Skip to main content

Posts

Showing posts from October 12, 2014

ពិធី​បើក​កិច្ចប្រ​ជុំ​កំពូល​អាស៊ី​-អឺរ៉ុប លើក​ទី១០ នៅ​ទីក្រុង​មីឡង់ ប្រ​ទេស​អ៊ីតាលី - សម្តេច​តេជោ នា​យករដ្ឋ​មន្រ្តី ជួបពិភា​ក្សាការ​ងារជា​មួយឯក​ឧត្តមនា​យករដ្ឋមន្រ្តី​ថៃ

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃទី៣០ ៣១ ខែតុលា ឆ្នាំ២០១៤ខាងមុខ នេះបើយោងតាមជំនួប​រវាង​សម្តេច​តេជោ ជាមួយនាយករដ្ឋមន្ត្រីថៃ ដែល​កំពុង​ចូលរួមកិច្ចប្រជុំកំពូលអាស៊ី អ៊ីរ៉ុប លើកទី១០ នៅអ៊ីតាលី។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ ក្រោមប្រធានបទ ភាពជាដៃគូទទួលខុសត្រូវ ដើម្បីកំណើន ប្រកបដោយចីរភាព និងសន្តិសុខ បានប្រារព្ធ​ពិធីបើកជា​ផ្លូវការ កាលពីវេលារសៀលថ្ងៃទី១៦តុលា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និសីទមីឡង់ប្រទេសអ៊ីតាលី។ ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ បណ្តា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួម​ទាំង​មេដឹកនាំនៃប្រទេសក្រូអាត និងប្រទេសកាហ្សាក់ស្ថាន ដែលនិង​ចូលជា​សមាជិកពេញសិទ្ធិថ្មីរបស់ ASEM បានយាង និងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០របស់ខ្លួន ក្រោមវត្តមាននៃការទទួល​បដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពី ឯកឧត្តម ម៉ាត​តេអូ រិនហ៊្សី (Matteo Renzi) នាយករដ្ឋមន្រ្តីអ៊ីតាលី ឯកឧត្តម ហ្សូហ្សេ មានុអែល បារ៉ូសូ (Jose Manuel Barroso) ប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម ហ៊ើម៉ាន់ វ៉ាន់ ...

ទស្សនៈ​​ ដោយ សួន​ ចំរើន​៖ អ្នក​ថា​ មិន​ដូច​អ្នក​ធ្វើ​

មុន​ពេល​គណបក្ស​ប្រឆាំង​ចូល​សភា​ សម្តី សន្យា​រាប់​រយ រាប់​ម៉ឺន​សន្យា​ របស់​លោក​ សម​ រង្ស៊ី និង​លោក កឹម សុខា​ រួម​និង​មន្ត្រី​គណបក្ស​ បាន​អង្រន់​ចិត្ត​ប្រជាពល​រដ្ឋ​​ឲ្យ​​មាន​អារម្មណ៍​រំ​ភើប​ និង​រវើ​រវាយ​ នឹក​ស្មាន​ថា ​នឹង​ធ្វើ​បាន​តាម​អ្វី​​ដែល​អ្នក​នយោ​បាយ​ប្រឆាំង​​ តែង​តែ​បោក​ប្រាស់​​​​របៀប នយោ​បាយ​​បំភ្លៃការ​ពិត ​ថា​​​ខ្លួន​អាច​​ធ្វើ​​បានគ្រប់​បញ្ហា​​​។​ ពួក​គេ​បានប្រើ​យុទ្ធ​សាស្ត្រ​​កុហក់​ប្រជាពលរដ្ឋ​ ទៅ​តាម​ទី​តាំង​ដែល​ខ្លួន​ចុះ​ទៅ​ដល់​ ដូច​ជា​ បើ​ពួក​គេ​ចុះ​ទៅ​តាម​ភូមិ​ឃុំ​ ស្រែ​ចម្ការ​​ពួក​គេ​នឹង​ថា​ខ្លួន​អាច​ តភ្លើង​ ឬតទឹក​ ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ ឬត​អគ្គិសនី​​ រហូត​ទៅ​ដល់​វាល​ស្រែ​ ឬដល់​ចម្ការ​ របស់​កសិករ​ទៀត​​ផង​​។ ​បើ​ពួក​គេ​ទៅ​ជួប​ជាមួយ​មន្ត្រី​រាជ​ការ​ ឬ​កម្លាំង​សមត្ថកិច្ច​ ពួក​គេ​នឹង​សន្យា​ថា​ តម្លើង​ប្រាក់​ខែ​ ឲ្យ​បាន​​សម​រម្យ ឬ១លាន​រៀល​ បើ​ទៅ​ជួប​ជាមួយ​ចាស់​ៗ​ ថា​នឹង​បាន​៤ម៉ឺន​ ហើយ​បើ​ ពួក​គេ​ទៅ​ជួប​ជាមួយ​កម្មករ​រោចក្រ​​កាត់​ដេរ​ ពួក​គេ​នឹង​សន្យា​ថា​ផ្តល់​ប្រាក់​ខែ​ខ្ពស់​ ជាដើម​។ នៅ​មាន​ការ​សន្យា​ ភូត​កុហក់​ច្រើន​ទៀត​មិន​អាច​រៀប​រាប់​អស់​ ដែល​រហូត​មក​ដល់​ពេល​នេះ​ ប...

A very strange complaint to the ICC

Posted on  October 16, 2014   by  letters2pppapers On 7 October, Richard Rogers, a member of a British law firm with the modest name ofGlobal Diligence (if I were to start a law firm, I would name it Intergalactic Goodness) announced that he had filed a complaint with the International Criminal Court (ICC), asking the court to investigate and then prosecute alleged “crimes against humanity” in Cambodia. These alleged crimes have mainly to do with “land grabbing”. For some reason, however, Rogers is not eager to share the details of his complaint (officially a “communication” in ICC jargon) with the public in Cambodia. An “executive summary” of the complaint has been widely distributed, but several requests from Cambodia for the full complaint have been ignored – even though it appears to have been given to at least one journalist outside Cambodia. This makes it impossible to know whether or not the rather unspecific allegations in the summary are sim...

សេចក្តីជូនដំណឹង សន្និ​សីទ​សារ​ព័ត៌មាន​ អំពី​បច្ចុ​ប្បន្ន​ភាព​ នៃគោល​​នយោ​បាយ​គ្រប់​​គ្រង​​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​របស់​​រាជ​​រ​ដ្ឋា​​​ភិបាល​​កម្ពុជា

អនុក្រឹត្យ​ស្តីពី​គម្រោង​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ដក​ហូត ក្នុង​ភូមិ​សាស្រ្តខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ស្ពឺ និង​ខេត្តកោះកុង

មន្រ្តី​រាជការ ប្រជា​ពល​រដ្ឋ និង​សិស្ស និស្សិត រាប់​បាត្រ​ព្រះសង្ឃ ៥០០​អង្គ ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធ ព្រះបរម​រតន​កោដ្ឋ គម្រ​ប់ខួប ២ឆ្នាំ​ថ្ងៃ​សោយ​ទីវង្គត

ព្រះ​មហា​ក្សត្រ ព្រះ​មហា​ក្សត្រី និង​ថ្នាក់​ដឹកនាំ​កំពូល យាង និង​អញ្ជើញ​ចូល​រួម ព្រះរាជ​ពិធី​តាម​ព្រះពុទ្ធ​សាសនា ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសលដល់​ព្រះវិញ្ញាណ​ក្ខន្ធ ព្រះបរមរតន​កោដ្ឋ

ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិ​បាល អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​២ឆ្នាំ

ពិធី​​ប្រារព្ធ​​ខួប​​អនុស្សាវ​រីយ៍​​លើក​​ទី​២០​​ឆ្នាំ​ នៃ​​ថ្ងៃ​​បង្កើត​​កង​ពលតូច​​ថ្មើរ​ជើង​​លេខ​៧០

ពិធី​​ប្រារព្ធ​​ខួប​​អនុស្សាវ​រីយ៍​​លើក​​ទី​២០​​ឆ្នាំ​ នៃ​​ថ្ងៃ​​បង្កើត​​កង​ពលតូច​​ថ្មើរ​ជើង​​លេខ​៧០ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត សម្ដេច​​អគ្គ​​មហា​​សេនា​បតី​​តេ​ជោ ហ៊ុន សែន នាយ​​ឧ​ត្ត​ម​សេនីយ៍​​ផុត​​លេខ​​ផ្កាយ​​មាស​៥ នាយក​​រដ្ឋ​​មន្ត្រី ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅ​​បញ្ជា​​កា​រ​ដ្ឋាន​កង​ពល​តូច​​ថ្មើរ​ជើង​លេខ​​៧០​​ចោម​ចៅ រាជធានី​ភ្នំ​ពេញ​​​

កម្ពុជាកំណត់យកថ្ងៃទី១៥តុលាជាថ្ងៃគោរពព្រះ​វិញ្ញាណក្ខន្ធ័ព្រះបរមរតនកោដ្ឋ

ថ្ងៃទី១៥ ខែតុលា ជារៀង​រាល់ឆ្នាំ ត្រូវបាន​រាជ​រដ្ឋា​ភិបាល​កម្ពុជា កំណត់​ធ្វើជា​ទិវា​គោរពព្រះ​វិញ្ញាណ​ក្ខន្ធ័​ព្រះ​បរមរតន​កោដ្ឋ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ បើគិត​មកត្រឹមថ្ងៃនេះ ការ​​យាង​សោយ​​​ទិវង្គតរបស់​ព្រះអង្គ​មានរយៈពេល២ឆ្នាំមក​ហើយ។ ពីធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ័ព្រះបរមរ​តន​កោដ្ឋថ្ងៃ​នេះ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​ រួម​មាន ថ្នាក់​ដឹក​នាំ​​នៃ​​ក្រ​សួង​ស្ថាប័នរដ្ឋ​ទាំង​អស់បានអ​ញ្ជើញ​មកកាន់​វិមាន​តំកល់​ព្រះបរមរូប ព្រះបរមរ​តន​​កោដ្ឋ​​នៅ​លើ​​សួន​​ច្បា​រខាងកើត​វិមានឯករាជ្យ ដើម្បីមក​ចូលរួម​គោរព​ព្រះវិញ្ញាណក្ខន្ធ័។ ​ចាប់​តាំង​ពីព្រឹកព្រលឹម​នាថ្ងៃពុធ​ទី១៥​តុលា ឆ្នាំ​២០១៤នេះ ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់ជាតិ បាន​អញ្ជើញ​​មកចូលរួម​គោរព​ព្រះវិញ្ញណក្ខន្ធ័ ព្រះបរម​រតន​កោដ្ឋ​គម្រប់​ខួបពីរឆ្នាំ​នៃការយាង​សោយទិវង្គត​របស់​ព្រះ​អង្គ​ ដើម្បី​ស្មឹងស្មាត​សំរួមកាយវា​ចារចិត្ត សំដែងនូវ​កតាញូ​តាធម៌គោរពដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​គុណូបការៈ ដ៏ឧត្តុងឧត្តម របស់​ព្រះអង្គ​ដែលក្នុងមួយព្រះជន្ម​របស់​ព្រះអង្គ​បានបូជាអ្វីៗគ្រប់​បែប​យ៉ាង​ដើម្បីបុព្វហេតុជាតិមាតុភូមិ និង​ប្រជារាស្ត្រជាកូន ជាចៅចៅទួត​រ...

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ជំរាប​ភាគី​ថៃ​អំពី​គម្រោង​អភិរក្ស និង​អភិវឌ្ឍន៏​របស់ ICC ព្រះវិហារ​កម្ពុជា​ថា មិន​​ប៉ះពាល់​​ដល់​ទំ​នាក់​​ទំ​នង​​ល្អ​​រវាង​​ប្រទេស​​ទាំង​​ពីរ​ទេ​

មន្ត្រីជាន់ខ្ពស់កម្ពុជា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​​ថា គម្រោងអភិរក្ស និង​អភិវឌ្ឍ ICC ព្រះវិហារ​ គឺធ្វើឡើង​ស្របតាមសាលដីកា​​របស់​តុលាការ​​អន្តរជាតិ ក្រុងឡាអេឆ្នាំ១៩៦២ និង​ការ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ២០១៣ គឺមិនមាន ការ​ប៉ះពាល់ដល់ទំនាក់​ទំនង​រវាង​កម្ពុជា‑ថៃ ក៏ដូច​ជា​បញ្ហាព្រំដែនរបស់​ប្រទេស​ថៃនោះឡើយ។ ក្នុងជំនួបពិភាក្សាការងារនៅវិមានមិត្តភាពកាលពីថ្ងែទី១៤ខែតុលា ឆ្នាំ​២០១៤ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានពន្យល់ភាគីថៃ ឯកឧត្តម Nattavudh Photisaro អគ្គលេខខាធិការរងក្រសួងការបរទេសថៃ អំពី​ការ​បង្កើត​គណៈ​កម្មា​ធិ​​ការ​សម្រប​សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៏រមណីយដ្ឋានតំបន់ប្រវត្តិសាស្ត្រព្រះវិហារ( ICC ព្រះវិហារ)​ ថា​ គណៈកម្មាធិការ​នេះបំ​ពេញ​​​​តួនាទីរបស់ខ្លួនដោយឈរ​លើបទដ្ឋាន​គតិយុត្តិ ច្បាប់​ជាតិ ​និងអន្តរ​ជាតិ​​ និងការងារបច្ចេក​ទេសផ្នែកបេតិ​ក​ភណ្ឌ​ទទួលដែល​​ស្គាល់​ដោយ​អង្គ​ការ​យូណេស្កូ ​និង​គណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌពិភពលោក ។ ឯកឧត្តមឧបនា...

សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សារា លេខ ៥៦២/១៤ នប.សណ ស្តីពី​ឧបទ្ទវ​ហេតុ​បាក់បែក​ព្រះពុទ្ធ​រូប​នៅប្រាង្គ​កណ្តាល​ប្រាសាទ​បាយ័ន

ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ័ ព្រះ​មហា​វីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដឹកនាំ​ដោយ​ឯកឧត្ត​ម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នៅ​វិមាន​មិត្តភាព ទីស្តីការ​គណៈរដ្ឋមន្រ្តី

បទ​វិភាគ៖ យុទ្ធនាការដោយប្រើអំពើហិង្សាដឹក​នាំ​លោក ថាច់ សេដ្ឋា និង​ការ​លូកដៃ​ របស់គណបក្សសង្គ្រោះជាតិ ធ្វើ​អោយខ្មែរបែកបាក់

ពិតណាស់ថា ជោគជ័យរបស់កញ្ញា ស៊ន សៀវម៉ី ដែល​បាន​ទទួល​ជ័យ​លាភី​មេដាយ​មាស​តេក្វាន់ដូ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ប្រទេសកូរ៉េ   គឺ​ជាមោទនភាព​របស់​ ប្រទេស​ កម្ពុជា លើឆាកអន្តរជាតិ ក្នុង​ការបង្ហាញឲ្យឃើញ ពីភាពវិជ្ជមាន​នៃការខិតខំ​របស់រាជ​រដ្ឋាភិបា​ល ដើម្បី​បង្កើ​ត​​​ សាមគ្គីភាព និងការផ្សារភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសក្នុងតំបន់ និងបណ្តា​ប្រទេស​ក្នុង​ពិភព​លោកផងដែរ។ ក៍ប៉ុន្តែការខិតខំទាំងនេះ ត្រូវបានបង្អាក់ដំណើរដោយក្រុម​មនុស្ស​មួយ​ក្រុម​តូច​ដែល​មានបំណងធ្វើឲ្យកម្ពុជាបែកបាក់មិត្តភាព និងកាន់តែធ្វើឲ្យមានភាពឃ្លាតឆ្ងាយពីប្រទេស​ជិត​ខាង​ក៏ដូច​ជាប្រទេសមួយចំនួននៅលើពិភពលោកទៅ​វិញ​ ។ ជាក់ស្តែង គណបក្សសង្គ្រោះជាតិ ដែលមាននិន្នាការនយោបាយ រើសអើងពូជសាសន៍  បាន​ធ្វើ​សកម្មភាពផ្សព្វផ្សាយ តាម​គ្រប់រូបភាព នូវសកម្មភាព​​ហិង្សា ញុះ​ញង់​ បង្ក​ជម្លោះ​ជា​មួយ​ប្រទេស​ជិត​ខាង​ គឺមិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រយោជន៍ជាតិជាធំ និង​មិនដែល​ថ្លឹងថ្លែងពីផលប៉ះពាល់ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេសជាមិត្ត និងកិច្ច​សហប្រតិបត្តិការជាមួយប្រទេសជិតខាងសោះ​ឡើយ ។ ការញុះ​ញង់​ រើសអើងពូជសាសន៍នេះ មិនគ្រាន់តែជាកង្វល់របស់​​ថ្នាក់ដឹ...

ការប្រឡង​​សញ្ញាប័ត្រ​​មធ្យម​​សិក្សា​​ទុតិយ​ភូមិ លើក​ទី២ នៅ​ខេត្ត​កណ្តាល ប្រព្រឹត្ត​​ទៅ​​ដោយ​​តឹង​រឹង​

ការប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើកទី២ គឺបាន​ធ្វើ​ឡើង​ដោយ​​តឹងរ៉ឹងដូច​លើកទី១ ដូច្នោះដែរ  នេះ​បើ​តាម​ចំ​ណាប់​អារម្មណ៍​របស់​ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល​  នៃ​គណៈអភិបាល​ខេត្តកណ្តាល ដែល​​​បានអញ្ជើញចូលរួម​បើកវិញ្ញាសារ​ ព្រឹកថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ២០១៤​ នៅវិទ្យាល័យ​ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ តាមរបាយការណ៍​របស់​មន្ទីរ​អប់រំ​យុវជន និងកីឡា​ ខេត្តកណ្តាល​បានឲ្យដឹង​ថា ​ជាលទ្ធផល​​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិលើកទី១ ខេត្តកណ្តាល ​មានបេក្ខ​ជន​ប្រឡងជាប់ចំនួន​ ១៨៤៨​នាក់ ក្នុងនោះ​មានស្រី ៩៩៧នាក់ គិតជាភាគរយ​បានតែ ១៩ , ៣៧ %  ប៉ុណ្ណោះ ក្នុង​ចំណោម​បេក្ខ​ជនសរុប​ចំនួន ១០១១៩ នាក់​។ សំរាប់ការ​ប្រឡង​លើកទី២នេះ​ មានតែ​១៣មណ្ឌលប៉ុណ្ណោះ​ ក្នុងនោះ​មាន​ក្រុងតាខ្មៅ​១១​មណ្ឌល វិទ្យាល័យ​ ហ៊ុន សែន ស្អាង១មណ្ឌលក្នុងស្រុកស្អាង និងវិទ្យាល័យកំពងកន្ទួត​ស្រុក​កណ្តាលស្ទឹង​មាន ១មណ្ឌល ត្រូវជា៣២៤​បន្ទប់ ដែលមានសិស្ស​ប្រឡងចំនួន ៨០៨០​នាក់ ក្នុង​នោះ​សិស្សស្រី​ចំនួន ៣០៧៣​នាក់ ។ ការប្រឡង​លើកទី២នេះ​ខេត្តកណ្តាល​ យកថ្នាក់​វិទ្យាសាស្រ្ត ហើយ​ការប្រឡង​មានតែ​ ៧​វិញ្ញាសារ​គឺ មុខវិទ្យាគីមីវិទ...

បេសកជន​​ពិសេស​​​នាយករដ្ឋ​​មន្ត្រី​អង់គ្លេស​​ចាប់​​អារម្មណ៍​​ពី​តួនាទី​​និម្មិត​សញ្ញា​​របស់​​កម្ពុជា​

ឯកឧត្តម ដាវីត ពុធណាំ (David Puttnam) បេសកជន​ពិសេស​របស់​នាយករដ្ឋមន្ត្រី​ចក្រ​ភព​អង់គ្លេស​ បាន​ថ្លែង​ជំរាប​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ក្នុង​ជំនួបសម្តែងការ​គួរ​សម​នា​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ​អំពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​អភិ​វឌ្ឍន៍​រីក​ចម្រើន​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ពិសេស​អំពី​តួនាទី​នៃ​ការ​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ដែល​កម្ពុជា​បាន​ដាក់​ចេញ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​បេសកជន​ពិសេសនាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏បាន​ថ្លែង​អំណរគុណ ​ជូន​ចំពោះ​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​បើក​សន្និសីទ​ស្តីពី​ម៉ាក​សញ្ញា​នៅ​កម្ពុជា កាល​ពី​ពេល កន្លងមក​នោះ។ ឯកឧត្តម​ដាវីត ពុធណាំ (David Puttnam) មាន​ប្រសាសន៍​បន្តថា ម៉ាក​សញ្ញា​គឺជា​រូបភាព​ដ៏ មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ដែល​អាច​ជួយ​នាំ​មក​នូវ​តម្លៃប​ន្ថែម និង​ជួយ​ដោយ​ផ្ទាល់​ចំពោះ​វិស័យ​ទេស​ចរណ៍ និង​វិស័យ​ដទៃ​ទៀត។ ឯកឧត្តមបេសកជន​នាយករដ្ឋមន្ត្រី​អង់គ្លេស​មានប្រសាសន៍​បញ្ជាក់​ថា ម៉...

សេចក្តីប្រកាសព័ត៌មាន របស់ អ.វ.ត.ក សវនាការលើអង្គសេចក្តី​ក្នុងសំណុំ​រឿង​ ០០២/០២ ប្រឆាំងនិង នួន ជា និងខៀវ សំផន នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០១៤

PRESS RELEASE HEARING ON SUBSTANCE IN CASE 002/02 WILL COMMENCE ON  17 OCTOBER 2014 The Trial Chamber of the Extraordinary Chambers in the Court of Cambodia (ECCC) will commence the hearing on substance in Case 002/02 against Nuon Chea and Khieu Samphan on  17 October 2014  at  09:00  in the Main Courtroom of the ECCC. The Co-Prosecutors will be afforded an opportunity to make a brief opening statement and the Accused and/or their lawyers may respond briefly, before the first witness will be called to testify on  Monday 20 October . The first sequence to be heard during trial will be the charges related to the Tram Kok Cooperatives, including the treatment of Buddhists, and the related Kraing Ta Chan Security Centre. The hearing will be open to the public and the media, and seats in the public gallery will be distributed on a first come, first served basis. The public entrance to the ECCC will be open from 07:00  on each hearing day....