Skip to main content

Posts

Showing posts from November 9, 2014

ជំទាវមុខលុយ ជម្រិតទារលុយពីអ្នករត់តាក់ស៊ី ដោយគ្មានធម៍មេត្តា (ទង្វើដ៏អាក្រក់នោះ ស្មើនឹងការអារកខ្យងយកឈាម)

នៅទីបំផុតប្រាក់៤ពាន់ដុល្លារត្ រូវបានបដិសេធពីកាកបាទក្រហមកម្ពុ ជា មិនទទួលយកលុយ ដែលកើតចេញ​ពីការ​ជម្រិ ត​​យកលុយលើទុក្ខ​លំបាកអ្នក​ក្រពី សំណាក់​លោកជំទាវម្នាក់​ជារដ្ឋលេខា ធិការក្រសួងទេសចរណ៍ និង​ដែល​ជាភរិយា​របស់រដ្ឋលេខាធិកា រក្រសួងមហាផ្ទៃ។ សូមជម្រាបជូនពីសាវតារេឿងដែលពាក់ ព័ន្ធនឹងទឹកប្រាក់សំណង៤ពាន់ដុល្ លារ ដែលកើត​ចេញពី​សប្បុ​រសជន​អ្នកប្រើ​ប្ រាស់​បណ្តាញផ្សព្វផ្សាយសង្គមថ្មី ដើម្បីជួយ​សង្រ្គោះទុក្ខ​លំបា ក​របស់​អ្នករត់​តាក់ស៊ីម្នាក់ដែល​ត្ រូវបានក្រុម​លោកជំទាវ​អ្នកមាន​អំណា ចជិះជាន់ កេងប្រវ័ញ្ច ច្របាច់ក ជំរិតយកលុយ យ៉ាងព្រៃផ្សៃបំផុត! -សំណងថវិកាចំនួន ៤០០០ពាន់ដុល្លារ ត្រូវបានយកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ និងមិត្តភក្តិរបស់ខ្លួន ៣នាក់ផ្សេងទៀត ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មាន​ការយោគ​យល់​បន្តិច​ណា​ឡើយ ទោះបីបុរសជាអ្នករត់តាក់ស៊ី ធ្លាប់បានសរសេរលិខិតសុំទោស និងសុំក្តីមេត្តា​សណ្តោស​ពីលោកជំ ទាវទាំង ៤នាក់យ៉ាងណាក្តី។ ទឹកប្រាក់ទាំងអស់មិនមែន ជាទឹកប្រាក់របស់បុរសរត់តាក់ស៊ី នោះទេ ពោលលុយទាំងនេះបានមកពីការរ៉ៃអង្ គាស របស់សប្បុរសជន ដែលជាមន្រ្តីធំៗក្នុង​ជួររដ្ឋាភិ បាល ​មាន​ទឹកចិត្...

ក្រុម​ប្រឹក្សា​ភិបាល​សហជីព​ជាតិ​កម្ពុជា សំដែង​ការគាំទ្រ​ជា​ឯកច្ឆ័ន ចំពោះ​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បប​រមាកម្មករ​ឆ្នាំ២០១៥

ភ្នំពេញៈ នៅថ្ងៃ ព្រហស្បត្តិ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាភិបាលសហជីពជាតិកម្ពុជា ដែលមាន​សមាជិ​ក៦៣​សហព័ន្ធ​សហជីព និងមានសមាជិកសរុបទាំងអស់ចំនួនជាង៥០ម៉ឺននាក់ បានធ្វើសន្និសីទសារព៌តមាន ដើម្បីប្រកាស​ពីការគាំ​ទ្រចំពោះ​លទ្ធផល​នៃកិច្ចប្រជុំប្រាក់ឈ្នួល របស់ កម្មករនិយោជិកឆ្នាំ២០១៥នេះ ដែលតួរលេខចុងក្រោយគឺ១២៨ដុល្លារ។ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិល​មិញ​នេះ​យោង​តាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ នៅក្រសួងការងារមានតួរលេខនៃការបោះឆ្នោត សំរេច​ចុងក្រោយ​ឃើញ​ថា​មាន​សម្លេងភាគច្រើន បានបោះគាំទ្រយកការតំឡើង១២៣ដុល្លារ ដែលជាប្រាក់ឈ្នួលទាបបំផុតអប្បបរមារបស់កម្មករ សំរាប់ឆ្នាំ២០១៥។ ក្រោយ​ពីការសំរេចនេះ សមាជិកពេញសិទ្ធ៥រូបក្នុងចំណោម៧រូប ពីខាង សហជីពរបស់ លោក សោម អូន បានចេញ​សេច​ក្តីថ្លែង​ការណ៍មួយមិនពេញចិត្ត និងចំនួន១២៣ ដុល្លារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ទី១ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺយើងបាន បង្ហាញការមិនពេញចិត្ត និងសូមឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមទៀត ទៅលើប្រាក់ឈ្នួល ចំនួន១២៣ដុល្លានេះ និងសុំអន្តរាគមន៍ទៅលើកា...

សេចក្តីថ្លែងការណ៍របស់​សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា

ព្រះមហាក្សត្រ សព្វ ព្រះរាជហឫទ័យ​យាងជាព្រះរាជាធិបតី​ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីពន្លត់ភ្លើងជ័យ​បិទទិវាបុណ្យ ឯករាជ្យជាតិ ០៩ វិច្ឆិកា ខួបអនុស្សាវរីយ៍ លើកទី៦១

​សេចក្តីថ្លែង​ការណ៍ របស់ គណបក្ស​ប្រជា​ជនកម្ពុជា​​ ទាត់ចោល​ការចោទប្រកាន់ ​របស់​គណបក្ស​សង្រ្គោះជាតិ លើការ​ចាប់ខ្លួន​មន្រ្តី​មួយចំនួន

សេចក្តីប្រកាសព័ត៌មាន ស្តីពី​ការកំណត់​ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ និង​ផលិត​ស្បែក​ជើង​នៅកម្ពុជា ឆ្នាំ២០១៥

ប្រកាស ស្តីពី​ការកំណត់ប្រាក់​ឈ្នួល​អប្បបរមាសម្រាប់​កម្មករនិយោជិក ផ្នែកវាយ​នភណ្ឌ កាត់ដេរ និងផលិត​ស្បែកជើង សម្រាបឆ្នាំ២០១៥

សេចក្តីថ្លែងការណ៍ របស់គណៈកម្មការ​ប្រឹក្សាការងារ នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួល​ជួប​សាម​ណ​និស្សិត ‑ និស្សិត​កម្ពុជា ដែល​គង់ និង​បន្តកម្ម​សិក្សា​​នៅ​​​សាធារណរដ្ឋ​សហភាព​មីយ៉ាន់​ម៉ារ

នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ​២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បានទទួលជួបសាមណនិស្សិត និងនិស្សិតកម្ពុជាចំនួន១១អង្គ-នាក់ ដែលនិមន្ត​មក​គង់និង​បន្តកម្ម​សិក្សានៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ ឯកឧត្តម សៀន ប៊ុនវុធ ឯកអគ្គ​រាជទូតកម្ពុជាប្រចាំ​មីយ៉ាន់​ម៉ារ មាន​ប្រសាសន៍ឲ្យដឹងថា សាមណនិស្សិត និងនិស្សិតទាំង១១អង្គ-នាក់នេះ បាននិមន្តមកគង់ និង​​បំពេញការសិក្សាសាកលវិទ្យាល័យ​ពុទ្ធសាសនទូត​ថេរវាទអន្តរ​ជាតិ ក្នុងទីក្រុងរ៉ង់ហ្គោនថ្នាក់បណ្ឌិតឆ្នាំទី៣ មានចំនួន២អង្គ សាមណនិស្សិតសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី៣ មានមាន២អង្គ សាមណនិស្សិតសិក្សាថ្នាក់​បរិញ្ញាបត្រ ឆ្នាំទី២មានចំនួន២អង្គ សាមណនិស្សិត​សិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ មានចំនួន៤អង្គ និងសមា​ជិកសិស្ស សិក្សាបរិយត្តិធម៌​ខាងក្រៅ​សាកល​ វិទ្យាល័យមានចំនួន១រូប    ក្រោមការផ្តល់អាហារូបករណ៍ពី​សំណាក់​រដ្ឋាភិបាលមីយ៉ានីម៉ារ។ ឯកឧត្ត​ម​ ឯកអគ្គរាជទូតមានប្រសាសន៍បន្តថា ក្រោមការជួយឧបត្ថម្ភ​ពី​សំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ារ និងការ​ទំនាក់ទំនងជាមួយនិង មន្រ្តីស្ថានទូតកម្ពុជា សាមណនិស្សិត​ទាំង១អង្គ-នាក់នេះ បានធ្វើការសិក្សា​ប្រកបដោយលទ្ធផលដ៏ត្រចះត្រច...

សេច​ក្តីជូន​ព័ត៌មាន របស់​ក្រសួង​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ ពិធីចុះ​ហត្ថ​លេខា​​លើ​លិខិត​ប្តូសារ និង​កំណត់​​ត្រា​ពិភា​ក្សាស្តីពី​​ការ​ផ្តល់​ជំនួយ​​ឥត​សំណង

បទយក​ការណ៍ ស្តីពី​​ពិពណ៌​ការងារ​​ថ្នាក់​ជាតិ​​លើកទី​៤ ឆ្នាំ២០១៤ (វគ្គទី១១០)

​អ្នក​ធ្វើ​ការ​នៅ​​​​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​គេដឹង​ថា ជាមេខ្លោង​ញុះញង់​​ និង​ជម្រុញ​ឲ្យ​មាន​ការ​បិទ​ផ្លូវ​សាធារណៈ

ពល​រដ្ឋ​សហគមន៍​បឹង​កក់៧​នាក់ និង​មនុស្ស​មួយ​ចំ​នួនទៀត ដែល​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ ត្រូវ​បាន​គេទំ​លាយ​ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​សាធារណៈ​នៅ​ខាង​មុខសាលារាជធានី​ភ្នំ​ពេញ​កាលពី​ម្សិល​មិញ​ គឺ​ប្រជាពល​រដ្ឋ​ធ្វើ​តាម​ការញុះ​ញង់​និង​ការ​ជម្រុញដោយ​បង្ខំ​​ពី​អ្នក​ធ្វើ​ការឲ្យ​​​វិទ្យុ​អាស៊ី​សេរីតែ​ប៉ុណ្ណោះ​​។ ប្រភព​ច្បាស់​ការពី​មន្ត្រីតុលាការ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​សាកសួរ​ចម្លើយ​ អ្នក​ភូមិបឹង​កក់ បាន​បញ្ជាក់​ថា  ​អ្នកធ្វើ​ការឲ្យ​​​វិទ្យុ​អាស៊ី​សេរី​ បាន​​បង្ខំ​ពួកគាត់ ដោយ​និយាយថា «  បើ​​ប្រជាពលរដ្ឋ​នាំ​គ្នា​​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជ​ធានី​ភ្នំ​ពេញ គឺពួក​គេ( វិទ្យុ​អាស៊ី​សេរី​) » នឹង​ជួយ​ផ្សព្វ​ផ្សាយ​ឲ្យ​។ នេះ​មិន​មែន​ជា​លើក​ទី​១ទេ  គឺ​ជានិច្ចកាល​​វិទ្យុ​អាស៊ី​សេរី​ ត្រូវ​បាន​គេដឹង​ថា នៅ​ពី​ក្រោយ​ខ្នង​ នៃ​អំ​ពើ​ញុះ​ញង់ អុចអាល​ បះ​បោរ ជម្រុញ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំ​ពើ​ល្មើសច្បាប់​នានា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ អ្នក​ដឹក​នាំ​មួយ​ចំ​នួន​ធ្វើ​ការ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ គឺ​ភាគ​ច្រើ​នជា​សាច់​ញាតិរបស់​លោ...

ចិន​នឹង​​បន្ត​ផ្តល់​​ជំនួយ និង​​គាំទ្រ​​គ្រប់​បែប​​យ៉ាង​​ដល់​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជាតិ​​របស់​​ប្រទេស​​កម្ពុជា

​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ឲ្យដឹង​ថា ប្រទេសចិន​នឹង​បន្ត​ផ្តល់​ជំនួយ និង​បន្តការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែរីក​ចម្រើន ទ្វេ​ឡើង​ថែមទៀត។ គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នា​ល្ងាច​ថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០១៤ បាន​និវត្តន៍​មកកាន់​មាតុ​ប្រទេស​វិញ ប្រកប​ដោយ​សុខ​សុវត្ថិភាព បន្ទាប់​ពី​បាន​ចំណាយ​ពេល ៣ថ្ងៃ នៅ​ទីក្រុង​បេកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដើម្បីពង្រឹង​ភាពជា​ដៃគូ​នៃ​ការ​តភ្ជាប់ ​និង​កិច្ច​ប្រជុំ​កំពូល​នាយក​ប្រតិបត្តិ ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី​ប៉ាស៊ីហ្វិក(APEC) ដែលចាប់ផ្តើម ពីថ្ងៃ​ទី​៧ ដល់ ថ្ងៃទី​៩​ខែវិច្ឆិកា ​ឆ្នាំ​២០១៤ នៅ​ទីក្រុង​ប៉េកាំង​។ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី ដែល​អម​ដំណើរ​...

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈប្រតិភូ ទៅប្រជុំនៅសាធារណៈរដ្ឋប្រជាមានិតចិន