ទស្សនៈ Global Witness និងការដេកចាំតែស្រែកបំផ្លាញកម្ពុជា វាពិតជាអាក្រក់ខ្លាំងណាស់ និងគ្មានអ្វីក្រៅពីការបញ្ចេញនូវរបាយការណ៍ពណ៌ខ្មៅរបស់ខ្លួន ម្តងហើយ ម្តងទៀត ដែលបង្កប់ទៅដោយអំពើឃោរឃៅ និងការប៉ុនប៉ងចង់បំផ្លាញភាពសុខសាន្តនៅក្នុងសង្គមកម្ពុជាឱ្យខ្ទេចខ្ទីអស់ ដោយអង្គការ Global Witness ពីព្រោះអង្គការទុច្ចរិតមួយនេះ ពុំធ្លាប់ ដែលបង្ហាញម្តងណាឡើយ អំពីការពិតក្នុងបញ្ហានានា ជាពិសេស គ្រាន់តែករណីស្លាប់របស់លោកឈុត វុទ្ធី នៅខេត្តកោះកុង និងករណីស្លាប់ របស់កុមារីម្នាក់នៅខេត្តក្រចេះ ក៏ពួកគេខិតខំមួលបំភ្លើសដោយឥតអៀនខ្មាស។ ការផ្សាយរបស់វិទ្យុបរទេសមួយនិយាយជាភាសាខ្មែរនៅព្រឹកថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១២ បានស្រង់នូវរបាយការណ៍របស់អង្គការ Global Witness ដែលបានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ថា បរាជ័យនៅក្នុងការប្រមូលព័ត៌មានពិស្តារនៅជុំវិញការស្លាប់របស់លោក ឈុត វុទ្ធី ប៉ុន្តែ អង្គការអន្តរជាតិមួយនេះ គឺពុំបានបង្ហាញឯកសារ ឬភស្តុតាងណាមួយជាក់លាក់ ដើម្បីការពារការចោទប្រកាន់របស់ខ្លួន...