តើបញ្ហាកម្ពុជាបច្ចុប្បន្នអាចដោះស្រាយបានដែរឬទេ? តាមអ្នកវិភាគខ្លះយល់ថា តុលាការដោះ ស្រាយរកយុត្តិធម៌ជូនគូក្តីបាន ល្កឹកណាគូក្តីទាំងអស់គោរពច្បាប់ រីឯចៅក្រមវិញ ក៏ត្រូវមានបទ ពិសោធន៍ច្រើនក្នុងសង្គម យល់ដឹងពីមូលហេតុពិតប្រាកដនៃករណីរឿងរ៉ាវរបស់សង្គមផង គឺចៅក្រម ត្រូវអនុវត្តស្របទៅតាមនីតិវិធីតុលាការ ដែលបានចងក្រងជានីតិក្រមទុកជាយូរលង់ណាស់មកហើយ នោះ សម្រាប់ឲ្យកាត់ក្តីរកយុត្តិធម៌ជូនសង្គម។ ចំពោះបាតុកម្មអហិង្សារបស់ក្រុមបក្សប្រឆាំង ដើម្បី សម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដោយមិនធ្វើឲ្យរាំងស្ទះចរាចរណ៍ មិនប៉ះពាល់ដល់សិទ្ធិសេរី ភាពអ្នកដទៃទេនោះ គឺជាការត្រឹមត្រូវ។ ប៉ុន្តែបើបាតុកម្មអហិង្សាជ្រុលហួសដល់បាតុកម្មហិង្សា បង្កភាព រាំងស្ទះចរាចរណ៍រំខានដល់អ្នកដទៃ បង្កភាពវឹកវរ ចលាចលអុកឡុកក្នុងសង្គមហើយនោះ អាជ្ញាធរ ដែលមានតួនាទីរក្សាសណ្តាប់ធ្នាប់សង្គមត្រូវតែមានវិធានការទប់ស្កាត់ ដើម្បីរក្សាការពារសុវត្ថិភាពក្នុង សង្គម បង្កស្ថេរភាពជូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត ជួយជំរុញការអភិវឌ្ឍប្រទេស ជាតិឲ្យបានសម្បូរសប្បាយរុងរឿងដោយសុខក្សេមក្សាន្តជានិរន្ត។ អ្នកវិភាគពត៌មានជាតិ និងអន្តរជាតិ ជាច្រើន ...