Skip to main content

Posts

Showing posts from January 30, 2011

ព័ត៌មានស្ដីពីស្ថានការណ៍ នៅតំបន់ព្រំដែន ប្រាសាទព្រះវិហារ

ត៌មានថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១១ ដោយៈ សយ សុភាព មេទ័ពភូមិភាគ២សៀម សុំចរចាម្ដងទៀត នៅម៉ោង ១០ព្រឹកស្អែក - លោកឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ ដែលទទួលបញ្ជាប្រយុទ្ធផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលាម៉ោង ៣ និង៤០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឱ្យដឹងដឹងថា លោក ឆាវ៉ាលីត មេបញ្ជាការភូមិភាគ២សៀម ដែលស្ថិតនៅខេត្ដស៊ីសាកេត បានធ្វើការទាក់ទងមកខាងភាគីកម្ពុជា ដើម្បីសុំធ្វើការចរចាម្ដងទៀត នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ស្អែកនេះ នៅតំបន់សំបុកឃ្មុំ ចំណុច ៥បូក៥ ( ចំណុចឈរជើងរួមរវាងកងទ័ពកម្ពុជា៥នាក់ និងកងទ័ពសៀម៥នាក់)។ ក្នុងនោះភាគីកម្ពុជាក៏ឯកភាពតាមក្នុងការស្នើសុំជួបចរចានេះ។ លោកឧត្ដមសេនីយ៍ ក៏បានឱ្យដឹងទៀតថា ទាហានសៀមម្នាក់ទៀត ដែលកងទ័ពកម្ពុជាចាប់ជាឈ្លើយសឹកក្រោយគេនោះ ភាគីកម្ពុជាក៏គ្រោងនឹងប្រគល់ទៅឱ្យភាគីសៀមវិញ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ស្អែកនេះដែរ។ លោកឧត្ដមសេនីយ៍ឱ្យដឹងបន្ថែមទៀតថា ទោះបីជាមេភូមិភាគ២របស់សៀម សុំចរចាជាលើកទី២ទៀតក៏ដោយ តែកងទ័ពសៀមនៅតែបន្ថែមកម្លាំងមកតំបន់ព្រំដែនដដែល ជាពិសេសនៅតំបន់ជាំតែ និង...