ក្រុមប្រឹក្សាខេត្តតាកែវ ចំនួន១៩រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជា ចំនួន១៥រូប និងគណបក្សសង្គ្រោះជាតិចំនួន០៤រូប ត្រូវបានធ្វើពិធីប្រកាសចូលកាន់តំណែង សម្រាប់អាណត្តិទី២ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ។ អញ្ជើញចូលរួមក្នុងពិធីនោះផងដែររួមមាន សមាជិករាជរដ្ឋាភិបាល តំណាងក្រសួងមហាផ្ទៃ តំណាងមន្ទីរនានា អាជ្ញាធរដែនដី តំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងស្ថាប័ននានា នៅជុំវិញ ខេត្តតាកែវប្រមាណ ២៩៥នាក់។ យោងតាមរបាយការណ៍របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវបានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងមកនេះ ខេត្តតាកែវ មានបីគណបក្សនយោបាយបានដាក់បញ្ចីបេក្ខជនឈរឈ្មោះ បោះឆ្នោត ក្នុងនោះមានគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ និងគណបក្សសាធា...