ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៦២ ប្រវែង ១២៨ គីឡូម៉ែត្រ ពីខេត្តកំពង់ធំទៅដល់ក្រុងព្រះវិហារ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនោះនឹងធ្វើឡើង នៅព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១២ នៅភូមិវល្លិយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចហ៊ុន សែន និងលោកជំទាវ។ តាមកម្មវិធី លោក ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏នឹងអញ្ជើញចូលរួម ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៦២ ( ផ្នែកខាងត្បូង ) ប្រវែង ១២៨ គីឡូម៉ែត្រ ពីកំពង់ធំទៅដល់ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១២។ លោកឯកអគ្គរដ្ឋទូតចិន ក៏នឹងឡើងថ្លែងសុន្ទរកថាមុនពេលសម្តេចហ៊ុន សែន មានមតិសំណេះសំណាល និងបំពាក់មេដាយ ព្រមទាំងកាត់ខ្សែបូជានិមិត្តរូបនៃការបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៦២ ជាផ្លូវការ។ នៅពេលសព្វថ្ងៃនេះ ចិនជាប្រទេសដែលបានផ្តល់ជំនួយសម្រាប់សាងសង់ផ្លូវ និងស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅ...