សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ បានមានប្រសាសន៍ឲ្យដឹងថា មេដឹកនាំគណបក្សប្រឆាំងធ្លាប់បរាជ័យ ជាមួយសម្តេច ៣ដង រួចមកហើយ ក្នុងការចូលរួមបោះឆ្នោតសកលនាពេលកន្លងមក។ នៅក្នុងពិធីបញ្ចុះសីមា និងសម្ពោធសមិទ្ធផលនៅក្នុងវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយមិនបញ្ចេញអត្តសញ្ញាណមេដឹកនាំគណបក្សប្រឆាំងនោះថា លោកឯងថា ខ្ញុំកំសាកញីយ៉ាងដូចម្តេច? មិនមែនមិនធ្លាប់ប្រកួតជាមួយគ្នាឯងណា លោកឯងធ្លាប់ប្រកួត ហើយខ្ញុំវាយដួលចំនួន ៣ដង រួចហើយ បើសិនជាខ្ញុំវិញដួលប៉ុណ្ណឹង ខ្ញុំលាលែងឈប់ធ្វើប្រធានបក្សហើយ។ សម្តេចតេជោថ្លែងថា លោកឯងនិយាយថា ខ្ញុំអត់ហ៊ានប្រកួតជាមួយលោកឯងទេកំសាកញី តែលោកឯងចាំបានទេ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ និងឆ្នាំ២០០៨ លោកឯងជេរខ្ញុំនៅមុខផ្ទះរបស់ខ្ញុំ ក្នុងពេលយុទ្ធនាការ (ដូរ ឬមិនដូរៗ!!!) ហើយនៅតែចាញ់ក្នុងការបោះឆ្នោតរហូត។ សម្តេចតេជោសែនមា...