Skip to main content

Posts

Showing posts from March 16, 2014

ពិធី​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​អប់​រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១២-​២០១៣ និង​ទិស​ដៅឆ្នាំ សិក្សា​២០១៣-​២០១៤

ពិធី​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​អប់​រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១២-​២០១៣ និង​ទិស​ដៅឆ្នាំ សិក្សា​២០១៣-​២០១៤ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា

បទវិចារណកថា ៖ មេបក្ស​ប្រឆាំង​នៅតែ​ដើរ​តត្រុក​ទៅ​អង្វរ​ករ តំណាង​រាស្រ្ត​បរទេស​មួយ​ចំនួន​ឲ្យ​គាំទ្រ​ខ្លួន

ដោយៈ លី គាំ ប៉ុន្មានម៉ោងក្រោយពីកិច្ចប្រជុំ​ ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤នោះ គណៈកម្មការ​បច្ចេកទេស​ ទាំងពីរ​គណបក្ស​បានប្រជុំចប់ដោយ​បានចេញលទ្ធផល​ តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ព្រម​ព្រៀ​ង ​គ្នា១៤ចំណុច ​លើការធ្វើ​កំណែរទម្រង់​ការបោះឆ្នោត​នៅកម្ពុជា​ លោក សម រង្ស៊ី ​មេ​បក្ស​ប្រ​ឆាំង​បែរជា​ប្រមូលគ្នាមួយក្រុម​​ធ្វើដំណើរទៅ​ប្រទេសអូស្រ្តាលី ដើម្បី​​សម្តែង​នូវ​ឆន្ទៈឡាំប៉ារបស់ខ្លួន​ដដែលៗដាក់អ្នក​នយោបាយ​ ​អូស្រ្តាលី​​ឲ្យគាំទ្រ​នូវគោលបំណង​​អ្វីដែល​ខ្លួន​ចង់បាន​។ ជាក់ស្តែង​​ អ្វីដែលមតិជាតិ អន្តរជាតិបានដឹង​ និងយល់​ច្បាស់អំពី​ជំហរ​របស់គណបក្ស​ប្រឆាំង​​ គឺការមិនទទួល​លទ្ធផល​ការបោះឆ្នោត ពួកនេះ​នៅតែខិតខំ​ព្យាយាម​​ពន្យល់​ខ្លួនឯង​​ និង​បោក​ប្រាស់អ្នក​នយោបាយ​​បរទេសមួយចំនួន​​ឲ្យយល់​ថា គណបក្ស​ខ្លួនបានឈ្នះការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែ​​កក្កដា ឆ្នាំកន្លងទៅនោះ។ សេចក្តីអស់សង្ឃឹម​ចុងក្រោយ​របស់មេដឹកនាំ​​គណបក្សប្រឆាំង​​ គឺត្រូវខិតខំផ្លុំត្រចៀកឲ្យ​ អ្នក​នយោបាយបរទេស​​ជឿលើការបកស្រាយភូត​កុហក​របស់ខ្លួន​គឺថា បើគណៈកម្មការ​ជាតិរៀប​ចំ ​​ការ​​​​​បោះ​ឆ្នោត ​​​«គ.ជ.ប» ធ្វើការត្រឹមត្រូវ​និងច្បាស់លាស់ដឹកនាំការបោះឆ្...

DPM HOR Namhong's Condolence Letter to Malaysian Foreign Minister.

Ministry of Foreign Affairs of Cambodia Diplomatic Note to Malaysian Embassy

សេចក្តីជូនព័ត៌មាន សហភាព​អ៉ឺរ៉ុប និងរាជរដ្ឋាភិបាល កម្ពុជាបានបញ្ចប់​ប្រកប​ដោយ​ជោគជ័យ​នូវកិច្ចប្រជុំ​ គណៈកម្មាធិការចំរុះ​លើកទី៨

Press Release European Union and Cambodia Government successfully conclude their eighth Joint Committee

ខ្លឹមសារ​សំខាន់ៗ នៃរបាយការណ៍ធនាគារពិភពលោក​ស្តីពីការវាយតម្លៃ​ភាពក្រីក្រ​ឆ្នាំ២០១៣ នៅកម្ពុជា

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន ផ្តល់​​អនុ​សាសន៍​​សម្រាប់​ការ​​អភិវឌ្ឍន៍​​លើ​​វិស័យ​​អប់រំ​

ដោយ​រំលឹកអនុស្សាវរីយ៍ក្នុង​អាជីពជាគ្រូ​បង្រៀន ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧ ប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នា​ព្រឹក​ថ្ងៃទី​១៩​ ខែមីនា ឆ្នាំ​២០១៤ បានដាក់​ចេញ​នូវ​អនុសាសន៍ចំនួន ១០ចំណុច​ធំៗ ដើម្បី​ជួយ​អភិវឌ្ឍន៍ និង​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ជូន​សមាជិក​សមាជិកា ដែល​អញ្ជើញ​ចូល​ក្នុង​​​សន្និបាត​បូកសរុប​ការងារ​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​ឆ្នាំ​សិក្សា​២០១២- ២០១៣ និង ទិសដៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤ ពិនិត្យ និង​ពិភាក្សាសម្រាប់​ជាការ​អនុវត្ត។ ក្នុង​ឱកាស​អញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាតបូកសរុប​ការងារ​ក្រសួង​អប់រំយុវជន ​និង​កីឡា ​ឆ្នាំ​សិក្សា​២០១២- ២០១៣ និង ទិសដៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤ ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាកម្ពុជា​(តិចណូ) ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​​​ការ​ជួប​ជុំគ្នា​ថ្ងៃនេះ(សន្និបាត) គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ការបន្ត​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំយុវជន និង កីឡា​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​...

ពិធី​បិទ​​សន្និ​បាត​​បូក​​សរុប​​លទ្ធ​​ផល​​​ការ​ងារ របស់​​ក្រុម​​ប្រឹក្សា​​ខេត្ត​​តាកែវ​​អាណត្តិ​​ទី១ និង​​បូក​​សរុប​​លទ្ធ​ផល​​​ការ​ងារ​​​ប្រចាំ ឆ្នាំ​២០១៣

ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ  អាន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៨​ ខែមីនា ឆ្នាំ​២០១៤ បាន​ផ្តល់​ការ​ណែនាំ​ជាទូ​ទៅ​មួយក្នុង​នយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋាភិបាល ​ឲ្យមន្រ្តីអ្នក​ផ្ដល់សេវា​ថ្នាក់រដ្ឋ​បាល​ក្រោម​ជាតិ​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរឥរិយា​បថ ​និងផ្នត់​គំនិត​ពី “ភាព​ជាអ្នក​ត្រួតត្រា” ទៅជា “អ្នកផ្តល់​សេវា ” បំរើ​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​ឆន្ទៈ​ស្មោះ​ត្រង់ ពិសេស​អាជ្ញាធរ កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ រួម​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ការពារ​សុខសន្តិភាព​ជូន​ប្រជា​ពលរដ្ឋ​ និង​ការ​អភិវឌ្ឍន៍។ ថ្លែងក្នុង​សន្និបាតបូក​សរុបលទ្ធផល​ការងារ​ក្រុមប្រឹក្សា​ខេត្តតា​កែវ​អាណត្តិទី១ និង​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ខេត្តតា​កែវ រួម​ជាមួយ​និង​ពិធីប្រកាស​ផ្ទេរ​ភារកិច្ច និងមុខ​តំណែង​ថ្មី​ដល់អភិបាល អភិ​បាល​រង​ខេត្តអភិបាល អភិ​បាល​រងស្រុក​មួយចំនួន​របស់​ខេត្តតាកែវ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន​ប...

សុន្ទរកថា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១២-២០១៣ និង​ទិស​ដៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤

សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួល​បន្ទុកទីស្ដីការ​គណៈរដ្ឋមន្ដ្រី តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១២-២០១៣ និង​ទិស​ដៅ​ឆ្នាំសិក្សា២០១៣-២០១៤ រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ -         ឯកឧត្តមបណ្ឌិត  ហង់ ជួន ណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា -         ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល -         ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត-រដ្ឋទូត នៃប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា -         ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ   សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ជាទីមេត្រី! ថ្ងៃនេះ​ ខ្ញុំមានសេចក្តីសោមនស្សរីករាយ​ ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់​លោក...

សុន្ទរកថា ឯកឧត្តម ស ខេង, ថ្លែងក្នុង ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​របស់ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ អាណត្តិ​ទី១ (ឆ្នាំ​២០០៩~២០១៤)

សុន្ទរកថា ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុង ពិធបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី១(ឆ្នាំ២០០៩ ~ ២០១៤) និងបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តតាកែវ រួមជាមួយ ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអភិបាល អភិបាលរងនៃ គណៈអភិបាលខេត្តតាកែវ ខេត្តតាកែវ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ –ឯកឧត្តម  សុខ អាន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី –ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ –ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សា អភិបាលរង –ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាត ជាទីមេត្រី ! –ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបាន មកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី១(ឆ្នាំ២០០៩ ~ ២០១៤)​ និងការបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៣ និង លើកទិសដៅការងារឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តតាកែវ រួមជាមួយការប្រកាសផ្ទេរភារកិច្ច តែងតា...