Skip to main content

Posts

Showing posts from December 15, 2013

សម្តេច​​​តេជោ ហ៊ុន សែន ផ្តល់​​​បទ​​​សម្ភា​សន៍​​​​ដល់​​​អ្នក​​​សារ​​​ព័ត៌មាន ឆ្លើយ​​តប​​​នឹង​សកម្មភាព​នា​នា​របស់​ក្រុម​ប្រឆាំង

សម្តេច​​តេជោៈ​​គ្មាន​​ការ​​ចុះ​​ចេញ​​ពី​​តំណែង​​ហើយ​​ក៏​គ្មាន​​ការ​​បោះ​ឆ្នោត ឡើង​​វិញ ដែរ

ភ្នំពេញ៖   ព្រឹកថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៣ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​បាន​​អះអាង​​ថា​គ្មាន​​ការ​បោះ​​ឆ្នោត​​ឡើង​​វិញ​​ហើយ​​ក៏គ្មាន​​ការ​ចុះ​ចេញ​​ពីតំណែង​​ជា​​នាយក​​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជា​​ណា​​ចក្រ​​កម្ពុជា​​ផង​​ដែរ។ សម្តេច​​តេជោ​​​បាន​​ស្នើ​​ឲ្យក្រុម​​ប្រឆាំង​​ពិនិត្យ​​មើល រដ្ឋធម្មនុញ្ញ និង​ច្បាប់​​ឡើង​វិញ។ សម្តេច​តេជោ​បានថ្លែង​ដូច្នេះ​បន្ទាប់​ពីចូល​រួម​ប្រជុំ​សភា​ដើម្បី​កែ​សម្រួល​សមាស​ភាព​រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣នេះ។ ​ សម្តេច​​​នាយក​​​រដ្ឋមន្ត្រី​​​មាន​ប្រសាសន៍​ថា «ខ្ញុំ ​គ្រាន់តែ​សូម​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​ ជ្រា​ប​ថា នៅ​កម្ពុ​ជា​មាន​រដ្ឋធម្មនុញ្ញ​មួយ​ដែល​បាន​កំណត់ ហើយ​ដែល​ខុសពី​ប្រទេស​ដទៃ» ។ ប្រទេស​ដទៃ​គឺ​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​​ប្រកាស​​រំលាយ​​សភា ប៉ុន្តែ​នៅ​កម្ពុជា​មាត្រា​ទី ៧៨ នៃ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា សភា​មាន​នីតិកាល​៥​ឆ្នាំ សភា​មិនអាច​រំលាយ​មុន​អាណត្តិ​បានទេ​លើកលែងតែ​រាជរដ្ឋាភិបាល​ត្រូវ​រំលាយ ២​ដង​ក្នុង​រយៈពេល​១២ខែ ។ ដូច្នេះ​នៅ​ទី​នេះ នាយករដ្ឋមន្ត្រី​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា ព្...

បទអត្ថា​ធិប្បាយ៖ តើត្រូវ​ប្ដូរ​រដ្ឋាភិបាល​អភិវឌ្ឍន៍ ទៅ​នឹង​រដ្ឋា​ភិបាល​មួយ​ដែល​រយីក​រយាក​ឬទេ?

រត្ន័ សណា្ដប់           ចាប់តាំងពីថ្ងៃកំណើតទី២នៃរដ្ឋធម្មនុញ្ញ (ថ្ងៃទី២៤ កញ្ញា ១៩៩៣) ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ឆ្លង    កាត់ការ​​​បោះឆ្នោតសកលចំនួន៤លើក​មកហើយ គឺនៅឆ្នាំ ១៩៩៨ , ២០០៣ , ២០០៨ និងចុងក្រោយនេះ នៅថ្ងៃទី២៨ កក្កដា ២០១៣​។ តាមរយៈការបោះឆ្នោតជាច្រើនលើកមកនេះ ដោយ​​រួមទាំងការបោះឆ្នោត ដែលរៀបចំដោយ អ . ​ស . ​ប នាឆ្នាំ១៩៩៣ ផងនោះ កម្ពុជា​បាន​ក្រេប​ជញ្ជក់​លទ្ធិប្រជាធិបតេយ្យ ដែល ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្ដែងឆន្ទៈ ដោយ​បាន​ធ្វើ​សេច​ក្ដី​សម្រេចជ្រើសតំណាងរបស់ខ្លួនដើម្បី ដឹកនាំប្រទេសតាមរយៈរដ្ឋសភា និងរាជរដ្ឋាភិបាល។      រយៈពេល២០ឆ្នាំ ​កន្លងមកនេះ​ កម្ពុជាបាន​ឆ្លងកាត់ពីតំណាក់កាល ប្រទេស​មួយ​ស្ងាត់​ជ្រងំ​​​មាន​តែ​​បាត​ដៃទទេ​ រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ទទួលបាននូវទំនុកទុកចិត្ដពីបណ្ដាប្រទេសអ្នក ​ផ្ដល់​ជំនួយ​ អ្នក​វិនិ​យោគទុន សហគ្រាស ក្រុមហ៊ុនធំៗនានា ទាំងក្នុងស្រុក - ក្រៅស្រុក បាន​នាំ​គ្នា​ចូល​មករក​ស៊ីយ៉ាង​គគ្រឹកគគ្រេង។ ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​យ៉ាង​សន្ធឹក​សន្ធាប់។ ផលិត​ផល​នាំ​ចេញ​ក៏​បាន​កើន​ជា​លំដាប់។ ​កម្ពុជា...

សាលា​រាជ​ធានី​ភ្នំពេញ គោរព​ជូន ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ស្តីពី​ការ​គ្រប់​គ្រង​បាតុកម្ម​នៅទី​លាន​ប្រជា​ធិប​តេយ្យ​ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី

សេច​ក្តីអំពាវ​នាវ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ស្តី​ពី​​ការ​​ធ្វើ​​បាតុកម្ម​ និង​​ការ​​ដង្ហែក្បួន​​តាម​​ដង​​វិថី​នានា​ក្នុង​រាជធានី​​ភ្នំ​​ពេញ​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​ ដោយ​​រំ​លោភ​​ទៅ​​លើ​​ច្បាប់​ ស្តី​ពី​​បាតុកម្ម​​ដោយ​​ស​ន្តិវិធី​

PRESS RELEASE ​On the​Second Protocol to the Hague Convention of 1954​ for the Protection of Cultural Property in the Event of Armed Conflict

The Hague, 26 March 1999 The Press and Quick Reaction Unit of the Office of the Council of Ministers has the honor to inform the national and international public that Cambodia had ratified the  Hague Convention for the Protection of Cultural Property in the Event of Armed Conflict  on April 4, 1962. And on September 17, 2013, Cambodia ratified the Second Protocol to the Hague Convention of 1954 for the Protection of Cultural Property in the Event of Armed Conflict. Then, Cambodia deposited its instrument of ratification with the Director-General of UNESCO on October 17, 2013. This Protocol enters into force for Cambodia three months after the deposit of its instrument of ratification, that is to say on December 17, 2013. Under Article 24 of the Second Protocol, t he Committee for the Protection of Cultural Property in the Event of Armed Conflict is hereby established. It shall be composed of twelve Parties which shall be elected by the Meeting of the Parties. Therefo...

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃស​នីយ៍ និងទូរ​គមនា​គមន៍ ស្តីពី​លទ្ធផល​នៃកិច្ច​ប្រជុំ​បញ្ញត្តិកម្ម ដើម្បី​ជំរុញ​ការ​អនុវត្តដំណាក់​កាល​ទី២

បទអត្ថាធិប្បាយ៖ សមាគម​‑ សហភាព​សហជីព​ឯក​រាជ្យ​មួយ បាន​ប្រែ​ខ្លួន​ជា​ក្រុម​ប្រឆាំង!

ដោយ៖ ឧត្តម សក្តិ កាល​ពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២​០១៣ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជាបាន​​សរសេរ​សេចក្ដី​អំពាវនាវ​មួយ ដោយ​គ្មាន​ការ​ចុះ​លេខនៅក្នុង​លិខិតរបស់​ខ្លួន អំពាវ​នាវ​ដល់​សមាជិក សមាជិកា កម្មករ​ និយោជិត គ្រូបង្រៀន មន្ដ្រី​រាជ​ការ សិស្ស និស្សិត យុវជន និង​ប្រជា​ពលរដ្ឋ​ខ្មែរទាំងអស់​ឲ្យ​ចូលរួម​មហា​បាតុកម្ម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ ចាប់​តាំង​ពី​ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ​២០១៣ នេះតទៅ។ សេចក្ដី​អំពាវនាវ​ឲ្យ​ចូល​រួម​មហាបាតុកម្ម ទីមួយ ដើម្បី​ទាម​ទារ​ឲ្យ​សម្តេចនាយករដ្ឋ​មន្ដ្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចុះចេញ​ពីតំណែង និង​ទីពីរ ឲ្យ​កម្ពុជា​រៀប​ចំបោះ​ឆ្នោត​ឡើងវិញ​។ បើយោងលើសេចក្តីអំពាវនាវនេះ តើឯណាទៅតម្លៃនៃប្រជាធិបតេយ្យសេរីពហុបក្ស ? ​ និង ​​តើ​ឯណាទៅតម្លៃនៃរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈរាស្ត្រ ? ហើយ​តើហេតុ​អ្វី​បាន​ជា​សមាគម និង​សហភាព​សហជីព​មួយ​ មាន​ឈ្មោះ​ថា  ឯករាជ្យ​ ប៉ុន្តែ បែរជា​មក​ប្រឡូក​ប្រឡាក​ជាមួយ​នយោបាយ? បើ​ធ្វើ​ដូច្នោះ​ វា​គួរ​តែ​សមាគម​ និង​សហភាព​ឯក​រាជ្យ​នោះ​បាន​ត្រូវ​រំ​លាយ។ នណាក៏បានដឹងដែរថា ដោយក្តីងប់ងុល និងចលនា​នយោបាយ​ប្រឆាំង​ផ្កាប់​មុខ​បាន​រុញ​...

សម្តេច​​តេជោ​នាំមក​ពី​ប្រទេស​​ជប៉ុន​​នូវ​​លទ្ធផល​​ល្អ​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ជូន​​ប្រទេស​​​ជាតិ​

ឯកឧត្តម កៅ គឹមហួន ​រដ្ឋមន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋមន្ត្រី មាន​​ប្រសាសន៍​​​ឲ្យ​ដឹង​​​កាល​ពី​​រសៀល​​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៣ ថា ដំណើរ​​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នៅ​​រាជាណា​ចក្រ​​ជប៉ុន ទទួល​​បាន​​ផលផ្លែផ្កា​​យ៉ាង​​ត្រចះ​ត្រចង់ ដោយ​​រដ្ឋា​​ភិ​បាល​​ទាំង​ពី​រ​កម្ពុជា-​ជប៉ុន ​ឯកភាព​ក្នុង​​ការ​​តម្លើង​ឋានៈ​ទំនាក់​ទំនង​ទ្វេភាគី​ជា​ដៃគូ​​យុទ្ធ​សាស្រ្ត​។   នៅ​ក្នុង​សន្និសីទ​​សារ​ព័ត៌មាន​​នៅ​អាកាស​យានដ្ឋាន​​អន្តរជាតិ​​ភ្នំពេញ បន្ទាប់​​ពីការ​​ធ្វើ​មាតុភូមិ​និវត្តន៍​​ដោយ​​សុវត្ថិភាព​​របស់​ប្រតិភូ​​ជាន់​ខ្ពស់​​នៃ​រាជ​រដ្ឋាភិបាល​​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​​តេ​ជោ​​នាយក​​រដ្ឋមន្រ្តី ពី​ប្រទេស​​ជប៉ុន​ ឯកឧត្តម កៅ គឹមហួន បានមាន​​ប្រសាសន៍​​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោនាយក​​រដ្ឋមន្រ្តី និង​ឯកឧត្តម​ ស៊ិនហ្សូ អាបេ នាយក​​រដ្ឋ​មន្រ្តី​​ជប៉ុន បាន​ឯ​ក​ភាព​​គ្នា​ក្នុង​ការកំណត់​​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត និងបានជំរុញ​ការ​ផ្លាស់​ប្តូរ​កិច្ច​សហ​​ប្រតិបត្តិការ​​លើ​វិស័យ​​​យោធា រវាង​ប្រទេស​ទាំង​ពីរ ដែល​​កិច្ច​សហប្រតិប​ត្តិការ​ទាំងពីរ​​នេះ​មិន​ធ្លាប់​មាន​​ពីមុន​មក​ទេ។ ...

សន្និ​សីទ​​​​កាសែត ​​ស្តី​ពី​​ការ​​សម្រេច​​ប្រគល់​​រូប​​បដិ​មាក​រ​ខ្មែរ​​ទុ​យោធន៍ (Duryodhana) កសាង​​នៅ​​សត​វត្សរ៍​​ទី១០ មក​ប្រទេស​​កម្ពុជា​​វិញ​​ដោយ​​ក្រុម​ហ៊ុន​​ដេញ​​ថ្លៃ​​អាមេរិក Sotheby និងម្ចាស់​​បដិមាករ​​ជន​ជាតិ​​បែល​​ហ្សិក លោក​ស្រី RUSPOLI

សន្និ​សីទ​​​​សារ​ព័ត៌មាន ​​ស្តី​ពី​​ការ​​សម្រេច​​ប្រគល់​​រូប​​បដិ​មាក​រ​ខ្មែរ​​ទុ​យោធន៍ (Duryodhana) កសាង​​នៅ​​សត​វត្សរ៍​​ទី១០ មក​ប្រទេស​​កម្ពុជា​​វិញ​​ដោយ​​ក្រុម​ហ៊ុន​​ដេញ​​ថ្លៃ​​អាមេរិក Sotheby និងម្ចាស់​​បដិមាករ​​ជន​ជាតិ​​បែល​​ហ្សិក លោក​ស្រី RUSPOLI (ទាំងស្រុង)

ប្រធាន​សមាគម​មិត្ត​​ភាព​​ជប៉ុន-កម្ពុជា សន្យា​​ជួយ​​ជម្រុញ​អ្នក​វិនិយោគ​​ជប៉ុន​​មក​​កម្ពុជា

ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា សន្យា​ជួយ​ជម្រុញ​អ្នក​វិនិ​យោគ​ជប៉ុន​មក​កម្ពុជា នៅ​ក្នុង​​ឱកាស​នៃការ​ស្នាក់​នៅ​បំពេញ​ទស្សន​កិច្ចផ្លូវ​ការ​នៅទី​ក្រុង​តូក្យូ រាជា​ណា​ចក្រ​ជប៉ុន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៣ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាបាន​អនុញ្ញាត​ឲ្យឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki TAKAHASHI) អតីត​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និង​ប្រធាន​សមាគម​មិត្ត​ភាព​ជប៉ុន-កម្ពុជា ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ។   ឯកឧត្តម​ ហ្វូមីអាគី តាកាហាស៊ី បានសំដែង​នូវការ​រីក​រាយដោ​យ​បាន​ជួប​សម្តេច​តេជោ​ជាថ្មី​នៅទីក្រុង​តូក្យូ បន្ទាប់​ពី​ឯក​ឧត្តម​​បាន​​បញ្ចប់​អាណត្តិ​​បេសកម្ម​ការ​​ទូត​នៅ​ក្នុង​​ប្រទេសក​ម្ពុជា។ ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី បានមាន​ប្រសាសន៍​ដោយ​បាន​កត់​សម្គាល់​ថា ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី មកចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ៤០ឆ្នាំ នៃ​ទំនាក់​ទំនង​អាស៊ាន-ជប៉ុន កិច្ច​ប្រជុំកំពូល​មេគង្គ​ជប៉ុន​លើក​ទី០៥ និងដំណើរ​ទស្សន​កិច្ចការ​ងារផ្លូវការ ក៏ដូចជា​ដំណើរ​ទ...

រាជ​រដ្ឋាភិបាល​​អរគុណ​អង្គការ​យូ​ណេស្កូ និង​​រដ្ឋា​ភិបាល​​អា​មេរិក ដែល​​ជួយ​​នាំ​បដិមាករ​ខ្មែរ​​ទុរយោធន៍ មក​​កម្ពុជា​​វិញ

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា នា​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ជំនាញ​ការ​ នៃ​អង្គការយូណេស្កូ ជា​ពិសេស​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយ​​​ក្នុង​ការ​នាំ​មកឲ្យ​កម្ពុជា​វិញ នូវ​បដិមាករខ្មែរ​ទុរយោធន៍ (Duryodhana) ដែល​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ជាតិ​ ហើយ​ត្រូវ​បាន​បាត់​បង់​អស់​រយៈ​ពេល ​៤១​ឆ្នាំ​មកហើយ​។ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត ដែល​រៀប​ចំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជោគ​ជ័យ​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​នាំ​យក​បដិមាករទុរយោធន៍ (Duryodhana) ពី​ក្រុមហ៊ុន​ដេញ​ថ្លៃ​អាមេរិក SOTHEBY ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និង​ពីលោក​ស្រី RUSPOLI ជនជាតិ​បែល​ហ្សិក​ ដែល​រស់​នៅ​ប្រទេស​អង់​គ្លេស ​ដែល​ជាអ្នក​ទិញ​​បដិមាករ​ ដោយ​រាជរដ្ឋាភិបាល​មិន​ចំណាយ​ថវិកា​នោះ គឺ​មាន​កត្តា​សំខាន់៣។ ទី១ គឺ​ទិដ្ឋភាព​បុរាណ​វិត្ថុ​វិទ្យា ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ធ្វើ​ល្អ ដោ...

នាយក​រដ្ឋមន្ត្រី​​កម្ពុជា និង​ជប៉ុន ប្តេជ្ញា​​ធ្វើ​ឲ្យ​​ទំនាក់​​ទំនង​​ទ្វេភាគី​ឈាន​​ដល់​ភាព​​ជា​ដៃ​​យុទ្ធសាស្រ្ត​

នៅនិវេសនដ្ឋាន​ផ្លូវការ​របស់​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ក្នុង​ទីក្រុង​តូក្យូ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុង​ពិធី​លាង​សាយ​ភោជន៍​ ជា​មហា​កិត្តិយស​ជូន​គណៈ​ប្រតិភូជាន់ខ្ពស់​នៃរាជ​រដ្ឋាភិបាល​កម្ពុជា ដែលបាន​អញ្ជើញ ​បំពេញ​ទស្សន​កិច្ចការងារ​ផ្លូវការ​នៅទីក្រុង​តូក្យូ នៃព្រះរាជា​ណាចក្រ​ជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន  និង​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​សុន្ទរ​កថា​​ទៅកាន់​អ្នក​ចូល​រួម​ ទាំង​អស់​ពីការប្តេជ្ញា​ចិត្ត​រួម​គ្នាថា និងធ្វើឲ្​យទំនាក់​ទំនង​កិច្ចសហប្រតិ​បត្តិការ​ក្នុង​ភាព​ជាដៃ​គួយុទ្ធសាស្រ្ត​កាន់តែ​ទទួល​បាន​នូវភាព​ជោគ​ជ័យ​ថែម​ទៀត។ ទូរទស្សន៍​ជាតិ​កម្ពុជាបាន​ឲ្យ​ដឹងថា ពិធីលាងសាយ​ភោជន៍​ត្រូ​វបាន​ធ្វើឡើង ក្រោយពេល​ប្រមុខ​រាជរ​ដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានជួប​ពិភា​ក្សា​ការងារ និងធ្វើ​ជាអធិ​បតី​ភាព​ក្នុង​ពិធី​ចុះហត្ថ​លេខា​ផ្តល់ និងទទួល​នូវ​គម្រោង​​មួយ​ចំនួន​សម្រាប់​ការ​អភិវឌ្ឍន៍​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។ លិខិត​ប្តូរសារ និង​អនុស្ស​រណៈ​សំខាន់​ៗចំនួន ៤ ដែលត្រូវ​បាន​ចុះហត្ថ​លេខា​នាឱកាស​នោះ រួមមាន៖ ទី១ លិខិតប្តូរសារស្តីពីគម្រោងកែល...

សម្តេច​​សន្យា​​ធ្វើ​ឲ្យ​​ការ​​វិនិ​យោគ​ទុន​​របស់​​ជប៉ុន​​នៅ​​កម្ពុជា​មាន​ការ​រីក​​ចម្រើន​

នៅក្នុង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ ​ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ទី​ក្រុង​​​តូក្យូ​ប្រទេស​ជប៉ុន ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ​Minebea សម្តេចអគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សន​កិច្ច​ការងារ​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​គឺ​ផ្តោត​លើ​បរិយា​កាសវិនិយោគ​នៅ​កម្ពុជា ដែល​ជា​បញ្ហា​ដ៏​សំខាន់​បំផុត។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​សម្ដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះដំណើរ​ការ​វិនិយោគ​របស់ ក្រុមហ៊ុន Minebea នៅ​កម្ពុជា​​។ ទាក់​ទង​នឹង​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា សម្តេច​នាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍​ឲ្យដឹង​​ថា សម្តេច​ផ្ទាល់​ពិត​ជា​មាន​មោទនភាព​ចំពោះ​កូន ដែល​រូប​សម្តេច​បង្កើត​ដោយផ្ទាល់​នេះ​បាន​ចេញ​នូវ​រូបរាង​យ៉ាង​ពិត​ប្រាកដ និង​មាន​ការ​រីក​ធំធាត់​ដ៏​គួរ​ឲ្យ​កោត​សរ​សើរក្នុង​រយៈ​ពេល​ដ៏​ខ្លី។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា សម្តេច​បានធ្វើ​ជា​ឆ្មប​បង្កើត​ទារក​នេះ​ហើយ​មិន​ឲ្យ​ទារកម្នាក់​នេះ​ស្លាប់​ទៅវិញ​នោះទេ ផ្ទុយទៅវិញ​នឹងធ្វើ​ឲ្យ​ទារក​ម្នាក់នេះ​ក្លាយ​ទៅជា​កុមារ និង​យុវជន​ប្រកបដោយ កម្លាំង​មាំមួន​ក្នុង​ការ​វិនិយោគ​កាន់តែ​រឹ...

សម្តេច​​តេ​ជោ​ និង​​អនុ​ប្រធាន​ LDP ចង់​ឲ្យ​​មាន​ការ​​ហោះ​​ហើរ​​ត្រង់​​កម្ពុជា​​ជប៉ុន​

នៅក្នុង​ជំនួប​​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ​ឯកឧត្តម Masahiko KUMURA  អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ជប៉ុន​(LDP)​ បាន​កោត​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មានការភិវឌ្ឍន៍​រីក​ចម្រើន និង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរ​ជាតិ​។ យោង​តាម​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា ឯកឧត្តម KUMURA មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ១៩៩៧ សម្តេច​តេ​ជោ​មានការ​ប្តេជ្ញា​ចិត្ត​ដ៏​ត្រឹមត្រូវ​ ដែល​បាន​នាំ​ប្រ​ទេស​កម្ពុជា​ឲ្យ​មានការ​បោះឆ្នោត​មួយ ដែល​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​អន្តរជាតិ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មកសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ និង​កសាង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន និង​មានឈ្មោះបោះ​សំឡេង​លើ​ឆាក​អន្តរជាតិ។ ឯកឧត្តម KUMURA ​មាន​ប្រសា​សន៍​បន្ត​ថា ឆ្នាំ២០១៣ នេះ​គឺជា​ខួប ៦០ឆ្នាំ​ នៃទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​កម្ពុជា​ជប៉ុន ហើយឯកឧត្តម​មាន​មហា​កិត្តិយស​ណាស់​ដែល​សម្តេច​តេ​ជោ​បាន​អនុញ្ញាត​ ឲ្យ​រូប​លោក​ចូ​ល​​ជួប​សំដែង​ការគ...

សម្ដេច​​តេជោ​​ស្នើ​​ឲ្យ​​ក្រុ​មហ៊ុន ​MOECO ​បន្ថែម​​ការ​​រុង​​រក​​ប្រេង​​នៅ​​តំបន់​​ដីគោក

នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅក្នុង​ឱកាស​នៃ​ការ​​ស្នាក់​​អាស្រ័យ​បំពេញបេសកកម្ម​ការងារ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​កិច្ចប្រជុំ កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី៥ និង​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Mitsui Oil Exploration Co.,ltd (MOECO) ​ធ្វើការ​ស្រាវជ្រាវ និង​រុករក​ប្រេង​នៅ​លើ​តំបន់​ដី​គោក​ផង​ដែរ ​ក្រៅពី​ការជំរុញ​ការរុករក​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា​នោះ។ ប្រសាសន៍​របស់​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បានធ្វើ​ឡើង​ក្នុង​ឱកាស​ជួប​សវនាការ​ជាមួយ​​លោក Mitsui HIDAKA ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន​រុករក​ប្រេង MOECO និង​លោក​ Yoshiyuki KAGAWA ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​ចូល​ជួប​សម្ដែង​ការគួរសម ដើម្បី​ស្វែងយល់​ពីការងារ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។ ប្រភព​ពី​បេសកជនពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជាបាន​​ឲ្យ​ដឹង​ថា​ ​មានប្រសាសន៍​ទាក់ទិន​ទៅ​នឹង​ការ​វិនិយោគរួមគ្នា​រវាង​ក្រុមហ៊ុន​របស់ MOECO ជាមួយ និង​ក្រុមហ៊ុន​រុករក​...

សាលារាជធានីភ្នំពេញ​ ជម្រាបជូន លោកប្រធានគណបក្ស​សង្រ្គោះជាតិ ស្តីពីការដង្ហែ​ក្បួនបាតុកម្ម និងការស្នាក់នៅ ទីលានប្រជាធិបតេយ្យ

បទ​អត្ថាធិប្បាយ​៖ ​សេចក្តី​ប្រកាសរួម ដើម្បី​ដំ​ណោះ​​ស្រាយ​បញ្ហា​ជាតិ​ ​ ត្រូវ​បាន​ជាន់​ឈ្លី​ដោយ​គណបក្សប្រឆាំង​

បទ​អត្ថាធិប្បាយ​៖ ​សេចក្តី​ប្រកាសរួម ដើម្បី​ដំ​ណោះ​​ស្រាយ​បញ្ហា​ជាតិ​ ​ ត្រូវ​បាន​ជាន់​ឈ្លី​ដោយ​គណបក្សប្រឆាំង​           សេចក្តី​ប្រកាសរួម​ នៃ​ជំ​នួប​កំ​ពូល​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្សសង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ កន្លង​ទៅ នៅ​មន្ទីររដ្ឋសភា​ ត្រូវ​បាន​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាន់​ឈ្លី និង​បាន​បង្កើត​ឡើង​នូវបញ្ហា​ថ្មី​ៗបន្ថែម​ទៀត​ជាច្រើន​។ តើការ​ព្រម​ព្រៀង​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ដោយ​មាន​ទាំង​ការ​ចុះ​ហត្ថលេខាជា​សាក្សី​​​ពី​​មេដឹក​នាំ​គណបក្ស​ប្រឆាំងផង​នោះ​ វា​គ្រាន់​តែជា​នយោបាយ​ឡប់​ឡែ​ ឬ​ក៏​ពួក​បក្សប្រឆាំង​ជា​ក្រុម​ប្រភេទមនុស្សដែលមាន​តែ​ការ​ភូត​កុហក់ ដើម្បី​កេង​ចំ​ណេញ​នយោបាយ​?។           ជានិច្ច​កាល​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង សម រង្ស៊ី និង​ កឹម សុខា តែង​តែ​និយាយថា ​គោរព​តាម​ឆន្ទៈប្រជាពល​រដ្ឋ​ និង​ថា ​ប្រជា​ពល​រដ្ឋជា​អ្នក​មិន​ឱ្យ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ មិន​ឱ្យ​ចូល​ប្រជុំ​សភា និង​ប្រាប់​ថា ត្រូវ​តែ​ធ្វើ​បាតុកម្ម​........។ល។...