Skip to main content

Posts

Showing posts from June 10, 2012

សិស្សនិស្សិត សិល្បៈករ និងអ្នកសារព័ត៌​មាន​អបអរសាទរ​ខួប​ ឆ្នាំ​ទី​៥០ និង​ឆ្នាំទី៤ នៃ​ប្រាសាទ​ព្រះ​វិហារ​ ក្លាយ​ជាសម្បត្តិ ​របស់​ខ្មែរ ​និង​សម្បត្តិ​របស់​​ពិភពលោក

សិស្ស ​និស្សិត​ សិល្បៈករ​ និង​អ្នក​សារព័ត៌មាន​នៅ​ មជ្ឈមណ្ឌលព័ត៌​មានដើម​អម្ពិល​ប្រមាណជា ១ពាន់នាក់ នៅ​ព្រឹកថ្ងៃ​សុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១២ នេះ បាននាំ​គ្នា​ប្រារព្ធទិវា​រំលឹក ខួបអនុស្សាវរីយ៍​ឆ្នាំទី៥០ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០១២) ថ្ងៃ​ដែលតុលាការ​យុត្តិធម៌​អន្តរជាតិ​ឡាអេ កាត់ក្តី​ប្រគល់​ ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រសាទឲ្យ​មក​កម្ពុជា​ ព្រម​ទាំងរំលឹក​ដល់ខួប​អនុ ស្សាវរីយ៍ឆ្នាំទី៤ (៧ កក្កដា ២០០៨-៧ កក្កដា ២០១២) ថ្ងៃដែល ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​​ក្នុងបញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​​ នៅ​ទី​ក្រុង​កេប៊ិច ប្រទេស​កាណាដា។ អញ្ជើញ ​ចូលរួមជា​អធិបតី និង​ធ្វើ​ជា​វាគ្មិន​ក្នុង​ពីធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​ នៅវិទ្យាស្ថាន​ជាតិអប់រំ ជិត​វិមាន​ឯករាជ្យ​មាន ឯកឧត្តម​ កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈ​រដ្ឋមន្រ្តី លោក​បណ្ឌិត​សភាចារ្យ រស់ ចន្រ្តាបុត្រ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជាប្រវត្តិ​វិទូខ្មែរ លោក​បណ្ឌិត សុខ ទូច សាកល​វិទ្យាធិការ​សាក​លវិទ្យាល័យ​ខេមរៈ លោក លី ឆេង ប្រធាន​សមាគម​គ្រឹះស្ថាន អប់រំ​ឧត្តមសិក្សា​កម្ពុជា។ ​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ ...

សារ​ថ្វាយ​ព្រះ​ពរ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ថ្វាយសម្តេច​ព្រះ​មហាក្ស​ត្រី នរោត្តម មុនីនាថ សីហនុ​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ន គម្រប់​៧៦ ព្រះ​វស្សា ឈាន​ចូល ៧៧ព្រះវស្សា

សារ​ថ្វាយ​ព្រះ​ពរ ឯកឧត្តម​បណ្តិត​សភាចារ្យ សុខ អាន ថ្វាយសម្តេច​ព្រះ​មហាក្ស​ត្រី នរោត្តម មុនីនាថ សីហនុ​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ន គម្រប់​៧៦ ព្រះ​វស្សា ឈាន​ចូល ៧៧ព្រះវស្សា

សេចក្តី​ជូន​ព័ត៌មាន របស់​​ក្រសួង​​ការ​​បរ​ទេស​​កម្ពុជា ទាក់​ទង​និង​កា​រ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 ថ្ងៃទី18-19 មិថុនា 2012 របស់​សម្តេច​តេជោ ហ៊ុន សែន

Press Release Samdech Techo Hun Sen Chair of ASEAN, Will lead a high level delegation to attend the G20 Summit to be held on 18-19 June 2012 in Los Cabos, Mexico

សេចក្តី​ជូន​ដំណឹង របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

Notice to Medai of the kingdom of Cambodia as Chair of AEAN will hos the 45th

ទស្សនៈ​ បក្ស​​ប្រឆាំង​​លេច​ចេញ​​សញ្ញា​នៃ​ភាព​​ប្រះ​​ស្រាំ

ទស្សនៈ ​ បក្ស​ប្រឆាំង​លេចចេញ​សញ្ញានៃភាព​ប្រះ​ស្រាំ             គណបក្សប្រឆាំង ​ បានបង្ហាញ​នូវ​ភាព​ប្រេះស្រាំនៅក្នុង​បក្ស​របស់​ខ្លួនលេចចេញ​ជារូប​រាង​ឡើង​ហើយ​​​ តាម​រយៈការ​មិន​ឯកភាព​គ្នា​ក្នុង​គោល​នយោបាយរួម​របស់​បក្ស​​ គឺបន្ទាប់​ពី​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ‑​សង្កាត់​​ ត្រូវ​បាន​ផ្សព្វ​ផ្សាយឱ្យ​ដឹង​ថា បក្ស​សម រង្ស៊ី ធ្លាក់​ចុះ​សម្លេង​គាំទ្រពី​ប្រជាពល​រដ្ឋយ៉ាង​ច្រើន​ ហើយ​សម្លេង​បាន​កើន​ឡើង​ខ្ពស់​បំ​ផុត​ទៅ​គណបក្ស​កាន់​អំណាច គឺគណបក្ស​ប្រជាជន​កម្ពុជា​។ ភាព​មិន​ច្បាស់​លាស់​ដែល​ជាសញ្ញាបែក​បាក់​ផ្ទៃក្នុង​នោះ គឺមេបក្ស និង​អ្នក​​នាំពាក្យរបស់​គណបក្ស​​សម ​រង្ស៊ី បដិសេធ​ដាច់​អហង្ការ​មិន​ទទួល​យក​នូវ​លទ្ធ​ផល​បោះ​ឆ្នោត​ ប៉ុន្តែ លោក គង់ គាំ ប្រធាន​ស្តី​ទី​បែរជា​ប្រកាសគៀង​គសមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់របស់​ខ្លួន​​ដែល​ជាប់​ឆ្នោត​នៅ​តាម​មូល​ដ្ឋាន​ឱ្យ​ចូល​រួមសហការគ្នា​​ជាមួយបក្ស​ដទៃ​ ដើម្បី​អ្វី​មួយ​ដែល​លោក គង់ គាំ ថ្លែង​ថា​ ជា​យុទ្ធ​សាស្ត្រ​នៃ​កំ​ណែទម្រង់​នៅ​តាម​មូល​ដ្ឋានសម្រាប់​យក​ប្រៀប​ឈ្នះ​ការ​បោះ​ឆ្...

សម្ដេច​តេ​ជោ​ប្រកាស​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ចប់​ក្នុង​រយៈពេល​៦​ខែ​

ដោយ​ ៖ ​ មរតក​   ​ភ្នំពេញៈ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១២​ បាន​ប្រកាស​ថា​នឹង​ផ្ដល់​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ រួចរាល់​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ ខណៈ​ដី​ដែល​ត្រូវ​ផ្ដល់​ប្រជា​ពល​រដ្ឋ​ទាំងនោះ​មាន​៣​ប្រភេទ​ គឺ​ប្រភេទ​ដី​ព្រៃ​សម្បទាន​,​ ប្រភេទ​សម្បទាន​ និង​ដី​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​កាន់​ដោយ​ខុស​ច្បាប់​ ។​ ​សម្ដេច​ថ្លែង​បែប​នេះ​នៅ​ក្នុង​ ឱកាសអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ ផ្លូវការ​នូវ​របាយការណ៍​ពាក់កណ្ដាល​អាណត្ដិ​ឆ្នាំ​២០១១​ ស្ដី​ពី​ការ​ អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ បច្ចុប្បន្ន​កម្ម​២០០៩-២០១៣​ នៅ​ស​ណ្ឋា​គារ​សូ​ហ្វី​តែ​ល​រាជធានី​ភ្នំពេញ​ ។​ ​សម្ដេច​មាន​ប្រសាសន៍​ ថា​ ដីធ្លី​៣​ប្រភេទ​ដែល​ត្រូវ​ផ្ដល់​ជា​កម្ម​សិទ្ធ​ឱ្យ​ប្រជា​ពលរដ្ឋ​ គឺ​ត្រូវធ្វើ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​យឺត​បំផុត​៦​ខែ​ ។​ ប្រភេទ​ដី​ទី​១.​ គឺ​ដី​ព្រៃ​សម្បទាន​ ខណៈ​ព្រៃ​សម្បទាន​នេះ​មាន​តែ​តំបន់​ខ្លះ​ប្រជាពលរដ្ឋ​មានកម្ម​សិទ្ធ​រួច​ ស្រេច​ ប៉ុន្ដែ​ក៏​មាន​តំបន់​ខ្លះ​ប្...

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​ឯកឧត្តម ហី ហ្គូឈាង សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​កណ្ដាល​ការិយាល័យ​នយោបាយ​ នៃ​បក្ស​កុម្មុយនីស្ដ​ចិន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច ​ព្រមព្រៀង​ចំនួន​៧

សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ជាមួយនិង​ ឯកឧត្តម​ ហី ហ្គូ​ឈាង​ សមាជិក ​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​ការិយាល័យ​នយោបាយ នៃ​បក្ស​កុម្មុយនីស្ដ​ចិន និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​កណ្ដាល​ស​ម្រា​ប់​ពិនិត្យ​វិន័យ នៃ​បក្ស​កុម្មុយនីស្ដ​ចិន នា​​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១២ បាន​​ធ្វើ​ជា​អធិបតី​ក្នុង​​​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ ចំនួន ៧​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ធ្វើ​នៅ​វិមាន​សន្តិភាព​រាជធនី​ភ្នំ​ពេញ​ រួម​មាន​៖ ១. ឯកឧត្តម​ គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ Liu Liange អនុប្រធាន​ធនាគារ​អា​ហរ​ណ នី​ហរ​ណ​ចិន បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៤៖ ​ក​.កិ...

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ជាមួយ​ទូរទស្សន៍​បាយ័ន ស្តីពី យុទ្ធសាស្ត្រ​កេង​ចំណេញ​​នយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស លើ​គណបក្ស​ សម រង្ស៊ី ក្រោយ​ការបោះ​ឆ្នោត​

  ថ្ងៃទី ១១ ខែ មិថុនា ​ ឆ្នាំ២០១២ លោក សត្យា រក្ស សំណួរ៖ ​ យើង ​ឃើញ​ថា​នេះ​គឺ​ជា​សប្តាហ៍​មួយ​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​ បាន​លេច​ឡើង​​យ៉ាង​ច្បាស់​ហើយ​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ខ្លះ​​​​ខក​ចិត្ត​ កំពុង​តែ​បង្ហាញ​នូវ​ភាព​កោលាហល ហើយ​គណបក្ស​ខ្លះ​គឺ​បង្ហាញ​នូវ​ក្តី​អស់​សង្ឃឹម​ ដោយ​ប្រកាស​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​​ជា​ដើម​។ល។ ហើយ​បើ​តាម​អំណះអំណាង​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ ជា​ពិសេស​​គណបក្ស ប្រឆាំង​តែ​ម្តង​ ដែល​ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​បក្ស​ កឹម សុខា និង​ បក្ស សម រង្ស៊ី គឺ​ថា ហាក់​បី​ដូច​ជា​មិន​សប្បាយ​ចិត្ត​ជា​មួយ​លទ្ធផល​នេះ​ទេ ដោយ​គេ​ប្រើ​ភាសា​ច្រាន​ចោល​ ហើយ​សម្រាប់​ កឹម សុខា គឺ គេ​ស្ថិត​នៅ​ក្នុង​ភាព​​អល់​អែក ដោយ​បន្តុះបង្អាប់​ថា គេ​លួច​ផង​ ហើយ​សប្បាយ​​រីក​រាយ​​នឹង​លទ្ធផល​​របស់​ខ្លួន​ផង។​ អញ្ចឹង​ជុំ​វិញ​បញ្ហា​នេះ​ តើ​លោក​បណ្ឌិត​មាន​អ្វី​ជា​ការ​បំភ្លឺ​ ជុំ​​វិញ​​ព្រឹត្តិការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​នេះ? លោក​​បណ្ឌិត ឈឹម ផលវរុណ ចម្លើយ​៖ បើ ​យើង​ពិនិត្យ​ទៅ​លើ​លទ្ធ​ផល​​​ផ្លូវ​ការ​បណ្តោះ​អាសន្ន​ ដែល​ចេញ​ដោយ​ គ.ជ.ប យើង​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បា...

ទស្សនៈ ពល​រដ្ឋម្ចាស់​ឆ្នោត​៖ គ្រួសារខ្ញុំមិនចាញ់បោកគណបក្សសិទ្ធិមនុស្សជាដាច់ខាត!

ទស្សនៈ ពល​រដ្ឋម្ចាស់​ឆ្នោត​   ​    គ្រួសារខ្ញុំមិនចាញ់បោកគណបក្សសិទ្ធិមនុស្សជាដាច់ខាត!           ដល់ពេល​វេលាដែលគណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​សន្យា មុន​ពេល​បោះ​ឆ្នោត​ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជាពល​រដ្ឋជាសមិទ្ធផល​ជាក់​ស្តែងហើយ​ ក្នុង​ចំ​ណោមនោះ ការ​សន្យា​របស់​​គណបក្ស​សិទ្ធិមនុស្ស គឺពុំ​ត្រូវ​បាន​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋាន​ជឿ ទុក​ចិត្តបាន​នោះ​ទេ ។ ខ្ញុំ​បាទ និង​ក្រុម​គ្រួសារ​របស់ខ្ញុំ ​គឺ​​ជាប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​នៅ​ខេត្ត កំពត​ បានស្តាប់​ឮនូវ​ការ​ឃោសនា​បោក​ប្រាស់​របស់​លោក កឹម សុខា ថា បើសិន​គណ​បក្ស​សិទ្ធិ​មនុស្សឈ្នះ​ ឆ្នោត​ក្រុម​ប្រឹក្សាឃុំ‑សង្កាត់​នៅថ្ងៃទី​៣​ ​ខែ​មិថុនា ឆ្នាំ២០១២  គណបក្សសិទ្ធិ​​មនុស្ស នឹង​ធ្វើ​អណ្តូង​ទឹក​ ជូន​ប្រជា​ពល​​រដ្ឋ​នៅ​ថ្ងៃទី៤ - ៥ ខែមិថុនា ឆ្នាំ២០១២ភ្លាម  សន្យាថា បើសិន​គណ​បក្ស​​ឈ្នះឆ្នោត គណបក្ស​សិទ្ធិ​មនុស្ស នឹង​ជូន​លុយ​ចាស់ៗ​៤​ម៉ឺន​រៀល សន្យាថា បើសិន​គណ​បក្ស​ឈ្នះ​ឆ្នោត​គណបក្ស នឹង​​ព្យាបាល​ជំងឺ​មិន​យក​លុយ  បើសិន​គេ​ឈ្នះ​ឆ្នោត​​ ​គេនឹងធ្វើ​ទឹក​​​ស្អាត និងបង្គន់​អនាម័យ.... ...

បទអត្ថាធិប្បាយ៖ តើនរណាជាអ្នក​បញ្ចប់ជីវិត​នយោបាយ​របស់ សម រង្ស៊ី?

បទអត្ថាធិប្បាយ តើនរណាជាអ្នក​បញ្ចប់ជីវិត​នយោបាយ​របស់ សម រង្ស៊ី?           នៅទីបំ​ផុត​ យុទ្ធសាស្ត្រ​បំ​ផ្លិចបំ​ផ្លាញ​ដ៏ជ្រុល​និយម​ រួម​ផ្សំ​ជាមួយ​នឹង​ភាព​ច្រឡោង​ខាមក្នុង​អត្តភាព​ជាមេដឹក​នាំបក្ស​ប្រឆាំងដែល​ប្រកាន់​​ទម្លាប់យក​ច្បាប់​ទ្រាប់​អង្គុយ​ និង​ការ​មិនបាន​​ផ្លាស់​ប្តូរ​ឥរិយាបថនៅ​ពី​ក្រោយ​កំ​ហុសដ៏ធំ​របស់​ខ្លួន​ បាន​នាំឱ្យ​លោក​សម រង្ស៊ី​​ ដើរដល់​ផ្លូវ​ទាល់​ច្រក​ ស្មើនឹងការសម្រេច​ចិត្ត​ដាក់​ខ្នោះ​ជើង​ដោយ​ខ្លួន​ឯង​។ តើស្ថានភាព​ដ៏អាក្រក់នេះ​ នរណាជាអ្នក​បិទផ្លូវ​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក?​​​​ ។           លោក សម រង្ស៊ី ត្រូវ​អវត្តមាន​នៅក្នុង​ប្រទេស​របស់​ខ្លួន បន្ទាប់ពី​លោកបាន​កសាងនូវ​កំ​ហុស​ព្រហ្មទណ្ឌក្នុង​រឿង​ដក​បំ​ផ្លាញ​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា‑ វៀតណាម ក្នុង​អ្វី​មួយ​ដែល​លោករំ​ពឹង​ទុក​ថា នឹង​ទទួល​បាននូវផលប្រយោជន៍​ត្រឡប់មក​វិញ​  គឺការ​គាំទ្រពី​ប្រជាពល​រដ្ឋនៅ​​ទូ​ទាំង​ប្រទេស ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​សកម្មភាព​បំ​ពាន​ផ្លូវ​ច្បាប់​នោះ​ បាន​នាំឱ្យ​មហិច្ឆិតារបស់​គាត់ត្រូវ​បាន​កាច់​ប...

ទស្សនៈ ៖ ប្រជាធិបតេយ្យនៅកម្ពុជាបានឈានទៅមុខ

OPINION: Democracy in Cambodia is Moving Forward

OPINION                                                 Democracy in Cambodia is Moving Forward By Sam Sotha { The comments in this article are solely the opinion of the author and do not necessarily reflect the opinion of the Royal Government of Cambodia }   Sunday, June 3rd, 2012 revealed another significant step forward in the strengthening of the democratic process in Cambodia.  In the morning, starting from 7:00 am until 3:00 pm, Cambodian people from all walks of life rushed to their nearby polling stations to cast their votes, while those who had registered to vote  in their home villages, were already there before voting day. In these spectacular circumstances, no one can blame them that they were no...