បទវិចារណកថា ៖ «គោលនយោបាយបើកចំហរជើងមេឃ» របស់សម្តេចតេជោ ហ៊ុន សែន៖ សមិទ្ធផលដែលមិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យមិនអាច កាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា
បទវិចារណកថា «គោលនយោបាយបើកចំហរជើងមេឃ» របស់សម្តេចតេជោ ហ៊ុន សែន៖ សមិទ្ធផលដែលមិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យមិនអាច កាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ សង្គ្រាមបានបំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍ របស់កម្ពុជា។ កម្ពុជាបាន ស្វះ ស្វែងរកការផ្សះផ្សា ជាតិ សន្តិភាព និងសន្តិសុខ ក្នុងអំឡុងពេលនៃដើមទសវត្សរ៍ ឆ្នាំ១៩៩០។ គោលនយោបាយឈ្នះ-ឈ្នះ ដែលសម្រេចបានដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ បានដាក់ចុះនូវកិច្ចការជាមូលដ្ឋានសម្រាប់ការផ្សះផ្សាជាតិ ស្ថិរភាពនយោបាយ សន្តិសុខផ្ទៃក្នុង ភាពសុខដុម នៃសង្គម និងទំនាក់ទំនងជាមិត្តភាព និងសន្តិភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងទូទាំងពិភពលោក។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង គួរជាទីកោតសសើរ ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រាសាទ អង្គរវត្ត និងតំបន់ជុំវិញ ៤០០ គីឡូម៉ែត្រក្រឡា ដែលពោរពេញទៅដោយប្រាសាទបូរាណរាប់រយ ត្រូវបាន ចុះឈ្មោះ ដោយជោគជ័យនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ ដែលផ្តល់ឱ្យកម្ពុជានូវកិត្តិយស ជាគោលដៅទេសចរណ៍ ស្រប តាមផ្លូ...