មន្ត្រីជំនាញ រិះគន់សារព័ត៌មាន The Cambodia Daily ថា បានផ្សព្វផ្សាយបំភ្លើស អំពីគម្រោងវារីអគ្គីសនីស្ទឹងតាតៃ
មន្ត្រីជំនាញដែលកំពុងអនុវត្តគម្រោងវារីអគ្គីសនីស្ទឹងតាតៃ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង បានបញ្ចេញប្រតិកម្មខ្លាំងៗ តបទៅនឹងអត្ថបទបំភ្លើសរបស់សារព័ត៌មាន The Cambodia Daily ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១៤ (ជាភាសាខ្មែរ) និង ថ្ងៃទី ២១ ខែ វិចិ្ឆកា ឆ្នាំ ២០១៤ ស្តីពីគម្រោងវារីអគិ្គសនីស្ទឹងតាតៃ ដោយមន្ត្រីជំនាញរូបនោះ បានរិះគន់ចំៗថា The Cambodia Daily ផ្សព្វផ្សាយមិនគោរពឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងផ្សាយព័ត៌មានភូតកុហក ដែលអាចនឹងនាំឲ្យប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំ។ មន្ត្រីជំនាញ បានឲ្យដឹងថា គម្រោងវារីអគិ្គសនីស្ទឹងតាតៃ នៅក្នុងខេត្តកោះកុង មានកម្លាំង ២៤៦ មេហ្កាវ៉ាត់ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការសាកល្បង គឺមិនទាន់រួចរាល់សម្រាប់ដាក់ឲ្យដំណើរការជា ផ្លូវការនៅឡើយទេ ហើយថា គម្រោងនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆមាសទី១ ឆ្នាំ ២០១៥ ខាងមុខ។ មន្ត្រីរូបនេះ បានបន្តថា « ដូចនេះ រាជរដ្ឋាភិបាលមិនមានការបាត់បង់ប្រាក់ប្រមាណ ៧៤ល...