ចាប់តាំងពីក្រោយការបោះឆ្នោតជាតិ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មក គេសង្កេតឃើញថា អ្នកដែលមាននិន្នាការនយោបាយប្រឆាំង ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់សិទ្ធិរបស់ខ្លួនយ៉ាងលើសលប់និងធំធេងគ្មានព្រំដែន តាមគ្រប់រូបភាព និង គ្រប់មធ្យោបាយរបស់ខ្លួន ដើម្បីបង្កឲ្យមានអស្ថេរភាពនយោបាយ បាត់សណ្តាប់ធ្នាប់ក្នុងសង្គម ដែលជាដើមហេតុគន្លឹះបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច និង វិបត្តិសង្គមជាតិទាំងមូល។ ជាការពិត ព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់គោលការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនិងសិទ្ធិដទៃទៀត ក្នុងនាមជាប្រទេសហត្ថលេខី និង បានចែងយ៉ាងច្បាស់នៅក្នុងច្បាប់កំពូល និង ច្បាប់ពាក់ព័ន្ធដទៃទៀត របស់ខ្លួន ដែលទាមទារឲ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នាការនយោបាយ ត្រូវតែគោរពប្រតិបត្តិ ដោយគ្មានការលើកលែង និង ដោយគ្មានការអនុគ្រោះឡើយ។ នេះគឺជាចរិតលក្ខណៈរបស់ច្បាប់ មិនមែនគោរពតែអាជ្ញាធរ ឬតែរដ្ឋាភិបាល ឬតែគណបក្សកាន់អំណាច រីឯអ្នកប្រឆាំង ដើរធ្វើសកម្មភាពដោយសេរី បើទោះបីរំលោភ...