Skip to main content

Posts

Showing posts from October 13, 2013

សេចក្តី​ប្រកាស​ព័ត៌មាន ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៣

នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៣ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី បណ្ឌិត​សភាចារ្យ សុខ អាន រដ្ឋមន្រ្តី ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ឯកអគ្គ​រាជ​ទូត​អង់គ្លេស លោក ម៉ាក ហ្គូតឌីង (Mark Gooding) បាន​ពិភាក្សា​ប្រធាន​បទ​មួយ​ចំនួន​ដូច​ខាង​ក្រោមៈ   • ប្រទេស​ទាំង​ពីរ​សម្លឹង​មើល​ការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ នៅក្នុងរយៈ ៥ ឆ្នាំបន្ទាប់ រាប់​បញ្ចូលទាំង​វិស័យ​កំណែ​ទម្រង់​តុលាការ វិនិ​យោគ​ និង​ពាណិ​ជ្ជកម្ម។ ពួក​គេ​ក៏បាន​ រំលឹក​ឡើង​វិញ នូវ​ដំណើរ​ទស្សន​កិច្ច​ដោយ លោក ឡត ហ្គ្រីន (Lord Green)  រដ្ឋមន្រ្តី សម្រាប់​កិច្ចការ​​វិនិយោគ និងពាណិជ្ជកម្ម​អង់គ្លេស​មកកាន់​ប្រទេស​កម្ពុជា​ កាល​ពីខែ មិថុនា ដើម្បីពង្រីក​កិច្ច​វិនិយោគ និង​ពាណិ​ជ្ជកម្ម​ទ្វេភាគី​ដែល​នាំ​ទៅ​ការ​អភិវឌ្ឃន៍​ជាច្រើន។   • ប្រទេស​កម្ពុជា​ស្វាគមន៍ ការ​ប្រកាស​វិភាគ​ទាន​ថ្មី​មួយ​របស់​ចក្រភព​អង់គ្លេស​ដែល​មាន ទឹកប្រាក់​កន្លះ​លាន​ដុល្លា​អាមេរិក សម្រាប់​អង្គ​ជំនុំជំរះ​វិសាមញ្ញ​ នៅ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បន្ថែម​ទៅ​លើទឹក​ប្រាក់ ៣ លានដុល្លា​អាមេរិក​ដែល​ចក្រ​ភព​អង់គ្លេស​បាន​ផ្តល់​រួចជា ស្រេច​ទៅ​ហើយ​កាល​ពីឆ្នាំ​ទៅ​ម...

Press Release The Office of the Council of Ministers

18 October 2013 Press Release The Office of the Council of Ministers on 18 October 2013, Cambodia’s Deputy Prime Minister H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, and British Ambassador Mark Gooding discussed the following topics: ·         The two countries look to strengthen bilateral cooperation in the next five years, including in the areas of judicial reform, trade and investment. They recalled the visit by Britain’s Minister for Trade and Investment Lord Green to Cambodia in June to improve bilateral trade and investments, which has led to several developments. ·         Cambodia welcomes the UK’s announcement of a new contribution of USD 0.5 million for the ECCC coming on the top of $3 million already contributed by the UK last year, and this will be allocated to the international side of the ECCC. ·      ...

សារ​​លិខិត​​អបអរ​​សាទរ ​ប្រមុខ​​រដ្ឋា​​ភិបាល ព្រះរា​ជា​​ណា​​ចក្រ​ម៉ារ៉ុក ជូន​​សម្តេច​​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី

Congratulation Message of Head of Government of Marocco to Samdech Techo Hun Sen, Prime Minister

សារ​លិខិត​អបអរ​សាទរ របស់​ប្រមុខ​រដ្ឋា​ភិបាល ព្រះរាជា​ណា​ចក្រ​ម៉ារ៉ុក ជូន​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី

Congratulation Message of Kingdom of Maroc, Chief of Government to Samdech Techo Hun Sen, Prime Minister

សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី និង​​ប្រធាន​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន​​ពិភាក្សា​​អំពី​​ការ​ប្រើ​ប្រាស់​​ថវិកា​​ដើម្បី​​ជួយ​ជំរុញ​ការ​​អភិវឌ្ឍ​​កម្ពុជា

នៅក្នុងឱកាស​​ចូលជួប​សំដែង​​ការ​គួរ​សម ជាមួយ​​សម្តេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នៅ​​វិមាន​​សន្តិភាព កាល​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣  ឯកឧត្តម Li Ruogu ប្រធាន​​ក្រុម​​ប្រឹក្សា​​ភិបាល​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន បាន​ឲ្យ​​ដឹង​​អំពី​ការ​​រួម​​ចំណែក​​របស់​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន ក្នុង​ការ​​ជួយ​​អភិ​វឌ្ឍន៍​កម្ពុជា នៅ​​លើ​​វិស័យ​ជា​ច្រើន​។     ឯកឧត្តម អ៊ាង សុផ​ល្លែត ជំនួយ​ការ​​សម្តេច​តេជោ​​នាយក​រដ្ឋមន្រ្តី បាន​ឲ្យ​​ដឹង​​ថា​ លោក Li Ruogu ​បាន​ជម្រាប​ជូន​​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថា លោក​​បាន​ជួប​​ពិភា​ក្សា​ជា​មួយ​​ឯកឧត្តម ឧបនាយក​រដ្ឋ​​មន្រ្តី​​ប្រចាំ​ការ គាត ឈន់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​​បាន​ចុះ​​ហត្ថ​លេខា លើ​​កិច្ច​ព្រម​ព្រៀង​​ចំនួន​ ២ ទី១ គឺកិច្ច​​ព្រម​ព្រៀង​​ជាមួយ​ធនាគារ​​អភិវឌ្ឍន៍​​ជន​បទ​​កម្ពុជា និងទី២ គឺការ​ចុះ​​ហត្ថ​លេខា លើ​កិច្ច​​ព្រម​​ព្រៀង​​ជាមួយ​​ក្រុមហ៊ុន Cambodian Petrochemical Co. ltd ផង​ដែរ។ លោក Li Ruogu បាន​​ថ្លែង​​ថា លោក​​សង្ឃឹម​​ថា គម្រោង​ទាំង ៦ ដែល​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន បាន​​ចុះ​​ហត្ថ​​...

សារ​លិខិត​អបអរ​សាទរ លោកជំទាវ រដ្ឋមន្ត្រី​ការ​បរទេស អូស្ត្រាលី ជូន​ឯក​ឧត្តម រដ្ឋមន្ត្រី ក្រសួង​ការ​បរ​ទេស​កម្ពុជា

តើរដ្ឋាភិបាលអាណត្តិទី៥ ពិតជាមិនស្របច្បាប់មែនឫ?

សេច​ក្តី​​ជូន​​ដំ​ណឹង​ ស្តី​​អំពី​ការ​​ហាម​​ឃាត់​ធ្វើ​​ចរាច​រ​រថយន្ត​​ដឹក​ជញ្ជូ​ន​ទំ​និញ​​ធុន​​ធ្ងន់ ចេញ​​ចូល​​ក្នុង​​ភូមិ​​សាស្ត្រ​​រាជ​​ធានី​ភ្នំ​ពេញ​

ពិធីដាក់កំរងផ្កា​ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ គម្រប់ខួប១ឆ្នាំ ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៣

សម្តេច​តេ​ជោ​​ណែនាំ​​ឲ្យ​គណៈ​ប្រតិភូ​​នាវា​​យុវជន​​កម្ពុជា​​ប្រកាន់​​យ​ក​គោលការណ៍​​មិត្តភាព

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គណៈប្រតិភូ​នាវា​យុវជន​កម្ពុជា នៃ​កម្មវិធី​នាវា​យុវជន អាស៊ី-អាគ្នេយ៍​លើក​ទី៤០ នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៣ សម្តេច​អគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន បាន​ផ្តល់​ដំបូន្មាន​ឲ្យ​សមាជិក​សមាជិកា​នៃ​គណៈប្រតិភូ​នាវា យុវ​ជន​កម្ពុជា​ទាំង​មូល ត្រូវ​ប្រកាន់​យកគោល​ការណ៍​មិត្តភាព និង​សហប្រតិបត្តិការ​ជា​ចម្បង ដើម្បី​ទទួល​បានជោគជ័យ​ក្នុង​ដំណើរទស្ស​កិច្ច​របស់​ខ្លួន។       ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា យុវជន​យើង​គប្បី​ថា យើង​ជាតំណាង​ឲ្យជាតិ​ខ្មែរ តំណាង​ឲ្យ​ពលរដ្ឋ និង​យុវជន​កម្ពុជា ដូច្នេះ​ត្រូវ​គិត​ថា ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​មិន​ត្រឹម​តែ​រវាង​យុវជន​ក្នុង​បណ្តា ប្រទេស​អាស៊ាន​ទាំង៩ ទៀត​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​នឹង​ជប៉ុន​ផងដែរ។ ​យុវជន​យើង​ត្រូវ​ធ្វើ​យ៉ាង​ណាខិតខំ​កសាង​មិត្តភាព សាមគ្គីភាព​ជាមួយមិត្ត​រួមដំណើរ ហើយ​ដោយ​ផ្តល់ក្តីសង្ឃឹម​ថា ការ​កសាង​មិត្តភាព​ជាដៃគូ និង​សាមគ្គីភាព​ជាមួយ​មិត្តរួម​ដំណើរ​នឹងអាច​ទៅ​ជា​មិត្តភាព និង​ការកសាង​សាមគ្គីភាព​មួយ ដែល​មានការរីក​ចម្...

សម្តេច​​តេជោ​​គាំ​​ទ្រ​ក្រុម​ហ៊ុន Sinopec Corp ក្នុង​​ការ​​សាង​​សង់​​រោង​​ចក្រ​​ចម្រាញ់ប្រេង​កាត​ដែល​ធានា​តាម​ស្តង់​​ដារ​​អន្តរ​ជាតិ

សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បានផ្ដល់​អនុសាសន៍ និងលើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន ស៊ីណូប៉ិច គ្រុប (SINO PEX Group)  របស់​ប្រទេស​ចិន ដែល​មាន​បំណង​ចូល​រួមសាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា ក្នុង​សង្កាត់​ស្ទឹងហាវ ក្រុង​ព្រះសីហនុ ត្រូវ​ខិត​ខំកាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឱ្យបាន​ច្រើន​បំផុត និងត្រូវ​ធ្វើយ៉ាង​ណា​ជំរុញ​ការងារ​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នេះ ឱ្យ​ដំណើរ​ការ​បាន​យ៉ាង​យូរ​បំផុត​នៅឆ្នាំ​២០១៨ ខាង​មុខ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យដឹង​ថា នៅពេល​អនុញ្ញាត​ឲ្យលោក CAI Xiyuo អនុប្រធាន​ក្រុមហ៊ុន Sinopec Corp ចូល​ជួប​សម្តែង​ការគួ​រសម​នៅវិមាន​សន្តិភាព កាល​ពីថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៣ សម្តេច តេជោ​នាយក​រដ្ឋមន្រ្តី​បាន​លើក​ទឹក​ចិត្ត​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា អ្វីដែល​សម្តេច​ចង់បាន​នោះគឺ ១-ក្រុម​ហ៊ុន​ត្រូវ​ខិត​ខំធ្វើ​យ៉ាង​ណាកាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យបាន​ច្រើនបំផុត និងទី២-ក្រុមហ៊ុន​ត្រូវ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ងារ​សាង​សង់​រោង​ចក្រចម្រាញ់​ប្រេងកាត​ឲ្យបាន​ឆាប់​យ៉ាង​យូរ​បំផុត​ត្...

សេច​ក្តីថ្លែង​​ការណ៍ ​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា អំពី​ ​កំ​ណែ​​ទម្រង់​​ការ​​បោះ​​ឆ្នោត​​នា​ពេល​​ខាងមុខ

ឯកឧត្តម​បណ្ឌិត​ សុខ អាន និង​តំណាង​ភ្នាក់​ងារ សហ​ប្រតិ​ប​ត្ដិ​ការ​​អន្ដរជាតិ​កូរ៉េចុះហត្ថ​លេខា​លើ​កំណត់​ហេតុ​​​កិច្ច​ពិភាក្សា​ម្រាប់​​គម្រោង​​សាង​សង់ មជ្ឈម​ណ្ឌល​​បណ្ដុះ​បណ្ដាល​​អា​កាស​ចរណ៍​​ស៊ីវិល​​នៅ​​កម្ពុជា

កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ (R,D) ម្រាប់​គម្រោង​សាងសង់ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាស​ចរណ៍​ស៊ីវិល​នៅ​កម្ពុជាហៅកាត់ថា (CATC) ដែលមាន​ទឹកប្រាក់​ចំនួន ១០,១​លាន​ដុល្លារ​អាមេ​រិក​​ជា​ជំនួយឥត​សំណង​របស់​រដ្ឋា​ភិបាល និង​ប្រជាជន​នៃសាធារណរដ្ឋកូរ៉េ ត្រូវ​បាន​​​​ចុះហត្ថ​លេ​ខា​ដោយ ឯកឧត្តមបណ្ឌិតសភា​ចា​រ្យ សុខ អាន​ឧប​នាយក​រដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី ទទួល​បន្ទុក ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី និង​លោកស្រី Baek Sook Hee តំណាង​ទីភ្នាក់ងារ សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា​នារសៀល​ថ្ងៃ សុក្រ​ទី​១១ ខែតុលា ឆ្នាំ​២០១៣ នៅ​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រីដោយមាន​ការ ចូល​រួម​​ពី​ឯកឧត្តមគឹមហាន់​ស៊ូ​ឯកអគ្គ​រដ្ឋ​ទូត​នៃ​សាធារ​ណរដ្ឋកូរ៉េនៅកម្ពូជា និងប្រតិភូ​របស់​ទីភ្នាក់ងារសហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ KOICA និង​មន្ដ្រី​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ជាច្រើនរូបទៀត។ ​ ឯកឧត្តមបណ្ឌិត សុខ អាន ​ក្នុងនាម​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បានមានប្រសាសន៍​ថ្លែងអំណរ​គុណ​​​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សា​ធា​រ​ណ​រដ្ឋកូរ៉េ​សម្រាប់ការគាំទ្រ ​និង​បន្ដ​កិច្ច​សហ​​ប្រតិបត្ដិការជាមួយ​កម្ពុជា ក្នុង​ការ​ផ្តល់​ថវិការ​សាង​សង...

សម្តេច​តេជោ​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ជំនាន់​​ក្រោយ​រក្សាទុក​ថ្ងៃទី​១៥ តុលា ជាថ្ងៃ គោរព​​ព្រះវិញ្ញាណ​ក្ខន្ធ​ព្រះបិតាជាតិ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ​កម្ពុជានា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ បាន​អំពាវនាវ និងធ្វើការ​ផ្តាំផ្ញើ​ទៅដល់​អ្នកជំនាន់ក្រោយ ដែល​ត្រូវ​បន្តវេន​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​ចាំ​ទុក​ថា ព្រះបិតា​ជាតិ ជា​ព្រះបិតា ជា​រៀងរហូត និងសូម​រក្សាទុក​ថ្ងៃទី១៥តុលា ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបិតា​ជាតិ​។ នៅក្នុង​សុន្ទរកថាថ្លែង​នៅ​ចំពោះ​ព្រះ​ភ័​ក្រ្ត ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ ក្នុង​ពិធី​សម្ពោ​ធ​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនះកោដ្ឋ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំព្រះករុណាខ្ញុំ សូម​ធ្វើការ​អំពាវនាវ និង​ធ្វើការ​ផ្តាំផ្ញើ​ទៅដល់​អ្នក​ជំនាន់​ក្រោយ ដែល​ត្រូវ​បន្តវេន​ដឹកនាំ​រាជរដ្ឋាភិបាល​ថា ព្រះបិតា​ជាតិ​របស់​យើងមិន​គ្រាន់​តែ​ជា​ព្រះបិតានៅក្នុង​បច្ចុប្បន្ននេះ​ទេ ផឹកទឹក​នឹក​ដល់​ប្រភពទឹក ទទួលទាន​ផ្លែឈើ នឹក​ដល់​អ្នក​ដាំ ព្រះបិតា​ជាតិ​របស់​យើង ទ្រង់​ជា​ព្រះបិតា​ជាតិ ជា​រៀងរហូត​”​។ សម្តេច​តេ​ជោបាន​មានប្រសាសន៍​ដោយ​ទទូចថា​៖ “​ ដូច្នេះ​ទូលព្រះបង្គំ ខ្ញុំព្រ...

ព្រះ​រាជ​ពិធី​សម្ភោធ​វិមាន​តម្កល់​ព្រះបរ​មរូប ព្រះករុណា​ ព្រះបរម​រតកោដ្ឋ

ព្រះ​រាជ​ពិធី​សម្ភោធ​វិមាន​តម្កល់​ព្រះបរ​មរូប ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះបរម​រតកោដ្ឋ ក្រោម​ព្រះ​រាជា​ធិបតីភាព ព្រះករុណា​ព្រះ​បាទ សម្តេ​ច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន អញ្ជើញ​ដឹក​នាំ​គណ​ប្រតីភូ ចូល​រួម​កិច្ច​ប្រជុំពេញ​អង្គ​ស្តី​អំពី​ការ​គ្រប់​​គ្រង​ទឺក នៅ​ទី​ក្រុង Budapest ប្រទេស​ហុង​គ្រី