Skip to main content

Posts

Showing posts from July 6, 2014

ឯកឧត្តម ផៃ ប៊ុនឈឿន និងលោកជំទាវ នាំទៀនព្រះវស្សា និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ​ វត្តក្រពើហារ

រសៀលថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ ត្រូវនឹងថ្ងៃ ១៥ កើត ពេញបូរមី ខែ អាសាធ ឆស័ក ព.ស ២៥៥៨ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃ​គណៈអភិបាល​ខេត្តកណ្តាល និងលោកជំទាវ ឯកឧត្តម ជាវ តាយ ឯកឧត្តម នូ សាខន អភិបាលរងខេត្ត និង​លោក​ជំទាវ​រួមជា​មួយពុទ្ធបរិស័ទ ប្រធាន អនុប្រធាន​មន្ទីរនានា​ជុំវិញ​ខេត្តបានអញ្ជើញនាំទៀនព្រះវស្សា និងទេយ្យវត្ថុ​ជាច្រើនមុខ និង​បច្ច័យ​ទៅវេ​រប្រ​គេន​ព្រះសង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា​ក្នុងពុទ្ធសីមាវត្តប្រជុំនទី ហៅ​វត្ត​ក្រពើហារ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។  លុះព្រឹកឡើងថ្ងៃទី ១២ ខែ ឆ ្នាំ ដដែល ឯកឧត្តម លោកជំទាវ រួមជាមួយពុទ្ធបរិស័ទ​ជិតឆ្ងាយបាន​និមន្ត​ព្រះ​សង្ឃ​ចំនួន ១៤៥ អង្គ រាប់បាត្រប្រគេន​ភោជ​នាហារ​ និងបង្សុ​កូល​ដើម្បីឧទ្ទិសដល់​ដួងព្រះវិញ្ញាណ​ក្ខន្ធ​ព្រះអដ្ឋិ​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានយាងសោយទីវង្គត់ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ ក្នុងព្រះជន្ម ៩០ ព្រះវស្សា និងក្នុងពេលដែលព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះម​ហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋ...

ព្រះកោដ្ឋព្រះបរមអដ្ឋិ«ព្រះបរមរតនកោដ្ឋ»បានតម្កល់នៅ ព្រះឧបោសថរតនារាមព្រះកែវមរកត

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ព្រះកោដ្ឋព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» បានតម្កល់នៅព្រះឧបោសថរតនារាមព្រះ កែវមរកត ក្នុងព្រះបរមរាជវាំងកាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបានយាងចុះ ពីក្នុងព្រះទីនាំងមហាមន្ទីរទៅ​តម្កល់លើព្រះ​បល្ល័ង្ក​នៅមុខព្រះមហាស្វេតច្ឆន្ទ កាលពីរាត្រីថ្ងៃទី ១០ កក្កដា ជាថ្ងៃដំបូងនៃព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ «ព្រះបរមរតនកោដ្ឋ»នោះ។ ព្រះរាជពិធីតម្កល់ព្រះកោដ្ឋព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» នៅក្នុងព្រះចេតិយគន្ធ បុប្ផា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ដោយត្រូវធ្វើឲ្យហើយរួចស្រេចនៅវេលា ម៉ោង៧ កន្លះជាកំណត់។ ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ ជាតិកម្ពុជានោះបានបង្ហាញវត្តមាន នៃការជួបជុំមន្រ្តីរាជការ នាម៉ឺនសព្វមុខមន្រ្តី គ្រប់ក្រសួង មន្ទីរ (ទាហានស៊ីវិល) មន្រ្តីកិត្តិយសនៅខាងមុខព្រះបរមរាជវាំង និងនៅខាងមុខព្រះទីនាំង ទេវាវិនិច្ឆ័យ ។ នៅក្នុងព្រះបរមរាជវាំងព្រះរាជវង្សានុវង្ស សម្តេចប្រធានរដ្ឋសភា ស...

ព្រះរាជបូជនីយកិច្ចព្រះករុណា«ព្រះបរមរតនកោដ្ឋ» ក្នុងការទាមទារឯករាជ្យជូនជាតិមាតុភូមិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះ​បរមរតនកោដ្ឋ» គឺជាឥស្សរជន​លេចធ្លោ​បំផុត​ក្នុងឆាក នយោបាយកម្ពុជាក្នុងរយៈកាលប្រមាណជា៧ ទសវត្សរ៍កន្លងទៅ។ «ព្រះបរមរតនកោដ្ឋ» ឡើងគ្រង រាជបល្ល័ង្កជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ ២ លើក ហើយបានដាក់រាជ្យ២លើក ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង គឺជាតួអង្គ និងជាសាក្សី​ដ៏ចម្បងបំផុតនៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើបរាប់ចាប់ តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសម័យរុងរឿង ក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់យុគ សម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបប​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។ ព្រះរាជបូជនីយកិច្ច ៖ ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរម រតនកោដ្ឋ» ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ប្រគល់មក ឲ្យព្រះរាជាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានសង្គ្រាមលោកលើក ទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹង ត្រែង។ ឆ្នាំ១៩៤៩ ព្រះអ...

ព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ១១ កើតខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស២៤៥៦ ត្រូវនឹងថ្ងៃទី៣១ តុលា ឆ្នាំ១៩២២ នៅរាជធានី ភ្នំព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRA-NCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គបានជ្រើស តំាង និងថ្វាយព្រះរាជឋានៈព្រះអង្គជាព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា នៅរាជធានី ភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ នៅឆ្នាំ១៩៤៧ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារំាង តាមការ អញ្ជើញរបស់លោកប្រធានាធិបតី FELIX GOUIN និងបានជួបលោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) នៅ COLOMBEY។ នៅឆ្នាំ១៩៤៦ និង ឆ្នាំ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តន៍ទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (SAUMBUR) ប្រទេសបារំាង។ ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុង ការទាមទារឲ...

រូបថត​ឯកសារ ៖ ព្រះរាជ​ជីវប្រវត្តិ និង ព្រះរាជ​សកម្មភាព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ប្រភព៖ ពីព្រះបរមរាជវាំង