Skip to main content

Posts

Showing posts from October 19, 2014

Press Release of Ministry of Foreign Affairs on Prime Minister of Thailand, Will pay an official Visit to the Kingdom of Cambodia on 30-31 October 2014

នាយករដ្ឋមន្ត្រី​ថៃ​ ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូ​ចា នឹង​ដឹក​នាំ​គណៈប្រតិភូ​អញ្ជើញ​មក​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​ ថ្ងៃ​ទី​៣០‑៣១ ខែ​តុលា ឆ្នាំ​២០១៤​

សេចក្តី​ប្រកាស​ព័ត៌មាន អ.វ.ត.ក ក្រុម​មេធាវី​​ការ​ពារ​ក្តី ខៀវ សំផន និង​​នួន ជា ត្រូវបាន​ព្រមាន​​ចំពោះ​​ការ​ប្រព្រឹត្ត​​កំហុស​​វីជ្ជាជីវៈ​ និង​ត្រូវ​​បាន​​បង្គាប់​ឲ្យ​បង្ហាញ​​ខ្លួន​​នៅ​ក្នុង​កិច្ចប្រជុំ​រៀប​ចំ​សវនា​ការ

Press Release, Counsel for Khieu Samphan and Nuon Chea Warned for Misconduct and Ordered to Appear at Trial Management Meeting

PRESS RELEASE COUNSEL FOR KHIEU SAMPHAN AND NUON CHEA WARNED FOR MISCONDUCT AND ORDERED TO APPEAR AT TRIAL MANAGEMENT MEETING The Trial Chamber of the Extraordinary Chambers in the Courts of Cambodia (ECCC) has, pursuant to Internal Rule 38, issued an official warning for misconduct to the national and international defence counsel for Khieu Samphan and Nuon Chea. The warning was issued after the defence counsel abandoned the courtroom during the opening statements in Case 002/02 on 17 October 2014 and subsequently either failed to appear, or provide any valid justification for their absence from a Trial Management Meeting convened on 21 October 2014. The Trial Chamber found that this conduct amounts to an obstruction of the proceedings. The defence counsel for Khieu Samphan and Nuon Chea have been ordered to appear at a Trial Management Meeting in the main courtroom on Tuesday 28 October from 09:00. This meeting will be held in camera,  and will be the last chance for the K...

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ភូមិគំរូ ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤៨គ្រួសារ នៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ - ឯកឧត្តម  DHERAR AL.TUWAIJR I  ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា - ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ - ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី - លោកឧកញ៉ា  សុះ  កំរ៉ី  ចាងហ្វាង​គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា - ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក​ លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ - អឺសាឡាមូឡៃគុម អួងៗ ម៉ាយៗ - អ៊ីមុំា តួន​ បងប្អូនខ្មែរឥស្លាម ជាទីស្រឡាញ់រាប់អាន!         ថ្ងៃនេះ ខ្ញុំមានកិត្តិយសដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកចូលរួមក្នុងពិធីបើកការ​ដ្ឋាន​សាងសង់ភូមិគំរូនៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ ជូនប្រជាពលរដ្ឋក្រីក្របំផុតចំនួន៤៨គ្រួសារ ដែលអ្នកខ្លះកំពុងរស់នៅលើទូក និងអ្នកខ្លះទៀត​​កំពុង​​រស់​នៅលើខ្ទមចាស់ទ្រុឌទ្រោម​​សាងសង់លើដីកម្មសិទ្ធិរបស់អ្នកដទៃ។ នេះ...

សុន្ទរកថា ឯកឧត្តម ឌី​រ៉ា ណា​​សៀរ អាត់​​ទូ​វ៉ៃជី​រីយ៍ ឯកអគ្គ​រដ្ឋ​​ទូត​​ នៃរដ្ឋកូ​វ៉ែត​ប្រចាំ​​កម្ពុជា​ ថ្លែងក្នុង​ពិធី​បញ្​ចុះបឋម​សិលា​​បើកការដ្ឋាន​សាងសង់​​គ្រោង​ភូមិគំរូនៅតាកែវ

ផ្ទះ​គំ​រូ​​៤៨​​ខ្នង នៅ​ស្រុក​​បូរី​ជល​សា ខេត្ត​តាកែវ ត្រូវបាន​​ប្រារព្ធពិធី​​បញ្ចុះ​បឋម​​សីលា បើក​ការដ្ឋាន​​សាង​សង់

គម្រោង​សាង​សង់​ផ្ទះ​គំ​រូ​ ដែល​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃក្រឡាប្រមាណ​១ហិចតា  នៅ​ភូមិ​កំ​ពង់​អំ​ពិល ឃុំ​បូរី​ជលសា ស្រុក​បូរី​ជលសា ខេត្តតាកែវ ដែល​ក្នុង​នោះ​មាន​ផ្ទះ​គំ​រូចំ​នួន​៤៨ខ្នង​ វិហារ​អ៊ី​ស្លាម​១ សាលារៀន១ខ្នង​មាន​ពីរបន្ទ​ប់ រួម​ទាំង​គម្រោង​អភិវឌ្ឍ​ផ្សេង​ៗមួ​យ​ចំ​នួន​ទៀត​ ចំ​ណាយ​ថវិការ​សរុប​ប្រមាណ​៥៣០ពាន់​ដុល្លារសហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សីលាសាង​សង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៤នេះ ក្រោ​ម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​ ឯកឧត្តម​បណ្ឌិតសភាចារ្យ  សុខ​​ អាន ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តា​កែវ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ  ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​។ នេះ​ គឺជាគម្រោងសាងសង់​លើក​ទី​៣ហើយ ក្រោម​ជំនួយ​ឧបត្ថម្ភរបស់​សមាគមពិភព​លោក​​នៃ​ក្តី​មេត្តា និងសម្រប​សម្រួលសង្គម​នៃ​រដ្ឋកូវ៉ែត។ ឯកឧត្តម​  ឡាវ​ វណ្ណៈ  អភិបាល​ នៃ​គណៈអភិបាល​ខេត្តតាកែវ បាន​ឲ្យដឹងថា​ នៅ​ស្រុក​បូរី​ជលសា មាន​ប្រជាពលរដ្ឋខ្មែរអ៊ី​ស្...

ព្រះពុទ្ធ​បដិមា​ដែលស្ត្រី​ទេសចរ​ជន​ជាតិ ហូឡង់ បំផ្លាញត្រូវ​បាន​ជួសជុល​យក​ទៅតម្កល់​នៅកន្លែង​ដើមវិញហើយ

បន្ទាប់ពីហេតុការណ៏ ស្ត្រី​ទេសចរម្នាក់ឈ្មោះ Vermaat ជនជាតិ ហូឡង់ បានបង្ករការបំផ្លិច​បំផ្លាញព្រះពុទ្ធបដិ​មា​នៅកណ្តាលប្រាង្គប្រាសាទបាយ័នឲ្យមានការបែកបាក់ជាច្រើន​បំ​ណែក​​​កាលពីថ្ងៃទី០៩ តុលាកន្លងមកនេះ អី​ឡូវ​ត្រូវបានអាជ្ញាធរអប្សរាប្រមែប្រមូលបំណែក ទាំងនោះមកជួសជុល​បាន​រួច​រាល់​ និងបានដង្ហែរមកតំកល់ទុកនៅ​ទីកន្លែងដើមវិញហើយនៅប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៣ ​តុលា​ ឆ្នាំ​២០១៤នេះ។ មន្ត្រីនគរបាលនាយកដ្ឋានការពារបេតិកភណ្ឌ ប្រចាំនៅអង្គភាពនគរបាលការ​ពារ​បេតិកភណ្ឌ​ខេត្តសៀម​ លោក​វរៈសេនីយ​ឯកម៉ាន់  ឈឿន បានឲ្យដឹងថា​ ហេតុការណ៏ដែលនាំឲ្យមាន​ការបែក​បាក់​​​ព្រះពុទ្ធបដិមា​កន្លងមកនេះ​គឺជា​ចេតនាផ្ទាល់ដែលបង្កឡើងដោយស្ត្រីអ្នក​ទេសចរណ៏ជនជាតិហូឡង់​ ពិតប្រាកដមែន។លោកវរៈសេនីយ៍ឯក ម៉ាន់ ឈឿន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរថា «  បន្ទាប់​ពីបាន​ប្រមែរប្រមូល​ភស្តុ​តាង​គ្រប់​គ្រាន់ និង​ក៏​ឃើញ​មាន​ការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​មកថា ​ស្ត្រី​ទេសចរជន​ជាតិ​ហូឡង់ ម្នាក់​នេះ​បាន​សារភាព​ថា ខ្លួន​គេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​បែក​បាក់​ព្រះ​ពុទ្ធ​បដិមាមក​មែន  នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤​ សមត្ថកិច្ច​របស់​លោក ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​...

បទ​អត្ថាធិប្បាយ ដោយ រត្ន័ សណ្ដាប់៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងនយោបាយឈ្នះ-ឈ្នះ

សង្រ្គាមរុំារៃជាងពីរទសវត្សនៅកម្ពុជា បានបន្សល់ទុកនូ​វប្រវត្ដិសោកនាដកម្ម ការបាត់ បង់ជីវិតប្រជាពលរដ្ឋរាប់លាននាក់ ការបែកបាក់គ្រួសារដែលធ្វើឲ្យខ្មែរ​ចងចាំ និងមិនអាច​បំភ្លេច​បាននូវ​ព្រឹត្ដិការណ៍ដ៏យ៉ង់ឃ្នងនេះ។ ប៉ុន្ដែទន្ទឹមនឹងការឈឺចាប់នេះ ក៏បានជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ និងអ្នកដឹកនាំ បានខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេស និងការបើកចំ​ហរ​បេះដូង​ដើម្បី​រួប​រួម​ផ្សះផ្សារជាតិ និងឯកភាពជាតិ។ ប​ន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានផ្ដួលរលំដោយរណសិរ្ស​រំដោះ​ជាតិ​កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេ​ច​ទាំងបី គឺសម្ដេច ជា ស៊ីម សម្ដេច​ ហេង សំរិន និង សម្ដេច ហ៊ុន សែន ប្រទេសកម្ពុជាត្រូ​វបានស្ដារឡើងវិញ ក្រោមការដឹកនាំរបស់​គណបក្សប្រ​ជា​ជន​កម្ពុជា​ តែទោះជាយ៉ាងណា​ក្ដី ក៏កម្ពុជាបានប្រឈរមុខជាថ្មីម្ដង​ទៀត គឺសង្រ្គាមរវាងខ្មែរគ្នាឯង ម្ខាងនៅក្នុង​ប្រទេស និងម្ខាងទៀតនៅក្រៅប្រទេស។  នៅខាងក្រៅ​ប្រទេស​ ជាកម្លាំង​នយោ​បាយ និងយោធាដែលបង្កអស្ថេរភាព បន្ទាប់ពីរបបខ្មែរក្រហម។ ដោយឃើញនូវភាពគ្រោះថ្នាក់ដ៏ធំធេងដល់ប្រទេសជាតិ និង​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខមាលភាព​ប្រជាពលរ​ដ្ឋ ​សម្ដេច ហ៊ុ​ន សែន បានចាប់ផ្ដើមជួបប្រាស្...

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី​បិទ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អាណ​ត្តិទី១ របស់​គណៈ​វិស្វករ​កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ -   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា -  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃ​គណៈវិស្វករកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមក្នុងពិធីបិទ​មហាសន្និបាត​បូក​សរុប​​​លទ្ធផល​​​​​ការងារ​អាណត្តិទី១ របស់គណៈវិស្វករកម្ពុជា។ ក្នុងនាម​រាជ​រដ្ឋា​ភិបាល ខ្ញុំសូមសម្ដែង​នូវការ​កោត​សរ​សើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោក​​ស្រី ជាសមាជិក សមាជិកា នៃ​ក្រុមប្រឹក្សា​គណៈវិស្វករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំង​អ​ស់​​នៃ​អគ្គលេខាធិការ​ដ្ឋាន ដែលបានធ្វើឱ្យសមាគមវិជ្ជាជីវៈមួយនេះ សម្រេចបាន​នូវ​សមិទ្ធផល​ជា​ច្រើ​ន នាពេលកន្លង​មក ដើម្បីជាប្រយោជន៍ដល់ការធ្វើនិយតកម្ម និង​ការលើក​កម្ពស់​វិជ្ជាជីវៈវិស្វកម្ម​នៅ​កម្ពុជា ​ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។           វិស័យវិស្វកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសតាមរយៈការបង្កើត​​មូលដ្ឋាន​សម្ភារ និង​ហេដ្ឋា​...

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ស្នើឲ្យ​វិស្វករ​ខិត​​ខំស្រាវ​ជ្រាវ​​បច្ចេក​​វិជ្ជា​ថ្មីៗដើម្បី​​ឆ្លើយ​តបនឹង​ការវិវត្ត​​ផ្នែក​វិស្វកម្ម

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ចាត់ទុក​វិស័យវិស្វកម្ម ថាបាន​ដើរតួនាទី​យ៉ាង​សំខាន់ក្នុងការអភិវឌ្ឍប្រទេស និង​តម្រូវឲ្យវិស្វករគ្រប់រូបយកចិត្តទុក​ដាក់​បន្ថែមទៀត​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវនូវ​បច្ចេក​វិជ្ជាថ្មីៗ​ដើម្បី​លើក​កម្ពស់វិជ្ជាជីវៈរបស់ខ្លួន សំដៅឆ្លើយតប​ទៅនឹង​តម្រូវការ និងការវិវត្តផ្នែកវិស្វកម្ម។ ថ្លែងក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ របស់គណៈវិស្វករកម្ពុជានៅសណ្ឋាគា​រអាំង​ទែកុងទីណង់តាល់ កាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយ​ក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មានប្រសាសន៏ថា វិស្វករអាជីពកម្ពុជាគួរខិតខំបំពេញលក្ខខ័ណ្ឌចាំបាច់នានា ដើម្បីធ្វើឱ្យវិស័យវិស្វកម្មកម្ពុជាមានតម្លៃ​សមមូល​នឹង​វិស្វករអាស៊ាន ក៏ដូចជាវិស្វករពិភពលោក​  ដោយបានជំរុញ និង​លើកទឹកចិត្ត ឲ្យវិស្វករទាំងអស់​មានការផ្លាស់​ប្ដូរ​យោបល់ បទពិសោធន៍ជាក់ស្ដែង គំនិតនិងបច្ចេកវិជ្ជាថ្មីៗ ព្រមទាំងរបកគំហើញនៃការសិក្សាស្រាវជ្រាវ ឱ្យ​កាន់តែ​ទូ...

អាជ្ញាធ​រ​អប្សរា នឹង​ប្រារព្ធ​​ពិធី​​ពុទ្ធា​ភិសេក​ព្រះ​ពុទ្ធ​​បដិមា​ដែល​​រង​ការ​​បាក់​​បែក និង​បាន​​ជួសជុល​​រួច តម្កល់​នៅ​​កន្លែង​ដើម​ក្នុង​ប្រាសាទ​​បាយ័ន​វិញ​ នៅព្រឹក​ស្អែក​

រូប​បដិមាមួយ​ព្រះ​អង្គ​ ដែល​រង​ការ​បាក់​បែក​ បង្កឡើងដោយ​ស្ត្រី​ទេសចរជន​ជាតិ​ ហូឡង់​ ម្នាក់ កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៤​ កន្លង​ទៅ​ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤​នេះ ត្រូវ​បាន​អាជ្ញា​ធរ​អប្សរា អាជ្ញាធរ​ពាក់​ព័ន្ធ​ រួម​ជាមួយ​សីលវ័ន សី​លវតី ដែល​ជា​ចាស់​ទុំ​នៅ​ក្នុង​តំ​បន់​រមណី​យ​ដ្ឋាន​អង្គ​រ​ បាន​ធ្វើ​ពិធី​យាង​ ព្រះ​ពុទ្ធ​បដិមា ដើម្បី​យក​ទៅ​តម្កល់​នៅ​កន្លែង​ដើម ក្នុង​ប្រាសាទ​បាយ័ន​វិញ​ បន្ទាប់​ពី​ក្រុម​ជំ​នាញបច្ចេក​ទេស​ខាង​​ថ្មប្រាសាទ បាន​ធ្វើ​ការ​ជួស​ជុល​ល្អ ស្អាត និង​រឹង​មាំ​ដូចដើម​ហើយ​នោះ​។ គេសង្កេត​ឃើញ​មាន​ វត្តមាន​ ឯកឧត្តម​ ប៊ុន ណា​រិទ្ធ អគ្គ​នាយក​អាជ្ញាធរ​អប្សរា លោក ម៉ាន់ ឈឿន អនុប្រធាន​នាយក​ដ្ឋាននគរបាល​ការពារ​បេតិ​កភ័ណ្ឌ និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ និមន្ត​ព្រះ​ពុទ្ធ​បដិមា​ ដោយ​មាន​ការ​សូត្រធម៌​ រំ​លឹក​ដល់​គុណ​ព្រះ​រតនត្រ័យមុន​នឹងក្រុម​ការងារ​លើក​ព្រះ​ពុទ្ធ​បដិមា ដាក់​លើ​រថយន្ត​ ឆ្ពោះ​ទៅ​រៀប​ចំ​ពិធី​តាម​បែប​សាសនាបន្ត​ទៀត​ នៅ​ប្រាសាទ​បាយ័ន​ នៅ​ព្រឹក​ស្អែក ដែល​នឹង​មាន​ការ​អញ្ជើ​ញ​ចូល​រួម​ជា​អធិបតីតំ​ណាង​រដ្ឋមន្ត្រី​ក្រសួង​វប្បធ...

វេទិកាតុមូល៖ រំលឹកអំពីខ្លឹមសារ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

សេចក្តីប្រកាសព័ត៌មាន អ.វ.ត.ក ស្តីពី​វីដេអូ​​នៃកិច្ច​ប្រជុំ​​អំពី​ការ​គ្រប់គ្រង​​តុលាការ​ក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី២១ តុលា ២០១៤ ត្រូវបានផ្សព្វផ្សាយ​ជាសាធារណៈ

21 October 2014 PRESS RELEASE VIDEO RECORDING OF CASE 002/02 TRIAL MANAGEMENT MEETING ON 21 OCTOBER MADE PUBLIC The Trial Chamber of the Extraordinary Chambers in the Courts of Cambodia (ECCC) has decided to make public the video recording of one segment of the Trial Management Meeting in Case 002/02 that was held on 21 October 2014. The segment made public relates to a discussion on the resources made available to the Defence teams for Khieu Samphan and Nuon Chea. The video recording is available at the ECCC website: http://www.eccc.gov.kh/en/tmm- 21October For further information, please contact: Mr. Lars Olsen Legal Officer Mobile:  +855 (0)12 488 023 Land line:  +855 (0)23 861 669 Email:  olsenl@un.org Mr. Dim Sovannarom Chief Public Affairs Section Mobile phone:  +855 (0)12 518 485 Email:  dim.sovannarom@eccc.gov.kh

អាជ្ញាធរ​ខេត្ត កាក​បាទ​​ក្រហម​កម្ពុជា និង​​ក្រុម​​ប្រឹក្សា​សហជីព​​ជាតិ​​កម្ពុជា​ ចុះ​​ទៅ​​សួរ​​សុខ​​ទុក្ខ និង​​ឧបត្ថម្ភ​​ដល់​​កម្ម​ការិនី​​​ដែល​​រង​​របួស​​​ដោយ​​ការ​​បាក់​​ស្រុត​​អគារ​​រោង​ចក្រ នៅ​​ឃុំ​ពត់ស ស្រុក​បាទី​ ខេត្ត​តាកែវ​

អភិបាល និង​គណៈអភិបាល​ ខេត្ត​តាកែវ ឯកឧត្តម ឡាយ វណ្ណៈ ជា​មួយ​មន្ត្រី​ពាក់​ព័ន្ធ និង​មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា រួម​ជាមួយ​តំ​ណាង​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ មាន​លោក គឹម ចាន់​សំ​ណាង លោក សាត់ ឈាង​ហួរ និង​ លោក ឈាង រិទ្ធី​​ បាន​ចុះ​ទៅ​ជួប​សួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ថវិកាដល់​​កម្មករ​​រង​របួសចំ​នួន​៨នាក់ ដែល​កំ​ពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ក្នុង​នោះកម្មករ​ម្នាក់​ៗ​ទទួល​បាន​​ថវិកាចំ​នួន​៥ម៉ឺន​រៀល ដែល​ទាំង​នេះ​គ្រាន់​តែជា​ប្រាក់​ឧបត្ថម្ភ​របស់​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​តែ​ប៉ុណ្ណោះ ដោយ​ឡែក​អាជ្ញាធរ​ខេត្ត និង​កាកបាទក្រហម​កម្ពុជា​ នឹង​ចែក​អំ​ណោយ​ដល់​កម្មករ​រង​បួស​នៅ​ថ្ងៃ​ស្អែក​។ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​តុលា ឆ្នាំ​២០១៤នេះ ​ រោង​ចក្រ នី​ស៊ី​គូ (Nishiku) ស្ថិត​នៅភូមិ​ឃ្លាំង​សម្បត្តិ ​ឃុំ​​ពត់​សរ ស្រុក​បាទី​ ខេត្ត​តាកែវ បាន​បាក់​ស្រុត ដែលបណ្តាល​​ឲ្យកម្មករ​រង​របួសមួយ​ចំ​នួន ក្នុង​នោះ​កម្មករចំ​នួន​៨នាក់​​ ៦នាក់​រង​របួស​ត្រូវ​ចំ​ ខ្នង ​ដៃ​ និង​ជើង និង​កម្មករ២នាក់​របួសស្រាល​ ដោយ​គ្រាន់​តែ​មាន​អាការៈភ័យ​ថប់​ដង្ហើម វឹល​មុខ និង​អស់​កម្លាំង​ ដែល​បណ្តាល​មក​ពី​ការ​បាក់​ស្រុត​អគារ​រោង​...

បទយកការណ៍ ស្តីពី​ឱកាស​ការងារ​សមរម្យ​ និងការ​អភិ​វឌ្ឍ​ជំនាញ​នៅក្នុង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ (វគ្គទី១០៧)

ទស្សនៈ ទោសក្នុងសីលវិបត្តិ នៃភិក្ខុទ្រុស្តសីល

ពាក្យថាទ្រុស្តសីលនេះ មានន័យថាះ " ដែលមានសីលមិនបរិសុទ្ធ " ហើយភិក្ខុទ្រុស្តសីល គឺ​ជាអ្នកបួសមិនសង្រួមក្នុងសិក្ខាបទ និងបដិបត្តិផ្ទុយទៅនឹងវិន័យដែលព្រះពុទ្ធជាបរមគ្រូបាន ត្រា​ស់សម្តែង និងបញ្ញត្តិទុកមកនោះ។ ដូច្នេះ ភិក្ខុ ឬអ្នកបួសដែលទ្រុស្តសីល មិនអាចចាត់ចូល ឬហៅថាជាសង្ឃបានឡើយ ព្រោះថាសង្ឃដែលជាសាវក ជាអ្នកទ្រ​ទ្រង់​ព្រះពុទ្ធសាសនា តាមរយៈការខិតខំរៀនសូត្រធ៌ម​វិន័យ​របស់ព្រះសម្មាសម្ពុទ្ធ រួច ​ ហើយក៏បដិបត្តិតាមធ៌មវិន័យនោះ យ៉ាងខ្ជាប់ខ្ជួន មិនឲ្យ​ពពាល​ពព្រុសធ្លុះធ្លាយឡើយ។ លើសពីនេះទៀត ព្រះអង្គនៅបានផ្សព្វ ​ ផ្សាយ ​​​ ​ទូន្មានប្រៀនប្រដៅ​ពុទ្ធ​ បរិស័​ទ​ដទៃទៀត ឲ្យ​បាន​យល់​ដឹងអំពីធម៌វិន័យ និងតម្លៃសីល ​ ធម៌ ​ ព្រះ ​ ពុទ្ធ ​ សាសនា​ថែមទៀ​តផង។ មានការប្រៀបធៀបខ្លះៗថា ភិក្ខុទ្រុស្តសីលជាបុគ្គលកម្រនឹងជម្រះខ្លួនឲ្យ​បានស្អាតល្អ​ហាក់​ ​ ដូច ​ ជារណ្តៅ ​​ លាមក​ដែលក្តាំង​អស់​កាល​យូរអង្វែងឆ្នាំ ជាអ្នកសាបសូន្យស្រឡះចាក ​ គុណជា​របស់ ​ នៃ ​ សមណៈ ហាក់ដូចជាអង្កត់ឧសដែលសល់អំពីដុតខ្មោច បើ​ទុក​ជា​ប្តេជ្ញាខ្លួនថា ជាភិក្ខុ ក៏នៅ ​ ​ជា ​ មិន ​ មែនភិក្ខុដដែល ហាក់ដូចជាភ្លើងនៅក្នុង​ព្រៃស្មសានដែលមិនគួរ​ឲ្យព្រាហ្មណ៍​ទាំង​ ឡាយ​ប...