វាច្បាស់ណាស់ គឺជាអ្វីដែលអ្នកកាសែតហៅថា « ថ្ងៃមិនសូវមានដំណឹង » ។ ប្រធានកា រិយា ល័យ កាសែត Associated Press ប្រចំានៅទីក្រុងបាងកក លោក Denis Gray ដែលត្រូវតែ ផលិត «ព័ត៌មាន» សម្រាប់អតិថិជនរបស់ AP ប៉ុន្តែវាមិនមានការប្រយុទ្ធគ្នានៅតាមព្រំដែន កម្ពុជា-ថៃ យុទ្ធនាការបោះឆ្នោតនៅក្នុងប្រទេសថៃកំពុងតែប្រព្រឹត្តទៅ ហើយក៏គ្មានរលកយក្សសូណាមីតូច ណាមួយនៅក្បែរនេះដែរ។ តើត្រូវធ្វើអ្វី? Gray បានដោះស្រាយបញ្ហារបស់គាត់នេះតាមរយៈការចាប់ផ្តើមពណ៌នាគួរឲ្យរង្គៀស និង មើលស្រាលមកលើប្រមុខរដ្ឋកម្ពុជា គឺព្រះមហាក្សត្រ នរោត្តម សីហមុនី ។ តាមការ សរសេររបស់ Gray សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកធ្វើឱ្យព្រះមហាក្សត្រ « ជាអ្នក ទោសនៅ ក្នុងព្រះបរមរាជវំាងរបស់ព្រះអង្គ » ដែលហ៊ុំព័ទ្ធទៅដោយ « អ្នកឃ្លាំមើល » ដែលជាពាក្យ ប្រមាថ ដែល Gray និយាយសំដៅទៅលើ បុគ្គលិកនៅក្នុងព្រះបរមរាជវំាង។ ចេតនារបស់ Gray ដើ...