Skip to main content

Posts

Showing posts from January 27, 2013

ព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមតនកោដ្ឋ»

 AKP ភ្នំពេញថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៣ – ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ ព្រះអង្គ ប្រសូតនៅថ្ងៃ អង្គារទី ១១កើត ខែកត្តិក ឆ្នាំ ច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ព្រះរា ជាណាចក្រ កម្ពុជា។ ព្រះអង្គជាព្រះរាជបុត្រទោលរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្តិមុនីវង្ស កុសមៈនារីរតន៍ សិរិវឌ្ឍនា។ ខាងខ្សែព្រះមាតា ព្រះអង្គជាព្រះរាជនត្តារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះមុនីវង្ស និងជាព្រះរាជ នត្តាទួតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម បើរាប់តាមខ្សែព្រះបិតា។ ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRANCOIS BAUDOIN និងវិទ្យា ល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅ វិទ្យាល័យបារាំង សាសលូឡូបា (CHASSELOUP LAUBAT) នៅព្រៃនគរ (វៀតណាមខាងត្បូង)។ លុះដល់ខែមេសា ឆ្នាំ១៩៤១ ក្រុមព្រឹក្សាព្រះរាជ បល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះររាជឋានៈព្រះ អង្គជា ព្រះមហាវីរក្សត្រ នៃព្រះរ...

ប្រវត្តិសង្ខេប នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៣– យោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឲ្យដឹងថា នៅក្នុង ព្រះរាជបេសកម្ម ដើម្បីជាតិមាតុភូមិ និងប្រ ជារាស្ត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្រប ខ័ណ្ឌ នៃ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុត ពីអាណានិគមនិយមបារាំង ដែលប្រវត្តិសង្ខេប នៃព្រះរាជ បូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា មានដូចតទៅនេះ ៖ តាមសន្ធិសញ្ញាចុះថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវ ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។២-ជា គោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ យើងទទួលបាន មែន ប៉ុន្តែចំពោះការអនុវត្តន៍ ជាក់ស្តែងឯករាជ្យនេះ នៅខ្វះវិស័យជាច្រើន ទៀតដូចជាអធិបតេយ្យខាង យុត្តិធម៌ ប៉ូលីស អំណាច បញ្ជាការ យោធា ការទូត ការប្តូរ និងការឱ្យចាយធនប័ត្រ ដើម្បីឱ្យមាន ឯករាជ្យ ទាំងស្រុង។៣-តាមសេចក្តីប្រកាសថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន បានសន្យាយ៉ាង ឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹង ដណ្តើមយក ឯករាជ្យ...

សម្តេច​តេជោ​ប្រកាស​ការពារ​បរិស្ថាន​និង​រិះគន់​គណបក្ស​ប្រឆាំងក្នុង​ពិធី​ចែក​ប័ណ្ឌកម្ម​សិទ្ធិ​ដីធ្លីជូន​ប្រជា​ពលរដ្ឋ​នៅ​ខេត្តកោះកុង

 នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធី​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ៥១៣​គ្រួសារ ​ស្មើ​នឹង ២៨៧៩​ក្បាល​ដី​នៅ​ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង នាព្រឹក​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០១៣ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​ចាត់​ទុក​ការ​ដើរ​ឃោសនា​រិះ​គន់​របស់​គណ​បក្ស​ប្រឆាំង​ថា ការ​វាស់វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន ដោយ​រាជ​រដ្ឋាភិបាល គឺ​ដើម្បី​យកពន្ធ​នោះ ជា​អំពើ​ថោកទាប ព្រោះក្រុម​អ្នក​ឃោសនា​ឲ្យ​គណបក្ស​ប្រឆាំង ក៏បាន​មក​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិដីធ្លី នៅ​ក្នុង​នយោបាយ​ចាស់ សកម្ម​ភាព​ថ្មី​របស់​សម្តេច​ផង​ដែរ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​រួម​ដំណើរ​ដោយ​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ មាន​ប្រសាសន៍​ថា គេ​ជា​មនុស្ស​ថោក ព្រោះ​បន្ទាប់ពី​បាន​ដើរ​ឃោសនា​ថា រាជ​រដ្ឋាភិ​បាល​វាស់​វែង​​ផ្តល់​កម្មសិទ្ធិ​ដើម្បី​យកពន្ធ ពួកគេ​បាន​មក​ទទួលយក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​នេះ​ដែរ។   “ពួកគេ​ភូត​ថ្លុក ភូត​ត្រពាំង​មែន”។ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា គណបក្ស​ប្រ​ជាជន​កម្ពុជា​នៅ​ជា​មួយ​ប្រជាជន​កម្ពុជា ៣៤ឆ្នាំ...