Skip to main content

Posts

Showing posts from April 29, 2012

Cambodia and U.N. hold a constructive meeting on the progress of the ECCC

PHNOM PENH, May 4, 2012 (PRU) – The United Nations Special Expert agreed with Cambodia’s Deputy Prime Minister Dr. Sok An on Friday the issues on the succession of a new U.N. co- investigating judge, the funding requirement of the ECCC, and the needed expeditious work of the Court. It was a fruitful meeting as both sides have shared the same views for the success of the Extraordinary Chambers within the Courts of Cambodia (ECCC). Ambassador David Scheffer, Special Expert to the Secretary-General of the United Nations, told His Excellency Dr. Sok An that the U.N. would soon send names of U.N. nominees for the Royal Government of Cambodia for consideration by the Supreme Council of Magistracy (SCM) to replace judge Laurent Kasper-Ansermet who resigned last month, and a new reserve international co-investigating judge. Ambassador Scheffer also informed His Excellency Dr. Sok An, who is also Minister in Charge of the Office of the Council of Ministers, that he has been ...

ភូមិគំរូ​ត្រូវ​បាន​សម្ពោធ និង​ប្រគល់​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន​៤៩​គ្រួសារ​នៅ​ស្រុក​កោះ​ធំ​ខេត្ត​កណ្តាល

ភូមិ ​គំរូ មួយ​ដែល​មាន ព្រះវិហារ សាលា​រៀន និង​លំនៅ​នៅដ្ឋាន​​ចំនួន ៤៩ ខ្នង​ កសាង​​ឡើង​ដោយ​ គំរោង​សប្បុរសធម៌​នៃ​ សមាគមន៍​សំរប​សំរួល​សង្គម​នៃ​ប្រទេស​គូវ៉ែត សហការ​ជា​ដៃគួ​ដ៏​ល្អជាមួយ​សមាគមន៍​សប្បុរស​ធម៌ដើម្បី​អភិវឌ្ឍ​កម្ពុជា ស្ថិត​ក្នុង​ភូមិ​ប្រធាតុ ឃុំ​ព្រែកស្តី ស្រុក​កោះធំ​ខេត្ត​កណ្តាល ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​ក្រោម​អធិបតី​ភាព​ឯកឧត្តម​បណ្ឌិត​ សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១២។ ក្នុង ​ពិធី​សម្ពោធ​ភូមិ​គំរូ​ ដែល​មាន​តម្លៃ​​ចំនួន ៤៩០,៦០៧.០០ ដុល្លារ​សហរដ្ឋ​អាមេរិក (បួនរយ​កៅសិប​ពាន់​ប្រាំមួយ​រយប្រាំ​ពីរ​ដុល្លារ) សាង​សង់​​​នៅលើផ្ទៃ​ដីសរុប​ប្រមាណ ៦,៤៨០ ម៉ែត្រ​ការ៉េ ឯកឧត្តម​បណ្ឌិត សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី ​ ក្នុងនាម​ សម្តេច​អគ្គម​ហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក​ឧកញ៉ា ...

បទសម្ភាសន៍ លោក​បណ្ឌិត ឈឹម ផលវរុណ ជា​មួយ​ទូរ​ទស្សន៍​បាយ័ន​ ស្តីពី​ ភាពខ្សោយ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ប្រព័ន្ធ​នយោបាយ​ប្រជា​ធិប​តេយ្យ​នៅ​ កម្ពុជា​

ថ្ងៃទី ៣០ ខែ មេសា​ ​ ឆ្នាំ២០១២ លោក សត្យា រក្ស សំណួរ៖ ​គណបក្ស​ប្រឆាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ បើ​យើង​តាម​ដាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ពួក​គាត់​ យើង​ស្តាប់​ទៅ​ឃើញ​ថា មាន​តែ​គណបក្ស​ប្រឆាំង​ទេ ដែល​ល្អ​លើស​​គេ​ លើស​ឯង​ ហើយ​អត់​ចេះ​ខុស​​ទាល់​តែ​សោះ​​ ប៉ុន្តែ​បើ​យើង​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ទៅ​ ទាក់​ទង​ទៅ​នឹង​សកម្ម​ភាព​​ និង​ទង្វើ​របស់​គណបក្ស​​​ប្រឆាំង​វិញ​នោះ​ គឺ​សុទ្ធ​តែ​ជា​សកម្ម​ភាព​ដែល​គ្មាន​ប្រយោជន៍​​សម្រាប់​ជី​វភាព​រស់​នៅ របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​គឺ​គ្មាន​ប្រយោជន៍​​សម្រាប់​ជា​ចលករ​ជម្រុញ​​ ដល់​ការ​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​​ទេ។​ ហើយ​បើ​យើង​ងាក​ទៅ​មើល​សមាជិក​ ឬ​ក៏​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ គឺ​កំពុង​តែ​ថយ​ចុះ​​ជា​បន្ត​បន្ទាប់​ សូម្បី​តែ​ពេល​ដែល​យើង​កំពុង​តែ​ពិភាក្សា​គ្នា​នេះ​​ ក៏​មាន​សកម្ម​ជន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ កំពុង​តែ​ដើរ​ចេញ​ពី​បក្ស​ប្រឆាំ​ង​ដែរ។​ អញ្ចឹង​​ចំណុច​ដែល​ជា​ការ​ចុះ​ខ្សោយ​របស់​គណបក្ស​ប្រឆាំ​ង​នេះ​ តើ​លោក​បណ្ឌិត​មាន​ទស្សនៈ​យ៉ាង​ម៉េចដែរបាទ​​? លោក​បណ្ឌិត ឈឹម ផលវរុណ ចម្លើយ៖ ការ​ពិត​ទៅ​ ការ​ធ្វើ​នយោបាយ​ ការ​ទទួល​ស្គា...

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី ​អញ្ជើញ​សំណេះ​សំណាល​ស្តី​ពី​ ការពង្រឹង​ភូមិ ឃុំ ​មាន​សុវត្ថិភាព​

នៅភូមិពត់សរ ឃុំក្រាំងធ្នង់ ស្រុកបាទី នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១២ ឯកឧត្តម បណ្ឌិត ​ សភាចារ្យ ​ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី អញ្ជើញ​ជា​អ ធិបតី ​ក្នុងពិធី សំណេះ​សំណាល​ស្តីពី​ការពង្រឹង​ភូមិ ឃុំ មាន​សុវត្ថិភាព ចូល​រួម​ក្នុង​ពិធី​ដ៏អធិក​អធមនេះ​មាន  អភិបាល​ខេត្ត អភិបាល​រងខេត្ត​អភិបាល​ស្រុក អភិ​បាល ​​រង​ស្រុក ព្រម​ទាំង ប្រធាន​ភូមិ ឃុំ សង្កាត់​នៅ​ក្នុង​ខេត្តតាកែវ។ នៅក្នុង ​ពិធីសំណេះ​សំណាល​នេះឯកឧត្តម ស្រី បេន អភិបាលខេត្ត បាន​អានរបាយ​ការណ៍ ស្តីពី​សុវត្ថិភាព​ភូមិឃុំ​សង្កាត់ ទូទាំង​ខេត្តតាកែវ ដោយ​បានលើក​ឡើងថា នៅក្នុង​ទូទាំងខេត្ត បាន​ពង្រឹង​ការការ​ពារ សុវត្ថិភាព ជូន​ប្រជា​ពលរដ្ឋទូ​ទាំងខេត្ត​តាកែវ​ទាំងមូល​យ៉ាង​យក​ចិត្តទុក​ដាក់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តី​ការ​​គណៈ​រដ្ឋមន្រ្តី បាន​លើកឡើង​ថា សុវត្ថិភាព​គឺ​ជាបញ្ហា​ចំបង​បំផុត ហើយ​ត្រូវយក​ចិត្ត​ទុក​ដាក់​ជា​ចាំបាច់​មិនអាច​អោយ​រំលង​បានឡើយ។ ឯកឧត្តម​បានផ្តាំ​ផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំ​ដាប់​​ថ្នាក់អោយ​យកចិត្ត​ ទុកដាក់...

Commentary: Navi Pillay’s selective defence of civil society

Commentary Navi Pillay’s selective defence of civil society Most people in the world probably haven’t noticed it, but Navi Pillay, the United Nations High Commissioner for Human Rights, raised the alarm about an international campaign to curtail human rights and non-government organisations. A 25 April press release from the UN News Service quoting her worries was headlined, “Restrictions on NGOs worldwide undermining human rights, says UN senior official”. When it comes to specifics, however, things seem not quite so alarming. The alleged “restrictions” are not really “worldwide”, but, according to the press release, involve just six countries:  Algeria, Egypt, Zimbabwe, Cambodia, Israel and Venezuela. I don’t know anything about the situation of NGOs in Algeria, Egypt, Zimbabwe or Israel. But I do know a little about them in Cambodia and Venezuela, and that knowledge makes Ms. Pillay’s comments seem more than a little misleading. I agre...

បទវិចារណកថា៖ ការការ​ពារ​ដ៏​សម្រិត​សម្រាំង​របស់​ Navi Pillay ចំពោះ​សង្គម​ស៊ីវិល​

ប្រជាជនភាគច្រើន ​ក្នុងពិភព​លោក​ប្រហែល​មិនបាន​កត់​សំគាល់​ទេ ប៉ុ​ន្តែ Navi Pillay ស្នង​ការជាន់​ខ្ពស់ នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ពីការព្រួយ​បារម្ភ​អំពី​យុទ្ធនា​ការ​អន្តរជាតិ​មួយ ដើម្បី​កំណត់​ដែន​សិទ្ធិមនុស្ស និងNGOs។ សេចក្តី​ប្រកាសព័ត៌​មានចុះ​ថ្ងៃទី​២៥ ខែ​មេសា របស់​សេវាព័ត៌​មាន​អង្គការ​​សហ​ប្រជាជាតិ​ដែលបាន​ដកស្រង់​ការព្រួយ​ បារម្ភរបស់​លោក​ស្រីដែល​មាន​ចំណង​ជើង​ថា «មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​និយាយថា ការដាក់​កំហិត​លើ NGOs ទូទាំង​ពិភព​លោក កំពុង​តែធ្វើ​ឱ្យសិទ្ធិ​មនុស្ស​កាន់​តែ​ចុះខ្សោយ»។ ទោះជាយ៉ាង ​ណាក៏ដោយ នៅ​ពេល​ពិនិត្យ​ឱ្យដិត​ដល់ទៅ បញ្ហាហាក់​ដូចជា​មិនសូវ​គួរឱ្យ​ព្រួយបារ​ម្ភទេ។ «ការដាក់​កំហិត» ដែល​ត្រូវបាន​ចោទ​ប្រកាន់​នោះ មិន​ប្រាក​ដជា «នៅ​ទូទាំង​ពិភព​លោក» ទេ ប៉ុន្តែ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ មានការ​ពាក់​ព័ន្ធ​តែចំនួន​ប្រាំ​មួយ​ប្រទេស​ប៉ុណ្ណោះ​គឺ៖ ប្រទេស​អាល់​ហ្សើរី ប្រទេស​អេហ្ស៊ីប ប្រទេស​ហ្ស៊ីម​បាវ៉េ ប្រទេស​កម្ពុជា ប្រទេស​អ៊ី​ស្រាអែល និង​ប្រទេស​វេណេស៊ុ​អេឡា។ ខ្ញុំមិន​បាន​ដឹង​អំពី​ស្ថាន​ភាព NGOs ក្នុង​ប្រទេស​អាល់...

សម្ដេច​តេ​ជា​ ៖​ កម្ពុជា​នឹង​រៀបចំ​ការ​ បោះ​ឆ្នោត​ទៅ​តាម​ពេល​កំណត់​បើ​ ទោះបីជា​គ្មាន​ជំនួយ​ពី​បរទេស​

ដោយ​ ៖ មរតក ​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ ការ​បោះ​ឆ្នោត​ទៅ​តាម​ពេលវេលា​ដែល​ បាន​កំណត់​ ដោយ​មិន​ផ្អែក​ទៅ​លើ​ការ​ មាន​ថវិកា​ ឬ​អត់​ថវិកា​នោះ​ទេ​ ប៉ុន្ដែ​ ប្រសិនបើ​មាន​គេ​ផ្ដល់​ជា​ថវិកា​ជួយ​កាន់​ តែ​ល្អ​ បើ​គ្មាន​គេ​ជួយ​ទេ​ គឺ​ត្រូវ​តែ​បោះ​ ឆ្នោត​ឱ្យ​បាន​ មិន​ពឹងផ្អែក​ទៅ​លើ​ការ​ ផ្ដល់​ជំនួយ​ទើប​បោះ​ឆ្នោត​នោះ​ទេ​ ។​ ​ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់​សម្ដេច​ តេ​ជោ​ គឺ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១២​ ពេល​សម្ដេច​អញ្ជើញ​ជា​ អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួប​សំណេះសំណាល​ជា​ មួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុងព្រះសីហនុ​ និង​បើក​សម្ពោធ​ឱ្យ​ប្រើ​ ប្រាស់​ជា​ផ្លូវការ​នៅ​តំបន់​សេដ្ឋកិច្ច​ ពិសេស​កំពង់​ផែ​ក្រុងព្រះសីហនុ​ ។​ ​សម្ដេច​លើក​ឡើង​ថា​ កាលពី​ឆ្នាំ​ ១៩៩៨​ កម្ពុជា​ខ្វះខាត​ថវិកា​ ប៉ុន្ដែ​កាល​ ណោះ​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​ គឺជា​ឆ្មប​ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល​ អាណត្ដិ​ទី​២​ ពីព្រោះ​មាន​តែ​២​នេះ​ទេ​ ដែល​ផ្ដល់​ថវិកា​ឱ្យ​កម្ពុជា​រៀបចំ​ការ​បោះ​ ឆ្នោត​ ។​ សម្រាប់​ប្រទេស​កម្ពុជា​កាល​ ណោ...

សម្ដេច​តេ​ជោ​អំពាវនាវ​ដល់​ពលរដ្ឋ​ ខ្មែរ​វិល​ត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​វិញ​

ដោយ​ ៖ មរតក   ​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ រូប​ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ ធ្វើ​ក្នុង​ប្រទេស​ថៃ​  ឱ្យ​វិល​ត្រឡប់​មក​វិញ​ ពីព្រោះ​ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ធនធាន​ មនុស្ស​យ៉ាងច្រើន​ ទាំង​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ វិស័យ​សំណង់​ជាដើម​ និង​ ម្យ៉ាងទៀត​ការ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ មិនមែន​ជា​ វិធី​ល្អ​នោះ​ទេ​ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ តែ​ព្យាយាម​ធ្វើ​លិខិត​សម្គាល់​ដល់​ពលករ​ដែល​ទៅ​ធ្វើការ​ខុសច្បាប់​លើក​មុនៗ​ មិន​ទាន់​អស់​ផង​ ។​ ​ការ​អំពាវនាវ​បែប​នេះ​របស់​សម្ដេច​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​ ២០១២​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ បុគ្គលិក​កម្មករនិយោជិត​នៅ​កំពង់​ផែ​ ស្វយ័ត​ក្រុងព្រះសីហនុ​ និង​បើក​សម្ពោធ​ ឱ្យ​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ កំពង់​ផែ​ក្រុងព្រះសីហនុ​ ។​ ​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ សុំ​ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រឡប់​មក​ វិញ​ ពីព្រោះ​នៅ​ក្នុង...

សម្តេចតេជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​ក្នុង​មិទ្ទីញ​អបអរ​ខួប​លើក​ទី​១២៦​ទិវា​ពល​កម្ម​អន្តរជាតិ​

នៅ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១២​ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោកជំទាវ​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​មិ​ទ្ទីញ អបអរ​សាទរ​​ខួប​លើក​ទី ១២៦ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ ២០១២ ដែល​ប្រព្រឹត្តទៅ​នៅ​ម​ជ្ឈមណ្ឌល​សន្និបាត និង​​ពិព័រណ៍​កោះ​ពេជ្រ ដែល​មាន​តំណាង​សហព័ន្ធ​សហជីព សហជីព​តាម​រោងចក្រ សហគ្រាស​នានា​តាម​រាជធានី ខេត្ត កម្មករ កម្មការិនី​តាម​រោងចក្រ សមាគម​បុគ្គលិក​សិក្សា​ព្រមទាំង ភ្ញៀវកិត្តិយស​សរុប​​ជាង​ ៤០០០នាក់ចូលរួម​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​គឺជា​ការ រំលឹក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ចលនា​កម្មករ​អន្តរជាតិ ដែល​បាន​តស៊ូ​បង្កើត​នូវ​បទដ្ឋាន​ការងារ សមស្រប​ទុកជា​កេរដំណែល​សម្រាប់​សង្គម​ជាតិ​យើង​រហូតដល់​សព្វថ្ងៃ។ សេចក្តី​ប្រកាស​ព័ត៌មាន​​បញ្ជាក់​ថា ​ទិវា​ពល​កម្ម​អន្តរជាតិ ១ ឧសភា ត្រូវបាន​យកចិត្តទុកដាក់​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ មក​ម្លេះ។មក...

សម្តេចតេជោ​ស្នើ​ឲ្យភាគី​ថៃ​បញ្ឈប់​ការ​បាញ់​សម្លាប់​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​ចូល​ក្នុង​ដីថៃ​ខុស​ច្បាប់

តាម​រយៈ​ឯកឧត្តម​​ យ៉ុង​យុទ្ធ វិឆៃ​ឌី​ត ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ ព្រះរាជាណាចក្រ​ថៃ ​ ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន ​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ការ​បាញ់​សម្លាប់​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​​ ចូលក្នុង​ដី​ថៃ​ខុសច្បាប់​ ​ ដោយ​ត្រឹមតែ​ធ្វើ​ការ​ចាប់ខ្លួន​ ហើយ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ទៅ​បាន​ហើយ។​ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ឲ្យ​ដឹងថា នៅក្នុងសវនាការ​​នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១២​​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បានផ្តល់ ​អនុសាសន៍ ឲ្យ​ក្រសួងមហាផ្ទៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​អាជ្ញាធរ នៅតាម​ព្រំដែន​សហការ​គ្នា​ទប់ស្កាត់ បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ការរត់ពន្ធ​គ្រឿងញៀន ជាពិសេស​គឺ ការ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ ដែល​ សម្តេច​តេ​ជោ​ បាន ​គូស​បញ្ជាក់ថា ករណីនេះ​វា​អាច​មាន ២ ប្រភេទ។ ប្រភេទ​​ទី​១ ប្រជាជន​ស្លូតត្រង់​ធម្មតា​ដែល​ដើរ​បោច​វ​ល្លិ៍ រក​អុស ដែល​ពុំ​ស្គាល់​ព្រំប្រទល់​ច្បាស់លាស់​ ឯ​ប្រភេទ​ទី ២ គឺជា​ក្រុម ដែលមាន​ការចាត់តាំង​ត្រឹមត្រូវ អំពី​មេខ្លោង​ ដែល​បាន​ប្រើប្រាស់​ប្រជា​​ជន​ស្លូតត្រង់​​ឲ...

សម្តេច​តេជោ​ទទួល​ជួប​ឯក​អគ្គរាជ​ទូត​ទី១ នៃ​ប្រទេស​កូវ៉ែត​ប្រចាំ​កម្ពុជា​

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នា ​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ ២០១២​ បាន​ស្វាគមន៍​ចំពោះ ការបើក​ស្ថានទូត​ប្រទេស​កូវ៉ែត​ប្រចាំនៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដោយ​ចាត់​ទុក​​ថា នេះ​ជា​កិច្ច​ការ​អច្ឆរិយៈ​មួយព្រោះ​ថា នេះ​ជាស្ថាន​ទូត​លើក​ដំបូង របស់ប្រទេស​​កូវ៉ែត​ដែល​បាន​បើក​នៅ​កម្ពុជា​​។ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ឲ្យដឹងថា ជា​មួយ​នឹង​ការ​​អបអរ​ចំពោះ​ឯកឧត្តម Dherar Naser Al Tuwaijri ដែល​ត្រូវបាន តែង​តាំង​ជា​ឯកអគ្គរដ្ឋរាជ​ទូត​កូវ៉ែត​​ប្រចាំ នៅ​កម្ពុជា​ សម្តេចតេជោ ​ មាន​ប្រសាសន៍ផ្តល់​ជា​អនុសាសន៍​​ថា អ្វីដែល​ជា​កិច្ចការ​សំខាន់​នោះ គឺត្រូវ​ពិនិត្យ​មើល​អ្វីដែល បាន​ចុះហត្ថ​លេខា​រួម​ជាមួយ​គ្នា រួចហើយ​នាពេល​កន្លងមក​រវាង​កម្ពុជា-កូវ៉ែត ដោយធ្វើ​យ៉ាង​ណាជំរុញ​ការងារ ដែល​បានចុះហត្ថ​លេខារួច​នោះឲ្យមាន​ដំណើរ​ការទៅមុខ។ ក្នុង​ឱ​កាស​ចូល​សម្តែង​ការ​គួរសម​ជាមួយ សម្តេច​តេជោនា​យករដ្ឋមន្រ្តី ​ ឯកឧត្តម​ Dherar Naser Al Tuwaijri បាន​​​សម្តែង​នូវការ​អបអរ​សាទរជូន​ចំពោះ​ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ​ ដែល ​បានដឹកនាំ​កិច្ច​ប្រជុំ​អាស៊ាន​ក្នុងឋានៈ ជា​...

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ជា​មួយ​​ទូរទស្សន៍​បាយ័ន​ ស្តីពី​ ល្បិច​បោក​ប្រាស់​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ក្នុង​ការ​ស្វែង​រក​សន្លឹក​ឆ្នោត​

  ថ្ងៃទី ២៣ ខែ មេសា​ ​ ឆ្នាំ២០១២ លោក សត្យា រក្ស សំណួរ៖ ដោយ ​ហេតុ​ថា បច្ចុប្បន្ន​នេះ​សកម្ម​ភាព​របស់​គណបក្ស​ កឹម សុខា ដែល​មាន​បន​នយោបាយ​របស់គាត់​មួយ​ក្រុម​តូច ដែល​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​នៃ​បន​នយោបាយ​របស់​គាត់​ហ្នឹង គឺ​សុទ្ធ​តែ​ក្រុម​អ្នក​ចាញ់​ឆ្នោត។​​ ខ្ញុំ​ឧទាហរណ៍​ជាក់​ស្តែង​ ដូច​ជា​លោក ប៉ែន​ សុវណ្ណ គឺ​ថា មុន​នឹង​គាត់​ធ្លាក់​ខ្លួន​មក​ចូល​ក្នុង​អន្លង់​នយោបាយ​ងងឹត​ងងល់​ របស់​កឹម សុខា គឺ​ថា​គាត់​ធ្លាប់​បង្កើត​គណបក្ស​មួយ ហើយ​គណបក្ស​របស់​លោក​ ប៉ែន សុវណ្ណ​ គឺ​បង្កើត​បាន​តែ​មួយ​ប៉ប្រិចភ្នែក​ទេ​ គឺ​រលាយ​តែ​ម្តង​ គ្មាន​អ្នក​ណា​គាំទ្រ​ កុំ​ថា ១ កៅ​អី សូម្បី​តែ ១ ជើង​ម៉ា ក៏​អត់​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែរ។​ អញ្ចឹង​ចំណុច​ដែល​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត ជួយ​បំភ្លឺ គឺ​ទាក់​ទង​ទៅ​ហ្នឹង​បន​នយោបាយ​របស់​កឹម សុខា នេះ​តែ​ង​តែ​និយាយ​ពី​នយោបាយ​ចិញ្ចឹម​មនុស្ស​ចាស់​ ដែល​គាត់​អះអាង​ថា គាត់​នឹង​ផ្តល់​​​ទឹក​ប្រាក់​ចំនួន​ ៤ ម៉ឺន ​ក្នុង​​១ខែ ។ ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បំភ្លឺ​ ថាតើ​​សម្រាប់​បណ្តា​ប្រទេស​ជឿន​លឿន​​លើ​ពិភពលោក​ ដូច​ជា​សហរដ្ឋ​​អាមេរិក​ក្តី​ បារាំង​ក្តី អូស្...