Skip to main content

Posts

Showing posts from June 8, 2014

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ ជម្រាប់​មក​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ស្តីអំពី​ករណី​ពលករ​ខ្មែរដែល​ភាគី​ថៃបាន​ចាប់ និង​ដឹក​បញ្ជូន​តាម​រថយន្ត​ឱ្យវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

អបអរសាទរ​ការវិល​ត្រឡប់​មកវិញ​នូវ​​វត្ថុបុរាណខ្មែរ

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បណ្ឌិត​សភាចារ្យ សុខ អាន បាន​ពន្យល់​​បណ្តា​អង្គទូត​ បស្ចិម​ប្រទេស​អំពីនីតិវិធី​តាក់​តែង​ច្បាប់​របស់​កម្ពុជា

ភ្នំពេញ ថ្ងៃទី ១១ មិថុនា ឆ្នាំ​ ២០១៤: ឯកឧត្តមបណ្ឌិត ​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ពន្យល់​យ៉ាង​​​ក្បោះ​ក្បាយ​ជូន​បណ្តា​អង្គទូត​បស្ចិម​ប្រទេស​អំពី​ នីតិវិធី​តាក់​តែង​ច្បាប់​របស់​កម្ពុជា។ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ក៏បាន​ជម្រាប់​ជូន​បណ្តា​អង្គទូត​ទាំង​នោះ​ផង​ដែរ អំពី​កម្មវិធី​សំណង​រដ្ឋប្ប​វេណី​របស់​អង្គ​ជំនុំ​ជម្រះវិសា​មញ្ញ​ក្នុង​ តុលាការ​​​​កម្ពុជា (អវតក) ។ មាន​ប្រសាសន៍​នៅក្នុងកិ​ច្ចប្រជុំ​កាល​ពីថ្ងៃ​ពុធ​ទៅកាន់​បណ្តា​អង្គទូត ដែល​ដឹកនាំ​ដោយ​ឯកឧត្តម  Jean-Francois Cautain  ឯក ​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា  ឯកឧត្តម បណ្ឌិត​សភាចារ្យ ​សុខ អាន បាន​មាន​ប្រសាសន៍​ថា តាមធម្ម​តានីតិ​វិធីតាក់​តែង​ច្បាប់​នៅ​កម្ពុជា ត្រូវឆ្លង​កាត់​ដំណាក់​​​កាល​មួយ​ចំនួន ដោយ​រាប់​បញ្ចូល​ទាំង​ទិដ្ឋ​ភាព​ច្បាប់ និង​បច្ចេក​ទេស។ កិច្ចប្រជុំនេះ​មានការ​ចូល​រួមពី​ឯកឧត្តម  Joachim Baron Von  ​ Marschall ​  ឯកអគ្គ​រដ្ឋ​​ទូត​អាល្លឺម៉ង់ លោកជំទាវ  Anna Maj Hultgard  ឯកអគ្គរាជ​ទូត​ស៊ុយ​អ៊ែត ភារ...

សេច​ក្តីជូន​ដំណឹង​របស់​ក្រសួង​ការ​ងារ ស្តីពី​ការ​ផ្តល់​សេវា​កា​រងារ និង​ការ​បណ្តុះបណ្តាល​ជំនាញប​ច្ចេកទេស និង​វិជ្ជា​ជីវ: ជូន​ពល​ករ​​ខ្មែរ​ដែល​ទើប​វិល​​ត្រឡប់​​មក​ពី​ព្រះ​រាជា​ណា​ចក្រ​ថៃ​ឡង់ដ៍

Cambodian Deputy Prime Minister explains the Cambodia’s law making process to western diplomats

PHNOM PENH, June 11, 2014 – His Excellency Deputy Prime Minister Dr. Sok An, Minister in charge of the Office of the Council of Ministers, explained to western diplomats a great deal about the law making process of Cambodia. H.E. Dr. Sok An also updated the diplomats about the civil reparation program of the Extraordinary Chamber in the Courts of Cambodia (ECCC). Speaking in a meeting on Wednesday to a group of diplomats led by EU Ambassador to Cambodia, H.E. Jean-Francois Cautain, H.E. Dr. Sok An said that normally the law making process goes through a number of phases including the technical and legal aspects. The meeting was also attended by German Ambassador H.E Joachim Baron Von Marschall, Swedish Ambassador Her Excellency Anna Maj Hultgard and Charge d’Affaires of the embassies of France and UK respectively. H.E. Dr. Sok An further explained that the draft law has to be first consulted by technical groups of the two organs, Council of Jurists and Economic, Social...

សន្និសីទកាសែត ឯកឧត្តម ព្រុំ សុខា តំណាងគណបក្សប្រជាជនកម្ពុជា ស្តីពី​លទ្ធផល​នៃជំនួប​រវាង​គណ​បក្ស​ទាំងពីរ

សេចក្តីព្រាង​ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្ម​មាត្រា៧៦ និងការ​បង្កើតជំពូកថ្មី​ទាក់ទងនឹង​អង្គការរៀបចំ​ការបោះ​ឆ្មោត

សារលិខិត​​​ គណបក្សសម រង្ស៊ី ថ្វាយ និងជូន សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ ព្រះប្រធានរដ្ឋសភា, សម្តេច​ហ៊ុន សែន នាយករដ្ឋមន្រ្តី

ពិធី​​ប្រគល់​​ប្រាក់​​រង្វាន់​ដល់​​ជ័យ​​លាភី និង​​​ប្រាក់​​​ឧបត្ថម្ភ​​​ចំពោះ​​​គ្រូ​​បង្វឹក ក្នុង​​​ព្រឹត្តិ​ការណ៍​​ការ​​ប្រកួត​​​កីឡា​​​អាស៊ាន​​​ប៉ារ៉ា​​ហ្គេម​​​លើក​​ទី​៧ ក្រោ​មអធិ​បតីភាព​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្ដម​​បណ្ឌិត​​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ​ នាំ​យក​​ថវិកា​រាជ​រដ្ឋាភិបាល​​​ចំនួន​​ជាង ១ពាន់​​លាន​​រៀល​ជូន​ដល់​​កីឡាករ-​ការិនី​ និង​គ្រូ​​បង្វឹក​​ដែល​​មាន​​ស្នាដៃ ក្នុង​​ព្រឹត្តិ​ការណ៍​ប្រកួត​​កីឡា​អាស៊ាន​​ប៉ារ៉ា​​ហ្គេម​​លើក​ទី៧

នា​ព្រឹកថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រគល់​ថវិកា​រាជរដ្ឋាភិបាល​ចំនួន​ជាង ១០៤៦​លាន​​​រៀល​ ជូនដល់​កីឡាករ កីឡាការិនី គ្រូ​បង្វឹក និង​គ្រូ​ជំនួយដែល​មាន​​ស្នា​ដៃក្នុង​ការ​រក​មេដាយ​​ជូន​ជាតិ ​ក្នុងព្រឹទ្ធការណ៍​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម​លើក​ទី​៧ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី១១-២២ ខែមករា ឆ្នាំ​២០១៤ នៅទីក្រុង​ណៃពិដោរ ប្រទេស​ភូមា។ នៅ​វិមាន​មិត្ត​ភាព ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ជ័យលាភី និង​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ​បាន​មាន​ប្រសាសន៍ថា ក្នុង​នាម​សម្តេច​អគ្គ​មហា​សេនា​​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​ការ​កោត​សរ​សើរ និងអប​អរ​សាទរ​ដល់​ជ័យលាភី​ទាំង​អស់​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់​​រហូត​​​ទទួល​បាន​ជ័យ​ជំនះដ៏​ធំ​ធេង​ជូន​ជាតិ​មាតុភូមិ​។ ឯកឧត្តមបណ្ឌិត​សភា...

ពិធីសំណេះសំណាលជាមួយយោធិនពិការនៅមជ្ឈមណ្ឌលតាកែនកោះស្លា

ពិធី​សំណេះ​សំណាល​ជា​មួយ​យោធិន​ពិការ​នៅ​មជ្ឈ​មណ្ឌល​តាកែន​កោះ​ស្លា ស្រុក​​ឈូក​ខេត្ដ​កំពត ក្រោម​អធិ​បតី​ភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

មតិ​សំណេះ​សំណាល ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី​ប្រគល់​ប្រាក់​រង្វាន់ដល់​ជ័យ​លាភី និង​​ប្រាក់​​ឧបត្ថម្ភ​​ចំពោះ​​គ្រូ​បង្វឹក ក្នុង​​ព្រឹត្តិការណ៍​ការ​ប្រកួត​​កីឡា​​អាស៊ាន​​ប៉ារ៉ា​ហ្គេម​​លើក​ទី​៧

រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ -         ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី -         គ្រូបង្វឹក កីឡាករ   កីឡា ការិនី   ភ្ញៀវកិត្តិយស ទាំងអស់ ជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមាចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡា ការិនី ទាំងអស់ ក្នុងពិធីប្រគល់​ប្រាក់រង្វាន់ដល់​ជ័យ​លាភី និង​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក ក្នុង​ព្រឹត្តិការណ៍ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​៧ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ថ្ងៃទី​១១ ដល់​២២ ខែមករា ឆ្នាំ​២០១៤ នៅ​ទីក្រុង​ណៃ​ពី​ទ័រ ប្រទេស​មីយ៉ាន់ម៉ា កន្លងមកនេះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ​ក្នុងនាម​  សម្តេច ​​​​ អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន  នាយករដ្ឋមន្ត្រី ​ នៃព្រះរាជាណាចក្រ ​ កម្ពុជា  និង​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំសូមសម្តែង​នូវ​ការកោត​សរសើរ និង​អបអរ​សាទរ​ដល់ជ័យ​លាភី​​ទាំងអស់ ចំពោះកិច្ចខិតខំប្រឹង​ប្រែង និង​ស្មារតី​​​​​​​ប្តេជ្ញា​ចិត្ត​ខ្ពស់​​​​​រហូត​ទទួល​បានជ័យជំនះ​ដ៏ធំធេង​ជូន​ជាតិ​មាតុភូមិ​។ ខ្ញុំ​​ក៏សូម​​យក...

វត្ត​មាន​​សម្តេច​​តេជោនៅ​តា​កែន​កោះ​​ស្លា​​ បញ្ចប់​​ពាក្យ​​ចចាម​អារ៉ាម​​អកុស​ល​​បង្ករ​​ឡើង​​ដោយ​​ពួក​​អ្នក​​នយោបាយ​​ប្រឆាំង​

វត្ត​មាន​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​ភូមិ​តេជោ​អភិវឌ្ឍន៍​ ស្ថិត​នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ​បាន​បញ្ចប់​នូវ​ពាក្យ​ចចាម​​អារ៉ាមដែល​បង្ក​ឡើង​ដោយ​ពួក​ក្រុម​ជ្រុល​និយម និង​អ្នកនយោបាយ​ប្រឆាំង បាន​​ប្រឌិតបំផុស​​ឡើង​​អំពី​សុខ​ភាព​របស់​សម្តេច។ នៅក្នុង​ពិធី​សំណេះ​សំ​ណាល ជាមួយ​យោធិន​ពិការ នៅក្នុង​មជ្ឈមណ្ឌល​យោធិន​ពិការ​ ៣១៧ កោះស្លា នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤ សម្តេច​តេជោ ហ៊ុន សែន ដែល​រួម​ដំណើរ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ខ្លាំងៗ​ថា «​ខ្ងុំ​អត់​ទាន់​ងាប់​ទេ ហើយ​កុំ​សង្ឃឹម​បន់​ឱ្យ​ខ្ញុំ​ងាប់​ឱ្យសោះ តែ​បើ​សិន​ជា​ខ្ញុំ​ងាប់​ពិតមែន ត្រៀម​បង្វិច​ឱ្យ​ហើយ​​ទៅ ​នេះ​ខ្ញុំ​និយាយ​ពិត​ក្រែងលោ​មិនដឹង!»។​ ​ សម្តេច​​តេ​ជោនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជាមនុស្ស​គួរ​តែ​មាន​ការចេះ​ដឹង​កុំ​បន់​ឲ្យ​គេ​ស្លាប់។ ​«​មនុស្ស​រស់​នៅ​​ឱ្យ​ជ្រងោៗ ចេះ​ឱ្យ​គេ​បោក​បាន​ធ្វើ​នយោបាយ​ អី​ក៏​យ៉ាប់​ម្ល៉េះ? ចាញ់ឆ្នោត​ឡាំប៉ា មិន​ដែល​ម្តង​​ណា​​ទទួល​ស្គាល់ ហើយ​ធ្វើ​អ្វី​គេ​មិនកើត បែរជា​មក​បន...

សេច​ក្តីជូន​ដំណឹង​របស់​ខុទ្ទកា​ល័យសម្តេច​អគ្គ​មហា​សេនាបតីតេជោ នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា

បទយក​ការណ៍ សិក្ខា​សា​លា​ស្តី​ពី​ ឳកាស​ការងារ​ និងកម្មសិក្សាការ​ងារ (០៨៨)

Selected Extempore Comments by Samdech Techo Hun Sen on a Visit to Handicap Soldiers and Their Families at the Techo Village Development Center at Koh Sla

[Unofficial Translation] Chhouk District, Kompot Province CNV: 10/06/2014 It is tremendously a great pleasure for my wife and I as well as other leaders to meet you – handicap soldiers, families, teachers and Buddhist monks again today. Please allow me to excuse myself for being absent on 7 March 2012, when you organized the inauguration ceremony of a temple in your Buddhist monastery here. It was because I could not leave my late father then as he was in critical health condition. I had to ask HE Say Chhum, Vice President of the Senate, and HE Chea Sophara, Minister of Rural Development, to represent me in that very important religious ceremony. TVD in a Little More than Six Years I have just heard the report of General Tit Meng Long concerning the initial commencement of the Techo Village Development (TVD) and its progress over a span of six years. Let us think it over a little here. Six years ago, would anyone have thought that there would be referral hospital, Buddhi...