមួយ​គ្រូ​គុន​ម្នាក់​មកពី​ភូមិ​ផ្លូវ​សៀម ឃុំ​គយ​មែ​ង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ នោះ​គឺ​លោកគ្រូ​ភូមិ ណាគ្រី ។ លោក​មានប្រសាសន៍ថា ល្បុក្កតោ​​គឺជា​ដំបង​ខ្លី​មួយ​ប្រភេទ​សម្រាប់​កាន់​អប​នឹង​កំភួនដៃ និង​ជា​គ្រឿង​សម្រាប់​រង​ការពារ​ដំបង​វែង ឬ ខ្លី ។ កា...

ជនជាតិ​ថៃ​៥​នាក់​ចាកចេញ​ទៅ​ប្រទេស​វិញ​ម៉ោង​៩​ព្រឹក​នេះ

ភ្នំពេញ:   ​ជនជាតិ​ថៃ​ទាំង​៥​នាក់​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទៅ​ស​កាលពី​ល្ងាចម្សិលមិញ​នឹង​ចាកចេញ​ពី​កម្ពុជា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២​មករា​នេះ​ដើម្បី​ត្រឡប់​ទៅ​ប្រទេស ​ថៃ​វិញ​។​ ​ការចាកចេញ​នេះ​ត្រូវបាន​ជំនួយការ​នាយករដ្ឋមន្ត្រី​ថៃ​ឈ្មោះ​ឆៅ វ៉ានុ​ន​មក​ ទទួលដ​ល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​តែម្តង​។ នេះ​បើ​យោងតាម​ប្រភព​ពី​មន្ត្រី ​រដ្ឋាភិបាល​។​ ​ជនជាតិ​ថៃ​ទាំង​៥​នាក់​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៩​ខែ​គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន តែ​ទោស​នៅ​សល់​ពី​ការ​ជាប់​ពន្ធនាគា​រទាំង​ប៉ុន្មនាន ​នោះ​ត្រូវបាន​ព្យួរទាំអ​ស់​ពៅ​ល​គឺ​ពួកគេ​បាន​រួច​ទោស​វិញ​ហើយ​។​ ​ជនជាតិ​ថៃ​ទាំង​៥​នាក់​នោះ​មាន​ឈ្មោះ​ផានិ​ច វី​គីត​សេត (Panic Vikitseth) ជា​សមាជិក​សភា​ឈ្មោះ​ណា​រឿ​ម មុល​ជិត​វ៉ា​រ៉ា​តាណា​( Maruemol Chitwaratana) គុជ ពុន​ថន ​ជូ​សា​ណា​សេរី​ (Kochpontorn Chusana Seree) ឈ្មោះ សែម ឌី​ន​ឡឺត​ប៊ូ​ឆា​(Samdin Lersbusya)  និង​ឈ្មោះ​​តា​យ ណែ​មួង​ម៉ាក​ច​ន​(Taynae Moonmachon) ។​ ​ចំណែក​ឈ្មោះ វីរៈ ស៊ុម​ខ្វាម​ឃី​ត ( Veera Somkwamkit) និង​ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ...

ជនជាតិសៀម៥នាក់ តុលាការសម្រេចផ្ដន្ទាទោស ជាប់គុក ៩ ខែ តែត្រូវព្យួរទោស

បន្ទាប់ពីមានការសួរដេញដោល តាំងពីវេលាម៉ោង ២ រសៀលរហូតដល់វេលា ម៉ោង ជិត៧យប់ នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១១ ។ សាលាដំបូងរាជធានី ភ្នំពេញ សម្រេចប្រកាសផ្ដន្ទាទោស ជនជាតិសៀម ៥នាក់ អោយជាប់គុក ក្នុងម្នាក់ៗ៩ ខែនិងត្រូវ បង់ថវិកាចំនួន១លាន រៀល អនុវត្ដនៅក្នុងពន្ធនាគារ គិតពីថ្ងៃ ឃុំខ្លួនរហូតដល់ថ្ងៃអនុញ្ញាតឱ្យនៅក្រៅឃុំ តែទោសត្រូវបានព្យួរ ។ លោកចៅក្រម សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះបញ្ជាក់ថា ជនជាតិសៀមទាំង ៥ នាក់ នេះនឹងត្រូវដោះលែងឱ្យមានសេរីភាពហើយ ពីការសម្រេច របស់សាលាដំបូងរាជធានី ភ្នំពេញ ។ សាលាដំបូង រាជធានីភ្នំពេញ សម្រេចអោយ ៥ នាក់ មានសេរីភាព និង ២ នាក់ទៀតនឹង ត្រូវលើកយកទៅបើកសវនាការ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១១ ។ ដោយឡែក ជនជាតិសៀម ២ នាក់ផ្សេងទៀត ក្នុងនោះ រួមមានសមាជិកសំខាន់ របស់ក្រុមអាវលឿង លោក វីរៈ ស៊ុមក្វាមឃីត និងស្ដ្រីម្នាក់ទៀត ឈ្មោះ ណាត់ត្រី ប៉ៃប៉ូតាណាប៉ៃប៉ូន នឹងត្រូវ ឡើងសវនាការពេញអង្គ នៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១១ ។ គួរបញ្ជាក់ថា ជនជាតិសៀមទាំង៧នាក់ ខាងលើនេះ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ នៅ ចំណុចបង្គោលព្រំដែនលេខ ៤៦ ក្នុងភូមិជោគ ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្...

ទាហានព្រំដែនលាវ បាញ់សន្ធាប់លើពលរដ្ឋខ្មែរ៩នាក់

ដោយ​ ៖ ភិរម្យ ថ្ងៃទី 21-01-2011   ម៉ោង 18:34:26        ខេត្ត​ស្ទឹង​ត្រែង​៖   កាល​ពី​វេលា​ម៉ោង​៦ ល្ងាច​ថ្ងៃ​ទី​២០ ខែ​មក​រា​ ​ឆ្នាំ​២០១១ ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៩នាក់​ត្រូវ​បាន​ទាហាន​ការពារ​ព្រំ​ដែន​លាវ​បាញ់​រះ​សន្ធាប់​ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ ​និង​បាត់​ខ្លួន​៦នាក់​ ​។       ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ ​អូរ​ឡែ​ ​ស្ថិត​ក្នុង​ចន្លោះ​បង្គោល​ឡាក់​លេខ​ ​០៦២ - ០៦៣ ចូល​ជ្រៅ​ក្នុង​ទឹក​ដី​លាវ​ប្រមាណ​ ​៥គ​.ម​ ​ទល់​មុខ​ ​ស្រុក​សៀម​ប៉ា​ង​ ​ខេត្ត​ស្ទឹង​ត្រែង​ ​ប្រទេស​កម្ពុ​ជា​ ​។       ប្រធាន​នគរបាល​ការពារ​ព្រំ​ដែន​កម្ពុ​ជា​លេខ​ ​៧០១ លោក​ ​ស៊ុន​ ​បាន​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​៩នាក់​នោះ​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​លាវ​ ​ហើយ​ត្រូវ​ទាហាន​លាវ​ ​បាញ់​រះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ត្រង់​ស្មា​ខាង​ឆ្វេង​ ​ហើយ​ត្រូវ​អ្នក​រួម​ដំណើរ​២នាក់​ជួយ​សែង​ត្រលប់​ចូល​មក​ទឹក​ដី​កម្ពុ​ជា​វិញ​ ​ចំ​នែ​ក​៦នាក់​ទៀត​បាន​ភៀស​ខ្លួន​បាត់​មិន​ដឹង​ជា​ស្លាប់​ ​ឬ​រស់​ទេ​ ​ព្រោះ​សមត្ថ​កិច្ច​កម្ពុ​ជា​មិន​ទាន...

QUIXOTIC VEERA SOMKWAMKIT AND ASSOCIATES ARE THE PROBLEM

Time and again, Veera Somkwankit has come back with fanfare on the stage of Cambodia-Thai relations. This time as before, the actions of Mr. Somkwankit and associates always aim at poisoning Cambodia-Thai relations which are already in a mood of optimism. For instance, it was reported that the visitors’ arrival from both sides rose dramatically. Khmers and Thais alike are so relieved to see their country being returned to full normalization: “as of 10: 30 am on December 1 st , 2010, when the troop has been readjusted from the Keo Sekhakirisvarak pagoda, I declare full normalization has been achieved” declared Samdech Techo HUN SEN at the closing of the 2010 annual review of the Ministry of Rural Development on 29 December 2010, the day when Mr.Somkwamkit and his six other nationals were arrested deep inside the territory of Cambodia. According to their video clips, Mr. Somkwamkit with his bad intention towards Cambodia, had persuaded his companions to enter deep inside Cambodia until...

Opinion: Thai Domestic Politics Internationalized at Expense of Cambodia

The trespassing of Thai politicians and agent provocateurs into Cambodia is not something which happened at the spur of the moment to visit Thai citizens who were supposedly facing hardship at the Cambodia-Thai border. On the contrary, it was stage managed. Just a day before, a Thai court had postponed a verdict on the invasion of the TV station which was due on the 28th but was postponed for a couple of days to enable all the accused to be present. This was for yellow shirt activists who had invaded a television station in 2008. So, what to do when you are a right-wing group in sight of losing its appeal? Well, always worth rolling out the old ‘call to patriotism’ that always stirs feelings and dulls brains.   The day after the postponement a group of seven Thai’s - including MP for Bangkok Panich Vikitsreth and a leading member of the People's Alliance for Democracy (PAD), Veera Somkwamkid - was arrested for trespassing on Cambodian soil. According to the Thai account, the gro...