Skip to main content

Posts

Showing posts from March 8, 2015

សូមចូលរួម បោះឆ្នោត ជូនអ្នកគ្រូ នាង ផល្លា បេក្ខភាព ដណ្តើមពានរង្វាន់ គ្រូឆ្នើមពិភពលោក ទឹកប្រាក់ ១លានដុល្លារ

សូមបងប្អូនជនរួមជាតិ ខ្មែរទាំងអស់ មេត្តាចំណាយពេលវេលាដ៏តិចតួចរបស់អ្នកចូលរួមVote ដល់អ្នកគ្រូ នាង ផល្លា (គ្រូបង្រៀនកុមារ គ.ថ្លង់ និងពិការភ្នែក) ដើម្បីឈ្នះពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោកឆ្នាំ២០១៥។ អ្នកគ្រូ នាង ផល្លា ជាប់ក្នុងបញ្ជី ១០ រូប ចុងក្រោយ សម្រាប់ទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក ឆ្នាំ២០១៥។ អ្នកគ្រូ នាង ផល្លា ជាគ្រួបង្រៀនកុមារគ.ថ្លង់ និងពិការភ្នែកនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានជាប់ឈ្មោះក្នុងបញ្ជី បេក្ខជន ១០នាក់ ចុងក្រោយ ដែលជ្រើសរើស សម្រាប់ពានរង្វាន់ គ្រូឆ្នើមពិភពលោក Global Teacher Prize មានទឹកបា្រក់១លានដុល្លារ ។ ក្រោយពីជម្រុះ នៅវគ្គមុនៗ ដែលមានបេក្ខភាព គ្រូបង្រៀនចូលរួម ជាច្រើន ពាន់នាក់ មកពីជុំវិញពិភពលោក រួចមក ខណះពេលនេះដែរ បេក្ខភាពសរុប នៅសល់តែ ១០នាក់ ចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវ មានវត្តមាន ចូលរួម ក្នុងពិធី នៃការជជែកពិភាក្សាសកល អំពីប្រធានបទ ចំណេះដឹង និង ទេពកោសល្យ (Global Education and Skills Forum)  ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម នាថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។ សូមប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមបោះឆ្នោតជូន អ្នកគ្រូ នាង ផល្ល...

ពិធី​​ប្រគល់​​សញ្ញា​បត្រ​ ថ្នាក់​​បរិញ្ញា​បត្រ​រង បរិញ្ញា​បត្រ និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ជូន​និស្សិត​​នៃវិទ្យា​​ស្ថាន​វ៉ាន់​ដា​​គណ​នេយ្យ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់​​ខ្ពស់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី

សេចក្តីប្រកាសព័ត៌មានរួម ថវិកា១២.៣លាន​ដុល្លាអាមេរិក​ ត្រូវបានផ្តល់​ដោយ​សហភាពអឺរ៉ុប​ ប្រទេសស៊ុយ​អែដ​ និងកម្មវិធី​អភិវឌ្ឍន៍សហ​ប្រជាជាតិ

Joint Press Release, 12.3 Million US$ committed EU, Sweden and UNDP for the second phase of the Cambodia Climate Change Alliance

សម្តេច ព្រះវររាជមាតា ចេញព្រះសារលិខិត ជូនជនរួមជាតិបញ្ជាក់អំពី «វត្តសំពៅប្រាំ» នៅលើកំពូលភ្នំបូកគោ

សម្តេចព្រះក្សត្រីយានី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បាន ចេញ ព្រះសារលិខិតជូនជនរួម ជាតិជ្រាប អំពីឈ្មោះវត្តសំពៅប្រាំ ពីទីក្រុងប៉េកាំង នៅថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០១៥ ដែលនៅក្នុងព្រះសារលិខិតរបស់ សម្តេចម៉ែនោះ បានបញ្ជាក់ថា «វត្តបុរាណ​មួយ​ដែល​ស្ថិតនៅលើ កំពូលភ្នំបូកគោ មានឈ្មោះថា វត្តសំពៅប្រាំ បានកសាង​ឡើងដោយ​សម្តេច​ព្រះវរ​រា​ជនី ដែលជាព្រះមាតា ព្រះករុណា ព្រះបាទសម្តេច ព្រះស៊ីសុវតិ្ថ មុនីវង្ស ព្រះខត្តិយកោដ្ឋ ។ បានជា​ប្រសិទ្ធនាមវត្តសំពៅប្រាំនេះ ព្រោះមានផ្ទាំងសិលាចំនួន៥ ដែលមានរូបរាងជាសំពៅ» ។ សូមជម្រាបថា ការចេញព្រះសារលិខិតរបស់សម្តេចម៉ែ បញ្ជាក់អំពីវត្តសំពៅប្រាំដែ លស្ថិតនៅលើ កំពូលភ្នំបូកគោនេះ ធ្វើឡើងក្រោយពីមានភាពមន្ទិល សង្ស័យ រវាងមន្រ្តីរាជរដ្ឋាភិបាល ជាមួយ​នឹងតំណាងរាស្រ្ត៕

សម្តេច​តេជោ ហ៊ុន សែន​ប្រគល់​សញ្ញា​បត្រជូន​និស្សិត​វិទ្យា​ស្ថានវ៉ាន់​ដា៣ ១៦៩នាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានវ៉ាន់ដា សរុបជំនួន ៣.១៦៩នាក់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅមជ្ឈ​មណ្ឌល​​សន្និបាត​កោះពេជ្រ ។ ថ្លែង​សុន្ទរថា​ស្វាគមន៍ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានបញ្ជាក់ថា ដោយ​ឈរលើ​មូលដ្ឋាននៃការពង្រឹងគុណភាពអប់រំ ក៏ដូចជាការផ្តល់នូវភាពជឿជាក់ពីគ្រប់មជ្ឈដ្ឋាន​សិក្សា ពិសេស​អាណាព្យាបាលសិស្សនោះ វិទ្យាស្ថាន មានចក្ខុវិស័យច្បាស់លាស់ ក្នុងនោះគឺ បន្តពង្រឹងគុណភាពប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ, ពង្រឹងវិន័យរបស់​សិស្សឲ្យស្របតាមសេវាវិស័យអប់រំ ក្នុងគោលបំណងអនុវត្តឲ្យបានល្អប្រសើរ តាមកម្រឹត​ស្តង់ដាមួយប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព​ខ្ពស់។ ក្រៅពីនោះ វិទ្យាស្ថានក៏​បានពង្រឹង​បន្ថែមនូវទីតាំង អគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយ​បំពាក់សម្ភារៈសិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ក្នុងគោលដៅពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ​ផ្នែករដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិជាច្រើន ...

ស.ស.យ.ក ធ្វើសន្និសីទសារព័ត៌មាន ប្រកាសពីការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥

នៅព្រឹក​ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៥​នេះ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក)​ បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​ ដើម្បី​ប្រកាសពី​ការរៀប​ចំ​ ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៥​ ដែល​រៀបចំ​ឡើង​នៅ​ ទី​ស្នាក់ការ​កណ្តាល​របស់ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយ​ លោក​ សោម ​រតនា​ អ្នកនាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ និង​លោក​ សុខ ​សប្បាយណា ​ប្រធាន​ក្រុមការ​ងារ​ប្រតិ្តបត្តិ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ២០១៥​។ លោក ​សោម ​រតនា​ បាន​ឲ្យ​ដឹងថាការរៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ថា​ធ្វើ​ឡើង​ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ​ប្រពៃណី​ជាតិ​ខ្មែរ​ ក្រោម​ប្រធាន​បទ​ " ការ​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ខ្មែរ​ " ដោយមាន​ការសម្តែង​និង​បង្ហាញ​អំពី​ល្បែង​ប្រជា​ប្រិយ​របាំ​ប្រពៃណី​ និង​ប្រជា​ប្រិយ ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ សិល្បៈ​ទស្សនីយ៍​ភាព​ផ្សេងៗ​ ដោយ​យុវជន​ យុវនារី​ សិល្បករ​ និង​សិល្បការិនី​ខ្មែរ​ រួមជា​មួយ​នឹង​ការ​លើក​យក​នូវ​កេរ​ដំណែល​អរិយធម៌​និង​ស្នាដៃ​នានា​របស់​ បុព្វបុរស​ខ្មែរ​ ដែល​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​មកនោ...

ក្រុម​​យុវជន​ ​កម្ពុជា​ នឹង​​រៀប​​ចំ​​ប្រារព្ធ​ ព្រឹត្តិ​ការណ៍​​អង្គ​រ​សង្ក្រាន្ត​​នៅ​លើ​​ទឹក​​ដី​​អច្ឆរិយៈ ក្នុង​​ខេត្ត​សៀម​​រាម​​នា​ឱកាស​ពិធី​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​​ណី​​ ខ្មែរ

សហភាព ​សហព័ន្ធ​យុវជន​កម្ពុជា​ ហៅ​កាត់ ថា សសយក នឹង​រៀប​ចំប្រារព្ធ​​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ ដែល​រំ​ពឹង​ថា នឹង​មាន​មហាជន​ចូល​រួម​ប្រមាណ​៥០ម៉ឺន​នាក់​នៅ​លើ​ទឹក​ដី​អង្គរដ៏​ពិសិដ្ឋ ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​ក្នុង​ឱកាសនោះ​ នឹង​មាន​ការលេង​ល្បែង​ប្រជាប្រិយ៍ របាំប្រពៃ​ណី​ រំ​លេចនូវ​ជីវ​ភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរសម័យ​អង្គរ បង្ហាញ​ផ្ទាំង​ទស្សនីយ៍ភាព​ផ្សេង​ៗជាច្រើន ដែល​សំ​ដែង​ជូន​ដោយ​ក្រុម​សិល្បៈករ យុវជន​ យុវនារី និង​សិល្បការីនី​ខ្មែរល្បី​ៗជា​ច្រើន​រូប​ ជា​ពិសេស​ ការ​ផលិត​នំ​អន្សមយក្ស និង​កម្មវិធី​ពិសារនំ​អន្សម​យក្ស ដែល​មាន​ទម្ងន់​ប្រមាណ​៥តោន​ និង​ការ​រាំចង្វាក់​ ម៉ា​ឌី​ហ្សូន​ក្រុម​ធំ ដើម្បី​គ្រោង​បំ​បែក​ឯកគ្គទកម្ម​ពិភព​លោក​ ក្នុង​ឆ្នាំ​២០១៥​នេះ។ ព្រឹត្តិការណ៍ ​ដ៏​មហាអស្ចារ្យ​នេះ នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​បណ្តា​ទី​តាំង​សំ​ខាន់​មួយ​ចំ​នួន​ ដូច​ជា​ នៅ​ក្នុង​បរិវេណខាង​មុខ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន្ត​ (លាន​ជល់​ដំ​រី​) ដង​ស្ទឹង​សៀម​រាប បរិវេណពិព័ណ៌អង្គរឃ្យុងយូ និង​នៅ​ទី​តាំង​ផាប់​ស្ត្រីត ដែល...

សម្តេច​តេជោ​​ណែនាំ​​ឲ្យ​​ពង្រឹ​ង​ការ​ផ្តល់​​សេវា​​សុខាភិ​បាល​​ជូន​​ប្រជា​​ពលរដ្ឋ​ និង​​គ្រប់​គ្រង​គ្រូ​ពេទ្យ​ឯកជន​​

ថ្លែង ​នៅ​ក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​ការងារ​សុខាភិបាលឆ្នាំ២០១៤ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៥ នា​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​ការ​ឆ្លង​ជំងឺអេដស៍ទៅ​លើ​ប្រជាពលដ្ឋ​នៅ​ភូមិរការ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជា​បទ​ពិសោធន៍​ដ៏​ធំ​សម្រាប់ក្រសួង​សុខាភិបាល​ សម្រាប់​ការគ្រប់​គ្រង​ក្រុម​គ្រូ​ពេទ្យ​ឯក​ជន ដែល​រ៉ាយប៉ាយ​នៅ​ទូទាំង​ប្រទេស។ សម្តេចតេជោ ​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ដោយ​សារ​តែ​ប្រទេស​មាន​សុខ​ សន្តិភាព វិស័យ​សុខាភិបាល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ដែល​ក្នុង​នោះ​មានការ​ចូល​រួម​ពីវិស័យ​ឯកជន​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ តាម​រយៈ​នៃការបង្កើត​មន្ទីរ​ពេទ្យ​ធំៗ នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ទន្ទឹម​នេះ​ឧបករណ៍​ពិនិត្យ​ព្យាបាល​ទំនើបៗ​ក៏​ត្រូវ​បាន​បំពាក់​ក្នុង​ មន្ទីរ​ពេទ្យ​រដ្ឋ​ផង​ដែរ។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​រីក​ដុះ​ដាល យ៉ាង​លឿន​នៃ​ផ្នែក​សេវា​សុខាភិ​បាលឯកជន ដែលមានអ្នកផ្តល់​សេវា​ច្រើន​ប្រភេទ និងនៅ​គ្រប់​ភូមិ​សាស្ត្រ ទាម​ទារ​ឱ្យ​ក្រស...

ប្រធាន​​ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី ADB វាយ​​តម្លៃ​​ខ្ពស់​​ចំពោះ​​វឌ្ឍនភាព​​របស់​​កម្ពុជា

ឯកឧត្តម តាកេហ៊ីកូ ណាកាអូ ( Takehiko Nakao ) ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ( ADB ) នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ផ្លាស់​ប្តូរ​របស់​កម្ពុជា​នៅ​ក្នុង​ រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ឯកឧត្តមតា កេហ៊ីកូ ណាកាអូ ( Takehiko Nakao ) ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ( ADB ) មាន​ប្រសាសន៍​ថា ឯកឧត្តម​ធ្លាប់​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០១ ហើយ​នៅ​ពេល​នេះ ឯកឧត្តម​បាន​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើន។ ការ​ផ្លាស់ប្តូរ​នោះ គឺពោរពេញ​ទៅ​ដោយ​ការវិវត្ត​ដ៏គួរ​ឱ្យ​កត់​សម្គាល់​បំផុត ពោល​គឺ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច កម្ពុជា​មាន​ស្ថិរភាព​នយោបាយ គ្រប់​គ្រង​អតិផរណា​បាន​ល្អ កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​ប្រមាណ​៤៥% មក​ត្រឹម​ប្រមាណ ១៩% មាន​ប្រព័ន្ធ​អប់រំ​ល្អ និង​មាន​បរិយាកាស​វិនិយោគ​ល្អ​ជាដើម។ ឯកឧត្តម​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ( ADB ) មា...

សម្តេច​​តេជោ៖ មន្ត្រី ​គឺជា​​ខ្ញុំ​បម្រើ​​ដ៏​ស្មោះ​ត្រង់​​របស់​​ប្រជាជន មិន​មែន​​ជា​ចៅ​ហ្វាយ​​របស់​ប្រជាជន​​ទេ

នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥​ជូន​ដល់​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៤ ​សិក្ខាកាម​មន្ត្រី​មធ្យម​វគ្គ​បណ្តុះ​បណ្តាល​ខ្លីនៃ​ក្រសួងបរិស្ថាន និង​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​ទី៦ និង​វគ្គ​វិក្រិត្យការ​ឆ្នាំ​២០១៥ របស់​សាលាភូមិន្ទ​រដ្ឋបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​ផ្តល់នូវ​ដំបូន្មាន​សំខាន់ៗ ស្តីពី​ការ​កែ​ប្រែ​ឥរិយាបថ​របស់​មន្ត្រីរាជការ​ឲ្យ​ក្លាយ​ជាអ្នក​ផ្តល់ និង​បំរើ​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា អ្វីដែល​ខ្ញុំ​ចង់​និយាយ​ចង់​ផ្តាំ ផ្ញើ​ដំបូង​គេ​នេះ គឺ​ការ​ធ្វើជា​មន្ត្រី​។  មន្ត្រី​គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​ទេ ។ ត្រង់​ចំណុច​នេះ ត្រូវ​យល់​សារជាតិ​ពិតប្រាកដ បើ​មិន​ដូច្នោះ​ទេ​មន្ត្រី​យើង​នឹង​ពើង​ទ្រូង​ដាក់​ប្រជាជន ហើយ​តាំងខ្លួន​ជាចៅហ្វាយ​ប្រជាជន ហើយ​ត្រូវ​រំឭក​ដាស់តឿន​ខ្លួន​ឯង​ជាប់​ជានិច្ច។ ទង្វើ​ខុស​ឆ្គ​ងណាមួយ ដែល​តាំងខ្លួន​ជា​ចៅហ្...

ពិធី​​បិទ​​សន្និ​បាត​​​សុខា​​ភិបាល​​​លើក​​ទី​៣៦ របស់​​ក្រសួង​​សុខា​​ភិបាល ក្រោម​​អធិ​​បតិ​ភាព​​ដ៏​ខ្ពង់​​​ខ្ពស់​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា

បទ​យក​ការណ៍​ស្តីពី ឱកាស​ការ​ងារ និង​​កម្ម​សិក្សា​​ការ​ងារ​​នៅ​មជ្ឈ​មណ្ឌល​ការងារ​​រាជ​ធា​នី​ភ្នំពេញ (វគ្គទី​១២៧)

ពិធី​​ប្រគល់​​សញ្ញា​បត្រ​​ជូន​​ដល់​​កម្ម​សិក្សា​​ការី​ ​​មន្រ្តី​​ជាន់​ខ្ពស់​ មធ្យម​ ឆ្នាំ​២០១៤ សិក្ខាកាម​​មន្រ្តី ​​នៃក្រសួង​បរិស្ថាន​​ និង​បើក​វគ្គ​​បណ្តុះ​បណ្តាល​​ឆ្នាំ​២០១៥​ របស់​សាលា​​ភូមិន្ទ​​រដ្ឋបាល​ ក្រោម​អធិបតីភាព​​ដ៏ខ្ពង់​​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតីជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី