ព័ត៌មានទាន់ហេតុការណ៍! មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំពោះមេបក្សសង្គ្រោះជាតិ! សិស្ស និស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ បញ្ញាវ័ន្ដ ដែលមានសញ្ញាប័ត្រនៅស្រុកខ្មែរចាត់ទុកសំដីលោកសម រង្ស៊ី ថា ជាការប្រមាថដល់បញ្ញវ័ន្ដខ្មែរ! បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានរិះគន់សញ្ញបត្រនៅស្រុកខ្មែរថា គ្មានគុណភាពរួចមក សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដ ដែលរៀនបានសញ្ញាប័ត្រនៅកម្ពុជាបានចាត់ទុកសំដីលោក សម រង្ស៊ី ថា ជាការប្រមាថទៅលើពួកគាត់យ៉ាងខ្លាំង។ ប្រធានគណបក្សសង្គ្រោះជាតិ បានប្រមាថសញ្ញាបត្រដែលរៀននៅស្រុកខ្មែរ ដូចនេះ បើសង្គ្រោះជាតិឈ្នះឆ្នោតពួកខ្ញុំជាសាស្ត្រាចារ្យ និស្សិត សិស្ស អ្នកគ្រូ លោកគ្រូ ទាំងអស់គ្នាប្រហែលមិនមានការងារធ្វើ ទេ ព្រោះគាត់យកតែអ្នករៀននៅក្រៅប្រទេស! ពិតជាភ័យណាស់ មានតែបន់កុំឲ្យគាត់ឈ្នះឆ្នោតតែម្ដង។ នេះជាសំណេរនៅក្នុងគណនីហ្វេសបុករបស់សាស្ត្រាចារ្យម្នាក់ ដែលបង្រៀនមុខវិជ្ជាច្បាប់ នៅតាមបណ្ដាមហាវិទ្យាល័យច្បាប់នៅកម្ពុជា។ សាស្ត្រាចារ្យច្បាប់រូបនេះ មានសរសេរនៅក្នុងវង់ក្រចកនៃអត្ថបទរបស់គាត់ថា មាត់អត់គំរប។ ន័យន...