Skip to main content

Posts

Showing posts from January 18, 2015

សេចក្តីបំភ្លឺ​រួម​របស់​អាជ្ញាធ​រអគ្គិ​សនី​កម្ពុជា និង​អគ្គិស​នី​កម្ពុជា ស្តីពី​ថ្លៃទិញ​អគ្គិស​នីពី​ប្រទេស​ថៃ

ទស្សនៈ ដោយ សុខ អភិវឌ្ឍន៍​ ៖ លោក ហ៊ុន សែន គ្មាន​សម​ត្ថកិច្ច​​លើ​ស្ថាប័ន​​តុលាការ​ទេ

ច្បាប់​បង្កើត​ឡើង​សម្រាប់​គ្រប់​គ្រង​ការ​​ទំនាក់​ទំនង​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​​មាន​នូវ​សន្ដិ​សុខ  សណ្ដាប់​ធ្នាប់​សាធារណៈ គឺ​ដើម្បី​ធានា​នូវ​ភាព​សុខ​សាន្ដ​ជូន​ប្រជាពលរដ្ឋ​ និង​ក្នុង​គោល​បំណង ​រៀប​ចំ​សង្គម​មួយឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា រស់​នៅ​ស្ថិត​ក្រោម​ច្បាប់ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រស់​នៅ​​ក្រៅ​ច្បាប់​នោះ​ដែរ។ កម្ពុជា ក៏​មិន​ខុស​គ្នា​ទៅ​នឹង​ប្រទេស​ដទៃ​នោះទេ ព្រោះ​កម្ពុជា​ជា​រដ្ឋ​ដែល​មាន​អធិប​តេយ្យ ​ មាន​របប​នយោបាយប្រជាជនទឹក​ដីមួយ​ច្បាស់​លាស់ និង​ក៏​មាន​ប្រព័ន្ធ​ច្បាប់​សម្រាប់​អនុវត្ត​​ផង​ដែរ។ ប្រព័ន្ធ​ច្បាប់​កម្ពុជា ត្រូវ​បាន​បែង​ចែក​ជា ៣ ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​អំណាច​នីតិ​ប្ប​ញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ។ អំណាច​ទាំង​ ៣ ត្រូវ​បាន​បែង​ចែក​នូវ​ការ​ទទួល​ខុសត្រូវការ​គ្រប់​គ្រង និង​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ជា​ពិសេស​ស្ថាប័ន​ទាំង​នេះ មិន​អាច​ជ្រៀត​ជ្រែក ឬ​លូក​ដៃ​ចូល​ក្នុង​សមត្ថ​កិច្ច​នៃ​ស្ថាប័ន​ណា​មួយ​ បាន​នោះឡើយ។ យោង​លើ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ឱកាស​ប្រគល់​សញ្ញា​​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី ...

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អះ​អាង​ថា ទេសចរណ៍​បេតិក​ភណ្ឌ​​និង​​វប្បធម៌ ស្រូប​​ចំណូល​​យ៉ាង​ច្រើន​ចូល​ក្នុង​​ចរន្ត​​​សេដ្ឋ​កិច្ច​​​ជាតិ

វិស័យវប្បធម៌ គឺជាគ្រឹះយ៉ាងសំខាន់ដែកអាចស្រូបទាញកំណើនទេសចរណ៏បានយ៉ាងច្រើនឲ្យមក ទស្សនា​​ កម្ពុជា ​ ​ដោយបាន​នាំមក​នូវ​ចំណូល​សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ឆ្នាំ ២០១៤ របស់ក្រ​សួង​វប្បធម៌ និងវិចិត្រសិល្បៈ នៅសាល សន្និសីទចតុមុខ ព្រឹកថ្ងៃទី២២ មករា ឆ្នាំ​២០៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទ​ទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៏ថា សម្បត្តិវប្បធម៌ដ៏សម្បូរណ៍បែប ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃ បាន ​ ចូល​រួមចំណែកយ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច ​ សង្គមដោយ ​ បាននាំមកនូវចំណូលរាប់ពាន់លាន​ដុល្លារ​ទៅក្នុង ​ចរន្ត ​ ​​​សេដ្ឋកិច្ច​​ជាតិ តាមរយៈទេសចរណ៍បេតិកភណ្ឌ ​ និង ​ វប្បធម៌គឺ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ចាក់ថា ដោយសារកម្ពុជាមានសក្តានុពលខ្លាំងខាង​​វប្បធម៌បានធ្វើឲ្យវិស័យ​ទេស​ចរណ៏នៅ​ កម្ពុជាទាំងមូលបានក្លាយជាក្បាលម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់​ប្រមាណ​ជា ១៦% នៃផលិត​ផល​ក្នុងស្រុកសរុប ( GDP ) និង ​ បាន​​បង្កើត​​ការងារ​ជូនប្រជាជន​​ដោយ​ផ្ទាល់​ជាង ៥០០​ពាន់ និង​ដោយប្រយោល​រាប់សិបព...

សារាចរ​ណែនាំ ស្តីពី​ការ​អនិវត្ត​កាតព្វកិច្ច​កាត់​ទុកពន្ធ​​លើ​ប្រាក់​បៀវត្ស​ និងពន្ធ​លើ​អត្ថ​ប្រយោជន៍បន្ថែម

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការ​ងារ​វប្បធម៌​ឆ្នាំ​២០១៤ និង លើកទិស​ដៅកា​រងារ​សម្រាប់​ឆ្នាំ២០១៥ ​សាល​សន្និសីទ​ចតុម្មុខ ថ្ងៃទី​២២ ខែ​មករា ឆ្នាំ២០១៥

- លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ - ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី - អង្គសន្និបាតជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមជាមួយ លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅការ​ងារ​​​​​ឆ្នាំ២០១៥ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាពេលនេះ។ ក្នុងនាម  សម្តេច ​ អគ្គមហា ​ សេនា ​ បតី ​ តេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ខ្ញុំសូម​សម្តែង​នូវ​ការកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ​​ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន ដើម្បី​​បុព្វហេតុវប្បធម៌ជាតិ ប្រកបដោយស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និងទទួលបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ។ តាមរបាយការណ៍របស់លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទនានា ដែលពាក់ព័ន្ធនឹង​សមត្ថកិច្ច​របស់ក្រសួង ជាលក្ខណៈផ្ទៃក្នុង ស៊ីជម្រៅ និងត្រង់ៗចំបញ្ហា ដោយឆ្លុះបញ្ចាំង​អំពី​លទ្ធផល​​ជាក់ស្តែងដែលបានអនុវត្តកន្លងមក ប...

របាយការណ៍ លោកជំទាវ ភឿង សកុណា ថ្លែង​ក្នុង​ពិធី​បិទ​សន្និ​បាត​​បូក​​សរុប​​ការ​ងារ​​វប្ប​ធម៌​​ឆ្នាំ២០១៤ និង លើក​ទិស​​ដៅ​ការងារ​​សម្រាប់​ឆ្នាំ​២០១៥

សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត និង​​គណៈ​ប្រតិភូ អញ្ជើញ​ដល់​ទីក្រុង Zurich ប្រទេស​​ស្វីស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បាន​អញ្ជើញទៅដល់ចំណត​អាកាសយានដ្ឋានអន្តរជាតិZurich ទីក្រុងZurich ប្រទេសស្វីស ប្រកប​ដោយសុវត្ថិភាព កាលពីវេលា​ម៉ោង ៦និង៥៥នាទី ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស ត្រូវនឹងម៉ោង១២និង៥៥នាទី ម៉ោងនៅ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ដើម្បីចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៥ នៃ​វេទិ​កាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅទីក្រុង Davos Kloster ដែល​នឹង​ប្រារព្ធ​​ធ្វើឡើងនៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ​២០១៥។ តាមកម្មវិធីដែល​បាន​គ្រោង​ទុក កិច្ច​ប្រជុំកំពូលប្រចាំឆ្នាំលើកទី៤៥នេះ នឹងមានការចូលរួម​ពី​មេ​ដឹកនាំពិភពលោកប្រមាណ​៤០​ប្រទេស បណ្តាវិជ្ជាករ សង្គមស៊ីវិល និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២​ពាន់៥០០នាក់ ក្នុងគោល​បំណងចែករំលែកការយល់ដឹង គំនិតផ្តួចផ្តើម និងសកម្មភាពចាំបាច់មួយចំនួន ដើម្បី​​ឆ្លើយតបទៅនិងបញ្ហា​ប្រឈម ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន​ដែលមាន​ប្រធាន​បទសំខាន់គឺ សន្តិ​សុខស្បៀងសកលលោក (គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ២០១៥)។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរា...

សេចក្តីប្រកាស​​ព័ត៌មាន ស្តីពី វិធាន​ការ​បន្ត សម្រាប់ផ្ទះ​ជួល ឬ បន្ទប់​ជួល ក្នុង​តំបន់​ចែក​ចាយ​ផ្ទាល់ របស់​អគ្គិស​នី​កម្ពុជា នៅ​រាជធា​នីភ្នំពេញ

អគ្គនាយក​​​អគិ្គស​នី​កម្ពុជា​ផ្ញើលិខិត ជូន ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ

សេចក្តី​ណែនាំ​បន្ថែម ស្តី​ពី​ ការផ្តល់​សេវា​ជូន​អតិថិជន​របស់​អគិ្គសនីកម្ពុជា

អគ្គ​នាយ​ក​អជ្ញាធ​រ​អប្សរា ទាត់​ចោល​​សម្តី​​មួល​បង្កាច់​​ជាថ្មី​ របស់​លោក សុន ឆៃ

សម្តេច​​តេជោ​ ហ៊ុន សែន​ ដឹក​​នាំ​​គណៈ​ប្រតិភូ​​ទៅ​​ចូល​​រួម​​វេទិកា​សេដ្ឋ​កិច្ច​​ពិភព​​លោក​​នៅ​​ប្រទេស​​ស្វីស​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំគណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋ​កិច្ច​ពិភពលោក ឆ្នាំ​២០១៥ រយៈពេល៤ ថ្ងៃ នៅ​ទីក្រុង​ដា​វ៉ូស​-​ក្លូ​ស្វ័​រ ប្រទេស​ស្វី​ស កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥​ តប​តាម​​ការ​អញ្ជើញ​​របស់លោក ក្លោ​ស ស្វា​ប់ នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ។     ​ ​ឯកឧត្តម​ ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ មុនពេល​អមដំណើរ​ស​ម្តេច​តេ​ជោ ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថា នៅ​ក្នុងការ​ស្នាក់នៅ​ប្រទេស​ស្វីស សម្តេច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​២២ ខែមករា សម្តេច​តេ​ជោ ហ៊ុន សែន នឹងចូលរួម​ថ្លែង​សុន្ទរកថា​បើក​វេទិកា​វិ​និ​យោគ​មួយ ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ក្រោម​ប្រធានបទ « កម្ពុជា​សករាជ​ថ្មី​នៃ​កាលានុវត្តភាព កំណើន ការដោះដូរ និង​សមាហរណកម្ម​អាស៊ាន​»  វិ​ទិ​ការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ទាក់ទាញ​វិនិយោគ​...

ទស្សនៈ ដោយ Allen Myers៖ អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​ចេតនាបំភ្លៃប្រវត្តិសាស្ត្រ

ទើបតែនៅមុនគំរប់ខួប៣០ឆ្នាំ នៃការចូលកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជាដំបូងរបស់ លោក​ ហ៊ុន សែន អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch -HRW) បាន​ចេញ របាយកាណ៍​ វាយ​ប្រហារ​​មួយចំនួន៧៥ទំព័រ លើរូបលោក។ ប្រហែលជាអ្វីដែល​ចម្លែកបំផុត​អំពីឯកសាររបស់ HRW ​គឺចំណុច​មួយ​ចំនួន​នៃការចាប់អារម្មណ៍ ដែលខ្លួនបានទទួលនៅ​ក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​ជាភាសាអង់​គ្លេស​​។  ការវាយប្រហាររបស់ HRW លើលោក ហ៊ុន សែន គឺជាសាច់​រឿងដែល​បណ្តាអ្នក​និពន្ធ​នាយកនៃ​​កាសែតទូទៅហៅថាជាសាច់រឿង “ឆ្កែខាំមនុស្ស” វាមិនមែន​ជាព័ត៌មាន ​ពីព្រោះថា ​នោះ​​គឺជា​អ្វី​ដែលសត្វឆ្កែវាធ្វើជាធម្មតា។ HRW បាន និងកំពុងវាយប្រហារលោក ហ៊ុន សែន អស់​រយៈ​​ពេល​ដ៏យូរ​យាមក​ហើយ តាមដែលគេនៅ​ចង​ចាំ។ ការវាយ​ប្រហារ​​ចុង​ក្រោយនេះ​​គឺគ្រាន់​តែបន្ថែមខ្លឹម​សារតិចតួច លើការវាយប្រហារមុនៗនោះ។ ​និពន្ធ​នាយកកា​សែតដែល​ចាត់​ទុកការវាយប្រហាររបស់ HRW ថាជាព័ត៌មានគួរឲ្យចាប់អារម្មណ៍ គឺជាអ្នក​​និពន្ធនាយក​មាន​វ័យ​ក្មេង មិន​សូវ​ចងចាំរឿង​រ៉ាវនានា។ ពួកអ្នកកាសែតទាំ​ង​នោះ ដែលគេ​ចាត់តាំង​ឲ្យទុក​ឯកសារ​ ថា​ជា​​រឿង​ធំ​ដុំ​នោះ គឺពិត​ជា​មាន​ជំនាញវិភាគហ្...