ឯកឧត្តមបណ្ឌតិ សុខ អាន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងនារាត្រីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១១ ថា បទពិសោធន៍ និងគំរូដោះស្រាយបញ្ហានយោបាយក្នុងប្រទេសកម្ពុជានាពេលកន្លងមក ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់នៅក្នុងស្ថាប័ន ICCAP ។ ថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលធ្វើមាតុភូមិនិវត្តន៍ពីការដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា តាមការចាត់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យ ទៅចូលរួមប្រជុំគណៈអចិន្ត្រៃយ៍លើកទី១៦ នៃអង្គការគណបក្សនយោបាយនៅអាស៊ី ICCAP នៅទីក្រុង សេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត សុខ អាន បានមាន ប្រសាសន៍ថា ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី៦ នៃគណបក្សនយោបាយនៅអាស៊ី ICCAP នៅរាជធានីភ្នំពេញកាលពីចុងខែធ្នូ ឆ្នាំ ២០១០ និងជោគជ័យនៃការកសាងសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍន៍នៅកម្ពុជា ដោយសារនយោបាយឈ្នះឈ្ន...