Skip to main content

Posts

Showing posts from November 27, 2011

សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី ១៣ និងទិវាជនពិការអន្តរជាតិលើកទី២៩

សារ របស់​សម្ដេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នាយក​រ​ដ្ឋមន្ដ្រី​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា ថ្លែងក្នុង​ឱកាស​ទិវាពិភព​លោក​ប្រយុទ្ធ​នឹងជំងឺ​អេដស៍ ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១១

សេចក្តីបំភ្លឺ របស់​អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សារព័ត៌មាន The Bangkok Post យល់ស្ទើរតែខុសទាំងអស់ស្តីពីការកាត់ក្តីខ្មែរក្រហម

           បទវិចារណកថា​របស់​សារព័ត៌​មានThe Bangkok Post ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ដែល​ទាក់ទង​ទៅ​នឹង ការ​កាត់​ក្តីនា​ពេល​បច្ចុប្បន្ន​ចំពោះ​អតីត​មេដឹក​នាំ​របប​ខ្មែរ​ក្រហម​ មាន​ចំណុច​មិន​ត្រឹម​ត្រូវ​ជាច្រើន​ ដែល​ខ្លះខុស ខ្លាំង និងខ្លះ​ខុស​តិច​តួច។ ចំណុច​ទាំងនោះ​មាន​ដូច​តទៅ៖ ១. ចំណង​ជើង​នៃបទ​វិចារណកថា​នោះ ដែល​ហៅ​ដំណើរ​ការ​នីតិវិធី​នេះថា​ជា «ការកាត់​ក្តីឆាក​ល្ខោន​មួយ» គឺ ជាការ​លើក​ឡើង​ដ៏ខុស​ឆ្គង​មួយ ដែល​បទវិចារណកថា​នោះមិន​បាន​ផ្តល់​ហេតុ​ផល​ពន្យល់​ត្រឹម​ត្រូវអ្វីនោះ​ទេ។ ជាង​នេះទៅ​ទៀត ប្រយោគ​ទី១ គឺផ្ទុយ​ទៅនឹង​ចំណង​ជើង​ទៅហើ​យ ដោយ​បាន​បញ្ជាក់​ថាតុលាការ​នេះ គឺ ជា «តុលាការ​អន្តរជាតិ​ដ៏សំខាន់​បំផុត​នៃសម័យ​កាល​របស់​យើង»។ ២. ចាប់​ផ្តើម​សវនាការ​នៃការ​កាត់​ក្តីនេះ មានរយៈ​ពេល​បីថ្ងៃ មិនមែន​ពីរថ្ងៃ​ទេ។ ៣. ចុង​ចោទ មាន​សុខភាព «មិន​ខ្សោយ​ពេក​ទេ» ដែល​ថាមិន​អាចដឹង​អំពីលទ្ធផល​នៃការ​កាត់​ក្តីនេះ​បាន។ ការ អះអាង​ដែលថា​ចុងចោទ​មាន​សុខភាព​ខ្សោយ​ពេក​នោះ អាចនឹង​សមហេតុ​ផល តែ​ក្នុង​ករណី​ដែល​ពួកគេ មានសុខភាព​ខ្សោយ​ពេក ដែល​មិនអាច​ដឹងថា​តើពួក​គេនឹងនៅ​ក្នុង​ពន្ធនាគារ ឬត្រូវ​ដ...

Clarification of the Press and Quick Reaction Unit On Khmer Rouge trial, Bangkok Post gets nearly everything wrong

The Bangkok Post’ s 29 November editorial concerning the current trial of former Khmer Rouge leaders contains numerous inaccuracies, large and small. To take them roughly in order: 1. The title of the editorial, calling the proceedings a “show trial”, is a slander for which the editorial offers no justification whatsoever. Indeed, the first sentence contradicts the headline, referring to the trial as the “ most important international trial of our time”. 2. The opening session of the trial lasted three days, not two. 3. The defendants are not “too feeble” to feel the consequences of the trial. The claim that they are would make sense only if they were too feeble to know whether they were in prison or walking free. In fact, two of the three defendants were strong enough to make lengthy opening statements. The third, Ieng Sary, read a short statement and did not say more because of a legal consideration. 4. “The enormity of the crimes of the Khmer Rouge have [sic] l...

រាជរដ្ឋាភិបាល​កម្ពុជា​​​ប្រកាស​បើក​ការដ្ឋាន​ជួសជុល​និង​សាងសង់ផ្លូវ​ក្រាល​កៅស៊ូ​ ​ប្រវែង​ជា​ង ៥០០ គីឡូម៉ែត្រ ស្ថិត​ក្នុង​ខេត្ត​ចំនួន ៧​​​

​ការដ្ឋាន​ជួសជុល និង សាងសង់​ផ្លូវ​កៅស៊ូ ២ ជាន់​ប្រភេទ DBST ប្រវែង​ជាង ៨០ គម នៅ​ក្នុង​​ខេត្ត​ពោធិ៍សាត់ ដែល​ជា​គម្រោង​មួយ​ ស្ថិត​នៅក្នុង​គម្រោង​កែលំអ​ផ្លូវលំ​ជនបទ​ប្រវែង​ជាង ៥០៥ គម ក្នុង​ខេត្ត​គោលដៅ​ចំនួន ៧ ​​ស្ថិត​នៅ​ក្រោម​​ឥណទាន​​របស់​​​ធនាគារ​អភិវឌ្ឍ​អាស៊ី កំចី​ពី​សាធារណរដ្ឋ​កូរ៉េ បដិភាគ​របស់​រាជ រដ្ឋាភិបាល និង ជំនួយ​ឥត​សំណង​របស់​​មូលនិធិ​អភិវឌ្ឍន៍​ណ័​រ​ឌិ​ក ត្រូវ​បាន​ប្រកាស​បើក​ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​​នាព្រឹក​ថ្ងៃ​ទី ១ ខែ​ធ្នូ ​ឆ្នាំ ​២០១១ ស្ថិត​នៅ​ស្រុក​បាកាន​។ ​ ក្រៅ​ពីការ​ដ្ឋាន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ការដ្ឋាន​ ​ជួសជុលនិង​សាង​សង់​កែ​លម្អ​ផ្លូ​វ​លំ​ជនបទ​ស្ថិត​ក្នុង​ ខេត្ត​កំពង់​ស្ពឺ កំពង់ឆ្នាំង បាត់ដំបង សៀមរាប កំពង់ធំ និង​កំពង់ចាម ជា​ខេត្ត​ដែល​ស្ថិត នៅ​ក្នុង​គម្រោងការ​នេះដែរ​ ក៏​ត្រូវ​បាន​​ប្រកាស​​បើក​ នៅ​​​ក្នុង​ថ្ងៃ​តែមួយ​​។​ ​ការដ្ឋាន​នៅ​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​បើក​ដោយ​ឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី ២ រដ្ឋសភា ។​ ការដ្ឋាន​នៅ​ខេត្ត​កំពង់ឆ្នាំង​​ ប្រកាស​បើក​ដោយ​សម្តេច​ចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង ន...

សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​​គំរោង​​បង្កើត​​រោង​ចក្រ​​ចំ​រ៉ា​ញ់​​ប្រេងកាត

នារសៀល​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១១​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​​​កម្ពុជា​បានស្វាគមន៍​ចំពោះ​ក្រុមហ៊ុន SINO MARCH ដែល​សហការ​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY CO.LTD ក្នុង​ផែន​ការ​បង្កើត​គំរោង​សាង​សង់​​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា។ ឯកឧត្តម​ ​អៀង សុផល្លែត ជំនួយ​ការ​​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​មានប្រសាសន៍​បញ្ជាក់ថា នៅក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​​លោក XU JIAN នាយក​ក្រុមហ៊ុន SINO MARCH ដែល​សព្វថ្ងៃ​​កំពុង​សហការ​​ជាមួយ​ក្រុមហ៊ុន CAMBODIA PETRO CHEMICAL COMPANY ​CO.LTD ​មាន​គំរោង​សាងសង់​រោង​ចក្រ​​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរ​សម​ ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ស្វាគមន៍​ដល់​ក្រុមហ៊ុន SINO MARCH ដែល​ចូលមក​វិនិយោគទុន​នៅ​កម្ពុជា​ ហើយ​កំពុង​លើក​គំរោង​បង្កើត​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​នៅ​កម្ពុជា​។​ ពីព្រោះ​រោងចក្រ​ចំ​រ៉ា​ញ់​ប្រេងកាត​មិនមែន​ផលិត​តែ​​ប្រេងកាត​ទេ គឺ​នាំមក​នូវ​កៅស៊ូ​ក្រាល​ថ្នល់ និង​ជី ផងដែរ​។​ល​។ ជាមួយគ្នានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ បា...

សម្តេច​​តេ​ជោ​​សំណូម​ពរ​ឲ្យ​​ប្រធាន​​រណសិរ្យ​​កសាង​​ជាតិ​​ឡាវ​ យក​ចិត្ត​​ទុក​​ដាក់​​អភិវឌ្ឍន៍​តំបន់​​ត្រី​កោណ​

ឯកឧត្តម​ Phanh Douangchit Vongsa សមាជិក​គណៈកម្មាធិកា​កណ្តាល​​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្ត​ឡាវ​ និង ​ជា​ប្រធាន​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​​កសាង​ជាតិ​ឡាវ បាន​ជម្រាប​ជូន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ថា រូប​ឯកឧត្តម​ផ្ទាល់​ក៏ដូចជា​ថ្នាក់ដឹកនាំ​ឡាវ​ដែរ​បាន​តាមដាន​អំពី​ការអភិវឌ្ឍ​នៅ​កម្ពុជា ហើយ​បាន​ឃើញ​កម្ពុជា​​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​នេះ​ផ្តើម​ចេញពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ​ កម្ពុជា ​ហើយ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១២​ ខាងមុខនេះ​នឹង​នាំ​កម្ពុជា​ ឲ្យ​មាន​កិត្យានុភាព​កាន់តែ​ខ្ពស់​ថែមទៀត​នៅលើ​ឆាក​អន្តរជាតិ​នោះ។  ឯកឧត្តម​ ​ អ៊ាង ​សុផល្លែត ​ ជំនួយ​ការ​​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​​ ថ្លែងថា ​នៅក្នុង​ជំនួប​ជា​មួយ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី​ ៣០ ខែ​ វិច្ឆិកា ឆ្នាំ ២០១១​ ឯកឧតត្តម​ ​Phanh ​Dpuangchit​ Vongsa ​ក៏បាន​ជំរាប​ជូន​ សម្តេច​តេ​ជោ​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​គឺ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​រណសិរ្ស​រវាង​ប្រទេស​ទាំង ​៣ (កម្ពុជា​ វៀតណាម​ ឡាវ) ​ហើយក៏​បាន...

សម្តេច​​តេ​ជោ​​រីករាយ​​ចំពោះ​​ការ​រី​​ក​​ចំរើន​នៃ​​កិច្ច​សហប្​រតិបត្តិការ​ រ​វាង ​កម្ពុជា​ វៀតណាម​ ឡាវ​

​​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ​បាន​ជម្រាប​ឯកឧត្តម​​ Hugnh Dam ​សមាជិក​ការិយាល័យ​នយោបាយ​​បក្ស​កុ​ម្មុយ​នី​ស្ត​វៀតណាម ​និង ​ជា​ប្រធាន​ប្រតិ​ភូ​ម​ជ្ឈឹ​ម​​រណសិរ្ស​មាតុភូមិ​វៀតណាម​ នៅ​ក្នុង​ជំនួប​នៅ​ វិមាន​សន្តិភាព ​នៅ​ថ្ងៃ​ទី ​៣០​ ខែ​វិច្ឆិកា ឆ្នាំ ២០១១​ ​ថា​សម្តេច​​មាន​សេចក្តី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​ វិស័យ​រវាង​ប្រទេស​ទាំង ​៣ ​គឺ​កម្ពុជា វៀតណាម​​ និង ​ឡាវ​​។​ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ​ បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ទាំងនោះ​គឺមាន​ការចូលរួមចំណែក​យ៉ាងសកម្ម​ពី​រណសិរ្ស​ប្រទេស​ទាំង ៣ ដែល​ត្រូវ​លើកទឹកចិត្ត​ឲ្យ​មានការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ៣ ឲ្យ​បាន កាន់តែ​ប្រសើរឡើង​ថែមទៀត ជាពិសេសលើ​វិស័យ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម និង ​ការអភិវឌ្ឍ​សង្គម​ផងដែរ។​ សម្តេចនាយក​រដ្ឋមន្ត្រី​ ក៏បានផ្តល់​អនុសាសន៍​ឲ្យ​រណសិរ្ស​ប្រទេស​ទាំង ៣ ធ្វើយ៉ាងណា​យកចិត្ត ទុកដាក់​ដល់​កម្មវិធី​អភិ​វ​ឌ្ឍ​របស់​ប្រទេស​ទាំង ៣ ក្នុង​តំបន់ត្រីកោណ​កម្...

សារ របស់​សម្ដេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នាយក​រ​ដ្ឋមន្ដ្រី​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា ថ្លែងក្នុង​ឱកាស​ទិវាពិភព​លោក​ប្រយុទ្ធ​នឹងជំងឺ​អេដស៍ ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១១

ទស្សនៈវិភាគ​៖ អ្នក​វិភាគ ៖ គណបក្សសម រង្ស៊ី​ ​អាច​នឹង​ប្តូរ​ប្រធាន​បក្ស​ថ្មី​ជាស្ត្រី​មែន​ឬ?

ដោយៈ អាដាម ប្រេដ (អ្នកនិពន្ធ​ឯករាជ្យ)           ការ​បាត់​មុខពី​ឆាក​នយោបាយ​ និងការ​​ខក​ខានពុំបានចុះ​​​ជួបដោយ​ផ្ទាល់ ​ជាមួយ​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋាន​​ ចាប់​តាំងពីចុង​ឆ្នាំ ២០០៩ មក បាន​រុញ​ច្រាន​​មេបក្ស​ប្រឆាំង​​​លោក សម រង្ស៊ី​ ដែល​ធ្លាប់​តែ​មាន​ឥទ្ធិ​ពល​ ឱ្យ​​​ឃ្លាត​ចាក​ឆ្ងាយ​ការ​គាំទ្រពី​សំ​ណាក់​សកម្ម​ជន និងពល​រដ្ឋមួយ​ចំនួន​ដែល​ធ្លាប់​ពឹង​ពាក់​អាស្រ័យ​ ជាជំ​នួស​មក​វិញ​ គឺការ​សម្លឹង​ឃើញ​ដំ​ណែង​ប្រធាន​បក្ស​ថ្មី​ អាច​នឹង​ត្រូវ​ផ្តល់ឱ្យ​​លោកស្រី​ មូរ សុខហួរ ដែល​បាន​ និង​កំពុង​ប្រឹង​ប្រែង​កសាង​ប្រជាប្រិយ៍​ភាព​ដ៏​ខ្លាំង​ក្លា ដើម្បីដណ្តើម​យក​ឈ្មោះ​ជាស្ត្រី​ខ្លាំង​លំ​ដាប់​ទី​១ ក្នុង​គណបក្ស​ សម រង្ស៊ី​ ឬ​អាច​នឹង​ឈាន​ទៅ​រក​ការ​បង្កើត​​គណបក្សប្រឆាំង​​ថ្មី​មួយ​ទៀត​។           ក្រុម​អ្នក​វិភាគ​ឯករាជ្យមួយ​ចំ​នួន​ បាន​អះ​អាង​ប្រហាក់​ប្រហែលគ្នាថា ​ស្តែង​ចេញ​តាម​រយៈ​ការ​​ធ្វើ​សកម្មភាព​​ ទាំង​នៅ​ផ្ទៃ​ក្នុង​គណបក្ស​ ក៏​ដូច​ជា​ ទាំង​ការ​ពង្រីក​ឥទ្ធិ​ពល​ទៅ​ខាង​ក្រៅ​ ត្រូវ​បាន​លោកស្រី​ មូរ សុខហួរ​ ​ឆក់​យក​...

Address at theOpening of the Construction Site for the Pavement of DBST on 505.4 Km-Laterite Rural Roads

Pursat Province, December 1, 2011 Your Venerable Monks, Excellencies, Ladies and Gentlemen, Beloved Compatriots, I am pleased to be here with H.E. Putu Kamayana, Country Director of the ADB Cambodia Resident Mission; H.E. Chang Ho-Jin, Ambassador of the Republic of Korea to the Kingdom of Cambodia; and Ms. Leena Klossner, Deputy Director of the Nordic Development Fund in the opening of the construction site for the pavement of DBST on 505.4 Km-laterite rural roads which is being held in Pursat Province but represents projects in seven provinces. The project consists of: (1) one rural road with the length of 68.7 Km in Kampong Cham, (2) one rural road with the length of 66.2 Km in Kampong Thom, (3) five rural roads with total length of 72.8 Km in Kampong Chhnang, (4) two rural roads with total length of 69.4 Km in Kampong Speu, (5) three rural roads with total length of 72 Km in Battambang, (6) two rural roads with total length of 75.8 K...

បទ​អត្ថាធិ​ប្បាយ​ ភាព​បរាជ័យ​ និង​ក្តី​អស់​សង្ឃឹមក្នុង​ជី​វិត​នយោបាយ​​របស់​លោក សម រង្ស៊ី

           ភាព​ឆោត​ល្ងង់​ផ្នែក​នយោបាយ​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ស្ដែង​ឡើង​តាម​រយៈការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំរដ្ឋ​សភា ក្នុង​ចេតនា​ធ្វើ​ឲ្យ​មាន​វបត្តិ​រដ្ឋធម្ម​នុញ្ញនៅក្នុង​សភា​ និង​ចង់​ធ្វើ​ឲ្យ​សេចក្ដី​សម្រេច​របស់​សភា​ខ្វះ​លក្ខណៈស្រប​ច្បាប់​ពេញ​លេញ​ តាម​អ្វី​ដែល​ពួក​គេ​ផ្អែក​លើ​មាត្រា​​ទី ៧៦ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ ។           ក្ដី​សុបិន្ត​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​របស់​ សម​ រង្ស៊ី ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​វិទ្ធង្ស​នា​រដ្ឋធម្ម​នុញ្ញ​ តាម​រយៈការ​ធ្វើ​ពហិ​ការរបស់​សមាជិក​សភា​ ២៦ រូប​ និង​ការ​ដក​ខ្លួន​ចេញ​ពី​សមាជិក​សភា​ តំណាង​រាស្រ្ដ​ ៣ រូប ដើម្បី​ធ្វើ​ឲ្យ​ចំនួន​តំណាង​រាស្ត្រ​ក្រោម​ ១២០ រូប ​ធ្វើ​ឲ្យ​រដ្ឋសភា​បាត់​បង់​ធម្មនុញ្ញ​ភាព ស្រប​តាម​ក្ដី​ស្រមើល​ស្រម៉ៃ រវើ​រវាយ​របស់​ពួក​គេ​។           គោល​បំណង​ទាំង​នេះ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​ជាទីបំផុត ដោយ​ការ​ពហិកា​ និង​ការ​ដកខ្លួន​ចេញ​ពី​សមាជិក​សភា​តំណាង​រាស្ត្រ មិន​បាន​ជះ​ឥទ្ធិពល​អ្វី​ទាំង​អស់​ដល់​សេចក...