Skip to main content

Posts

Showing posts from September 14, 2014

លិខិត​នាយកប្រតិបត្តិ​ គ.ស.ក ផ្ញើជូន​ឯកឧត្តម​ សាយ ឈុំ ប្រធានប្រការ​គណៈ​អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

លិខិត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ជម្រាបជូន​​លោកនាយក​​ប្រតិបត្តិ អង្គការគណៈកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា (CCC)

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ត្រូវបាន​តុលាការ​ដាក់​ឲ្យ​នៅ​ក្រោម​ការស៊ើប​អង្កេត និង​មិនត្រូវអនុញ្ញាតជួបបុគ្គលមួយចំនួនបង្កើតជា​ក្រុម ធ្វើសកម្មភាពនៅតាមទីសាធា​រ​ណៈ

លោក អាត់ ធន់ ប្រធានសហភាពការងារ​​កម្ពុជា ដែល​គេដឹង​ថាជំ​នាញ​ខាង​បះ​បោរ ដឹក​នាំ​ធ្វើ​បាតុ​កម្ម​ ក្នុង​ហេតុ​ផល​ការពារប្រយោជន៍កម្មករ ខណៈដែល​ខ្លួន​លោកផ្ទាល់​ជាប់​ពាក់​ព័ន្ធ​នឹង​សំ​ណុំ​រឿង​ពុក​ រលួយ​  នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានចូលខ្លួនទៅបំភ្លឺនៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដើម្បីឆ្លើយ​បំភ្លឺពីដំណើររឿង ហិង្សាដោយ​ចេត​នា ស្ថានទម្ងន់ទោស ដែលបាន ប្រើ​មធ្យោ​បាយ​នានា​ ដើម្បី​ជាឧបសគ្គដល់ចរាចរណ៍សាធារ​ណៈ ប្រព្រឹត្តនៅសួនឧស្សាហកម្ម​   កា​ណាឌីយ៉ា ផ្លូវវ៉េង​ស្រេង ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូត​ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ បន្ទាប់ពីសាកសួរពេញមួយ​ព្រឹក លោក អាត់ ធន់ ចៅក្រម​មិនបានសម្រេច​ឃុំខ្លួន នោះ​ទេ ប៉ុន្តែ​ចៅក្រមស៊ើបសួរបាន​ដាក់លក្ខខណ្ឌចំនួន៨ចំណុច រួមមាន៖ ១-មិនត្រូវ​ផ្លាស់ប្តូរលំនៅដ្ឋាដោយគ្មាន​ការអនុញ្ញាតពីចៅក្រមស៊ើបសួរ ២-ត្រូវឆ្លើយតបនឹងការកោះហៅពីចៅក្រម​​ស៊ើបសួរ​ ៣-មិនត្រូវ​ជួបបុគ្គលមួយចំនួនបង្កើតជាក្រុម ធ្វើសកម្មភាពនៅតាមទីសាធារណៈ ដែលនាំអោយប៉ះពាល់​ដល់សណ្តាប់ធ្នាប់សាធារណៈ ៤-មិនត្រូវទៅកាន់ទីកន្លែងនៅចំណុចមុខ​សួន​កាណាឌីយ៉ា ៥-មិ...

សម្តេច​​តេជោ៖​ ផែន​ការ​​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​​ជាតិ​​២០១៤-២០១៨​​នឹង​​ធ្វើ​​ឲ្យ​សង្គម​​សេដ្ឋកិច្ច​​ជាតិ​ទទួល​​បាន​​លទ្ធផល​​កាន់តែ​​ល្អ​ប្រសើរ

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស និង​ផ្សព្វផ្សាយ​ដាក់ឲ្យអនុវត្ត​ជា​ផ្លូវការ​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​យ​អ​ជ​) ២០១៤-២០១៨ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ឆ្នាំ​២០១៤​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ផែនការ នៅសណ្ឋា​គារ​សូហ្វី​តែល​ភ្នំពេញ ភូគីត្រា ​រាជធានី​ភ្នំពេញ សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា នឹង​ធ្វើ​ឲ្យ​សង្គម​-​សេដ្ឋកិច្ច​ជាតិ​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​។ មូល​ហេតុ​ និង​ជំនឿជឿជាក់​ទៅ​លើ​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​យ​អ​ជ​) ២០១៤-២០១៨ ​ថា នឹង​ធ្វើ​ឲ្យ​សង្គម​-​សេដ្ឋកិច្ច ​ជាតិ​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ ត្រូវ​បាន​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា គឺ​ដោយសារ​ផែនការ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​តាម​វិធីសាស្ត្រ​មាន​លក្ខណៈ​ល្អ​ប្រសើរ​មានការ​គិតគូរ​ ច្បាស់​លាស់​ជាង​មុន​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​-​ស្ថាប័ន និង​មាន​ការ​ប៉ាន់ស្មាន​ត្រឹម ត្រូវ​សម្រាប់​ការអនុវត្ដ​សកម្ម​ភាព​ទាំង​នោះ។ ការ​ចូល​រួម​គាំទ្រ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន និងភាគី​ពាក់ព័ន្ធ ហើយ​រឹតតែ​ច្បាស់​ថែម​ទៀត​ថា ផែនការ​យុទ្ធ...

សម្តេច​​តេជោ​គាំទ្រ​​ការ​​ប្រយុទ្ធ​​​ប្រឆាំង​អំពើ​ភេរ​វកម្ម​របស់​ពួក ISIS និ​ង​​គាំទ្រ​​រដ្ឋ​សភា​ក្នុង​​ការ​​កោះ​​ហៅ​​រដ្ឋមន្ត្រី​​ទៅ​សួរ​

សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ជំហរ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ជា​ពិសេស​ក្រុមភេរវកម្មISIS ជាមួយ​បណ្តា​ប្រទេស​នានា ដែល​ជំហរ​នេះ​ត្រូវ​បានរក្សា​តាំង​ពីដើម​រហូត​ដល់​បច្ចុប្បន្ន​ ថ្វីត្បិត​តែ​កម្ពុជា​ពុំ​មាន​កម្លាំង​បញ្ជូន​ទៅ​ប្រយុទ្ធ​ផ្ទាល់​ក៏ដោយ​។ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(ផយអជ) ២០១៤-២០១៨ នៅ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ​ភូគីត្រា នា​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៤ ​សម្ដេចតេជោ​មាន​ប្រសាសន៍​ថា កម្ពុជា​ខ្លួន​ឯង​បាន​ចូលរួម​សហការ​ជាមួយ ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់ និង​ពិភព​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ហើយ​យើង​មិន​យោគ​យល់ មិន​អត់​ឱន​ចំពោះ​ភេរវកម្ម​ណា​មួយ​ឡើយ។ ក្រៅ​ពី​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស យើង​ក៏​ធ្វើ​សហប្រតិបត្តិការ​សំខាន់​បំផុត ក្នុង​ការ​ការពារ​លើដែន​ដី​របស់​ខ្លួន​ឱ្យ​បាន​កុំឱ្យ​មាន​អំពើ​ភេរវកម្ម​កើត​ឡើង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ពិត​មែន​តែ​កម្ពុជា​មិន​មែន​ជាគោល​ដៅ​ន...

អាទិភាព៤ គឺធនធានមនុស្ស , កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងអគ្គិសនី​ ត្រូវ​បានសម្តេចតេជោជំរាបជូនទៅក្រុមហ៊ុនមកពីអាមេរិក ដែលមានបំណង​ចង់​វិនិយោគ​នៅកម្ពុជា

សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បាន​អនុញ្ញាត​​ឱ្យប្រតិភូ​ក្រុមហ៊ុន​មកពី​សហរដ្ឋ​អាមេរិក ដឹកនាំដោយ លោក John G. Rice អនុ​ប្រធានក្រុមហ៊ុន  General Electric ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សាការងារ។ ក្រោយពីជំនួប​បានបញ្ចប់​ដែលធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នា​រសៀល​​ថ្ងៃទី១៨កញ្ញានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ៖ លោក ចន បានគោរពជំរាបជូនសម្តេចតេជោ នាយក​​រដ្ឋ​មន្ត្រីថា ក្រុមហ៊ុន​របស់លោកមានគោលបំណងធ្វើយ៉ាងណាជាផ្នែក មួយ​នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងត្រៀមខ្លួនរៀបចំ ធ្វើយ៉ាងណា​អាច​ចូល​រួមក្នុងក្នុងការអភិវឌ្ឍ​កម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា។ ​​លោកបន្តថា ក្រុមហ៊ុនបានសង្កេតឃើញថា អាទិភាព​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ដោយ​ផ្តោតការយកចិត្តទុកដាក់ ការបណ្តុះ​បណ្តាលធនធានមនុស្ស  ។ក្នុង​ន័យនេះ ក្រុមហ៊ុនកំពុងតែចូលរួមចំណែកក្នុ្ងងការប​ណ្តុះបណ្តាលធនធានមនុស្ស ទៅ​​​តាម​ស្ថាប័ននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោក ចន រ៉ៃ ក៏បានគោរព​អនុញ្ញាត​ពីសម្តេច​តេជោ នាយករដ្ឋម...

ទស្សនៈ ក្រុម​សម្ព័ន្ធ​មិត្រ​ដែលមាន​ជំ​នាញ​ក្នុងការបំ​ភ្លៃ​របាយការណ៍​

-    ជន​ដែល​ក្លែង​ឯកសារ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ក្នុង​ការ​អធិប្បាយ​ថ្ងៃនេះ អស់​លោក​អ្នក​នឹង​បាន​ដឹង​អំពី​ការ​ពិត​នៃ​ ( ជំ​នាញ​ដ៏​ប៉ិន​ប្រសប់​រវាង​គណបក្ស​​​ ប្រឆាំង ជា​មួយ​អង្គការ​សង្គម​ស៊ី​វិល​ខិល​ខូច​មួយ​ចំ​នួន ដែល​បាន​សហការ​គ្នា​ក្នុង​ការប្រឌិត​នូវ​របាយ​ការណ៍​ និង​ព័ត៌មាន​ភូត​កុហកនានា ដើម្បី​សម្អុយ​កិត្តិយស​ កេរ្តិ៍ឈ្មោះ​កម្ពុជា!) វាគ្មាន​អ្វី​ជា​អាថ៌កំ​បាំង​នោះ​ទេ បើ​គេនិយាយអំ​ពី​សម្ព័ន្ធ​មិត្រ​របស់​ក្រុម​ប្រឆាំងនឹង​រាជរដ្ឋាភិ​បាល គឺគេនឹង​បានឃើញ​ភ្លាមនូវ​ការទំ​នាក់​ទំ​នង និង​កិច្ចសហការ​គ្នា​យ៉ាង​ស្អិត​រមួត តាមរយៈការ​ផ្លាស់​ប្តូរ​របាយការណ៍គ្នាទៅ​វិញ​ទៅ​មក បាន​លឿន ឆាប់​រហ័ស  ប៉ុន្តែ វាអាចគ្រាន់​តែជា​របាយការណ៍បំ​ពុល​បរិយាកាសសង្គម ​និង​ខ្វះ​នូវ​សុចរិត​ភាពប៉ុណ្ណោះ។​  ក្នុង​ដំ​ណើរការ​ផ្លាស់ប្តូរឯកសារក្លែង​បន្លំ​ និង​ភាព​ជិត​ស្និទ្ធប្រកប​ដោយ​គ្រោះ​ថ្នាក់​ គឺគណបក្ស​ប្រឆាំង ដែល​ជាតួឯង​ក្នុង​សាច់​រឿង​នេះ គឺ​ប្រធាន​ គណៈកម្មការទី១០ នៃរដ្ឋសភា ​​ជាមួយ​អង្គការ​តម្លា​ ភាព​​កម្ពុជា ដែល​មាន​លោក ព្រាប​ កុល​ ជា​ក្បាលម៉ាស៊ីន​ដឹក​នាំ​ បាន​ផ្តល់​ឱកាសឲ្យ​គ្នា​យ៉ាង​ស៊ី​ស...

បទអត្ថាធិប្បាយ​​៖ កឹម សុខា កំពុងលេងល្បែងច្រេះស៊ីដែក​ ក្នុង​គណបក្ស​សង្គ្រោះជាតិ​

ដោយ​៖ សួន​ ចំរើន ​ បើ​ក្រឡេក​មើល​ប្រវត្តិ​របស់​លោក​ កឹម សុខា​ កាល​ពី​អតី​តកាល ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក​​ ប្រជាពលរដ្ឋ​ និង​អ្នក​នយោបាយ​ ​អាចដឹង​​យ៉ាង​ច្បាស់​ថា​ លោក​ កឹម​ សុខា​ ពិត​ជា មនុស្សម្នាក់​ដែល​គ្មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​នោះ​ឡើយ​។​អាចថា ជា​ប្រផ្នូល​​ អកុសល​ជា​ច្រើន​ដែល​នឹង​កើត​ឡើង​ នៅពេល​ដែល​មាន​វត្ត​មាន​របស់​លោក​ កឹម សុខា​ ជាសកម្ម​ជន​​នៅក្នុង​បក្ស​​នយោបាយ​ណា​មួយ​ហើយ​ គឺ​បក្ស​នយោបាយ​នោះ​នឹងបែក​បាក់ រលំ​​រលាយ នាពេល​ខាង​មុខ​ជាក់​ជាមិន​ខាន។ ភស្តុតាង​ជាក់​ស្តែង​ នៅ​ពេល​ដែល​លោក កឹម សុខា​ នៅ​ជាសកម្មជន​របស់​​គណ​បក្ស​ប្រជា​ធិបតេយ្យសេរី​​​និយម​ព្រះ​ពុទ្ធ​​សាសនា របស់​លោកតា​ សឺន​ សាន​ គឺ​គណបក្ស​នេះ​រស់​មិន​បាន​មួយ​ដង្ហើម​​ចង្រឹត​ផង​ ក៏​ត្រូវរលំ​​រលាយ​បាត់​បង់​​ទៅ​វិញ​ ដោយ​សារ​​តែ​ភាព​លោភលន់​ ចង់​បាន​អំណាច​ និង​តួនាទី​ដឹក​នាំ​ជាន់​ខ្ពស់​នៅក្នុង​បក្សនោះ​របស់​លោក កឹម សុខា​​ គឺនៅ​ពេល​ដែល​មិន​បាន​សម្រេច​​តាម​​​បំណង លោក​ កឹម សុខា​ បានបំបែក​គណបក្ស​នោះ​ឲ្យ​ខ្ទេច​​។​ នា​ពេល​នោះ​ ​​​ ​ដើម្បី​​ជំនួស​​តំណែង​​ជា​អនុប្រធាន​​គណបក្ស​​​ ដែល​តំណែង​នេះ​...

បទ​អត្ថាធិ​ប្បាយ​៖ ឱនភាពនៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ឬក៏​អតិ​រេក​ប្រជាធិ​បតេយ្យ​នៅកម្ពុជា?

ដោយ: សៅ សុភៈ ថ្វីបើកម្ពុជាមានឧបសគ្គជាច្រើនលើដំណើរការប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏​កម្ពុជា​កំពុងតែបោះជំហានយ៉ាងស្វាហាប់លើការពង្រឹងនីតិរដ្ឋ ដែល​ជា​មូល​ដ្ឋា​ន​គ្រឹះដ៏​រឹង​មាំ​ នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា ប្រជាធិប​តេ​​យ្យ​ សេរី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ជាប្រជាបធិបតេយ្យមានការធានាយ៉ាងច្បាស់ថា រាជរ​ដ្ឋា​ភិ​បាល​ គឺជាតំណាង​យ៉ាង​ពិត​ប្រាកដ​របស់ពលរដ្ឋ ហើយអាណត្តិនៃសមាជិកអង្គការនីតិបញ្ញត្តិ និ​ង​ នីតិប្រតិបត្តិ ត្រូវបានកំណ​ត់ពី​ការជ្រើសតាំងទ្បើងវិញ ឬ​ត្រូវ​ជំនួ​ស​តាមពេ​ល​វេ​លា​ទៀ​ង​ទា​ត់​។ បើបែបនេះ តើកម្ពុជាកំពុងមានឱ​ន​ភា​ពនៃ​ល​ទ្ធិ​ប្រ​ជា​ធិប​តេ​យ្យ​ ដូច​ការ​អះ​អាង​របស់​ក្រុម​អ្ន​ក​​ វិ​ភាគមួយចំនួនបានលើកទ្បើង ឬយ៉ាងណា? ចាប់តាំងពីថ្ងៃកំណើតទី ២ នៃរដ្ឋធម្មនុញ្ញ (ថ្ងៃទី ២៤ កញ្ញា ១៩៩៣) ព្រះរាជា​ណា​ច​ក្រ​​​​ កម្ពុជា​បាន​ឆ្លងកាត់ការ​​​បោះឆ្នោតសកលចំនួន ៥ លើក មកហើយ គឺនៅឆ្នាំ ១៩៩៨, ២០០​៣,​ ២០០៨ និង​ចុង​ក្រោយនេះ នៅថ្ងៃទី ២៨ កក្កដា ២០១៣ ​កន្លងមកនេះ។ តាមរយៈ​ការ​បោះ​ឆ្នោ​ត ​ជាច្រើនលើកមកនេះ ដោយ​​រួមទាំងការបោះឆ្នោតដែលរៀបចំដោយ អ.​ស.​ប នាឆ្នាំ ១៩៩៣ ផងនោះ កម្...

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ឯកឧត្តម Zhang Gaoli ឧបនាយក​រដ្ឋ​មន្រ្តីទី១នៃ​រដ្ឋាភិបាល​ចិន

ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ ក្នុងទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិត​ចិន នៅ​រសៀល​ថ្ងៃទី១៥នេះ ឯកឧត្តម​ Zhang Gaoli ឧបនាយករដ្ឋ​មន្រ្តីទី១នៃ​រដ្ឋាភិបាល​ចិន បានមាន​​ប្រសាសន៍​ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កាលពីឆ្នាំ២០០៨ ឯកឧត្តម​បាន​អញ្ជើញទៅ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១០ ឯកឧត្តម​បានទទួលសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ដែលបាន​អញ្ជើញ​មក​បំពេញទស្សនកិច្ចនៅប្រទេសចិន។ ឯកឧត្តមមាន​ប្រសាសន៍​បន្តថា កម្ពុជា‑ ចិន គឺជាមិត្តចាស់ ក្នុងនោះសម្តេចតេជោ គឺជា​មិត្ត​ដ៏ល្អរបស់​ប្រទេស​ និងប្រជាជន​ចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាការអញ្ជើញមកចូលរួមការតាំងពិព័រណ៌ចិន - អាស៊ាន​លើកទី​៨នៅទី​ក្រុង​ណាន​នីង​របស់​សម្តេច ដែលនោះត្រូវបានចាត់ទុកថា​គឺជាព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃទំនាក់ទំនងកម្ពុជាចិន ក៏ដូចជា​ទំនាក់​ទំនង​ចិន‑​អាស៊ាន​។​ ក្នុងជំនួប​ពិភាក្សាគ្នានោះ​ដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍​លើកឡើង​ពីគំរោង​របស់​កម្ពុជា​​ក្នុងការ​ប្រើប្រាស់​ជំនួយឥត​សំណង៧០០លានយ័ន និងកម្ចីឥតការប្រាក់ចំនួន២០០លាន​យ័ន​ដែលសម្តេចតេជោ និង​ឯកឧត្តមប្រធានាធិបតីចិនស៊ីជិនពីង​ប...

រាជ​រដ្ឋាភិបាលប្រារព្ធទិវា​អន្តរជាតិ​ ស្តីពីកិច្ចការពា​ស្រទាប់​អូហ្សូន

នៅរាធានី​ភ្នំពេញ ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៤​នេះ រាជរដ្ឋាភិបាល បានប្រារព្ធទិវា​អន្តរជាតិ ស្តីពី ​កិច្ចការពារ​ស្រទាប់អូហ្សូន​ ក្រោម​ប្រធានបទ « កិច្ចការពារ​ស្រទាប់អូហ្សូន ។  នេះ​គឺ​ជាបេសកកម្ម​ឆ្ពោះ​ទៅមុខ ( Ozone Layer Protection: The Mission goes on)» ដើម្បី​ចូលរួម​ជាមួយ​សហគមន៍អន្តរជាតិ​ក្នុងនាមជា​ប្រទេសភាគី​នៃពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី ​សារធាតុ​បំផ្លាញ​ ស្រទាប់​អូហ្សូន និងបំផុស​ស្មារតី​ប្រជាពលរដ្ឋ ឱ្យស្រឡាញ់​បរិស្ថាន ក៏​ដូចជា​ចូលរួម​ថែរក្សា​ស្រទា​ប់ ​អូហ្សូន​នៅលើភពផែនដី​របស់យើង។ ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត រដ្ឋលេខាធិការក្រសួងបរិស្ថាន។   ឯកឧត្តម ខៀវ​ មុត រដ្ឋលេខាធិការក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍ថា ​រាជរដ្ឋា​ភិបាល​កម្ពុជា​ជានិច្ច​ជា​កាល​បាន​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ​ ជាមួយ​សហគមន៍​អន្តរជាតិ ក្នុងការអនុវត្ត​នូវកាតព្វកិច្ច​របស់ខ្លួន ក្នុងនាម​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា និងពីធីសារអន្តរជាតិ​នានា ក្នុងនោះ​ចាប់ពីឆ្នាំ២០០១​មក​រួមមាន៖ អនុសញ្ញា​វីយ៉ែន ស្តីពី ​កិច្ច​ការពារ​ស្រទាប់​អូហ្សូន និងពិធីសារ​ម៉ុងរ៉េ​អាល់ ស្តីពី សារធាតុ​ដែល​បំផ្លាញ​​ស្រទាប់​អ...

សេចក្តីជូន​ដំណឹង ក្រុ​ម​ប្រឹក្សា​​​រំសាយ​​​កង​​​កំលាំង​​​ប្រដាប់​អាវុធ ស្តីពី​ការ​​បណ្ដុះ​​បណ្តា​ល​​វិជ្ជាជីវៈ​​ជូន​យោធិន​​រំសាយ​​​ទ្រង់ទ្រាយ​​ធំជំ​ហានទី នៅ​រាជធានីភ្នំពេញ

កម្ពុជា-ហ្វីលីពីន​ជំរុញ​ការ​បង្កើន​ទំនាក់​ទំនង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង​ទេសច​រណ៏​​បន្ថែ​ម​​ពីលើការទូត

កម្ពុជា និងហ្វីលីពីន បានសំដែងនូវការពេញ ចិត្ត ចំពោះ ទំនាក់ទំនង កិច្ច សហ ប្រតិ បត្តិការ ដ៏ល្អរវាង​គ្នានិងគ្នា ភាគី​ទាំង​ពីរ ក៏បាន ឯកភាព គ្នា​ក្នុង ការ​ជំរុញបង្កើនទំនាក់ទំនង​ឲ្យបានកាន់​តែរីក​ចំរើន​បន្ថែម​ទៀតទាំងខាងវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៏​បន្ថែម​ពីលើ​វិស័យ​ការទូត។ នៅក្នុងជំនួបជំរាបលារ  ឯកឧត្តម​បណ្ឌិត​សភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តីនៅល្ងាចថ្ងៃទី ១៥ ខែ​ កញ្ញា ឆ្នាំ ២០១៤ នាវិមានមិត្តភាព នៃ​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្រ្តី ឯកឧត្តមណូអេ អេវង្ស ( NOE A. Wong ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ​និង​ពេញសមត្ថភាព​ ​នៃ​សាធារ​ណរដ្ឋ​ហ្វីលីពីន ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​និងឯ.ឧបណ្ឌិតសភាចារ្យសុខ អានសុទ្ធ​តែបាន​បង្ហាញ​ពីការពេញចិត្តជាមួយនិង​លទ្ធផលនៃកិច្ច​សហ​ប្រ​តិ​បត្តិការដ៏​ល្អ​រវាង​ប្រទេស​ទាំងពី​នៅក្នុង​អាណត្តិ​ការទូតរបស់ឯ,ឧ ឯកអគ្គរដ្ឋទូតហ្វីលីពីនត្រូវបានបញ្ចប់ទៅនេះ។ នៅក្នុង​កិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបាន​លើក​ឡើងអំពីទស្សនៈរៀងៗខ្លួន គឺចង់​ធ្វើធ្វើ​យ៉ាង​​ណា​ ជំរុញ បង្កើន​ទំនាក់ទំនង​លើវិស័យ​ផ្សេងៗ​​ជាច្រើន​ទៀត​បន្ថែម​ព...

សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួប​ពិភាក្សា​ការ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ ឯកឧត្តម Pham Binh Minh ឧបនាយ​ករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញ​ទស្សន​កិច្ចការងារ អញ្ជើញ​ចូលរួម​ពិព័រណ៌​ចិន - អាស៊ាន ​ លើកទី១១ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និង​វិនិយោគចិន - អាស៊ាន លើកទី១១ នៅ​ទីក្រុង​ណាន​នីង នៃ សាធារណរដ្ឋប្រជាមានិតចិន សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណា ​ ចក្រកម្ពុជា បាន​អនុញ្ញាតឲ្យឯកឧត្តម Pham Binh Minh ឧបនា​យក​រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស ​ វៀត ​ ណាម​ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ​ ក្នុងជំនួបពិភាក្សាដែលបានចំណាយ​ពេល​ប្រមាណ​៣០នាទី សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងឯក ​ ឧត្តម ឧបនាយករដ្ឋមន្រ្តីវៀតណាម មាន​ប្រសាសន៍​សំដែង​នូវ​ការ​វាយតំលៃខ្ពស់ និង​កោត​សរសើរ ចំពោះ លទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​នៃប្រទេស​ទាំងពីរកម្ពុជា វៀតណាម ដែលទទួលបាននូវការរីកចំរើនយ៉ាង ឆាប់រហ័ស​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។   ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តមឧបនាយករដ្ឋ ​ មន្រ្តី បានសន្យារួមគ្នាថា ក្នុងការខិតខំ​រួមគ្នាក្នុង​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហ​​ប្រតិ​បត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់​តែ​រីកចំរើនទ្វេឡើងថែមទៀត ពិសេស​ការ​ជំរុញ​កិច...