Skip to main content

Posts

Showing posts from May 5, 2013

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធ​ផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣

សារ​លិខិត​ថ្វាយ​ព្រះពរ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ថ្វាយ ព្រះករុណា ​​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្មវស្សា គម្រប់​ ៦០ព្រះវស្សា យាងចូល៦១ ព្រះវស្សា

សារ​លិខិត​ថ្វាយ​ព្រះពរ ឯកឧត្ត​មបណ្ឌិត​​សភា​ចារ្យ សុខ អាន ថ្វាយ ព្រះករុណា ​​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្មវស្សា គម្រប់​ ៦០ព្រះវស្សា យាងចូល៦១ ព្រះវស្សា

សម្តេច​តេជោ​​៖ កម្ពុជា​​មិន​​ចង់​បាន​​អ្វី​​ទេ​​ក្រៅ​ពី​​យុត្តិ​ធម៌​​​នោះ​ទេ

ក្នុង​ឱកាស​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម ​ជាមួយ​សម្តេច​អគ្គមហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាព លោក Peter Turner តំណាង​ក្រុមហ៊ុន​មេធាវី Freshfields Bruckhaus Deringer LLP របស់​សហ​រដ្ឋអាមេរិក ដែល​ត្រូវបាន​ជួល​ឲ្យ​មក​ការពារ​ក្តីសម្រាប់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ជម្រាប់​ជូន​សម្តេច​តេជោ​អំពី តុលាការ​ម​ជ្ឈ​ត្ត​ករដែលបាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី​ លើក្រុមហ៊ុន ​Cambodia Power Company។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បានឲ្យដឹងថា លោក Peter Turner បាន​មាន​ប្រសាសន៍ថា តុលាការ​ម​ជ្ឈ​ត្ត​ករ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី​នេះ ​ដែល​ត្រូវបាន​ធ្វើឡើង​នៅឡាអេ ហុងកុង និង​ប៉ារីស​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តុលាការ​ម​ជ្ឈ​តករ បាន​សម្រេ​ច​ឲ្យ​ក្រុមហ៊ុន ​Cambodia Power Company ​តំណាង​ដោយ​លោក បៀ​ហ្គា​រ៉េត និង​ជា​តំណាងឲ្យ​ក្រុមហ៊ុនបៀ​ល​ហ្គា​ន​ហៀ​ល​ ​សង​រាជរដ្ឋាភិបាល​កម្ពុជា ​នូវ​ទឹក​ប្រាក់​​ចំនួន ៥,៦ លាន​ដុល្លា​សហរដ្ឋអាមេរិក។ លោក Peter Turner បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា...

បទ​អត្ថា​ធិប្បាយ៖ នៅ​កម្ពុជា​គ្នាន​វប្បធម៌​ស្នង​តំណែង​បន្តវេនពី​ឳពុក​មក​កូន​នោះ​ទេ!

ការប្រៀបធៀបដ៏ខុសឆ្គងប្រាសចាកពីការពិតនៃរបបនយោបាយនៅកម្ពុជា ត្រូវ​​បាន​​អ្នក​វិភាគ​​​​​​ដែលមាននិន្នាការប្រឆាំងមួយចំនួន ដែល​តាំង​ខ្លួន​ថា ជាអ្នក​វិភាគ​ឯករាជ្យ បានយកមក​បក​ស្រា​យ បំផ្លើស បំភន្ត័ ប្រជាពលរដ្ឋខ្មែរ ដោយ​​ពុំ​​​ផ្អែកលើមូលដ្នានច្បាស់លាស់ និង​ពុំ​បានឆ្លុះ​បញ្ចាំង​អំពី​តថភាពពិតប្រាកដនៅក្នុង​សង្គម​កម្ពុជា​ឡើយ ។ តើការប្រៀបធៀបដែល​ពោរពេញទៅ​ដោយកំហុសឆ្គង ខ្វះគតិវិនិច្ឆយ័របស់​ក្រុមអ្នកវិភាគ​ទាំងនេះធ្វើទ្បើងក្នុងចេតនាអ្វី? ហើយដើម្បីអ្វី? ការពិតណាស់ក្នុងការប្រៀបធៀបមួយដែលគ្មានលក្ខណៈតក្កវិទ្យា គឺអ្នកវិភាគ​ទាំង​នោះ​ភាគច្រើនទ​ទួល​បាន​នូវ​ការស្តីបន្ទោសអំពី​ ការគ្មាន​អព្យាក្រិតភាព​នៃគោល​ជំ​ហររបស់​ខ្លួន និង​អា​ច​​ បង្ក​ជាឧបសគ្គរាំង​ស្ទះ​ដល់ដំ​ណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទៀតផង។ ការវិភាគ​បែប​នោះ​​មានន័យ​ស្មើនឹង​ការ​រុញច្រាន​ប្រទេសជាតិ​ឲ្យ​ធ្លាក់ចូល​​ក្នុង​ភាពវឹកវរ​ ឬកកើត​ជាភ្លើងសង្គ្រាម​សារ​ជាថ្មីបាន ប្រសិន​បើ​ប្រជាពល​រដ្ឋមិន​បាន​ពិចារណា និង​ជឿតាម​ការញុះញង់​ទាំង​នោះ។  ដូចដែល​ប្រវត្តិសាស្ត្រ​បានបង្ហាញ​រួចមកហើយថា កម្ពុជាបានឆ្លងកាត់​ភ្នក់ភ្លើងសង្រ្គាម​អស់​ជាង ៣ទស្សវត្សមកហើយ ហើយទើប​...

PRESS RELEASE: The Metropolitan Museum in New York decides to return ancient Khmer statues

Following discussions with the Office of the Council of Ministers of Cambodia, the Metropolitan Museum of Art in New York has recently decided to repatriate to the Kingdom of Cambodia two 10 th century stone statues of “Kneeling Pandavas” (sometimes known as “Kneeling Attendants”) illicitly removed from Prasat Chen in Koh Ker at the time of the country’s civil war in the 1970s.   These two statues form part of an ensemble representing the famous duel between Bhima and Duryodhana from the Mahabharata, all of which were brutally severed from their pedestals and found their way to various museums and private collections around the world.   In its press release dated May 3, 2013 the Metropolitan Museum quoted its director Mr. Thomas P. Campbell, as saying: “The Museum is committed to applying rigorous provenance standards not only to new acquisitions, but to the study of works long in its collections in an ongoing effort to learn as much ...

សេច​ក្តី​ប្រកាស​ព័ត៌មាន៖ សារ​មន្ទីរ​មេត្រូ​ប៉ូលី​តែន (Metropolitan Museum) នៅទីក្រុង​ញ៉ូវ​យ៉ក សំរេច​ប្រគល់​រូបបដិមា​ខ្មែរ​មក​ឱ្យ​កម្ពុជាវិញ

ក្រោយពីការពិភាក្សាជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តីមក សារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក នៅពេលថ្មីៗនេះ បាន​សំរេច​ចិត្តប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញ នូវ រូបបដិមាថ្មពីរនៃសតវត្សរ៍ទី ១០ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ដែលត្រូវបានគេលួច ចេញ​ពី​ប្រាសាទ​ចិន នៅកោះកែរ អំឡុងពេលនៃសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ ទី៧០។ រូបទាំងពីរនេះ ជាផ្នែកមួយនៃរូបបដិមាមួយក្រុមដែលតំណាងឱ្យការប្រយុទ្ធតស៊ូដ៏ល្បី ល្បាញរវាង ភីម (Bhima) និងឌូរីយោដាន (Duryodhana) នៃរឿងព្រេងមហាភារតះ (Mahabharat) ហើយដែលត្រូវបានគេកាច់បំបាក់យ៉ាងឃោរឃៅចេញពីជើងទម្ររបស់វា និង​បញ្ជូន​ចេញទៅសារ មន្ទីរ និងការសន្សំទុកឯកជននានាជុំវិញពិភពលោក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៣ សារមន្ទីរ Metropolitan បាន​ដក​ស្រង់​សំដី​នាយក​របស់​ខ្លួន​លោក​ Thomas P. Campbell ថាៈ «សារមន្ទីរប្តេជ្ញា ចិត្តអនុវត្តយ៉ាងហ្មត់ចត់នូវបទដ្ឋាននៃទីកន្លែងដើម គឺមិន​គ្រាន់​តែទៅ​លើ​របស់​ដែល​ទើប​ទទួល បានថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងទៅលើការ...

អាយ៉ៃ​​​ឆ្លើយ​ឆ្លង​​រវាង​​ សម រង្ស៊ី-កឹម​ សុខា កើត​​ជម្ងឺ​​ភ្លេច​​សម្តី​ខ្លួន​ឯង (ភាគទី២)

ការ​វាយ​ប្រហារ​គ្នារវាង​ កឹម​ សុខា និ​ង​ សម​ រង្ស៊ី កាន់​តែ​ឡើង​កម្តៅ​ក្តៅ​ឡើងៗហើយ។ ទាំង​សង​ខាង​សុទ្ធ​​តែ​បង្ហាញ​ពី​ភាព​ខ្លាំងរបស់​ខ្លួន ដោយ​យក​ប្រជា​ធិបតេយ្យ សិទ្ធិ​មនុស្ស មក​បិទ​បាំង។ ក្នុង​បរិបទ​​នៃ​ជម្លោះ​នេះ គណបក្ស​សមរង្ស៊ី ខិត​ខំ​ពន្យល់​ទៅ​អ្នក​គាំទ្រខ្លួន​ថា កឹម​ សុខា​ ជាអាយ៉ង​សម្តេច​ ហ៊ុន សែន។ ឯ កឹម​ សុខា ខំ​ពន្យល់​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា បក្ស​សមរង្ស៊ី​ ជា​​បក្ស​​បុគ្គល​​និយម គួ្រសារ​និយម ផ្តាច់ការ គ្មាន​ប្រជា​ធិបតេយ្យដូច​ កឹម​ សុខា ឡើយ។ ដើម្បី​ផ្តួលរំលំ​ កឹម​ សុខា គណបក្ស​សមរង្ស៊ី​ បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយទាំង​អស់​ដែល​ខ្លួន​មាន ។   ​ ​ពេល​នោះ​ទាំង​កាសែត វិទ្យុ សម រង្ស៊ី បាន​ផ្សាយ​យ៉ាង​កង​រំពងពីមហិច្ឆតា​ស្រេក​ឃ្លាន​​អំណាច​​របស់​ កឹម​ សុខា និង​ភាព​ជាប់​ជំពាក់​រវាង​ កឹម​ សុខា ជាមួយ​សម្តេច ហ៊ុន សែន ប្រមុខ​​គណបក្ស​ប្រជា​ជន​កម្ពុជា។ វិទ្យុភ្លើង​ទៀន​​បានពិព័ណ៌នាពី​សាវតា​របស់​ កឹម​ សុខា យ៉ាងដូច្នេះថា​៖  «   លោក​ប្រធាន​ស្តីទី គង់ គាំ ក៏​បានជម្រាប​ជូន​ប្រជា​ពលរដ្ឋ និង​សកម្ម​ជន​គណបក្ស​សមរង្ស៊ី   បន្ត​ទៀត​ផង​ដែរ​ថា កាល​ណោះ​អង្គការ​អន្តរជាតិ​គេ​ប...