ប្រហែលជាមកពីការចាញ់ពាក្យសម្បថនៅមុខប្រាសាទអង្គរវត្តហើយ ទើបធ្វើឲ្យគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមរលំរលាយបន្តិចម្តងៗយ៉ាងដូច្នេះ។ ក្រោយការប្រកាសលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ មេដឹកនាំបក្សនេះ បាននាំកូនចៅខ្លួនទៅស្បថនៅទីនោះថានឹងមិនក្បត់ឆន្ទះរាស្ត្រក្នុងការចង់បានអំណាចអ្វីទាំងអស់ និងមិនចូលប្រជុំសភាជាដាច់ខាត តែទីបំផុតមេបក្សទាំងពីរបានចូលប្រជុំសភាយ៉ាងត្រជាក់គូទ ហើយទាមទារចែកអំណាចនៅក្នុងសភាថែមទៀត។ ម្យ៉ាងទៀត វាក៏កាន់តែដូចទៅនឹងទំនាយរបស់ហោរាសាស្ត្រថៃផងដែរ ដែល លោក ភិនយ៉ូ ភុងចារឺន ជាគ្រូទស្សន៍ទាយដ៏ពូកែនៅប្រទេសថៃ បានទស្សន៍ទាយកាលពីចុងឆ្នាំ២០១៤ថា នៅដើមឆ្នាំ២០១៥ ឬយ៉ាងយូរបំផុតត្រឹមពាក់កណ្តាលឆ្នាំនេះ គណបក្សសង្គ្រោះជាតិ នឹងជួបគ្រោះធំមួយរយភាគរយ។ លោកបានទស្សន៍ទាយថាគណបក្សសង្គ្រោះជាតិ នឹងរលាយ បែកបាក់ផ្ទៃក្នុងទាំងស្រុង ដោយសារជំងឺប្រជែងអំណាចគ្នា បក្ខពួកនិយម វ័ណ្ឌកជាមួយលុយកាក់ និងការមិនទុកចិត្តគ្នា។ មកដល់ពេលនេះ ជាការកត់សំគា...