Skip to main content

Posts

Showing posts from March 11, 2012

ពិធីបើក​សម័យ​ប្រជុំលើក​ដំ​បូង​របស់​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ

​ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​ នាព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ ២០១២ កិច្ច​ប្រជុំលើកដំបូង​របស់ក្រុម​ប្រឹក្សា​​ជាតិ​ភាសាខ្មែរ បាន​ប្រារព្ធ​ឡើង ​ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត សភា​ចារ្យ សុខ អាន ​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋម​ន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ជា​ប្រធាន​កិត្តិ យស និង​អាណាព្យាបាល​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ    តំណាង​ដ៏ខ្ពង់ខ្ពស់​ សម្តេច ​ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា។ បន្ទាប់ពីបាន​ស្តាប់​របាយ​ការណ៍ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជ​រដ្ឋា​ភិបាល និង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ​រួចមក ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី សុខ   អាន ​ បាន​មាន​ប្រសាសន៏ថា ការជួបជុំ​គ្នាយ៉ាងផុស​ផុលនេះ គឺជាសក្ខី​ភាពបញ្ជាក់​នូវទឹក​ចិត្ត​ស្រលាញ់​ភាសា និងអក្សរ​ខ្មែរពីសំណាក់​បញ្ញាវន្ត​ខ្មែរមក​ពីគ្រប់មជ្ឈដ្ឋាន។ ជាការពិត គ្រប់ភាសា​ជាតិសាសន៏​ទំាង​អស់​តែង​តែមានពាក្យថ្មីៗ​​​  កើត ឡើងនៅ ពេល ដែលសង្គម​វប្បធម៌មាន​ការប្រែប្រួល  ដើម្បីយក​មក​ប្រើប្រាស់ឲ្យ​សមស្រប​តាមការ​រីកចំរើន របស់​បច្ចេកវិទ្យា វិទ្យាសាស្រ្ត ផលិតផល​...

បទវិចារ​ណកថា៖ តើច្បាប់​នៅ​ឯណា? គ្មាន​នរណា​នៅ​លើច្បាប់​ឡើយ!

          ផ្ទុយទៅនឹងការ​អះអាង​របស់​លោក សម រង្ស៊ី នៅក្នុងការ​អំពាវនាវ​កាល​ពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១២ ដើម្បីឱ្យមាន​សាមគ្គីភាព​ក្នុង​សហភាព​អន្តរសភា ដោយបាននិយាយថា « បទឧក្រិដ្ឋតែមួយគត់របស់ខ្ញុំគឺ ការរិៈគន់ដោយឥតផ្លាស់ប្តូរចំពោះអំពីពុករលួយ និងការ​រំលោភ​បំពានសិទ្ធិមនុស្ស និងការការពារដោយឥត ប្រែប្រួលចំពោះប្រជាជនដែលបានបោះឆ្នោតឱ្យខ្ញុំជាតំណាងរបស់ពួកគេ »។ វាគឺជា​ព័ត៌មាន​សាធារណៈ អន្តរជាតិមួយទៅហើយ ដែលរួមទាំងការយល់ដឹងរបស់សហភាពអន្តរសភា (IPU) ដែលថាលោក សម រង្ស៊ី ត្រូវបាន​រក​ឃើញ​ថាមានកំហុសក្នុងការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយតុលាការខេត្តស្វាយរៀង ដែលបាន​កាត់​ទោស​គាត់​ឱ្យជាប់​ពន្ធនាគារ​ចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល (ឬប្រហែលជា ២០០០ដុល្លារអាមេរិក)។ សាលក្រម​នេះបាន​ត្រូវ​តុលាការ​កំពូល​តម្កល់​ទុកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០១១ ហើយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ រដ្ឋសភាជាតិកម្ពុជាបានដកហូតយកអណត្តិសភាទី៤ របស់​លោក សម រង្ស៊ី តាមស្មារតីនៃកថាខណ្ឌ៣ មាត្រា១៤ នៃច្បាប់ស្តីពីការជ្រើសតាំងសមាជិករដ្ឋសភាជាតិដែលចែង ថា​សមាជិក​ដែល​ត្រូវបាន​ជាប់ទោសក្នុងបទឧក្រិដ្ឋជាចុងក្រោយមួយ ហើ...

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​លើក​ទី១ របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានកិត្តិយសនិងអាណាព្យាបាលក្រុមប្រឹក្សាជាតិភាសាខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ​ (ក.ជ.ភ.ខ.) រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២     សូមក្រាប​ថ្វាយបង្គំ ព្រះមុនី​កោសល ហ៊ុល សុវណ្ណ រាជា​គណៈ​ថ្នាក់ទោ អនុគណៈ​ខណ្ឌ​ឫស្សី​កែវ សមាជិក​ថេរសភា​សង្ឃ ព្រះចៅ​អធិការវត្ត​ទួល​សុវណ្ណា​រាម និង​ជាឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ ជាទី​សក្ការៈ; សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ យស ហ៊ុត ខេមចារោ ប្រធាន​ស្តីទី​សមាគមធម្មទូត ប្រធាន​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ-វត្តធម្មរង្សី និង​ជាសមាជិក​នៃក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ ជាទីសក្ការៈ; សូមក្រាប​ថ្វាយបង្គំ​ព្រះថេរានុត្ថេរៈ​គ្រប់ព្រះ​អង្គ​ជា​ទីគោរព​សក្ការៈ; ឯកឧត្ដមបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាឧត្ដម​ទីប្រឹក...

EDITORIAL: Where is the law? No one is above the law!

Contrary to Sam Rainsy’s claim in his 10 March 2012 Appeal for International Parliamentary Solidarity, saying that “my only crime is my unyielding denunciation of corruption and human rights abuses and my unwavering defense of the people who have elected me as their representatives,” it has been an international public knowledge, including that of the Inter-Parliamentary Union (IPU) that Sam Rainsy  was found guilty of destroying public property by the provincial court of Svay Rieng, convicted to two years in prison and a fine of 8 million riels (or roughly two thousand U.S. dollars), a verdict that was upheld on 1 March 2011 by the Supreme Court, and on 15 March 2011 the National Assembly stripped Sam Rainsy of his fourth parliamentary mandate by virtue of paragraph 3 Article 14 of the Law on the Election of Members of the National Assembly, which stipulates that members convicted at final instance of a crime and sentenced to imprisonment shall forfeit their member...

បទវិចារ​ណកថា៖ តើច្បាប់​នៅ​ឯណា? គ្មាន​នរណា​នៅ​លើច្បាប់​ឡើយ!

           ផ្ទុយទៅនឹងការ​អះអាង​របស់​លោក សម រង្ស៊ី នៅក្នុងការ​អំពាវនាវ​កាល​ពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១២ ដើម្បីឱ្យមាន​សាមគ្គីភាព​ក្នុង​សហភាព​អន្តរសភា ដោយបាននិយាយថា « បទ​ឧក្រិដ្ឋ​តែមួយ​គត់​របស់ខ្ញុំគឺ ការរិៈគន់ដោយឥតផ្លាស់ប្តូរចំពោះអំពីពុករលួយ និងការ​រំលោភ​បំពានសិទ្ធិមនុស្ស និង​ការ​ការពារដោយឥត ប្រែប្រួលចំពោះប្រជាជនដែលបានបោះឆ្នោតឱ្យខ្ញុំជាតំណាងរបស់ពួកគេ »។ វាគឺ​ជា​ព័ត៌មាន​សាធារណៈ អន្តរជាតិមួយទៅហើយ ដែល​រួមទាំង​ការយល់​ដឹង​របស់​សហភាព​អន្តរ​សភា​ (IPU) ដែលថាលោក សម រង្ស៊ី ត្រូវបាន​រក​ឃើញ​ថាមាន​កំហុសក្​នុងការ​បំផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈ ដោយតុលាការខេត្តស្វាយរៀង ដែលបាន​កាត់​ទោស​គាត់​ឱ្យជាប់​ពន្ធនាគារ​ចំនួនពីរ​ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល (ឬប្រហែលជា ២០០០ដុល្លារអាមេរិក)។ សាលក្រម​នេះបាន​ត្រូវ​តុលាការ​កំពូល​តម្កល់​ទុកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០១១ ហើយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ រដ្ឋសភាជាតិកម្ពុជាបានដកហូតយកអណត្តិសភាទី៤ របស់​លោក សម រង្ស៊ី តាមស្មារតីនៃកថាខណ្ឌ៣ មាត្រា១៤ នៃច្បាប់ស្តីពីការជ្រើសតាំងសមាជិករដ្ឋសភាជាតិដែលចែង ថា​សមាជិក​ដែល​ត្រូវបាន​ជាប់ទោសក្នុង...

An open letter to Sam Rainsy by Allen Myers

Dear Mr. Rainsy, Not being a Cambodian, I would not normally comment publicly on Cambodian political issues. However, since your “Appeal”, which has been circulating on the internet recently, is directly addressed to international opinion, it seems acceptable for a foreigner like me to comment. I am not a parliamentarian, and therefore I am not eligible to join the “International Parliamentary Committee for Democratic Elections in Cambodia”. But, even if I were a parliamentarian, I would not be signing up. I would like to explain why. For a start, the name of your committee implies that Cambodia does not currently have democratic elections, something that is simply untrue. I have been resident in Cambodia for a dozen years. During that time, all direct elections (for the National Assembly and for commune/sangkat councils) have been extensively observed by foreign and domestic observers. While of course not  finding the proceedings flawless, the overw...

ពិធីសច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​នវ​កាយ​រិទ្ធិ​ នៅ​ខេត្ត​កំពង់​ស្ពឺ​

នៅ ​ព្រឹក​ថ្ងៃ​​ទី​១៣ ខែមីនា ឆ្នាំ ២០១២ នៅ​មន្ទី​រ​អប់​រំ​យុវជន​ និង​កី​ឡា​ខេត្ត​កំពង់​ស្ពឺ មាន​ប្រារព្ធ​ពិធី​​​សច្ចា​ប្រណិធាន​ និង​បំពាក់​កន្សែង​ជូន​នវកាយរិទ្ធិ​ចំនួន​ ៣២២៦ នាក់ ក្នុង​នោះ​មាន​នារី ១៦៧១នាក់ ក្រោម​​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​  សុខ អាន  ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​។​ ឯកឧត្តម កង ហ៊ាង អភិបាល​ខេត្ត​កំពង់​ស្ពឺ​ និង​ជា​ប្រធាន​ក្រុម​​ប្រឹក្សា​កាយ​រិទ្ធិ​ជាតិ​​​កម្ពុជា​ខេត្ត​កំពង់​ស្ពឺ ​ បាន​ថ្លែង​ចាត់​ទុក​ការ​បំពាក់​កន្សែង​ជូន​នវ​កាយរិទ្ធិ​នា​ពេល​នេះ​ ពិត​ជា​បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវវ័យ​អំពី​ការ​ងារ​​ សីលធម៌​សង្គម ដែល​តម្រូវ​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​ក្លាយ​ទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ ដែល​ជា​យុវជន​ពោពេញ​ដោយ​ចំណេះ​ដឹង​ ចំណេះធ្វើ​ មាន​សីល​ធម៌​រស់​នៅ​ល្អ និង​ចេះ​រួម​រស់​ជា​មួយ​គ្នា​ ដោយ​សុខដុម​រមនា​ ក្នុង​សង្គម​ជាតិ​ទាំង​មូល​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ រួម​ចំណែក​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​ និង​យុទ្...

សេចក្តី​​ថ្លែង​​ការណ៍​​រួម របស់​ បណ្តាញ​​ប្រជាជន​​កម្ពុជា​ដើម្បី​​សន្តិភាព​(CPNP)

           បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព ( CPNP) ​ ដែល​មាន​អង្គការ​ សមាគម និង​សហជីព​ ចំ​នួន១៤៩ ​ នៅ​ក្នុង​ព្រះ​​រាជាណាចក្រកម្ពុជា​   សូម​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សាធារណមតិជាតិ និង​អន្តរជាតិ​      ជុំ​វិញ​ការ​អំ​ពាវ​នាវ​របស់​ទណ្ឌិត​ សម រង្ស៊ី មេដឹក​នាំគណបក្សប្រឆាំង​ដែល​កំ​ពុង​ស្វះ​ស្វែង​រកការ​គាំទ្រ​ពី​សមាជិក​សភាអន្តរជាតិ​ ដើម្បី​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ។           បណ្តាញ​ប្រជាជន​កម្ពុជា​ដើម្បីសន្តិភាព​ យល់​ឃើញ​ថា​ សកម្មភាព​បច្ចុប្បន្នរបស់ទណ្ឌិត​ សម រង្ស៊ី​ មិន​មែន​ជាបញ្ហាសកល​ ឬ​ក៏​ជាការ​ចាំបាច់​ខាន​មិន​បាន​​ បើ​គ្មាន​វត្តមាន​ទណ្ឌិត​សម រង្ស៊ី​ នៅ​ក្នុង​ប្រទេស​នោះឡើយ​ ពី​ព្រោះ​ថា​ ៖          ១ ‑ ទណ្ឌិត ​សម រង្ស៊ី​     បាន​ប្រព្រឹត្តរំ​លោភច្បាប់​ដោយការ​បំ​ផ្លិចបំ​ផ្លាញទ្រព្យសម្បត្តិ​សា​ធារ​ណៈ (​ តម្រុយ​បង្គោល​ព្រំ​ដែន​កម្ពុជា​ ‑ វៀត​ណាម​ ) រើសអើង​ជាតិ​សាសន៍​ ការ​ក្លែង​ឯកសារ​ផែន​ទី​ និង​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ម...